ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំប្រាំពីរ​​

ស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំប្រាំពីរ​​

ភ្នំប្រាំពីរ​​ជា​ស្ថានីយផូស៊ីល​សត្វសមុទ្របុរាណ​​មួយកន្លែង​ មាន​ទីតាំង​​ស្ថិតនៅ​ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។​ ភ្នំ​នេះ​ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៧B​ ស្ថិត​នៅ​ក្បែរទី​ប្រជុំ​​ជនមួយ​ហៅថា​ផ្សារបួរ​។​ ភ្នំ​ប្រាំពីរ​​ជា​​ភ្នំ​ថ្ម​កំបោរ ដែល​បាន​កំណត់​​អាយុកាល​ក្នុង​ស័ក​ទី១​ Paleozoic សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)។ ​ភ្នំ​ប្រាំពីរ​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​ដាក់​ចូល​ជា​តំបន់​បេតិកភណ្ឌធម្មជាតិ​ ដោយ​អនុក្រឹត្យលេខ​៦៤អនក្រ.បក​ ចុះ​ថ្ងៃ​២៥​ ខែឧសភា ឆ្នាំ​២០២០ ដោយ​មាន​ផ្ទៃដី​៣៥៣,៩​ហិចតា​។ ភ្នំ​នេះ​មាន​រូង​ភ្នំ​ជាច្រើន និង​ជា​តំបន់​ដែល​មាន​សក្តានុពល​សម្រាប់​វិស្ស័យ​​ទេសចរណ៍​ធម្មជាតិ​ផង​ដែរ​។​

តាមរយៈការចុះសិក្សាស្រាវជ្រាវ​បឋមរបស់ក្រុម​ការងារ​ផូស៊ីល​នៃ​នាយកដ្ឋាន ​តំបន់​បេតិ​ក​ភណ្ឌ អគ្គ​សហកមន៍​មូលដ្ឋាន​ ​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃទី​​០៨ ខែ​កញ្ញា​ ឆ្នាំ​២០២០ និងបាន​បន្តចុះ​សិក្សា​លើកទី២​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​​បានបង្ហាញថា ភ្នំ​នេះ​​មាន​អតី​ត​កាល​ជា​សមុទ្រ​ ដែល​កើត​ឡើង​ដោយ​កំណក​នៃថ្មកំបោរ​។​ ថ្មកំបោរជាប្រភេទថ្ម​ដែល​កើត​ពី​កំណក​នៃ​ជីវៈ​ចម្រុះ​មួយ​ចំនួន​ ដែល​បាន​បង្កើតពីការប្រមូលផ្តុំនៃសំបក​គ្រំ​ ងាវ, ផ្កាថ្ម, សារាយ, សំណល់​ផ្សេងៗ​ និងកំទេចកំទីសរីរាង្គផ្សេងទៀត។ វាក៏អាចបង្កើតបានដោយដំណើរការនៃ​កំណកគីមីដូចជា ទឹកភ្លៀងនៃកាបូនកាល់ស្យូមពីទឹកបឹង ឬទឹកសមុទ្រ។ភ្នំ​ប្រាំពីរ​​ ជា​ស្ថានី​យផូស៊ីល​សត្វ​សមុទ្រ​មួយ​ដែល​មាន​លក្ខណៈ​ខុស​ពី​ផូស៊ីលសត្វ​សមុទ្រ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ដូច​ជា​ភ្នំ​បាក់ ភ្នំ​ស្វាយ​ និងភ្នំ​បន្ទាយ​នាង​ជា​ដើម​។​ ផូស៊ីល​​សត្វ​​​សមុទ្រ​ដែល​រកឃើញ​នៅ​ភ្នំ​ប្រាំពីរ​ ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ថ្ម​កំបោរ​ត្រង់​ចំនុចទីតាំង​ដែល​ត្រូវ​បាន​គេ​កាយ​យក​ថ្ម​ពី​កាល​កន្លង​ទៅ​។ ប្រភេទផូស៊ីលដែលយើង​​រក​ឃើ​ញ​​នៅ​ភ្នំ​ប្រាំពីរ​​រួមមាន​៖

១.​ មាន​រូបរាង​ដូច​​ខ្យង​ដែល​មាន​អវៈយវៈ​​ដូច​ម៉ិក​ ជា​ប្រ​ភេទ​ពពួក​រស់​នៅ​ទឹក​ជ្រៅ ត្រូវ​បាន​រក​ឃើញ​នៅ​ភ្នំ​ប្រាំពីរ ក្នុង​ស្រទាប់​ថ្ម​កំបោរ​។ យើង​មិន​ទាន់​អាច​កំណត់​ឈ្មោះ​នៃ​ប្រភេទ​នី​មួយ​ៗ​បាន​នៅ​ឡើយ​ទេ​។​ ហើយប្រភេទពពួកនេះ មាន​ទំហំ​ជិត​២០​ស.ម​ ស្ថិត​នៅ​ Phylum Mollusca, Class Cephalopoda, Sup class Nautiloidea។​

