ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំព្រះ​ភ្នំ​វែង​

ស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំព្រះ​ភ្នំ​វែង​

ភ្នំព្រះ​ភ្នំ​វែង​​ជា​ស្ថានីយ៍​ផូស៊ីល​សត្វសមុទ្របុរាណ​​មួយកន្លែង​ មាន​ទីតាំង​​ស្ថិតនៅ​ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​​​ ខេត្ត​បន្ទាយ​មានជ័យ​ និង​មួយ​ផ្នែក​តូច​ជាប់​និង​ខេត្ត​ឧត្តរ​មាន​ជ័យ​ក្នុង​ភូមិសាស្ត្រ​ស្រុក​បន្ទាយ​អំពិល​។​ ដើម្បីទៅកាន់ភ្នំ​នេះ​ គឺ​អាច​ធ្វើ​ដំណើរ​ពី​ទីរួម​ខេត្ត​បន្ទាយ​មាន​ជ័យ​ ទៅ​កាន់​ខេត្តឧត្តរ​មាន​ជ័យតាម​ផ្លូវ​លេខ​៥៦​។  មកដល់​ទីរួមស្រុក​ថ្ម​ពួក​​ ​ ត្រូវបន្ត​ដំណើ​រ​ប្រមាណ​២ទៅ​៣​គីឡូម៉ែត្រ​ទៀត បន្ទាប់មកនឹងប្រទះ​ផ្លូវ​គ្រួស​ក្រហម​​នៅ​ខាង​ស្តាំ​ដៃ រួច​បត់​ចូល​ត្រង់​ប្រមាណ​១០​គីឡូម៉ែត្រ​នឹងឃើញ​ភ្នំ​ព្រះ​ភ្នំ​វែងនៅខាងស្តាំដៃ​។​

នៅកំឡុងឆ្នាំ២០២០ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ អគ្គ​សហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន ​​បាន​ចុះ​ទៅ​សិក្សា​ផូស៊ីលជាបឋមនៅតំបន់នោះ​។​ ក្រោយមកភ្នំ​ព្រះ​ភ្នំ​វែង​​បាន​ដាក់​ចូល​ជា​តំបន់​បេតិ​កភណ្ឌ​ធម្មជាតិ​ ដោយ​អនុ​ក្រឹត្យលេខ​៦៩អនក្រ.បក ចុះ​ថ្ងៃ​ទី​២៥​ឧសភា​ ឆ្នាំ​២០២០ ដោយ​មាន​ក្រឡា​ផ្ទៃ​១៥០០​ហិច​តា​។​

ភ្នំ​ព្រះ​ភ្នំ​វែង​ជា​​ភ្នំ​ថ្ម​កំបោរដែល​បាន​កំណត់​​អាយុកាល​ក្នុង​ស័ក​ទី១​ Paleozoic សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)។ភ្នំ​នេះ​មាន​រូង​ភ្នំ​ជា​ច្រើន​ និង​មាន​បុរាណ​ស្ថាន​ដែល​ជា​ទី​គោរព​បូជា​បែប​ព្រះ​ពុទ្ធ​សាសនា​មហាយាន ដោយ​មាន​រូប​ចម្លាក់ទេព​ដៃ​ច្រើន​ដែលមានទម្រង់ប្រហាក់​ប្រហែល​នឹង​ចម្លាក់​នៅ​ប្រាសាទ​បន្ទាយ​ឆ្មា​រ​ គ្រាន់​តែ​មាន​ទំហំ​តូច ហើយ​ឆ្លា​ក់​ក្នុង​រូង​ភ្នំ។ យើង​ក៏​បាន​ពិនិត្យ​ស្លាក​ស្នាម​សត្វ​សមុទ្រ​បុរាណ​ក្នុង​រូង​ភ្នំ​មួយ​ចំនួន​ផង​ដែរ។​

ភ្នំ​នេះ​​មាន​អតី​តកាល​ជា​សមុទ្រ​ ហើយ​កើត​ឡើង​ដោយ​កំណក​​កំបោរ​។​ ថ្មកំបោរជាប្រភេទថ្ម​ដែល​កើត​ពី​កំណក​នៃ​ជីវៈ​ចម្រុះ​មួយ​ចំនួន​ប្រមូលផ្តុំគ្នា ដូចជាសំបក​គ្រំ​ ងាវ, ផ្កាថ្ម, សារាយ​, សំណល់​ផ្សេងៗ​ និងកំទេចកំទីសរីរាង្គ។ វាក៏អាចបង្កើតបានដោយដំណើរការនៃ​កំណកគីមី ដូចជាទឹកភ្លៀងនៃកាបូនកាល់ស្យូមពីទឹកបឹង ឬទឹកសមុទ្រ។ ថ្ម​ទាំង​នេះ​កើត​នៅ​ក្នុង​តំបន់ទឹក​សមុទ្រ​ស្ងប់​ ​ទឹក​រាក់​ ថ្លា​ និង​មាន​ថ្ម​ប៉ប្រះ​ទឹក​។​ ដោយ​សារ​កំណក​កំបោរ​ដែល​បាន​ពី​សារ​ធាតុ​កំបោរ ​នៃ​ពពួក​សត្វ​សមុទ្រ​ ធ្វើឱ្យភ្នំ​ព្រះ​ភ្នំ​វែង​​​បន្សល់​នូវ​ភស្តុតាង​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា​ទីតាំង​នេះ​ពិត​ជាសមុទ្រ​​កាល​​ពី​​អតី​ត។​ ភស្តុតាង​នោះ​​មាន​ដូច​ជា​៖​

