ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាផូស៊ីល​ដើម​ឈើ​ភ្នំ​ត្បែង (ភូមិក្តី)

ផូស៊ីល​ដើម​ឈើ​ភ្នំ​ត្បែង (ភូមិក្តី)

ក្រុមការងារ​សិក្សា​ផូស៊ីល​ នៃ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ អគ្គ​នាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​នៃក្រសួង​បរិស្ថាន បាន​ចុះ​សិក្សា​បឋម​ស្តីអំពី​ដើម​គគីរ​ថ្ម (ផូស៊ីល​ដើម​ឈើថ្ម​) ដោយបាន​ទទួល​ព័ត៌មាន​លោកអ៊ុំសុធី​​​កាល​កន្លង​ទៅ​។​ ​ក្នុងខែតុលា ឆ្នាំ២០២១ ក្រុមការងា​រ​បាន​ចុះ​ពិនិត្យ​ ផូស៊ីល​ដើម​ឈើថ្ម​ ស្ថិត​នៅ​ភូមិក្តី ឃុំរអាង​​ ស្រុករសង្គមថ្មី​ ខេត្ត​ព្រះ​វិហារ​​ ក្នុង​ភូមិសាស្រ្ត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​​ “ភ្នំ​ត្បែង​​” (រូបលេខ១)។ ដើម្បីទៅដល់ទីតាំងនេះគឺត្រូវធ្វើ​ដំណើរតាមផ្លូវជាតិ​លេខ​៦២​ ទៅកាន់​ខេត្ត​ព្រះ​វិហារ ដោយបន្តដំណើររហូតដល់ ​ច្រកផ្លូវ​ចូល​ទៅ​កាន់​ភ្នំ​ត្បែង ត្រង់​ចំនុច​ថ្ម​៣​ដុំ ស្ថិតក្នុងស្រុកសង្គមថ្មី ​(រូបលេខ២)។​ ភ្នំត្បែង​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​ដាក់​ជា​តំបន់​ការ​ពារ​ធម្ម​ជាតិ​ ហៅ​ថា​តំបន់​បេត​កភណ្ឌ​ធម្មជាតិ​ «ភ្នំ​ត្បែង​​» តាម​អនុក្រឹត្យ​លេខ​១៨៩អនក្រ.បក​ ចុះ​​ថ្ងៃ​ទី១៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៦។ វាមាន​ផ្ទៃដី ២៥២៦៩,៤១ ហិច​តា​ ដែលមាន​បណ្តោយ​៤០​គីឡូ​ម៉ែត្រ​ និង​ទទឹង​១៧​គីឡូ​ម៉ែត្រ ដែលមានព្រំប្រទល់ជាប់ក្រុង​ព្រះ​វិហា​រ​ ស្រុក​ត្បែង ស្រុក​គូលែន​ ស្រុករវៀង និង​ស្រុក​សង្គម​ថ្មី​។​

ភ្នំ​ត្បែង​ជា​ប្រភេទ​ភ្នំ​ថ្ម​ភក់ បើ​តាមរយៈ​ផែនទី​ភូគព្ភសាស្រ្ត ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ដែល​មាន​កំណត់​សំគាល់​ដោយ​អក្សរ​ J3 K1ss ដែល​ស្ថិត​នៅ​ស័កទី​២ (Mesozoic Era) មានអាយុកាល​ចន្លោះ​ ៦៥,៥ ទៅ២៥១លាន​ឆ្នាំ​។​ បើ​យោងទៅ​លើ​សម័យ​កាល​វិញ គឺ​ស្ថិតនៅ​ចន្លោះ​សម័យ​ជូរ៉ាស៊ីក (Jurassic) និង​សម័យ​ក្រេតាស័រ​​ (Cretaceous) ដែលមាន​អាយុ​ចន្លោះពី ៦៥.៥ ទៅ១៩៩.៦លាន​ឆ្នាំ​។​ គេឃើញថា ​តំបន់​ដែល​នៅ​ក្បែរ​នោះ​មាន​ទីតាំង​ដែល​ជាដី​បន្ទុះ​ភ្នំ​ភ្លើង ដែលមាន​អក្សរសំគាល់​ BN2 Q1 ហើយជាប្រភេទថ្ម​បាសាល់​ ​ដែល​កើត​ឡើង​នៅ​ចន្លោះសម័យ​ Neogene និងសម័យ Quaternary ​ក្នុង​ស័កទី៣​ Cenozoic (អាយុតិចជា៦៥លានឆ្នាំ)។ តើ​​បាតុភូត​ទាំង​នេះ​អាច​មាន​ទំនាក់​ទំនង​ និង​ការបម្រែបម្រួលសណ្ឋាន​ដីក្នុង​តំបន់​នេះឬទេ? ​

បើយោងតាមរយៈ​ការ​សិក្សា​ និង​ប្រមូលព័ត៌មាន​បឋម ឃើញថាភ្នំ​ត្បែង​មាន​ព័ត៌មាន​អំពី​ឈើ​ក្លាយ​ទៅ​ជា​ថ្ម​ច្រើន​ទីតាំង​ ដូច​ជា​នៅ​ភ្នំ​ស្រួច​ អន្លុងជ្រៅ ​ក្បែរ​វត្ត​តាំង​យូរ​ និង​ទីតាំងមួយ​ចំនួន​ទៀតក្រុមការងារមិន​ទាន់​បាន​ទៅ​ដល់​នៅឡើយ។ ដោយឡែក ក្នុងអត្ថបទនេះនឹង​លើក​យក​តែ​ផូស៊ីល​ដើម​ឈើ​នៅ​ជើង​ភ្នំ​ត្បែង​ ក្នុង​ភូមិ​ក្តី​មកបង្ហាញប៉ុណ្ណោះ។​

