ទំព័រដើមប្រវត្តិសាស្ត្រអរិយធម៌អ៊ីនកា​ (Inca Civilization)

អរិយធម៌អ៊ីនកា​ (Inca Civilization)

ប្រវត្តិសាស្ត្រនៃអរិយធម៌អ៊ីនកា គឺជាប្រធានបទមួយដែលមានការជជែកគ្នាយ៉ាងច្រើន​ក្នុងចំណោមអ្នកស្រាវជា្រវមួយចំនួនដូចជា  ប្រវត្តិវិទូ, នរវិទូ និងបុរាណវិទូជាដើម ដែលសិក្សាក្នុងតំបន់អាមេរិកខាងត្បូង។ ដោយសារតែវិសាលភាពនៃអរិយធម៌នេះរីកចម្រើនខ្លាំងនៅក្នុងតំបន់អាមេរិកខាងត្បូង ជាពិសេសស្ថានីយបុរាណជាច្រើនដែលបន្សល់នៅតាមបណ្តាប្រទេសក្នុងតំបន់អាមេរិកខាងត្បូង។ អរិយធម៌ អ៊ីនកា​ (Inca, Inka) ឬហៅម្យ៉ាងទៀតថា តាហួនទីនស៊ូ (Tahuantinsuyu) ដែលបច្ចុប្បន្នស្ថិតនៅខាងត្បូងនៃប្រទេសប៉េរូ ហើយអរិយធម៌នេះ គឺជាអរិយធម៌ដ៏សំខាន់ និងរុងរឿងជាងគេនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសប៉េរូ និងក៏សំខាន់នៅក្នុងតំបន់អាមរិកដែរ បើប្រៀបធៀបជាមួយនឹងអរិយធម៌ធំផ្សេងៗទៀតក្នុងតំបន់ រួមមានអតិច ម៉ាយ៉ា ជាដើម។ អរិយធម៌នេះកកើតឡើងដំបូងនៅក្នុងតំបន់អង់ឌៀន នៅអំឡុងស.វ.ទី១២ នៃគ.ស. និងនៅអំឡុងស.វ.ទី១៥ អរិយធម៌នេះបានក្លាយជាអាណាចក្រអ៊ីនកាមួយ ដែលមានផ្ទៃដីយ៉ាងធំធេងលាតសន្ឋឹងចាប់ពីខាងជើងប្រទេស អេក្វាទ័រ ឈីលី រហូតដល់ប្រទេសប៉េរូ។

តាមរយៈសំណល់វត្ថុសិល្បៈ និងសំណង់ស្ថាបត្យកម្មផ្សេងៗនៅក្នុងតំបន់ប្រាសាទ ម៉ាជូ ភីចឈូ (Machu Picchu) និងតំបន់គុសកូ (Cuzco ) ត្រូវបានអ្នកស្រាវជ្រាវដឹងថា ទីតាំងទាំងពីរនេះ គឺជាអតីតទីក្រុងដ៏សំខាន់នៅក្នុងអរិយធម៌អ៊ីនកា។  ទីក្រុងម៉ាជូភីចឈូ គឺសង់នៅលើតំបន់ជ្រលងភ្នំអង់ឌៀនដ៏ខ្ពស់ដែលមានកម្ពស់ប្រមាណ ២៤៣០ម៉ែ​ត្រ ពីកំពស់នីវ៉ូទឹកសមុទ្រ។ ទីក្រុងទាំងនេះកសាងនៅពាក់កណ្តាលស.វ.ទី១៥​ និងសំណង់សង់ជារាងថ្នាក់ៗតាមជំរាលភ្នំស្របទៅនឹងទីតាំងភូមិសាស្រ្តនៅតំបន់ទីនោះ ព្រមទាំងបា​នដាក់បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៨៣។ ទីក្រុងនេះត្រូវបានបោះប​ង់ចោលនៅចុងស.វ.ទី១៦ និងរកឃើញវិញនៅស.វ.ទី២០ ដោយអ្នកបុរាណវិទូជនជាតិអាមេរិកម្នាក់ឈ្មោះ Hiram Bingham។ ក្រោយមកទៀត ទីក្រុង គុសកូ (Cuzco)​ គឺជាទីក្រុងចាស់នៃអរិយធម៌អ៊ីនកា​ ដែលបង្កើតឡើងនៅចុងស.វ.ទី១៥ បន្ទាប់ពីទីក្រុងម៉ាជូ ភីចឈូ។ ​ទីក្រុង Cuzco គឺជាទីក្រុងស្នូលនៃអរិយធម៌អ៊ីនកា ឬ Tawantinsuyu ដែលជាទីក្រុងផ្នែកនយោបាយ សាសនា និងរដ្ឋបាលរវាងចុងសតវត្សទី ១៥ និងទី១៦។

