ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់ឯកបទក្នុងសិល្បៈខ្មែរ

ចម្លាក់ឯកបទក្នុងសិល្បៈខ្មែរ

ចម្លាក់រូបឯកបទ គឺពុំឃើញមានឆ្លាក់ទេនៅមុនសម័យអង្គរ និងជាពិសេសពុំសូវនិយមឆ្លាក់ទេនៅតំបន់អង្គរ។ ប៉ុន្តែក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ បង្ហាញចម្លាក់រឿងឯកបទនេះដង្ក​ល់នៅច្រកទី២ផ្នែកខាងលិចនៅសតវត្សទី១០នៃគ.ស។ ដោយឯកបទ គឺជារឿងមួយក្នុងចំណោ​មរឿងមហេស្វរមុរតិទាំង២៥ ក្នុងគម្ពីសិវៈនិកាយបរមេស្វរ ឬសទាសិវៈ។ ឧទាហណ៍មួយចំនួនដូចជារឿង ឧមាមហេស្វរ ហរិហរៈ សិវៈរាំ និងសោមស្កន្ទជាដើម។ល។

ក្រោយមកទៀត យើងប្រទះឃើញមានរូបដូចគ្នាមួយទៀតនៅសារមន្ទីរជាតិភ្នំពេញដែលមកពីព្រៃជ្រូក នៅចុងសតវត្សទី១០គ.ស ដែលបន្តឆ្លាក់ក្រោយរចនាបថកោះកេរ។ ក្រៅពីចម្លាក់ទាំងពីនេះទៅ យើងពុំសូវឃើញមានឆ្លាក់ជារូបឯកបទដូច្នេះទៀតទេ គឺមានតែចម្លាក់បង្ហាញជារូបត្រិមុរតិតែម្តង។ ចំណែកការបង្ហាញរូបឯកបទខាងលើនេះ នៅកោះកេរឃើញបង្ហាញជាមួយរូបសទាសិវៈ សិវៈរាំ ឧមាមហេស្វរ និងរូបគិរតជាមួយអជ៌ុន នៅក្រុមប្រា​សាទរួមកោះកេរ។ ក្រោយមកទៀតចម្លាក់នេះមាននៅតំបន់ព្រៃជ្រូក គឺបង្ហាញរូបបញ្ជូល​គ្នាដែលមានព្រះភក្រ្ក៥ជាសទាសិវៈផង និងរូបឯកបទផង។ ត្រង់ចំនុចនេះ ចម្លាក់នៅតំបន់ព្រៃជ្រូក គឺបង្ហាញដូចគ្នា ទៅនឹងរូបសទាសិវៈឆ្លាក់បញ្ជូលគ្នាជាមួយសិវៈរាំ នៅប្រាសាទក្រហមដែរ។

រឿងឯកបទនេះសំដៅទៅលើទិដ្ឋភាពជើងម្ខាង នៃអាទិទេពព្រហ្មញ្ញសាសនា។ រឿងឯកបទ ត្រូវបានតំណាងជាចម្បង នៅក្នុងទំរង់រូបតំណាងបីផុសចេញពីជើងតែមួយ។ នៅក្នុងទម្រង់ឯកបទមុរតិ (Ekapada-murti) (រូបតំណាងជើងមួយ) ទ្រង់គឺ មានជើងម្ខាង និងប្រដាប់ដោយអាវុធ៤។ នៅក្នុងទម្រង់ ឯកបទមុរតិ ទ្រង់បានបង្ហាញជាមួយនឹងរូបតំណាង នៃអាទិទេពព្រះវិស្ណុ និងព្រះព្រហ្ម ដែលរួមគ្នាជាមួយព្រះសិវៈ បង្កើតជាទេពត្រីមុរតិដែលលេចចេញពីចំហៀងចង្កេះឡើងទៅលើ។ ទោះយ៉ាងណា ក្រៅពីការបង្ហាញរូបជើងមួយរបស់ព្រះសិវៈក៏ដោយ ក៏មានចម្លាក់បង្ហាញរូបជើងតែម្ខាងម្នាក់របស់ព្រះសិវៈ ព្រះវិស្ណុ និងព្រះព្រហ្មរួមគ្នាផងដេរ នៅប្រទេសឥណ្ឌា។ ពេលខ្លះនៅឥណ្ឌាមានឆ្លាក់ចេញជើងម្ខាងតូចៗរបស់ព្រះព្រហ្ម និងព្រះវិស្ណុជាប់ជាមួយជើងម្ខាងរបស់ព្រះសិវៈ។  ដែលទម្រង់ឈរជើងមួយនេះមិនឃើញមានបង្ហាញក្នុងសិល្បៈខ្មែរទេ ត្បិតអីយើងឃើញមានឆ្លាក់តែរូបអង្គុយព្រះភ្នែន និងផុសទេពព្រះវិស្ណុ និងព្រះព្រហ្មនៅសង្ខាងចង្កេះប៉ុណ្ណោះ។ រូបឯកបទតំណាងឱ្យអក័្សសសរនៃសាកលលោក និងបង្ហាញព្រះសិវៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់បង្កើតព្រះវិស្ណុ និងព្រះព្រហ្មនៅអមសង្ខាង។​ ព្រះអង្គទ្រង់មានព្រះភក្ក្រ៥ ព្រះហ​ស​១០ និងកាន់ត្រីសូរ និងញញួរតូចនៅក្នុងដៃ និងកាយវិការពីររបស់គាត់ គឺវរទមុទ្រ និងអភ័យមុទ្រ។