១.​ ប្រភេទ​ផ្កា​ថ្មស្នែង​រក​ឃើញនៅ​ស្រទាប់​ថ្ម​មួយ​នៅ​ជើង​ភ្នំ ក្បែរ​ស្នាក់​ការ​បរិស្ថាន​​។​ ផ្កា​ថ្ម​ប្រភេទ​នេះ​ក៏ធ្លាប់​រក​ឃើញ​នៅ​ស្ថា​នីយ៍​​ផូស៊ីល​ភ្នំ​បាក់​ ដែល​ស្ថិត​នៅ​ក្នុង​ជម្រៅ​ជ្រៅ​។​ ប្រភេទ​ផ្កា​ថ្ម​ស្នែង​ស្ថិត​នៅ​ក្នុង​ Phylum Cnidaria, Class Anthozoa, Rugosa Corals។ ពពួក​នេះ​មាន​ប្រវត្តិ​រីក​ចំរើន​នៅ​ក្នុង​ស័ក​ទី១​ Paleozoic ដែល​ស្ថិត​នៅ​ក្នុង​ចន្លោះ​ពី​ ៤៥០​លាន​ឆ្នាំ​ បន្ត​មក​ដល់​ចុង​សម័យ​ Permian មាន​អាយុ​កាល​២៥១​លាន​ឆ្នាំ​។ ប្រភេទនេះ​មាន​នៅ​សល់​តិច​តួច​ក្នុង​ពេល​បច្ចុប្បន្ន​​។

២. ផ្កា​ថ្ម​មួយ​ប្រភេទ​ទៀតឈ្មោះ​ Aulopora Sp. ស្ថិត​ក្នុងអំបូរ​ Phylum Cnidaria, Class Anthozoa, Sub Class Tabulata ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​គ្នាផង​ដែរ​។​

៣.ផ្កា​ថ្ម​មួយ​ប្រភេទ​ទៀត​​ ក៏ស្ថិត​នៅ​​ក្នុង​អំបូរ Aulopora Sp. ​ដូច​​​ដែរ​ ប៉ុន្តែមាន​ឈ្មោះ​ខុស​គ្នា​។​ វាស្ថិត​ក្នុងអំបូរ​ Phylum Cnidaria, Class Anthozoa, Sub Class Tabulata​, Family Syringopodae, Genus Syringopora។ ផ្កាថ្មនេះ បាន​រក​ឃើញ​នៅ​ក្បែរ​នោះ​ផង​ដែរ​។ ពពួក​នេះ​ក៏ធ្លាប់​ប្រទះ​នៅ​ស្ថានីយ​ផូស៊ីល​ភ្នំ​បន្ទាយ​នាង​ និង​ភ្នំ​កង​វ៉ា។​​

៤. ពពួក​គ្រី​ណូ​អ៊ីត​ ជា​ប្រភេទ​២​ផ្សេង​គ្នា​។ ស្ថិត​ក្នុងអំបូរ​ Phylum Echinodermata, Class Crinoidea។​ តាមរយៈ​ឯកសារ​បាន​បញ្ជាក់​ថា​ ពពួក​គ្រី​ណូអ៊ីត​មាន​ជា​​ង​៦០០០ប្រភេទ​ និង​បន្ត​​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្នជាង​៦០០​ប្រភេទ ហើ​យពពួកនេះ​ក៏បន្ត​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​​ដែរ។ ពួក​វា​មាន​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ពពួក​ផ្កាយ​សមុទ្រ។​

៥. ពពួក ​Bryozoa មាន​រូប​រៀង​ដូច​សំណាញ់ ស្ថិតក្នុងអំបូរ​ Phylum Bryozoa។ ក្រុម​នេះ​មាន​អាយុ​កាល​ចាប់​ពី​៤៨០​លាន​ឆ្នាំ​ ​រហូត​ដល់​ពេល​បច្ចុប្បន្ន។ ពពួក​នេះ​ក៏​មាន​នៅ​ស្ថានីយ​ផូស៊ីល​មួយ​ចំនួន​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ផង​ដែរ​។​

