ទំព័រដើមប្រវត្តិសាស្ត្រកាយវិការព្រះពុទ្ធក្នុងសិល្បៈខ្មែរ

កាយវិការព្រះពុទ្ធក្នុងសិល្បៈខ្មែរ

ព្រះពុទ្ធសមណគោត្តម មានព្រះនាមថាសថទ្ថ ទ្រង់ប្រសូតក្នុងខែឧសភា ឆ្នាំ៦២៣មុនគ្រិស្តសករាជ។ ព្រះអង្គចេញចាកផ្នួសនៅខែកក្កដា ក្នុងព្រះជន្ម២៩ព្រះវស្សាត្រា​ស់ដឹងក្នុងព្រះជន្ម៣៥ព្រះវស្សា ហើយចូលបរិនិព្វានក្នុងព្រះជន្ម៨០ព្រះវស្សា។

ការចូលបរិនិព្វានរបស់ព្រះពុទ្ធ គឺជាការបាត់បង់យ៉ាងធំធេងរបស់ពុទ្ធសាសនិក ដូច្នេះដើម្បីរំលឹកដល់ព្រះវត្តមាន និងព្រះធម៌របស់ព្រះអង្គ សាសនិកបានបង្កើតបដិមាតំណាងឱ្យព្រះអង្គ។ ក្នុងសិល្បៈព្រះពុទ្ធសាសនាដំបូងៗដូចជានៅ បរហ៊ូត សាន់ឈី ពុទ្ធកាយា អមរាវាតី និងណាហ្គាជុនកុនដាជាដើម បដិមាព្រះពុទ្ធគ្មានទម្រង់ជាមនុស្សដូចសព្វថ្ងៃនេះទេ ប៉ុន្តែជារូបតំណាងដូចជា កងចក្រ ដើមពោធិ បល្ល័ង្ក ចេតិយ ឆ័ត្រ និងពុទ្ធបាទ។ តាមរយៈអត្ថបទល្បីៗរបស់ពុទ្ធសាសនាដូចជា Brahmajala Sutta, Samyutta Nikaya, Majjima Nikaya, Divyavadana និងAvadanakalpalata បង្ហាញថាការគោរពបដិមាព្រះពុទ្ធ   ផ្តើមឡើងនៅរវាងសតវត្សទី១មុនគ្រិស្តសករាជ។ ផ្ទុយទៅវិញ ​បើតាមគម្ពីរភាសាសំស្រឹ្កតដូចជា Tathagata-Prativimba-Pratisthanusamsa បញ្ជាក់ថាការគោរពបដិមាព្រះពុទ្ធផ្តើមឡើងនៅរវាងសតវត្សទី១នៃគ្រិស្តសករាជ។

បដិមាព្រះពុទ្ធក្នុងទម្រង់ជាមនុស្ស បានបង្កើតឡើងស្របទៅតាមបរិបទសង្គម នៃប្រទេសកាន់ពុទ្ធសាសនានីមួយៗ។ គេឃើញថាមានទម្រង់ និងកាយវិការរួមបីគឺ ឈរ អង្គុ​យ និងចូលបរិនិព្វាន។

តើព្រះពុទ្ធបដិមានៅស្រុកខ្មែរមានទម្រង់កាយវិការដូចម្តេចខ្លះ?

ក្នុងដំណើរជីវិតរបស់ព្រះពុទ្ធមានព្រឹត្តិការណ៍ពិសេសៗជាច្រើន បានកើតឡើងដែ​លនេះជាគំរូសម្រាប់កសាងបដិមារបស់ទ្រង់។

១.ព្រះពុទ្ធទ្រង់ឈរ

ព្រះពុទ្ធបដិមាទ្រង់ឈរទំនងជាបង្កើតឡើងដំបូងនៅតំបន់អមរាវាតី (Amarāvati) នៅឯស្រុកឥណ្ឌា ក៏ប៉ុន្តែមិនមានលក្ខណៈខុសប្លែកគ្នាច្រើនពីសិល្បៈតំបន់ហ្គាន់ដារា (Gandhāra) សារនាថ និងមធូរ៉ា (Mathura)ប៉ុន្មាននោះទេ។ ក្នុងចំណោមបដិមាទ្រង់ឈរ មានកាយវិការសំខាន់ពីរ កាយវិការអភ័យ និងវីតក។ ដោយឡែក មានកាយវិការមួយចំនួនទៀតហាក់មិនសូវជាពេញនិយមនៅស្រុកខ្មែរទេ។ ជាអាទិ៍កាយវិការធម្មចក្រជាដើម។

