ទំព័រដើមប្រវត្តិសាស្ត្រផ្តែរទ្វារនៅវត្តសូភាស

ផ្តែរទ្វារនៅវត្តសូភាស

វត្តសូភាស មានទីតាំងស្ថិតនៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានចម្ងាយប្រមាណ ៣គ.ម. ខាងត្បូងផ្លូវជាតិលេខ៨០ បត់ចូលតាមឃុំមេសរជ្រៃ ប៉ែកខាងត្បូង​ភូមិសូភាស។ វត្តនេះ គឺជាអតីតទីតាំងប្រាសាទបុរាណនៅសម័យមុនអង្គរ (ស.វ.ទី៧) ដែលមាន  តួប៉មសរុបចំនួន ៣ ប៉ុន្តែតួប៉មទាំងអស់បានដួលរលំបាត់អស់ទៅហើយ។ ក្រៅពីនេះ នៅជុំវិញវត្តសូភាស មានអាងស្តុកទឹកបុរាណមួយចំនួនទៀត ដូចជា ទន្លេអ៊ុំ ត្រពាំងព្រះ ត្រពាំងស្រង់។

អ្នកស្រុកតែងគិតថាឈ្មោះ “សូភាស” គឺកើតចេញពីរឿងព្រេងចំនួនពីរដែលគេតែងនិទាន​តៗគ្នា។ រឿងព្រេងទីមួយ ដំណាលថា “កាលពីដើមមកមានតាបសម្នាក់ ដែលទំនងជាមេទ័ព រួមជាមួយយាយ ភាស បានភៀសខ្លួនចេញពីសង្រ្គាមមកជ្រកកោននៅទីនេះ ហើយក៏ចាប់ផ្តើមសាង​ជាអាស្រមនៅពេលស្រុកទេសប្រសើរវិញ។ ក្រោយមក គេក៏ហៅទីនេះថា “សូភាស”។ រឿងព្រេងទីពីរ ដំណាលថា “មានមេទ័ពម្នាក់បានភៀសខ្លួនចេញពីសង្រ្គាមនៅក្រុងឧដុង្គ មកកាន់ទីនេះ ហើយបានកសាងជាអាស្រមឡើងនៅក្នុងឆ្នាំ១២២៥ និងបានដាក់ឈ្មោះទីនេះថា “សូភាស”។ រឿងព្រេងទាំងពីរនេះស្តាប់ទៅមិនសូវទំនងនឹងប្រវត្តិឈ្មោះ “សូភាស” នេះឡើយ ហើយយើងក៏​ពិបាកក្នុងការកំណត់ឈ្មោះនេះដែរ។ ក្នុងភាសាសំស្រ្កឹតពាក្យ “សុភាស” មានន័យថា “ពន្លឺចែងចាំងដ៏ស្រស់ស្អាត”។ ចំណែក នៅក្នុងសិលាចារឹកដែលរកឃើញនៅវត្តសូភាស គេបានរៀបរាប់អំពីឈ្មោះស្រែមួយនៅក្បែរៗប្រាសាទមានឈ្មោះថា “ភាស្ករវិន៑” ដែលជាប្រភេទឈ្មោះចេញពីភាសាសំស្រ្កឹតប្រែថា “ម្ចាស់ព្រះអាទិត្យ”។ ឈ្មោះ “ភាស្ករ” ប្រសិនបើយើងអានរបៀបខ្មែរនឹងកាត់សល់ខ្លីត្រឹម “ភាស”។ ប៉ុន្តែ យើង​ក៏ពិបាកជឿថា សូភាស ក្លាយមកពីឈ្មោះក្នុងសិលាចារឹកនេះ    ដែរ។ មួយវិញទៀត បើយើងពន្យល់​តាមពាក្យខ្មែរ “ភាស” មានន័យថា ស្ទឹង ព្រែក ប្រឡាយ អូរ បឹង (ឧទាហរណ៍៖ ស្ទឹងភាស នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង) ប៉ុន្តែពាក្យនេះខ្មែរស្ទើរលែងប្រើនៅតំបន់ផ្សេងទៅហើយ។ ពាក្យ “ភាស” ដែលមានន័យទាក់ទងនឹងអាងស្តុកទឹក ទំនងត្រូវន័យដើមជាងពាក្យភាសដែលចេញពីសំស្រ្កឹត ព្រោះដូចរៀបរាប់ខាងលើថា នៅជុំវិញវត្តសូភាស មានហ៊ុមព័ទ្ធ​ដោយអាងស្តុកទឹកធំៗ ដូចជា ទន្លេអ៊ុំ ត្រពាំងស្រង់ ត្រពាំងព្រះ ។ល។

