អរិយធម៌អូលមេក

អូលមេកជាអរិយធម៌មួយដែលស្ថិតនៅក្នុងតំបន់ព្រៃត្រូពិក ក្បែរឈូងសមុទ្រម៉ិកស៊ិកូដែលបច្ចុប្បន្នជារដ្ឋ តាបាស្កូ( Tabasco) និង វេឡាគ្រូស (Veracruz​) ស្ថិតនៅភាគខាងត្បូងនៃប្រទេសម៉ិកស៊ិកូ។ អរិយធម៌មួយនេះស្ថិតក្នុងចំណោមបណ្តាអរិយធម៌ចំណាស់ទាំង៣នៅក្នុងតំបន់មេសូអាមេរិក(Mesoamerica) ឬតំបន់អាមេរិកកណ្តាល រួមមាន អរិយធម៌ អូលមេក(Olmec) ម៉ាយ៉ា (Maya) និង អតិច(Aztec)។​  ​

អរិយធម៌អូលមេកត្រូវបានគេហៅជាភាសាអង់គ្លេសថា Pre-Colombian Culture ដែលមានន័យថា អរិយធម៌កកើតឡើងមុនពេលដែល Christopher Columbus បានទៅដល់តំបន់អាមេរិកកណ្តាល។ ចំពោះពាក្យ Olmec គឺមកពីពាក្យ Olmecatl នៃភាសា Nahuatl ដែលសំដៅលើប្រជាជនដែលដាំកៅស៊ូ (Rubber of country)។

នៅពាក់កណ្តាលស.វ.ទី១៩ អ្នកបុរាណវិទូបានរកឃើញវត្ថុសិល្បៈសំខាន់ៗដែលជាភស្តុតាងនៃការរកឃើញអរិយធម៌អូលមេក នៅតំបន់ខាងត្បូងប្រទេសម៉ិកស៊ិកូ។ តាមរយៈការសិក្សាបុរាណវិទ្យាបានបង្ហាញពីទីតាំងសំខាន់ៗចំនួន២ ដែលអ្នកស្រាវជ្រាវបានដឹងថា ជាទីក្រុងបុរាណ និងជាតំបន់កណ្តាលនៃអរិយធម៌អូលមេក រួមមានតំបន់ San Lorenzo និង La Venta។ តំបន់ San Lorenzo ដែលជាទីក្រុងដំបូងនៃអូលមេក ​(ស.វទី១៣មុនគ.ស ដល់១០មុនគ.ស) មានចម្ងាយប្រមាណជាង៥០គីឡូ ខាងត្បូងឈូងសមុទ្រម៉ិកស៊ិកូដែ​លបច្ចុប្ប​ន្នជាទីក្រុង វេឡាគ្រូស (Veracruz​) ហើយក៏ជាតំបន់នៃការរីកចម្រើននៃអរយិធម៌អូលមេក​ដំបូង និងបន្ទាប់មកទៀតនៅតំបន់ La Venta ដែលជាទីក្រុងបន្ទាប់ពី San Lorenzo ស្ថិតនៅក្បែរនឹងឈូងសមុទ្រម៉ិកស៊ិកូ ហើយបច្ចុប្បន្នជាទីក្រុង តាបាស្កូ។​ នៅតាមតំបន់ទាំងពីរ អ្នកស្រាវជ្រាវបានរកឃើញភស្តុតាងផ្សេងៗ រួមមានសំណង់ស្ថាបត្យកម្ម និងវត្ថុសិល្បៈផ្សេងៗ​ដូចជា ត្បូង របាំងមុខ។ ជាពិសសេសការរកឃើញរូបចម្លាក់ក្បាល ឆ្លាក់ពីថ្ម ដែលមានទម្រង់មុខ មាត់ ច្រមុះ ភ្នែក ត្រចៀក ដូចនឹងទម្រង់មុខមនុស្សអញ្ចឹង​ដែរ  ( Colossal stone heads)​ និងសំណង់ពីរ៉ាមីតនៅ San Lorenzo ( Pyramid of San Larenzo)។​

អ្នកស្រាវជ្រាវបានរកឃើញរូបចម្លាក់ក្បាលប្រមាណ១៧រូប ដែលរូបចម្លាក់ទាំងនោះត្រូវបានរកឃើញដំបូងនៅទ.ស​.ទី​៨០នៅទីក្រុង San Lorenzo (Veracruz​)។ ចំពោះប្រភពថ្ម ដែលយកមកឆ្លាក់រូប អ្នកស្រាវជ្រាវបានដឹងថា យកពីភ្នំ Tuxtla ដោយទំហំនៃចម្លាក់ក្បាលទាំងនោះជា មធ្យមមានកម្ពស់ប្រមាណ៣ម៉ែត្រនិងមានទម្ងន់ប្រហែល៨តោន។ រូបចម្លាក់ក្បាលទាំងនោះមានអាយុកាលប្រហែលចាស់ជាងស.វ.ទី១០មុនគ.ស.។

យោងតាមទីតាំងភូមិសាស្រ្ត យើងអាចដឹងបានថា ប្រជាជនអូលមេករស់នៅក្នុងព្រៃទ្រពិកដែលពឹងលើការបរបាញ់សត្វព្រៃ និងនេសាទ។ អរិយធម៌អូលមេកត្រូវបានដួលរលំប្រហែលនៅស.វ.ទី៥មុនគ.ស ប៉ុន្តែពុំមានភស្តុតាងអ្វីមកបញ្ជាក់ពីកត្តានៃការដួលរលំនេះឱ្យច្បាស់លាស់បាននៅឡើយទេ ក្រៅពីការសនិ្នដ្នានដោយអ្នកស្រាវជ្រាវបុរាណវិទ្យាប្រហែ​ល​មកពីកត្តាធម្មជាតិ និងប្រហែលពីការឈ្លានពានពីអរិយធម៌ផ្សេងនៅតំបន់មេសូអាមេរិក។ តាមរយៈការសិក្សាលើភស្តុតាងដែលបានរកឃើញទាំងឡាយ អ្នកស្រាវជ្រាវបានបង្ហាញអរិយធម៌អូលមេកមានអាយុកាលជាង៨០០ឆ្នាំមុនគ.ស. ពោលចាប់ពី១២០០ឆ្នាំ មុនគ.ស រហូតដល់៤០០មុនគ.ស. និងជាដើមកំណើត (Mother culture) នៃបណ្តាអរិយធម៌ក្នុងតំបន់មេសូអាមេរិក (Mesoamerica)។ យើងក៏ឃើញមានដាក់តាំងបង្ហាញរូបចម្លាក់នៃអរិយធម៌អូលមេកនៅក្នុងសារមន្ទីរ Quai Branly នៅប្រទេសបារាំង។

អត្ថបទដើម៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!