នៅក្នុងគម្ពីលឹង្គបុរាណ (Linga Purana) ពិពណ៌នាអំពីព្រះសិវៈ គឺជា«ព្រះដែលមានជើង១ ដៃ៤និងភ្នែក៣ដែលឈរជើង១ បន្ទាប់ពីបង្កើតព្រះវិស្ណុពីផ្នែកខាងឆ្វេង និងព្រះព្រហ្មពីផ្នែកខាងស្តាំព្រះអង្គ។ ពេលខ្លះបើទោះបីជាចម្លាក់ព្រះសិវៈ ព្រះវិស្ណុ និងព្រះព្រហ្ម បង្ហាញមានជើងរួមគ្នា (ម្ចាងម្នាក់) គឺជាព្រះរូបមានជើង៣ អាចហៅថាត្រិមុរតិផងដែរ(រូបលេខ៥-៦)។ ប៉ុន្តែពេលខ្លះទៀតចម្លាក់មិនបានបង្ហាញទាំងអស់ក៏ដោយ ក៏គេហៅថាឯកបទត្រីមុរតិ (Ekapada-Trimurti) “ព្រះត្រីមុរតិដែលមានជើងមួយ” ផងដែរ។ ប៉ុន្តែនៅពេលរូបឯកបទ ឈរជើងមួយតែឯង ដែលអមដោយរូបព្រះវិស្ណុ និងព្រះព្រ​ហ្មសង្ខាង ក៏គេហៅថាឯកបទមុរតិ(រូបតំណាងដែលមានជើងតែមួយ)(រូបលេខ៧)។ ចម្លាក់បែបនេះយើងឃើញមានបង្ហាញតែនៅប្រទេសឥណ្ឌាទេ តែចម្លាក់នៅខ្មែរ គឺបង្ហាញព្រះសិវៈអង្គុ​យ និងលេចចេញព្រះព្រហ្មនិងព្រះវិស្ណុពាក់កណ្តាលខ្លួនពីចង្កេះរបស់ទ្រង់។ ជាពិសេសចម្លាក់រូបឯកបទដែលព្រះសិវៈអង្គុយព្រះភ្នែនតែអង្គឯង រួចផុសព្រះព្រហ្មនិងព្រះវិស្ណុពាក់ណ្តាល​ខ្លួន គឺមានបង្ហាញតែនៅប្រាសាទធំកោះកេរ និងមួយទៀតនៅប្រាសាទព្រៃជ្រូក នៅក្នុងសតវត្សទី១០នៃគ.សប៉ុណ្ណោះ។

ចម្លាក់រូបផ្សេងមួយទៀត គឺរូបឯកបទ​ ដែលគេហៅថា Mahesha-Ekapada លេចឡើងជារូបចម្លាក់តំបូងនៅឥណ្ឌាខាងត្បូង (Mahabalipuram) ក្នុងសតវត្សទី៨នៃគ.ស។ ការបង្ហាញជារូបជើងម្ខាងដៃ៤ ប៉ុន្តែមានព្រះកេស៥ ដែលរូបឯកបទនេះបង្ហាញទម្រង់ជាសទាសិវៈ។ ចម្លាក់ឯកបទខ្មែរដូចគ្នានឹងរូបនៅប្រទេសឥណ្ឌាខាងត្បូងដែរ គឺចម្លាក់នៅសារមន្ទីរជាតិភ្នំពេញមកពីព្រៃជ្រូក ដែលបង្ហាញព្រះសិវៈអង្គុយ លេចចេញទេពពីរសង្ខាង និងមានព្រះភក្ក្រ៥ ជាទម្រង់ជាសទាសិវៈផងដែរ។