ផ្តែរទ្វារនៅវត្តសូភាសនៅសល់ មាន ៤ ផ្ទាំង ដែលគេយកទៅចាក់ស៊ីម៉ង់ត៍តម្រៀបគ្នានៅជ្រុង​អាគ្នេយ៍ព្រះវិហារថ្មី (រូបលេខ១)។ ផ្តែរទ្វារទាំងនេះ ធ្លាប់បានសិក្សាដោយអ្នកស្រាវជ្រាវមកពីអឺរ៉ុបជាច្រើន​រូបមកហើយ ជាពិសេស គឺលោកស្រី Mireille Bénisti កាលពីឆ្នាំ១៩៧៤ និងលោក Jean Boisselier កាលពីឆ្នាំ១៩៦៨។ ក្នុងនោះ មានផ្តែរទ្វារចំនួន ៣ ដែលស្ថិតនៅក្នុងសម័យកាលតែមួយ ពោល គឺផ្តែរទ្វាររចនាបថសំបូរព្រៃគុក។ ផ្តែរទីមួយ មានទម្រង់ដូចផ្តែរទ្វារនៅតំបន់សំបូរព្រៃគុកសុទ្ធសាធតែម្តង ដែលដូចនឹងផ្តែរទ្វារតួប៉ម S2, S10, S11, S17-6, N11, N14, N15, Z1 ។ល។ ផ្តែរទ្វារនេះ មានចម្លាក់រូបសត្វមករ (សត្វតំណាងឱ្យទឹក និងជាយានជំនិះព្រះភិរុណនិងព្រះនាងគង្គា) នៅចុងខាងបែរមុខចូលក្នុង ខ្ជាក់សត្វតោនិងក្បាច់បន្ទាត់ធ្នូមានរាងកោង (toraṇa) ដែលនៅកណ្តាលមានចម្លាក់ព្រះឥន្រ្ទជិះដំរី (ទេពនៃផ្គរ រន្ទះ ទឹកភ្លៀង) អមដោយចម្លាក់ទេពជិះសេះ (Aśvin និង Marut) (រូបលេខ២)។ ចំពោះផ្តែរមួយទៀត (ផ្តែរទីពីរ) មានលក្ខណៈស្ទើរដូចគ្នានឹង     ផ្តែរទីមួយដែរ គ្រាន់តែចម្លាក់ជាច្រើនមានការរលុបបាត់ជាងផ្តែរទីមួយ ពោល គឺជាផ្តែររចនាបថសំបូរព្រៃគុកដូចគ្នា (រូបលេខ៣)។