២. អាចជា​ពពួក​អាម៉ូនីត​ ដែល​មាន​រូប​រាង​ដូច​ខ្យង​ មាន​អវៈយវៈ​​ដូច​ម៉ិក ជា​ប្រ​ភេទ​រស់​នៅ​ក្នុង​ទឹក​ជ្រៅ។​ សំបក​របស់​វា​មាន​ជា​ក្រឡា​ឆ្នូត​ៗ​ យើង​បាន​រក​ឃើ​ញ​ពពួក​នេះ​មាន​ទំហំ​តូច​ជាង​១០​ស.ម​។ ពួក​​វា​ស្ថិត​នៅ​ Phylum Mollusca, Class Cephalopoda, Sup class Ammonoidea។

៣.​ ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​រូប​លេខ៦​ ដែរ​ គ្រាន់​តែ​វា​អាច​ខុស​ឈ្មោះ​គ្នា​តែ​ប៉ុណ្ណោះ​។​ ពួក​​វា​ស្ថិត​នៅ​ Phylum Mollusca, Class Cephalopoda, Sup class Ammonoidea។

៤. ផូស៊ីលមាន​លក្ខណៈ​ជា​ស្នាក​ស្នាម​ដូច​មុខ​កាត់​នៃ​ផ្កា​ថ្ម​ តែ​យើង​មិន​ទាន់​អាច​កំណត់​អត្ត​សញ្ញាណ​បាន​នៅ​លើយ​ទេ​។​ ​យើង​បាន​ប្រទះ​ឃើញផូស៊ីលប្រភេទនេះ ​ជា​ច្រើន​ដែល​លេច​ឡើង​នៅ​លើ​ថ្ម​កំបោរ​ និង​មាន​នៅ​ជាប់​ក្នុង​រូង​ភ្នំ​ផង​ដែរ​។​

៥. ពពួកផូស៊ីលម្យ៉ាងទៀតដែល​មានស្នាក​ស្នាមដូច​ផូស៊ីល​សត្វ​សមុទ្រដែរ ដែល​មាន​ទំហំ​ប្រមាណ​១០​ស.ម​។ យើង​បាន​រក​ឃើញ​តែ​មួយដុំ​ទេនៅ​ក្នុង​រូង​ភ្នំ​ប្រាំ​ពីរ​ ហើយ​ក៏​មិន​ទាន់​អាច​កំណត់​អត្ត​សញ្ញាណ​បាន​នៅ​ឡើយ​។

៦.​ ​អាច​ជា​ផូស៊ីល​មួយ​ផង​ដែរ​ ដែល​មាន​ទំហំ​ប្រមាណ​១០​ស.ម​ និង​រក​ឃើញ​នៅ​ក្នុង​រូង​ភ្នំ​ ពពួក​នេះ​អាច​ជា​ប្រភេទ​ដែល​រស់​នៅ​ក្នុង​ទឹក​ជ្រៅ​។

៧.  យើង​បាន​ជួប Brachiopod ​ដោយមានមួយ​ចំនួន​ ​មាន​សំបក​រលោង ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល និង​សត្វ​កាឈីវ​នាពេល​បច្ចុប្បន្ន​​។​

៨. ផូស៊ីល​​ពពួក​លាស​ តែ​មិនដឹង​ថាមាន​ឈ្មោះ​អ្វី​នោះ​ទេ​។ ពួក​នេះ​ស្ថិត​នៅក្នុង​​ Phylum Mollusca, Class Bivalvia។​

៩. ផូស៊ីល​មួយ​ចំនួន​ដែល​បាន​រក​ឃើញ​ នៅ​ផ្នែក​ខ្លះ​នៃ​ភ្នំ​ យើង​បាន​រក​ឃើញ​នៅ​ក្នុង​ស្រទាប់​ដី​ឥដ្ឋដែល​ក្នុង​ពេល​នោះ​ប្រហែល​ជា​មាន​ជម្រៅ​រាក់​ដូច​ជា​ប្រភេទ​មួយ​ក្នុង​ក្រុម​លាស​ ស្នាមឆ្នូតៗ​ដូច​សំបក​សែល ស្ថិត​នៅ​ក្នង​ ​ Phylum Mollusca, Class Bivalvia, Subclass Pterimorphia, Oder Arcida, Family Glycymerididae។