៦-​ ពពួក​ Spongy មាន​លក្ខណៈ​ដូច​ជា​អេប៉ុង​ទន់​ៗ ដែល​ស្ថិត​នៅ​ក្នុង​ Phylum Porifera, Class Demospongiae។ ​ពពួក​នេះមាន​នៅ​ស្ថា​នីយ៍​ផូស៊ីល​មួយ​ចំនួន​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ។ បច្ចុប្បន្ន​ សត្វប្រភេទ​នេះ​បន្ត​រស់​នៅ​ឡើយ​។​

៧.​ ពពួកខ្យង​ ពពួក​នេះ​ប្រទះ​ច្រើន​នៅ​តាម​ស្ថានីយ​ផូស៊ីល​មួយ​ចំនួន​ដូច​ជា ភ្នំ​កង​វ៉ា​ ភ្នំ​បាក់​ ភ្នំ​ដូង​ព្រះ​។​

៨.​ ពពួក​ Brachiopod ពពួក​នេះ​នៅ​ស័ក​ទី​១​ មាន​ច្រើន​​ ហើយ​ក៏មាននៅ​ស្ថានីយ​ផូស៊ីល​ជា​ច្រើន​។​

​រួម​សេចក្តីមក​ ភ្នំ​ព្រះ​ភ្នំ​វែង​​​ជា​ទីតាំង​ផូស៊ីល​សត្វ​សមុទ្រ​​ ដែល​មានអាយុកា​ល​ក្នុង​ស័ក​ទី​១​ Paleozoic ក្នុង​សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)។​ ចំនុច​ទាំង​ឡាយ​ដែល​បាន​បង្ហាញ​ខាង​លើ​ គឺជា​ផ្នែក​មួយ​នៃ​ពត៌​មាន​បឋម​ ដែល​បាន​រក​ឃើញ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ផូស៊ីល​នៅ​កម្ពុជា​។​ ភ្នំនេះ​គួរ​ជាទីតាំង​សម្រាប់​ការ​អភិរក្សផូស៊ីលសត្វ​សម័យ​បុរាណ និង​ការ​សិក្សា​ស្រាវ​ជ្រាវ​​​។

—————————————

Fossil at Preah Phnom Veng

Phnom Preah Phnom Veng is a sea fossil site. It locates in Thmopouk commune, Thmopouk district, Banteay Meanchey province. A small part of the site closes to Banteay Ampil district, Oddor Meanchey province. Along the way from Banteay Meanchey to Oddor Meanchey through road number 56. From Thmor Pouk about two to three kilometers turn right to a gravel road, then continue on this road about ten kilometers to the mountain on the right-hand side. The site was investigated by the officers of the Ministry of Environment in 2020. On 25 May 2020, 1500 hectares’ area of the site was listed as the national heritage of Cambodia.

Phnom Preah Phnom Veng is a limestone mountain that was listed in the Paleozoic of Permian (251-299 million years). It has multiple caves, and also ancient sites of Mahayana Buddhism. There is a deity with many arms similar to the Avalokitesvara at Banteay Chhmar temple.

The area of this mountain was the sea. The accumulation of the minerals deposits and chemical reaction created limestone. Remarkably, this type of stone occurs in a stable area, low level and clear water, and the stones that arise close to water level. According to minerals calcite, and fossils, Phnom Preah Phnom Veng was a sea.

Those fossils are:

1. Phkar Thmor Sneng (Sea flower with horn shape) found in the layer of a stone at the foot of the mountain. This fossil was found in the Phnom Bak site. It is one of the species in Phylum Cridaria, Class Anthozoa, Rugosa Corals. This species appeared a lot in the Paleozoic period, 450 million years to Permian, 251 million years. However, the population is low in the present.

2. Aulopora Sp. It is in Phylum Cridaria, Class Anthozoa, Sub Class Tabulata. It found close to Phkar Thmor Sneng.

3. Another fossil is also listed in Phylum Cridaria, Class Anthozoa, Sub Class Tabulata, Family Syringopodae, Genus Syringopora. However, it has a different name. This fossil was found nearby above fossils.

4. Crinoid, listed in Phylum Echinodermata, Class Crinoidea. This type of species has about 6000 types, but it remains just about 600 types in the present. Presently, the Crinoid also exist in the Cambodian sea. It is similar to starfish.

5. Bryizoa has a net shape. It is in Phylum Bryozoa, 480 million years to the present. They are found at Banteay Meanchey.

6. Spongy is soft as a sponge. It is in Phylum Porifera, Class Demospongiae, and found in Banteay Meanchey. It still survives in the present.

7. Snail, mostly found Kangva, Bak and Dong Preah mountain.

8. Brachiopod, found in various sites.

In conclusion, Phnom Preah Phnom Veng is a sea fossil mountain dated from the Paleozoic of Permian (251-299 million years). The above information is a part of a survey and study of fossils in Cambodia. It is an important site to preserve fossils and to study.

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!