ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ...

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការពិភាក្សា ឬចរចាកិច្ចការងារសំខាន់ លោកអ្នកអាចក្លាយទៅជាប្រមុខនៃកិច្ចការទាំងឡាយ។ សំដី និងយោបល់របស់អ្នកទទួលបានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជុំវិញខ្លួន មិនត្រឹមប៉ុណ្ណោះលោកអ្នកអាចឈានទៅដល់ការយល់ដឹងស្ថានភាពជុំវិញខ្លួនយ៉ាងងាយស្រួល។ ប៉ុន្តែសូមអ្នកចាប់អារម្មណ៍ទៅលើការងារទាំងឡាយណាដែលអាទិភាព ហើយព្យាយាមបញ្ចប់ឲ្យបានទាន់ពេល។ ដោយឡែក ប្រសិនបើអ្នកមានបំណងនឹងទិញចូលអចនទ្រព្យគឺនឹងប្រសើរបំផុត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម សូមចូរធ្វើយ៉ាងណាកុំឲ្យមានការខកខានឳកាសប្រមូលទ្រព្យ។ ភាពចម្រើនលូតលាស់នេះអាស្រ័យទៅលើការតាំងចិត្តរបស់លោកអ្នក បើអ្នកអាចគ្របគ្រងបាន នោះលោកអ្នកអាចមានទទួលបានយោគជ័យលើសពីការរំពឹងទុក។ ក្នុងនោះដែរ សូមមានការអត់ធ្មត់ ហើយជៀសវាងការដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ ពីព្រោះលោកអ្នកមិនអាចអាចមានលទ្ធភាពពេញលេញនៅឡើយ។ ក្រៅពីនេះ សូមរៀនពីរបៀបប្រើប្រាស់ពេលវេលាធ្វើការដែលប្រកបទៅដោយប្រសិទ្ធភាព។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម ដូច្នេះសូមព្យាយាមមិនឲ្យខកខានឳកាសរកប្រាក់ចំណេញឡើយ។ ប្រសិនបើអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឺងម៉ាត់ អ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ ជោគជតារាសីអាជីពសម្រាប់លោកអ្នក សន្យាថានឹងទទួលបានជោគជ័យពេញមួយថ្ងៃ។ អ្នកនឹងអាចជំនះរាល់ឧបស័គ្គដោយងាយត្រឹមតែជាមួយវិធីសាស្រ្តធម្មតា។ ក្នុងនោះដែរ សូមព្យាយាមចែករំលែក ដើម្បីសេចក្តីសុខក្នុងផ្លូវចិត្ត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះ កុំប្រញាប់ប្រញាលទទួលយកការផ្តល់ជូននានាឡើយ ពីសេសការផ្តល់ជូនពីដៃគូប្រកួតប្រជែងរបស់អ្នក។ សូមព្យាយាមបំពេញការងារដោយពឹងទៅលើសមត្ថភាពរបស់ខ្លួនឯង ប៉ុន្តែលោកអ្នកក៏អាចសុំការពិភាក្សាអំពីអ្នកដទៃបានដែរ គ្រាន់តែធ្វើយ៉ាងណាគិតគូរឲ្យបានវែងឆ្ងាយមុននឹងជឿទុកចិត្ត។ ដោយឡែក លោកអ្នកអាចជួបប្រទះនឹងការចាយវាយ ឬការចល័តធនធានដូច្នេះមិនគួរបណ្តោយឲ្យស្ថានភាពសេដ្ឋកិច្ចរបស់អ្នកប្រឈមនឹងបញ្ហាឡើយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកចាប់ផ្តើមពិនិត្យ វាយតម្លៃ និងកែប្រែវិធីសាស្រ្តការងារជាថ្មី។ ក្នុងពេលនេះ ភាគច្រើនអ្នកកំពុងផ្លាស់ប្តូរទិសដៅត្រឹមត្រូវ ប៉ុន្តែពេលខ្លះវាមានប្រយោជន៍ក្នុងការគិតគូរពីបទពិសោធន៍របស់មិត្តរួមការងារ ឬដៃគូប្រជែងរបស់អ្នក។ សូមចងចាំថា ថ្ងៃនេះកំរិតភាពភាពខ្ជិលច្រអូស និងការធ្វេសប្រហែសមួយចំនួនអាចកើតឡើង ដូច្នេះសូមព្យាយាមបំពេញការងារឲ្យបានចប់ចុងចប់ដើម ហើយមិនត្រូវស្រមើស្រមៃពេកទេ។ ដោយឡែក សូមប្រុងប្រយ័ត្នក្រែងមានបញ្ហាសុខភាពដែលទាក់ទងនឹងប្រព័ទ្ធរំលាយអាហារ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងពេលនេះសូមរក្សាស្ថានភាពការងាររបស់អ្នកឲ្យនៅធម្មតាសិន។ ភាពចម្រើនលូតលាស់ និងប្រតិបត្តិការងាយស្រួលគឺអាចមើលឃើញ ប៉ុន្តែវាត្រូវការពេលវេលាបន្ថែមដើម្បីអាចកំណត់ ឬបង្កើនភាពរឹងមាំទៅលើកិច្ចការងារនោះបន្ថែមទៀត។ ប្រសិនបើអ្នកមិនអាចផ្អាកការសម្រេចចិត្ត ឬការផ្លាស់ប្តូរស្ថានភាពការងារនោះទេ គឺអ្នកអាចប្រឈមនឹងបញ្ហា ប៉ុន្តែប្រសិនបើអ្នកអនុវត្តកិច្ចការនានាទៅតាមគម្រោង នោះមិនមានអ្វីកើតឡើងធ្ងន់ធ្ងរដល់អាជីពរបស់អ្នកទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយអាជ្ញាធរ ប្រសិនបើអ្នកអាចធ្វើបាន គឺអ្នកអាចឈានដល់ការយល់ដឹងលើបញ្ហាជាច្រើន។ ប៉ុន្តែត្រូវចេះគួរសម គ្មានការរិះគន់យោបល់ ឬក៏បង្ហាញអារម្មណ៍ដែលមិនចាំបាច់។ ក្នុងពេលលោកអ្នកមិនគួរធ្វើការហួសកំរិតទេ។ សក្តានុពលថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែអ្នកគួរតែសន្សំកម្លាំងរបស់អ្នក។ ដូច្នេះកុំបង្កើតការងារច្រើន ប៉ុន្តែបែរមកចំណាយពេលវេលាជាមួយការងារបច្ចុប្បន្ន។ ដោយឡែក សូមប្រុងប្រយ័ត្នការធ្វើដំណើរផ្លូវឆ្ងាយឲ្យបានក្នុងកំរិតអតិបរមា។​