ចំណែក ផ្តែរទីបីវិញ គឺមានលក្ខណៈប្លែកពីផ្តែរផ្សេងៗទៀតក្នុង​រចនាបថសំបូរព្រៃគុក ពោល គឺអាចចាត់ទុកបានថាជាផ្តែរមានតែមួយគត់ក្នុងស.វ.ទី៧ (រូបលេខ៤)។ ផ្តែរនេះមានចម្លាក់សត្វមករបែរមុខចូលក្នុងខ្ជាក់សត្វតោនិងក្បាច់បន្ទាត់ធ្នូរាងកោង ហើយនៅចំកណ្តាលមានចម្លាក់ព្រះឥន្រ្ទគង់នៅលើដំរីងកោងចំកណ្តាល។ ប៉ុន្តែ នៅកណ្តាលដូចផ្តែរទាំងពីរខាងលើដែរ។ ប៉ុន្តែ នៅកណ្តាលុក ពោល គឺអាចចាត់ទុកបានថា គឺជាផ់ជាងផ្តែរទីមួយ ពោល គឺជាផ្ដូចផ្តែរទាំងពីរខាងលើដែរ ប៉ុន្តែនៅអមសងខាងចម្លាក់ព្រះឥន្រ្ទពុំមាន​ចម្លា​ក់ទេពជិះសេះ (Aśvin និង Marut) ឡើយ ហើយគេជំនួសវិញដោយរូបនាគរាជ (Nãga-rãja) ដែលជាទូទៅយើងធ្លាប់ឃើញតែឆ្លាក់ដាក់នៅខាងចុង ដោយជិះលើសត្វមករ ឬដាក់តែឯងនៅខាងចុងឧទាហរណ៍ ផ្តែរនៅសារមន្ទីរខេត្តកំពង់ធំ (រូបលេខ៤) ផ្តែរប្រាសាទ​ព្រះធាតុរកា (រូបលេខ៥) ផ្តែរប្រាសាទព្រៃក្មេង នៅសារមន្ទីរជាតិហ្គីមេ ប្រទេសបារាំង (រូបលេខ៦)។ ក្រៅពីនេះ នៅខាងក្រោមចម្លាក់ព្រះឥន្រ្ទ និងចម្លាក់នាគរាជ សិល្បករលម្អដោយរូបរាហូខ្ជាក់កម្រងផ្កា ដែលករណីបែបនេះ យើងធ្លាប់ឃើញមាននៅលើផ្តែរប្រាសាទភ្នំជើងព្រៃ (ភ្នំធំ) ប៉ុន្តែផ្តែរនោះ គេលម្អក្រោម​ព្រះឥន្រ្ទប៉ុណ្ណោះ ពុំមានលម្អរាហូបីតម្រៀបគ្នាបែបនេះឡើយ (រូបលេខ៧)។ លើសពីនេះ យើងឃើញនៅក្រោមសត្វមករ គេមានលម្អចម្លាក់រាហូនៅលើក្បាលសសរទាំងសងខាងផងដែរ ដែលលក្ខណៈបែបនេះដូចនឹងផ្តែរខាងលិចនៃប្រាសាទយាយព័ន្ធ តួប៉ម S1 (រូបលេខ៨)។ ការឆ្លាក់​រូបរាហូនៅលើផ្តែរទ្វារក្នុងសិល្បៈមានការពេញនិយមខ្លាំងណាស់ ដូចយើងធ្លាប់ឃើញមុនដំបូងនៅលើផ្តែរប្រាសាទប្រាំបីល្វែង នៅតំបន់ថាឡាបរិវ៉ាត់ និងបន្តគ្រប់សម័យកាលរហូតដល់បច្ចុប្បន្ន ដ្បិតគេយល់ថា រាហូ គឺនិម្មិតរូបតំណាងឱ្យការ “កើត” និង “ស្លាប់”  ហើយនៅក្នុងព្រហ្មញ្ញសាសនា​ រាហូ គឺជាអសុរដែលបានលួចផឹកទឹកអម្រឹតដែលកើតចេញពីការកូរសមុទ្រទឹកដោះមុនគេ តែត្រូវ​ព្រះវិស្ណុគប់នឹងកងចក្រដាច់ត្រឹមករាហូ ធ្វើឱ្យករបស់រាហូមានជីវិតអមតៈ។

ដោយឡែក ផ្តែរទីបួន គឺជាផ្តែរស្ថិតនៅចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ ដែលមានលក្ខណៈកម្រខ្លាំងណាស់ (រូបលេខ៩)។ ការដែលថាកម្រនេះ គឺមកពីផ្តែរទ្វារនេះមានចម្លាក់រូបគ្រុឌនៅចំកណ្តាល ព្រោះក្នុងរចនាបថកំពង់ព្រះ ការលម្អរូបគ្រុឌនៅចំកណ្តាលបែប​នេះមានតែផ្តែរទ្វារនៅវត្តសូភាសដែលកំពុងសិក្សានេះ និងផ្តែរទ្វារមួយទៀតរកឃើញនៅខេត្តអាត់តឺពើ ប្រទេសឡាវប៉ុណ្ណោះ (រូបលេខ១០)។ នៅជួរកណ្តាល យើងឃើញសិល្បករលម្អជាក្បាច់ផ្កាភ្ញី​ទេសតម្រៀបឆ្លាស់គ្នាខណ្ឌចែកដោយរូបគ្រុឌនៅចំកណ្តាល តែខាងចុងគួចវង់ចូលក្នុងដូចទម្រង់ផ្តែររចនាបថកំពង់ព្រះដទៃទៀតដែរ។ លោក Jean Boisselier យល់ឃើញថា ផ្តែរទីបួនដែលរកឃើញនៅវត្តសូភាសនេះ ជាផ្តែរអន្តរកាលរវាងរចនាបថកំពង់ព្រះ និងរចនាបថគូលែន។