ដោយឡែកសំណង់ស្ថាបត្យកម្មនៃអរិយធម៌នេះ គឺមានភាពអស្ចារ្យនៃស្នាដៃមនុស្សសម័យបុរាណ​ ជាអាទិ៍សំណង់ក្រុងបុរាណ ម៉ាជូ ភីចឈូ។ បើប្រៀបធៀបទៅនឹងសំណង់ក្រុងនៃអរិយធម៌ផ្សេងៗ ដូចធ្លាប់បានបង្ហាញកន្លងមកក្នុងអត្ថបទសំណេររបស់ខ្ញុំដែលបានផ្សព្វផ្សាយក្នុងប្រព័ន្ធវេបសាយ AMS អរិយធម៌ខ្មែរ ឃើញថាសំណង់នៃក្រុងនេះ គឺមានបច្ចេកទេសខ្ពស់ និងមានស្នាដៃប៉ិនប្រសប់ខាងស្ថាបត្យកម្ម ដ្បិតទីក្រុងនេះសាងសង់នៅលើភ្នំដែលមានកំពស់ខ្ពស់។ ចំពោះការរៀបចំក្រុងនៃអរិយធម៌នេះ គឺជាការរៀបចំជាបណ្តុំនៃសំណង់ ដែលសម្រាប់ការគោរពដល់ព្រះក្នុងអរិយធម៌អ៊ីនកាបុរាណ។ លើសពីនេះ​តាមរយៈសំណង់ សិល្បៈ ស្ថាបត្យកម្ម អ្នកស្រាវជ្រាវបានដឹងថា ប្រជាជនអ៊ីនកាមានចំណេះដឹងខាងផ្នែកគណិតវិទ្យា តារាសាស្រ្ត ប្រតិទិន និង​ការរៀបចំក្រុង។ មនុស្សនៅក្នុងអរិយធម៌នេះគោរពប្រតិបត្តិលើអទិទេព Inti ដែលជាអទិទេពនៃព្រះអាទិត្យ។ ប្រហែលនៅចុងស.វ.ទី១៥ បណ្តាទីក្រុងនៃអរិយធម៌អ៊ីនកាត្រូវបានបោះបង់ចោល​និងនៅដើមស.វ.ទី១៦ អាណាចក្រនេះត្រូវបានដួលរលំទាំងស្រុង ដោយការវាយលុកលុយពីសំណាកជនជាតិអេស្ប៉ាញដែលបានចូលមកដល់ក្នុងទ្វីបអាមេរិក​ និងបណ្តាលមកពីការប្រែប្រួលអាកាសធាតុក្នុងតំបន់។​

យោងតាមការសិក្សាពីសំណង់ស្ថាបត្យកម្ម និងសិល្បៈដែលបានបន្សល់ពីអរិយធម៌អ៊ីនកា អ្នកស្រាវ​ជ្រាវបានបង្ហាញថា អរិយធម៌នៃអាណាចក្រអ៊ីនកាមានឥទិ្ឋពលខ្លាំងក្លា រុងរឿងជាងគេនៅតំបន់អាមេរិកខាងត្បូង និងជាអរិយធម៌ចុងក្រោយគេបង្អស់នៅក្នុងប្រទេសប៉េរូ ដែលជាប្រទេសសំបូរទៅដោយ អរិយធម៌ និងវប្បធម៌បុរាណ៕

————————————————————-

Inca civilization

The history of the Inca civilization is a hotly debated topic among some historians, anthropologists, and archaeologists studying South America. Due to the extent of this civilization flourished in South America, especially the many ancient sites left behind in the countries of South America. Inca or Inka or Tahuantinsuyu civilization, presently in southern Peru, is one of the most important and glorious civilizations in the history of Peru as well as important in the Americas, compared to other major civilizations in the region, including the Arctic and Maya. This civilization first appeared in the Andean region during the 12th-century and during the 15th century, this civilization became an Inca empire with a vast territory extending from the northern equator, Chile to Peru.

Based on remnants of artifacts and other architectural structures
In the area of ​​Machu Picchu and Cuzco, researchers have identified the two sites as important cities in the Inca civilization. Machu Picchu is located in the high Andean Valley, at an altitude of 2,430 meters above sea level. These cities were built in the middle of the 15th century and were built in tiers along the slopes in line with the geographical location of the area and were designated to the 1983 World Heritage List. The city was abandoned in the late 16th century and rediscovered in the 20th century by American archaeologist Hiram Bingham. Later, Cuzco was the old city of the Inca civilization, founded in the late 15th century after Machu Picchu. Cuzco was the core city of the Inka or Tawantinsuyu civilization, a city of politics, religion, and administration between the late 15th and 16th centuries.

Besides, the architecture of this civilization is the marvel of human works in that time, namely the ancient city of Machu Picchu. Compared to the construction of the city of other civilizations, as previously shown in my article published on the AMS Khmer Civilization website realize that the construction of this city is highly technical and architecturally expertise because this city is built on a high mountain. For the urban planning of civilization, this is the designation of the group of structures for the worship of God in the ancient Inca civilization. In addition, through construction, art, and architecture, researchers have indicated that the Inca people have knowledge of mathematics, astronomy, calendars, and urban planning. People in this civilization obey the god Inti, the god of the sun. About the end of the 15th century, the cities of the Inca civilization were abandoned, and by the beginning of the 16th century, the empire had been completely overthrown by a Spanish invasion of the continent of America as well as caused by climate change in the region.

According to the study of architecture and art remaining of the Inca civilization, researchers have assumed that the civilization of the Inca Empire was the most powerful and glorious in South America and the last civilization in Peru which is a country rich in ancient civilization and culture.

អត្ថបទដើម៖​ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!