          – កាយវិការអភ័យ

អភ័យមុទ្រ មានន័យថាកាយវិការបំបាត់ភាពភ័យខ្លាច ការធានាសុវត្ថិភាព និងការការពារជាដើម។ បដិមាព្រះពុទ្ធ លើកដៃខាងស្តាំឡើងត្រឹមដើមទ្រូង និងបង្ហាញបាតដៃបែរទៅខាងក្រៅ ហើយម្រាមទាំងអស់ត្រង់ស្មើ។ ជួនកាលគេឃើញបដិមាព្រះអង្គក្នុងទម្រង់ដៃស្តាំលើកត្រឹមដើមទ្រូង និងសណ្តូកដៃឆ្វេងស្របនឹងដងខ្លួន។ ប៉ុន្តែក្នុងករណីខ្លះ បាតដៃខាងឆ្វេងបង្ហាញច្បាស់ក្នុងទម្រង់ឱ្យទាន (Varadamudrā) ។ ក្រៅពីការលើកដៃស្តាំតែម្ខាង ពេលខ្លះបដិមាព្រះអង្គលើកដៃទាំងសងតែម្តង (រូបលេខ៣)។​ កាយវិការអភ័យ ដែលលើកដៃទាំងពីរឡើងត្រឹមដើមទ្រូង ប្រហែលជាមានទំនោរពីព្រះពុទ្ធសាសនាបែបមហាយាន។

          – កាយវិការវីតក

  វីតកមុទ្រ គឺជាកាយវិការពិចារណា ជជែកវែកញែក ឬពិភាក្សា។ កាយវិការនេះធ្លាប់បានប្រើប្រាស់ជានិមិត្តសញ្ញាសម្រាប់យោគី និងក្នុងព្រហ្មញ្ញសាសនាផងដែរ។ កាយវិការវីតកអាចប្រើប្រាស់ដៃតែម្ខាង ឬដៃទាំងសងខាងដូចនឹងកាយវិការអភ័យដែរ។ សិល្បករបង្ហាញព្រះពុទ្ធបដិមាលើកដៃតែម្ខាង ឬទាំងសងខាងត្រឹមដើមទ្រូង បាតដៃបែរចេញទៅខាងក្រៅ ហើយម្រាមដៃមេ និងម្រាមដៃចង្អុរភ្ជាប់គ្នា។

២. ព្រះពុទ្ធទ្រង់អង្គុយ

ព្រះពុទ្ធបដិមាអង្គុយក្នុងសិល្បៈខ្មែរ ច្រើនតែពែនភ្នែន ដោយដាក់ជើងស្តាំលើជើងឆ្វេង។ ពុទ្ធបដិមាអង្គុយដែលពេញនិយមនៅស្រុកខ្មែរ គឺព្រះពុទ្ធសមាធិប្រក់ដោយនាគ និងផ្ចាញ់មារ។

        – ព្រះពុទ្ធប្រក់នាគ

ព្រះពុទ្ធបដិមាប្រក់នាគមានការពេញនិយមបំផុតក្នុងស្រុកខ្មែរ ពិសេសនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ ក្នុងទម្រង់នេះព្រះពុទ្ធទ្រង់អង្គុយពែនភ្នែនសមាធិនៅលើរង្វេលនាគ ដោយដាក់ជើងស្តាំលើជើងឆ្វេង ដៃស្តាំលើដៃឆ្វេង។ ចំណែកក្បាលនាគ បានបើកពពារគ្របពីលើព្រះសិរព្រះពុទ្ធ។ កាយវិការនេះ គឺទាក់ទងទៅនឹងរឿងមួយដែលបានកើតឡើងមុនការត្រាស់ដឹងរបស់ព្រះពុទ្ធ។ ក្នុងគ្រាមួយដែលព្រះអង្គកំពុងអង្គុយសមាធិ មារបានមកផ្ចាញ់ព្រះអង្គដោយបង្អុរព្យុះភ្លៀងបោកបក់យ៉ាងខ្លាំង ដូច្នេះនាគមុជ្ជលិនដែលរស់នៅក្នុងស្រះក្បែរនោះក៏ចេញមកធ្វើជាបល្ល័ង្ក ហើយបើកពពារគ្របការពារព្រះពុទ្ធមិនឱ្យត្រូវទឹកភ្លៀង។

ព្រះពុទ្ធផ្ចាញ់មារ

ព្រះពុទ្ធផ្ចាញ់មារ ឬព្រះពុទ្ធយកព្រះធរណីជាសាក្សី គឺជាកាយវិការមួយដែលនិយ​មមកដល់បច្ចុប្បន្ន។ ព្រះពុទ្ធទ្រង់ដាក់ដៃស្តាំ ដោយម្រាមទាំងប្រាំសណ្តូកស្របគ្នា​ ហើយលាតទៅប៉ះដី (រូបលេខ៧)។ កាយវិការនេះបញ្ជាក់ពីការផ្ចាញ់មារ និងការត្រាស់ដឹង។ ក្នុងគ្រានោះមារបានបង្កើតហេតុភេតជដើម្បីបង្អាក់ការត្រាស់ដឹងរបស់ព្រះពុទ្ធ ប៉ុន្តែមិនទទួលបានជោគជ័យឡើយ ក៏ព្រោះតែព្រះអង្គបានតាំងចិត្តមាំនិងមិនរង្គោះរង្គើររបស់ព្រះអង្គ។ បន្ទាប់មកទ្រង់ក៏យកដៃរបស់ព្រះអង្គលាតប៉ះដីនឹករលឹកជាតិកំណើត និងយកព្រះធរ​ណីជាសាក្សីចំពោះការត្រាស់ដឹង។

៣. ព្រះពុទ្ធចូលនិព្វាន       

ព្រះពុទ្ធចូលនិព្វានមានការពេញនិយមក្នុងព្រះពុទ្ធសាសនាបែបថេរាវាទ។ កាយវិការនេះមានន័យពីរ ទី១បង្ហាញថាព្រះអង្គមានជំងឺធ្ងន់ និងទី២ព្រះអង្គចូលបរិនិព្វាន។ ព្រះអង្គបានដាក់ខ្លួនផ្នែកខាងស្តាំទំរេតចុះ​ ដៃឆ្វេងសណ្តូកលើខ្លួនខាងឆ្វេង ហើយព្រះសិរកើយលើដៃស្តាំ (រូបលេខ៨)។ នៅថ្ងៃ១៥កើត ខែពិសាខ (ឧសភា) ក្នុងតំបន់គុសីនគរ ព្រះអង្គបានដាក់ខ្លួនទំរេតបែរទៅខាងជើង លើកម្រាលដែលអនន្ទបានរៀបចំ ហើយអនុញ្ញាតឱ្យសួរនៅចម្ងល់ដែលនៅសេសសល់។​ បន្ទាប់មកព្រះអង្គក៏ចូលបរិនិព្វានក្នុងគ្រានោះ។

សរុបមក កាយវិការរបស់ព្រះពុទ្ធក្នុងសិល្បៈខ្មែរ ដែលមានការពេញនិយមពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្នមាន កាយវិការអភ័យ វីតក សមាធិប្រក់ដោយនាគ ផ្ចាញ់មារ និងចូលបរិនិព្វាន៕

——————————————————————————–

Buddha gesture in Khmer art

Buddha was born in May of 623 BC and had a great renunciation at the age of 29. At the age of 35, he attained enlightenment and then attained nirvana at the age of 80. The absence of Buddha made people create his statue. In early Buddhist art appeared in Bharhut, Sanchi, Buddhagaya, Amaravati, and Nagajunkunda. The image of Buddha did not have an anthropomorphic form but an aniconic form. Those forms are Dharmacakra, Bo tree, Throne, Stupa, Chatra, and Buddhapada. According to the Buddhist text, Brahmajala Sutta, Samayutta Nikaya, Majjima Kikaya, Divyadana, and Avadanakalpalata indicate the worshipping of Buddha image appeared in first BC. In contrast, Sanskrit text, Tathagata-Prativimba-Pratisthanusamsa shows that the worshipping of Buddha image appeared in the first century of Christ Era.

Buddha image has various forms and gestures, but commonly three. They are standing, sitting, and nirvana. How many Buddha gestures are in Khmer art?

The creation of Buddha images and gestures have followed the events of his life.

Standing Buddha statue

Standing Buddha probably appeared in Amaravati, but it did not much different from Gandhāra and Mathura art. Standing Buddha statue has two main gestures, Abhayamudra and Vitarkamudra.

Abhayamudra is a gesture of fearlessness, reassurance, and safety. Buddha raises his one or two hands to the chest and face the palm forward. This gesture probably related to Mahayana Buddhism. While Vitarkamudra is the gesture of debate or discussion. In this gesture, Buddha raises one or two hands and faces them forward. However, the tip of the thumb and a pointing finger are joined together. This gesture was primarily used by Yogi in Hinduism.

Seated Buddha statue

In Khmer art, Buddha image tends to sit in cross-legs which the right is on the left. The most popular seated image is Buddha on Naga and Bhumisparshamudra.

Buddha on Naga was very popular in the reign of King Jayavarman VII. In this form Buddha sits cross-legs on the coils of naga and the head of naga spreads to protect him. Related to this gesture, one day Buddha sat for meditation and heavy rain dropped for many days. Thus, Muchalinda naga who was living in the pond next to Buddha came out to protect him from the rain. 

Likewise, Bhumisparshamudra continues its popularity until the present. In this gesture Buddha sits cross-legs and puts his left hand on the lap. The right hand touches the earth goddess to bear witness to his attainment of enlightenment and also defeating Mara.

Nirvana

Nirvana image is popular in Theravada Buddhism. It expresses great illness and liberation from the cycle of rebirth. Buddha announced he will attain Nirvana in three months so his disciples and he went to Kusinagar. When the day came, he laid down on the right side and put his head on right arm while left arm was on left side. He faced north and allowed his disciples to clarify their doubts. Later, Buddha passes away under the shade of two Sal trees.

In conclusion, the most popular gestures of Buddha statues in Khmer art have continued from the past. Those gestures are Abhayamudra, Vitarkamudra, Buddha on Naga, Bhumisparshamudra, and Nirvana.

អត្ថបទដើម៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!