ក្រៅពីនេះ នៅសល់តែទ្វារចំនួន ១ ទៀត ដែលសព្វថ្ងៃបានបាត់បង់ពីទីតាំងដើមហើយ តែធ្លាប់មានសិក្សាដោយលោកស្រី Mireille Bénisti កាលពីឆ្នាំ១៩៧៤ (រូបលេខ១១)។ ផ្តែរនេះមានអាយុកាលដើមរចនាបថកំពង់ព្រះ ពោល អាចចុងស.វ.ទី៧ ដើមស.វ.ទី៨ ហើយមានទម្រង់ក្បាច់​ដូចផ្តែរវត្តជើងឯក និងផ្តែរទ្វារមួយចំនួនទៀតនៅក្នុងរចនាបថកំពង់ព្រះ។

តើផ្តែរទាំងអស់នៅវត្តសូភាស មានអាយុកាលដូចម្តេចខ្លះ?

តាមទិន្នន័យដែលបានពីសិលាចារឹកប្រាសាទវត្តសូភាស (K.115) នៅផ្នែកខាងលើជាភាសាសំស្រ្កឹតបានរៀបរាប់អំពីការប្រតិស្ថានលិង្គព្រះឥសូរ នៅក្នុងថ្ងៃ៩កើត ខែជេស្ឋ មហាសករាជ ឆ្នាំ៥៨៧ វេលាម៉ោង ១១ព្រឹក ពោល គឺត្រូវនឹងគ្រឹស្តសករាជ ឆ្នាំ៦៦៥ ហើយត្រូវនឹងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី១ (គ.ស.៦៥៧ – ៦៨១)។ ដូច្នេះ ប្រភពពីសិលាចារឹកអាចឱ្យ​យើងដឹងថា នៅគ.ស.៦៦៥ នៅប្រាសាទវត្តសូភាស ធ្លាប់មានការប្រតិស្ថានលិង្គ ក្នុងរាជ្យព្រះបាទ​ជ័យវរ្ម័នទី១។ ប៉ុន្តែផ្តែរទីមួយ ទីពីរ ទីបី ដែលយើងបានរៀបរាប់ខាងលើហាក់ពុំសូវស៊ីគ្នាជាមួយ  ផ្តែរ​ក្នុងរាជ្យរបស់ទ្រង់ដែលគេរកឃើញនៅតំបន់ផ្សេងទៀតឡើយ ដ្បិតផ្តែរភាគច្រើនក្នុងរាជ្យព្រះអង្គច្រើនតែផ្តែរទ្វារដែលស្ថិតនៅរចនាបថព្រៃក្មេងប៉ុណ្ណោះ។ ម្ល៉ោះហើយ យើងសន្និដ្ឋានបានថា ផ្តែរចំនួន ៣ ដែលយើងរៀបរាប់ដំបូង អាចមានអាយុកាលចាស់ជាងគ.ស.៦៦៥ ពោល គឺអាចនៅដើមស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឬ ព្រះបាទភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧)។ ដោយឡែក ផ្តែរទី៤ និងផ្តែរទី៥ (បាត់បង់ពីទីតាំងដើម) អាចជាផ្តែរដែលស្ថិតនៅក្រោយអាយុកាលនៃការប្រតិស្ថានលិង្គ ពោល គឺអាចមានអាយុកាលនៅចុងស.វ.ទី៧ ដល់ចុងស.វ.ទី៨ (ចន្លោះចុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ដល់រជ្ជកាលព្រះនាងជ័យទេវី)។

