ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងប្រសើរខ្លាំងណាស់ក្នុងពេលនេះ។ ការងារទាំងឡាយរបស់អ្នកតែងទទួលបានការគាំទ្រ ហើយនឹងមិនជួបប្រទះបញ្ហាស្មុគ្រស្មាញរំខាននោះឡើយ។ អ្នកគួរប្រមូលគំនិតឲ្យបានមូល ហើយជ្រើសរើសធ្វើការងារណាមួយឲ្យបានប្រាកដប្រជា។ ការចាប់យកការងារច្រើនក្នុងពេលតែមួយ មិនមែនជាជម្រើសល្អក្នុងពេលនេះនោះទេ។ ដូច្នេះគ្មានហេតុផលអ្វីដែលយកខ្លួនទៅឲ្យមានកង្វល់នោះទេ។ លើសពីនេះ លោកអ្នកនឹងទទួលអំណោយផលក្នុងការបកស្រាយគំនិតយោបល់ដោយភាពវិជ្ជមាន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីការងារនេះធានាដល់ភាពរីកចម្រើន និងជោគជ័យក្នុងការងារដែលដាក់ចេញទាំងឡាយ។ ជាពិសេសលោកអ្នកនឹងទទួលបានសំណាងផ្នែកសម្ភារៈដែលមិនគួររំពឹងផងដែរ។ លោកអ្នកអាចជួបបញ្ហាមួយចំនួននៅកន្លែងការងារ ប៉ុន្តែសូមកុំមានក្តីបារម្ភ ពីព្រោះរាល់បញ្ហាអាចដោះស្រាយបាន។ ដំណើរការនានាក្នុងថ្ងៃនេះ សូមធ្វើទៅតាមធម្មតា អ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាលអ្វីពេកនោះទេ ពីព្រោះលោកអ្នកមានមនុស្សច្រើនជួយទំនុកបម្រុង មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងចំពោះអាជីពនានា ដូច្នេះសូមកុំភ័យខ្លាចក្នុងការសុបិន្ត លោកអ្នកអាចធ្វើតាមបំណងរបស់ខ្លួនបាន។ អ្នកអាចបណ្តាក់ទុន ប្តូរការងារ បង្កើតអាជីពថ្មី ឬធ្វើពិធីមង្គលនានាបានដោយគ្មានអ្វីបង្ហាក់នោះឡើយ។ សូមព្យាយាមធ្វើយ៉ាងណាទាញប្រយោជន៍ឲ្យបានច្រើនបំផុតក្នុងថ្ងៃនេះ។ អំណោយផលដ៏សំខាន់បំផុតក្នុងពេលនេះ គឺលោកអ្នកនឹងទទួលបានភាពឈ្លាសវៃ រស់រាយរាក់ទាក់ និងអាចធ្វើឲ្យអ្នកអាចធ្វើទំនាក់ទំនងតូចធំបានយ៉ាងងាយស្រួលណាស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្ម និងការងារផ្សេងៗរបស់អ្នកកំពុងជួបសញ្ញាណនៃការផ្លាស់ប្តូរដែលអាចនាំលាភសំនាងធំដល់អាជីពរបស់លោកអ្នក។ ក្នុងនោះភាពរីករាយនឹងកើតឡើងដំណាលគ្នាផងដែរ។ សូមព្យាយាមជានិច្ច លោកអ្នកមិនគួរបន្ថយល្បឿនឡើយ និងព្យាយាមបង្កើតទំនាក់ទំនងឲ្យបានច្រើនជាមួយមនុស្សនៅជុំវិញអ្នក។ ដោយឡែកជម្លោះអាចមានលទ្ធភាពកើតឡើងក្នុងរង្វង់ការងារ ដូច្នេះសូមធ្វើយ៉ាងណាដោះស្រាយឲ្យបានល្អ និងឆាប់រហ័ស។ ក្រៅពីនេះសូម ប្រុងប្រយ័ត្នមនុស្សដែលមកពីចំងាយ ពីព្រោះលទ្ធភាពបាត់បង់អាចកើតឡើង។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងចំពោះលោកអ្នកដែលប្រកបអាជីវកម្ម ពីព្រោះផលចំណេញនឹងកើតឡើងខ្ពស់ណាស់ ហេតុដូច្នេះសូមព្យាយាមចាប់យកឳកាសទាំងឡាយក្នុងថ្ងៃនេះ។ ចំពោះលោកអ្នកដែលធ្វើការរដ្ឋឯកជន លោកអ្នកអាចសម្រចការងារបានគ្រប់បែបយ៉ាង ហើយគ្មានផលលំបាកធំដុំណាមួយអាចនឹងមករំខានលោកអ្នកបានឡើយ។ ដោយឡែក សូមលោកអ្នករៀបចំកិច្ចការងារសំខាន់ទាំងឡាយ ហើយព្យាយាមធ្វើវាឲ្យបានល្អ ពីព្រោះពេលវេលារបស់អ្នកអាចមិនមានគ្រប់គ្រាន់ទេ។ ចំណុចសំខាន់ក្នុងថ្ងៃនេះ សូមប្រយ័ត្នជម្លោះ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងស្ថិតក្នុងដំណើរការដែលមិនសូវជាប្រាកដប្រជាប៉ុន្មានទេ ពីព្រោះទំហំការងារដែលអ្នកកំពុងទទួលខុសត្រូវហាក់មានទំហំធំ និងមានចំនួនច្រើនលើសលុប។ ក្នុងនោះ សូមលោកអ្នកព្យាយាមបែងចែកការងារឲ្យបានល្អ មិនដូច្នោះលោកអ្នកអាចជួបនឹងបញ្ហាក្នុងការងារផងដែរ។ សូមព្យាយាមកាត់បន្ថយទំនាក់ទំនង ពីព្រោះសញ្ញាណនៃមិត្តភាពក្លែងក្លាយជាមួយមិត្តរួមការងារ ក៏ដូចជាដៃគូពាណិជ្ជកម្មអាចនឹងកើតឡើង សូមប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកគួរជៀសវាងស្ថានភាពមុខពីរ។ ព្យាយាមធ្វើកិច្ចការងារដែលមាននៅក្នុងដៃ ហើយការចាប់យកការងារច្រើនមិនសូវចម្រើននោះទេ ហើយថែមទាំងអាចធ្វើឲ្យអ្នកបាត់បង់ពេលវេលាផងដែរ។ ឳកាសដែលមានជម្លោះអាចកើងឡើង ដូច្នេះសូមព្យាយាមរក្សាចិត្ត ស្ងប់ស្ងៀម និងអនុគ្រោះ។ ការងាររបស់អ្នកអាចជួបស្ថានភាពប្រែប្រួលដោយមិនអាចរំពឹងទុក ដូច្នេះអ្នកគួរចំណាយពេលបន្ថែមដើម្បីបញ្ចប់ការងារឲ្យបានរួចរាល់នៅក្នុងថ្ងៃនេះ។ ក្នុងនោះដែរ សូមយកចិត្តទុកដាក់ក្នុងការរក្សាលំនឹងរវាងការងារ និងសុភមង្គលផ្ទាល់ខ្លួន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពទទួលបានភាពជោគជ័យគួរជាទីមោទនភាពក្រៃលែង ប៉ុន្តែភាពជោគជ័យទាំងនេះទាក់ទងយ៉ាងជិតស្និតនឹងផែនការជាក់លាក់មួយ។ ដំណើរគ្មានគោលដៅ និងធ្វើឲ្យអ្នកជួបបញ្ហា។ សូមធ្វើយ៉ាងណាបំពេញការងារដែលមានក្នុងថ្ងៃក្នុងពេលនេះ និងកុំធ្វើឲ្យស្ថានភាពខាងក្រៅមានអំណាចលើអារម្មណ៍ និងគំនិតរបស់លោកអ្នក។ ប្រសិនបើអ្នកជឿទុកចិត្តខ្លួនឯង នោះអ្វីៗប្រែទៅជាល្អប្រសើរទាំងអស់។ ដោយឡែក សូមថែរក្សាសុខភាព គួររកពេលសម្រាកឲ្យបានគ្រប់គ្រាន់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារដំណើរការទៅដោយរលូន គឺគ្មានបញ្ហាអ្វីមករាំងស្ទះដល់ភាពរីកចម្រើនបានទេ។ អ្នកនឹងអាចដំណើរផែនការទាំងអស់ដោយភាពជឿជាក់ណាស់។ ដោយឡែក សូមមានភាពអត់ធ្មត់ កុំពាក់ព័ន្ធនឹងជម្លោះ ឬបញ្ហារបស់អ្នកដទៃឡើយ ភាពអវិជ្ជមានដែលនឹងកើតឡើងក្នុងពេលនេះអាចនឹងធ្វើឲ្យលោកអ្នកពិបាកដោះស្រាយណាស់។ ក្នុងនោះដែរ សូមប្រយ័ត្នអារម្មណ៍របស់ខ្លួនឯង ធ្វើយ៉ាងណាកុំឲ្យភាពឆេវឆាវរបស់អ្នកជះឥទ្ធិពលដល់ការងារ។ ភាពស្ងៀមស្ងាត់ជាជម្រើសដែលមានឥទ្ធិពលបំផុតសម្រាប់អ្នកយល់ដឹងពីបញ្ហា ហើយមានលទ្ធភាពអាចដោះស្រាយវាបាន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកុំធ្វើការដែលស្មុគ្រស្មាញ និងប្រថុយប្រថាន ពីព្រោះថ្ងៃនេះលោកអ្នកអាចជួបសញ្ញាណនៃការចាញ់បោកគេ ដែលបណ្តាលឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចផង។ ប្រសិនបើមានតម្រូវការក្នុងការសម្រេចចិត្តសំខាន់ៗត្រូវប្រុងប្រយ័ត្នបំផុត។ ក្រៅពីនេះស្ថានភាពនៅកន្លែងធ្វើការពិតជាមិនស្ថិតស្ថេរនោះទេ ដូច្នេះព្យាយាមនាំភាពរីករាយ និងធ្វើអ្វីៗគ្រប់យ៉ាងដោយភាពស្ងប់ស្ងៀមជាធម្មតា។ ក្នុងនោះដែរ សូមរក្សាចិត្តឲ្យបានហ្នឹងហ្ន៎។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកទាមទារឲ្យមានការវាយតម្លៃដោយភាពវាងវៃ ហើយមិនគួរចូលរួមក្នុងគម្រោងដែលតម្រូវឲ្យមានការសម្រេចចិត្តលឿននោះទេ។ ក្នុងនោះដែរ គំនិតយោបល់ខ្លះ ត្រូវរងចាំឳកាសក្នុងការនិយាយ ឬបកស្រាយ ពីព្រោះស្ថានភាពក្នុងថ្ងៃនេះអាចមានស្ថានភាពមិនច្បាស់លាស់ បំណងល្អ ក៏អាចប្រែក្រឡាស់ទៅជាបញ្ហាបានដោយងាយស្រួល។ ក្រៅពីនោះ សូមព្យាយាមធ្វើការសម្រេចចិត្ត និងអនុវត្តការងារដោយខ្លួនឯង កុំទទួលឥទ្ធិពលខាងក្រៅដោយងាយ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ដំណើរការងារ និងរបររកស៊ីជួញដូរមិនមានហេតុការអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។ ប៉ុន្តែភាគច្រើនអ្នកអាចជៀសវាងស្ថានភាពវឹកវរដែលជាប់ទាក់ទងនឹងការងារ។ ទោះយ៉ាងនេះក្តី ក៏គួរតែព្យាយាមឲ្យអស់ពីកំលាំងកាយចិត្ត ហើយដោះស្រាយបញ្ហានោះឲ្យបានចប់ ប្រសិនបើអ្នកពិបាកមិនអាចដោះស្រាយបាន សូមកុំប្រថុយ ប៉ុន្តែត្រូវសុំការពិភាក្សាពីមនុស្សដែលនៅក្បែរលោកអ្នក។ ថ្ងៃនេះទឹកចិត្តរបស់អ្នកហាក់ទទួលរងការប៉ះទង្គិចច្រើន ដូច្នេះសូមគិតគួរពីសេចក្តីសុខផ្ទាល់ខ្លួន ដោយថ្លឹងថ្លែងនឹងការងារ។
ចំណាំ៖
ឆ្នាំទាំង៤ ខាល រោង មមែ វក រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានលាភសក្ការ លុយកាក់ និងឳកាសនៃការអភិវឌ្ឍន៍ការងារយ៉ាងពេញបរិបូណ៍។
ឆ្នាំទាំង៨ ជូត ឆ្លូវ ថោះ ម្សាញ់ មមី រកា ចរ កុរ រាសីល្អមធ្យម។