ផូស៊ីល​នៅ​តំបន់​នេះ​បាន​លេចចេញ​​ដោយ​ទឹក​ច្រោះ​ ហើយផូស៊ីល​​ឈើ​ថ្មខ្លះបាន​បាក់​នៅ​តាម​ទឹក​អូរ​នោះ​។​ ផូស៊ីល​ដែល​​បាន​រក​ឃើញ​ គឺមាន​ពណ៌​ខ្មៅ​ និង​មាន​ធ្យូង​ជាប់​ជា​មួយ​ផង។ លក្ខណៈរបស់ផូស៊ីលឈើនេះ មាន​ភាព​ខុស​ប្លែក​ពី​ផូស៊ីល​ដែល​បាន​រក​ឃើញ​កន្លង​មក​ ​ពីលំផាត់​ ស្ទឹង​ត្រែង​ ក្រវាញ​ ភ្នំ​គូលែន។

​នៅ​ក្នុង​អូរមានផូស៊ីល​ឈើ​ជា​ច្រើន​ដុំ​ ដែលបានច្រោះដោយទឹក(រូបលេខ៣-៤) ហើយនៅជាប់នឹង​ផូស៊ីល​ទាំងនោះជា​ធ្យូង​ខ្មៅៗ។ ធ្យូង​នោះ​មាន​លក្ខណៈភ្លឺ និង​រឹង ព្រមទាំងមាន​ទំងន់​ស្រាល​ តែវាធ្ងន់​ជាង​ធ្យូង​បច្ចុប្បន្ន និងល្មមនឹងលិចទឹកបាន​។ អ្នក​ស្រុក​ហៅ​ធ្យូងនេះថា “ធ្យូង​កប្ប”​ មាន​ន័យថា​ ធ្យូង​ដែល​មាន​អាយុ​កាល​យូរ​​មក​ហើយ​ (រូបលេខ៥​)។​ ផូស៊ីល​ទាំង​ឡាយ​នេះ​កប់​ក្នុង​ស្រទាប់​ដី​ជម្រៅ​ប្រមាណ​២០​ម៉ែត្រ​ ប៉ុន្តែគេឃើញមានពីរ​ដើមលេចចេញតាមបណ្តោយច្រាំងអូរ​។ ​ផូស៊ីល​ឈើនេះ ប្រហែលជា​បាន​ភ្លើង​ឆេះ ឬភ្លើងឆេះព្រៃ បន្ទាប់មក​កប់ទៅក្នុងដី។ តើវាអាចឆេះដោយសារបន្ទុះ​ភ្នំ​​ភ្លើង​ឬទេ​? បំណែកផូស៊ីលដើមឈើ​ថ្មខ្លះ​មាន​អង្កត់​ផ្ចិត​ធំ​ជាង​៦០​ស.ម​ និង​ជាប្រភទដើមឈើផ្សេងៗគ្នា ដូច្នេះ​តំបន់​នេះទំនងជាព្រៃនៅសម័យបុរាណ​។ ក្រៅពីនេះ មាន​កំទេច​ធ្យូង​ជាប់​នៅ​ក្នុង​ស្រទាប់​ដី​ជា​ច្រើន​ផង​ដែរ(រូបលេខ៧)​​។​ ផូស៊ីល​ឈើ​ទាំង​នេះ​​មិន​ទាន់អាចកំណត់ប្រភេទនៅឡើយ ដូច្នេះក្រុមការងារនឹង​បន្ត​ការ​សិក្សា​បន្ថែមទៀត៕

——————————————————–

Fossil wood at Phnom Tbeng

In October 2021, a team from the Cultural Region Department of the Ministry of Environment conducted a survey of fossil wood in Kdei village, Raang commune, Sangkum Thmei district, Preah Vihear province. It is located in a natural heritage site of Phnom Tbeng.

Phnom Tbeng was listed as a protected area on July 13, 2016. Its area is 25269.42 hectares, where it has 40 kilometers in length and 17 kilometers in width. The area shares the borders with Preah Vihear town, Tbeng district, Kulen district. Roveang district and Sangkum Thmei district. 

Phnom Tbeng is a sandstone. Based on the geological map of Cambodia, it is marked as T3 J2SS of the Mesozoic Era about 65.5 to 251 million years. It is also between the Jurassic and Cretaceous periods, 65.5 to 199.6 million years.

The area nearby was formed by a volcanic eruption that marks BN2 Q1. It has a lot of basalts. This type of stone forms in between the Neogene and Quaternary periods of Cenozoic, 65 million years. Is this phenomenon related to a topographic change in the area? Based on the survey, Phnom Tbeng has many locations of fossil wood. For instance, Phnom Srouch, Anlong Chrov near Tang You pagoda, etc. However, this short article will be focusing only on fossil wood in the Kdei village of Phnom Tbeng.

Fossil woods appear on the ground and along the waterway by water. These fragments of fossil woods are different from fossil woods in Lom Pat, Steung Treng, Kravanh, and Kulen mountain. It has black color and stuck with charcoal. The charcoal is firm and bright.  It is heavier than present-day charcoal. People call this charcoal Kab charcoal means ancient charcoal.

The fragments of fossil wood are under 20-meters-deep, but two of them appear along the stream. They were probably burned down and then buried under the ground, or they might have burned during a volcanic eruption. Some of them have 60 cm in diameter. In the present, the type of wood is unknown. Thus, the study will be continuing in the future.

អត្ថបទដោយ៖ លោក លឹម​ វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!