ជារួមមក សិលាចារឹក វត្ថុសិល្បៈជាច្រើន និងផ្តែរទ្វារទាំងអស់ដែលស្ថិតនៅវត្តសូភាស ជាតឹកតាងសបញ្ជាក់ឱ្យឃើញអំពីការប្រណិប័តន៍ព្រហ្មញ្ញសាសនាដ៏មុតមាំនៅចន្លោះដើមស.វ.ទី៧ ដល់ចុងស.វ.ទី៨ បើទោះបីសព្វថ្ងៃប្រាសាទទាំងបីតួប៉មនៅវត្តសូភាសបានដួលរលំអស់ទៅហើយ​ក៏ដោយ៕

————————————————————————

Lintels at Sopheas pagoda

Sopheas (Subhās) pagoda is located in Sopheas village, Sopheas commune, Steung Trang district, Kampong Cham province. It is about 3 kilometres southern part of national road 80, through Me Sar commune. The location of the pagoda was a having a 7th-century temple. This temple has three towers, but all are ruined. In addition to the temple, there are reservoirs nearby, Tonle Om, Trapeang Preah and Trapeang Srang. 

Remarkably, the name of the pagoda, Sopheas came from two legends. Firstly, Sopheas was the name of a hermit’s wife who fled to the area. The second legend says, there was a general who fled from the war at Oudong to the area. He has also constructed an Ashrama in 1225 CE and named Ashrama Sopheas. However, both legends seem to be an irrelevance to the location’s name. 

On the one hand, Subhās in Sanskrit word means shining beautifully. Related to this word, an inscription in Sopheas pagoda mentions the name of a rice field near the temple as Bhaskaravin. It means sun god. However, it needs more information before the conclusion that the name of the pagoda is derived from the Sanskrit word Subhās. On the other hand, Sopheas in Khmer refers to stream, brook, rivulet, or rill. Thus, the meaning relatively corresponds to multiple reservoirs nearby the pagoda or the temple. 

There are four lintels at Sopheas pagoda. These lintels were studied by European scholars, especially Mireille Bénisti, in 1974 and Jean Boisselier in 1968. Three among them are in Sambo Prei Kuk style. The first one is similar to the lintels of Sambo Prei Kuk temples, S2, S10, S11, S17-6, N11, N14, N15 and Z1. It depicts two Makaras who swallow or spit the lion. Lord Indra is on his mount, Airavat appears in the middle. Also, surrounded by Aśvin and Marut (divinity on a horse).  The second lintel is similar to the first one. However, most parts of this lintel are in decay. Among them, the third lintel is different. It depicts Makara facing inward and swallowing or spitting a lion. The middle of the arch has a figure of Lord Indra on Airavat. However, it is absent Aśvin and Marut but replaced by Nāgarāja (Serpent’s King). This appearance is similar to the lintel at Kok Roka, Prei Khmeng temple and Guimet Museum. Furthermore, the motifs in the lower part could be seen on the lintel of Prasat Phnom Cheng Prei in Kampong Thom province. Additionally, the appearance of Makara on the column is similar to a lintel at Yeay Poan temple, S1. The fourth lintel is in the late Kampong Preah style. It depicts an image of Garuda in the middle. So far, this decoration is found only on a lintel at Sopheas pagoda and a lintel at Attapeu, Laos. Jean Boisselier suggested that the lintel could be in Kampong Preah and Kulen style. The fifth lintel was missing from the original place. According to Mireille Bénisti, 1974, the lintel is in Kampong Preah style, late 7th to 8th century. The decoration is similar to the lintel at Vat Ek and some lintels of Kampong Preah style. 

Based on the Sopheas inscription, K.115, Sopheas temple was installed a Shiva linga in 665 CE, Jayavarman I. However, lintels 1, 2 and 3 are not corresponding to the reign of King Jayavarman I. Thus, these lintels could be in the early 7th century, the reign of King Isanavarman I (616-637 CE) or Bhavavarman II (637-657 CE). Lintel 4 and 5 were missing from the original place. However, both lintels could be dated from the late 7th to late 8th century (Jayavarman I to Indradevi). It was at the same time as installing a Shiva linga.

Therefore, the lintels at Sopheas pagoda show a strong practice of Hinduism between the early 7th to end of the 8th century.

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

 

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!