១០.  ផូស៊ីល​ជាពពួក គ្រំ​ ដែល​យើង​មិនទាន់​ស្គាល់​ឈ្មោះ​វា​នៅ​ឡើយ​។ ដែលស្ថិត​នៅ​ Phylum Mollusca, Class Bivalvia,​ Subclass Palaeoheterodonta ដែលមាន​លក្ខណៈ​ប្រហាក់​ប្រហែល​។​

១១. ផូស៊ីល​អា​ច​ជា​ប្រភេទ​​ពពួក​ Phylum Porifera (Sponges) ដែល​ពួក​នេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ផ្កា​ថ្ម តែ​វា​ស្ពោត​ ទន់​ៗ​ដូច​អេប៉ុង​។​

រួម​សេចក្តីមក​យើង​អាច​និយាយ​បាន​ថា​ ភ្នំ​ប្រាំពីរ​ ​ជា​ទីតាំង​ផូស៊ីល​សត្វ​សមុទ្រ​មួយ​ ដែល​អាយុកា​ល​ក្នុង​ស័ក​ទី​១​ Paleozoic ក្នុង​សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)​។​ ទីតាំង​នេះ​ជា​ទីតាំងដែល​គួរ​ចាប់អារម្មណ៍​ សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​នាពេល​អនាគត​។​ នៅ​ពេល​ដែល​យើង​អាច​មាន​លទ្ធភាព​សហការ​ណ៍​ជា​មួយ​អ្នក​ជំនាញ​អន្តរជាតិ​ ដើម្បី​បក​ស្រាយ​នៅ​ចម្ងល់​ទាំង​ឡាយ​ដែ​ល​មាន​។​ ក្នុងនោះដែរក្រុមការងារ​នឹង​បន្ត​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​បន្ត​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​៕

—————————————————————–

Phnom Pram Pi Marine Fossil Site

Phnom Pram Pi is an ancient marine fossil site located in Buor commune, Phnom Preuk district, Battambang province. Along National Road 57B, near a town called Phsar Buor. Phnom Prampi is a limestone mountain with an age in the first Paleozoic era of the Permian period (251-299 million years). Phnom Prampi has been designated as a Natural Heritage Site by the Royal Government by Sub-Decree No. 64, dated May 25, 2020, with an area of 353.9 hectares. This mountain has many caves and is also a potential for eco-tourism.

Limestone is a type of rock formed by the accumulation of a number of biodiversities, formed from the accumulation of shells, corals, algae, and other wastes and organic debris. It can also be formed by the process of chemical precipitation, such as the precipitation of calcium carbonate from lakes or seawater. From fossils of marine animals in some areas in Banteay Meanchey province, such as Phnom Bak, Phnom Svay, and Phnom Banteay Neang, etc. Most of the marine fossils found in the Phnom Pram Pi were in limestone at the site of the excavation. Rocks of the past. Those types of fossils include are:

1. A snail-like shape with octopus-like limbs, a type of deep-water species found in the limestone layer​. We have not yet been able to determine the name of each species, and these species are nearly 20 cm in size and were at the class Phylum Mollusca, Class Cephalopoda, and Sup class Nautiloidea.​
2. Can be an Ammonite species that is snail-shaped with Octopus-like limbs, a species that lives in deep water. There are stripes on its shell, we found these are smaller than 10 cm. They were in Class Phylum Mollusca, Class Cephalopoda, and Sup class Ammonoidea.
3. They are also similar to ammonite species that is snail-shaped with Octopus-like limbs, but they just may have different names. These species were Phylum Mollusca, Class Cephalopoda, and Sup class Ammonoidea.
4. This Fossils characteristic are similarly of corals, but we have not yet been able to identify them. We have seen many of these fossils that appear on limestone and even in caves.
5. Another type of fossil that has the same scars as the marine fossils are about 10 cm in size. We found only one piece in the Phnom Pram Pi caves and have not yet been identified.
6. it can also be a fossil about 10 cm in size and found in caves, this species can be species that lives in deep water.
7. We also found Brachiopods, some of which have smooth shells and they are similar to Brachiopod today.
8. The lamp shall Fossils but do not know their names. They are in Phylum Mollusca, Class Bivalvia.
9. Some fossils found in parts of the mountains we found in the clay layer, which at that time about Shallow depth, like a species in the lamp shell-like in Phylum Mollusca, Class Bivalvia, Subclass Pterimorphia, Oder Arcida, Family Glycymerididae.
10. Mussel Fossils species that we do not yet know their names, and were in Phylum Mollusca, Class Bivalvia, Subclass Palaeoheterodonta.
11. Fossils can be Phylum Porifera (Sponges), which look like corals.

In short, we can say that the Phnom Pram Pi is a site of marine fossils dating back to the First Paleozoic era in the Permian period (251-299 million years). This site is an interesting place for future research, if we have any cooperation with international experts to answer any questions that may arise. Furthermore, this site will be continued to research in the next year.

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!