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់វិជ្ជាជីវៈ។ លោកអ្នកនឹងមិនជួបបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ បើទោះបីជាមិនទាន់ទទួលបានជោគជ័យធំដុំក៏ដោយ។ ក្នុងនោះដែរ មិនគួរចំណាយពេលវេលាលើសម៉ោងនៅកន្លែងការងារនោះទេ ពីព្រោះមយរយៈពេលនេអាចបានប្រឈមនឹងស្ថានភាពតានតឹងជាច្រើន ដែលតម្រូវឲ្យអ្នកងាកមកថែទាំសុខភាពរាយកាយ និងអារម្មណ៍ឲ្យបានប្រសើរឡើងវិញ។ ក្រៅពីនេះ ភាគច្រើនអ្នកអាចបញ្ចប់ការងារបានតាមការកំណត់ បើទោះបីជាអារម្មណ៍របស់អ្នកអាចនឹងទទួលឥទ្ធិពលខ្លះពីមជ្ឈខាងក្រៅក្តី។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីស្វែងរកការងារថ្មីទេ។​ ប៉ុន្តែថ្ងៃនេះគឺមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រង ហើយអ្នកប្រហែល ជាអាចទទួលបានការតម្លើងប្រាក់ខែ។ ជោគជតាថ្ងៃនេះចាត់ថ្នាក់ថាមិនសូវល្អ សម្រាប់លទ្ធភាពនៃការវាយតម្លៃរបស់អ្នក។ ប្រហែលជាអ្នកគួរចំណាយពេលវិភាគស្ថានភាពឲ្យបានច្រើន ហើយកុំរិះគន់វិធីសាស្រ្តធ្វើការងាររបស់មិត្តរួមការងារ។ ក្រៅពីនេះ សូមកុំពាក់ព័ទ្ធនឹងរឿងរ៉ាង ឬផលប្រយោជន៍របស់អ្នកដទៃ។ ការខ្វះចន្លោះនេះ នឹងរំខានភាពជោគជ័យដ៏ធំ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកស្រុតចុះ។ កិច្ចការងារបស់អ្នកហាក់ជួបប្រទះបញ្ហាតូចតាចមួយចំនួន ដែលបង្ខាតពេលវេលា និងធ្វើឲ្យមានភាពតានតឹងក្នុងដំណើរប្រព្រឹត្តិទៅនៃការងារ និងភាពចម្រើនលូតលាស់។ លោកអ្នកហាក់មានការលំបាកក្នុងការដោះស្រាយផលរំខាននេះបន្តិច ដូច្នេះសូមពឹងពាក់អាស្រ័យមនុស្សនៅក្បែរដើម្បីបានជំនួយ។ លោកអ្នកគួរចំណាយពេលវេលាបន្ថែមក្នុងការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ការប្រងើយកន្តើយនឹងធ្វើឲ្យលោកអ្នកដាច់ការទំនាក់ទំនង ហើយពិបាកក្នុងការស្តារឡើងវិញ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកត្រូវប្រយ័ត្នប្រយែង និងអត់ធ្មត់ឲ្យបានខ្ពស់។ អាចមានការបង្កហេតុពីមិត្តរួមការងារ ហើយក្នុងការដោះស្រាយជាមួយអាជ្ញាធរគឺជាចំណុចដ៏រសើបខ្លាំងបំផុត។ ដោយឡែក សូមលោកអ្នកធ្វើកិច្ចការដោយប្រុងប្រយ័ត្ន ធ្វើយ៉ាងណាពិនិត្យពិចារណាឲ្យបានវែងឆ្ងាយ ពីព្រោះអ្នកអាចប្រអហនឹងការល្បួងពីមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះ សូមព្យាយាមធ្វើទំនាក់ទំនងល្អជាមួយមិត្តរួមការងារ ពីព្រោះមនោសញ្ចេតនាល្អនឹងជួយលោកអ្នកកែប្រែស្ថានភាពតានតឹង និងរារាំងបញ្ហាប្រឈមជាច្រើន។​