ចម្លាក់ឯកបទប្រភេទផ្សេង១ទៀត បង្ហាញរូបមានដៃ១៦ ព្រះភ័ក្ក្រច្រើន ដែលដៃទាំងនោះផ្នែកខាងឆ្វេងកាន់កូនដំបង និងអាវុធតំណាងអោយព្រះសិវៈដូចជា ព្រួញ កងចក្រ កូនស្គរ ដុំមូល និងកំពែងត្រីសូរជាដើម និងមានព្រះហសម្ខាងក្នុងកាយវិការវរទមុទ្រ។ នៅដៃស្តាំកាន់កណ្តឹង ដុំផ្គាម អឌ្ឍចន្ទ ថូទឹក ពូថៅ និងព្រះហសម្ខាងទៀតកាយវិការTarjani mudra។ សង្ខេបមកចម្លាក់រូបឯកបទ នៅស្រុកខ្មែរមានតំបូង ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ នៅស.វទី១០គ.ស ខាងលិចប្រាសាទក្រហម។ ចម្លាក់រូបឯកបទខ្មែរមួយផ្សេងទៀត ដែលមានទម្រង់ឯកក្នុងស្រុកខ្មែរ គឺនៅព្រៃជ្រូកនៅចុងស.វទី១០គ.ស ដែលមានបង្ហាញបញ្ជូលគ្នាជាមួ​យទេពសទាសិវៈ ព្រះភក្ក្រ៥ និងព្រះហស១០។ ប៉ុន្តែរូបឯកបទ ដែលមាននៅប្រទេសឥណ្ឌាមា​នតាំងពីស.វទី៦នៃគ.ស ដែលមានទម្រង់ដំបូងជាបង្គោលសសរភ្លើងជាមួយព្រះភក្ក្រព្រះសិវៈ លេចចេញជារូបព្រះសទាសិវៈ។ ប៉ុន្តែនៅប្រទេសខ្មែរ មានទម្រង់ជាបង្គោលសសរភ្លើង និងព្រះភក្ក្រព្រះសិវៈ គឺបង្ហាញក្នុងស.វទី៧នៃគ.ស នៅក្រុមតំបន់ប្រាសាទសំបូរព្រៃគុក។ ចំណែ​កទម្រង់បង្ហាញរូបឯកបទនេះ គឺមាន៣ទម្រង់នៅប្រទេសឥណ្ឌា ហើយឆ្លាក់ឈរទាំងអស់។ ប៉ុន្តែចម្លាក់នៅខ្មែរបង្ហាញមាន២ទម្រង់ ទី១អង្គុយភ្នែនមានព្រះភក្ក្រ១ ដៃ២ និងទី២អង្គុយភ្នែនមានព្រះភក្ក្រ៥ ដៃ១០ លេចចេញព្រះព្រហ្មនិងព្រះវិស្ណុពីចង្កេះ។

—————————-

Ekapada Iconography in Khmer Art

Ekapada Iconography was rare in the Pre-Angkorian period, especially not in the Angkor region. However, in the reign of King Jayavarman IV, Ekapada Iconography in 10th was installing in the second entrance of Prasat Thom, Koh Ker. Eka pada is one among twenty-five stories of Mahesvara Murti, in Saivism of Paramesvara of Sadashiva. For instance, Uma Mahesvara, Harihara, Shiva Dancing, and Soma Skanda. 

Similar iconography has been found at Prei Chrouk and installed in the National Museum of Cambodia. It is dated to the end of the 10th century, Koh Ker style. Besides, there is no other Ekapada iconography but Trimurti. Ekapada in Koh Ker shows with Sadashiva, Shiva Dancing, Uma Mahesvara, and Bharata with Arjuna. However, iconography from Prei Chrouk shows five faces which are the combination between Sadashiva and Ekapada. This combination is similar to Sadashiva and Shiva Dancing from Prasat Krahom. 

Ekapada refers to the feet of the deity in Hinduism. It represents three deities in one leg. Significantly, this iconography appeared only in India. In Cambodia, it shows Brahma and Vishnu emerge from the waist of seated Shiva. This iconography appeared only at Prasat Thom, Koh Ker, and Prasat Prei Chrouk in the 10th century. 

Another Ekapada calls Mahesha-Ekapada. It appeared in India around the 8th century. It shows a leg of five heads’ Sadashiva. Ekapada in Cambodia is similar to Ekapada in southern India. It shows half body of two deities who emerged from the waist seated Shiva with five heads Sadashiva.

Furthermore, there is Ekapada of 16 arms and multiple faces. The left arms hold a stick and Shiva symbols of Arrow, Cakra, mall drum, a mass, Trisul, and Varada Mudra. The right arms hold a bell, rosary, a crescent moon, a vessel, an axe, and Tarjani Mudra.  In summary, Ekapada in Cambodia appeared in the reign of King Jayavarman IV, 10th century, west of Prasat Krahom. Another Ekapada came from Prasat Prei Chrouk at the end of the 10th century. It is a combination with Sadashiva of five heads and ten arms. However, Ekapada in India appeared in the 6th century. The first is Shiva in a pillar of fire with a face of Shiva emerged from the body of Sadashiva. In Cambodia, the pillar of fire and face of Shiva appeared in the 7th century at Sambo Prei Kuk. There are three forms of Ekapada in India, but all in standing. However, Cambodia has two forms of Ekapada. Firstly, seated cross-legs of one head and two arms. Secondly, seated cross-legs of five faces, ten arms, and a half body of Brahma and Vishnu emerged from the waist. 

អត្ថបទដើម៖ លោក ថូ ថុន

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!