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ ថ្ងៃនេះរាសីអស់លោកអ្នកស្រុតចុះ។  សូមប្រយ័ត្នជាពិសេស ប្រសិនបើអ្នកសម្រេចចិត្តផ្លាស់ប្តូរការងារ។ ឳកាសមានខ្ពស់ ដែលអ្នកធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែអាក្រក់ ឬធ្វើឲ្យប៉ះពាល់ដល់អាជីពរបស់អ្នក។ អាស្រ័យហេតុនេះ សូមផ្តោតទៅលើការងារចាស់ ហើយចំណាយពេលវេលាឲ្យបានគ្រប់គ្រាន់។ ក្នុងនោះការសន្ទនា ចរចាទាំងអស់ត្រូវតែមានភាពរស់រាយទន់ភ្លន់។ អ្នកក៏អាចស្ថិតនៅចំណុចកណ្តាលទាក់ទងនឹងការនិយាយដើមឈ្នានីស។ ដោយឡែក លោកអ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់ខ្លួន។

ចំណាំ៖

ឆ្នាំទាំង៣ ជូត ឆ្លូវ​ មមី រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកជួបតែលាភសំណាង និងភាពចម្រើនរុងរឿងក្នុងអាជីព។ អ្នកក៏អាចធ្វើឲ្យមនុស្សក្បែរខ្លួនស្រលាញ់រាប់អានផងដែរ។

ឆ្នាំទាំង៥ ខាល រោង មមែ វក ចរ រាសីល្អមធ្យម។

ឆ្នាំទាំង៤ ថោះ ម្សាញ់ រកា កុរ រាសីស្រុតចុះ។​

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!