ទំព័រដើមប្រវត្តិសាស្ត្រអរិយធម៌អសាំ (Aksum Civilization)

អរិយធម៌អសាំ (Aksum Civilization)

អសាំ(Aksum or Axum) គឺជាទីក្រុងបុរាណ និងជាអរិយធម៌ដ៌សំខាន់មួយនៅក្នុងតំបន់អាហ្វ្រិចខាងកើត ដែលបច្ចុប្បន្នស្ថិតនៅខាងជើងនៃប្រទេសអេត្យូពី ​( Ethiopia) និងប្រទេសអេរីទ្រា(Eritrea)។ ទីតាំងនៃទីក្រុងអសាំ គឺជាតំបន់ស្នូលដ៏សំខាន់នៃប្រវត្តិសាស្រ្តអេត្យូពីសម័យបុរាណ។ អ្វីដែលសំខាន់នោះគឺ នៅពេលដែលអរិយធម៌នេះបានក្លាយជាអាណាចក្រដ៏ខ្លាំងក្លា ដែលអាចប្រៀបដូចនឹងអាណាចក្ររ៉ូមាំងខាងកើត​ និងអាណាចក្រពែក្ស។ អរិយធម៌នេះចាប់ផ្តើមកកើតឡើងនៅស.វ.ទី១នៃគ.ស. រហូតដល់ស.វ.ទី៨ដែលហៅថា អាណាចក្រអាកស៊ូមីត (Kingdom of Aksumite) រួមជាមួយនឹងឥទ្ធិពលដ៏ខ្លាំងក្លាដែលជាអាណាចក្រស្ថិតនៅចន្លាះទ្វីប៣ គឺទ្វីប អាហ្វ្រិច​ អារ៉ាប់ ក្រិច និងរ៉ូមាំង (រូបលេខ១)។ អាណាចក្រនេះពឹងផ្អែកខ្លាំងលើការធ្វើពាណិជ្ជកម្ម ជួញដូរ រ៉ែ គ្រឿងបរិភាគផ្សេង និងជាពិសេសភ្លុកសត្វជាដើម ដែលបណ្តាប្រទេសនៅក្នុងទី្វបអាហ្រ្វិចតែងតែធ្វើរបបនេះ។

សំណង់ស្ថាបត្យកម្មផ្សេងៗរួមមានទីក្រុងអសាំ (Aksum), ប៊ីត ជីយ៉កហ្គីស(Bieta Giyorgis) និង តាអាកា ម៉ារីយ៉ាម (Ta’akha Maryam) ជាដើម ដែលត្រូងបានអ្នកស្រាវជ្រាវបង្ហាញថា ជាទីតាំងសំខាន់ៗនៃអរិយធម៌អសាំ។ សំណង់បុរាណនៅក្នុងទីក្រុងអសាំនេះ គឺកសាងនៅក្បែរតំបន់ខ្ពង់រាបទីហ្គ្រី (Tigray) ដែលសំណង់ទាំងនោះ កសាងពីថ្មធម្មជាតិធំៗដែលកសាងជាបង្គោលខ្ពស់ធំនៅលើទីតាំងនៃផ្នូរស្តេច និងវាំងដែលហៅថា តាអាកា ម៉ារីយ៉ាម (Ta’akha Maryam) ប៉ុន្តែបច្ចុប្បន្ននេះសំណង់ត្រូវបានបែកបាក់ដោយកន្លែង។ សំណង់ទាំងនេះកសាងក្នុងស.វ.ទី៦ និងទី៧នៃគ.ស. ដែលស្ថិតនៅចម្ងាយប្រមាណជាង៥០គីឡូខាងជើង ពីទន្លេ ថេកហ្សី (Takezze) និងមានចម្ងាយ១៥០គីឡូ ពីសមុទ្រក្រហម។ ប៊ីតជីយ៉កហ្គីស (Bieta Giyorgis) គឺជាសំណង់ព្រះវិហារដ៏អស្ចារ្យមួយក្នុងចំណោមសំណង់ផ្សេងៗទៀតក្នុងអរិយធម៌នេះ ភាពអស្ចារ្យនេះ គឺដោយសារតែព្រះវិហារនេះ គឺជាការលុងដាប់ភ្នំធ្វើជាសំណង់ព្រះវិហារ និងរូបគំនូរនៅខាងក្នុងព្រះវិហារ។ គួរបញ្ជាក់ដែរថា មនុស្សក្នុងអរិយធម៌អសាំនេះ គឺគោរពប្រតិបត្តិលើគ្រិស្តសាសនានិកាយអូស្សូដក់ (Orthodox)​ ដែលដូចទាំងនឹងអរិយធម៌រ៉ូមាំងខាងកើត ឬអរិយធម៌ប៊ីហ្សង់ទិនដែរ។

សិល្បៈនៃអរិយធម៌នេះ គឺកើតចេញពីការវិវត្តិន៍ពីសិល្បៈប៊ីហ្សង់ទិនដែលបានបង្ហាញតាមរយៈចម្លាក់ដែលមានទម្រង់ដូចនឹងប៊ីហ្សង់ទិនដែរ ជាពិសេសគំនូរនៃអរិយធម៌នេះដែលបានបង្ហាញនៅលើដំបូល និងជញ្ជាំង នៃព្រះវិហារច្រើនគូរទាក់ទងនឹងការគោរពប្រតិបត្តិលើគ្រិស្តសាសនា អូស្សូដក់ (Orthodox) ហើយមានការប្រើប្រាស់គំនូរទឹបមាសដូចនឹងព្រះវិហារនៅក្នុងអរិយធម៌ប៊ីហ្សង់ទិនដែរ។

ចំពោះអក្សរនៃអរិយធម៌នេះត្រូវបានគេស្គាល់ថា Ge’ez ដែលក្លាយចេញពីអក្សរអារ៉ាប់ និងអក្សរក្រិចបុរាណ ដែលអ្នកស្រាវជ្រាវបានរកឃើញនៅលើសិលាចារឹកនិងនៅលើជញ្ជាំងព្រះវិហារអូស្សូដក់។

អរិយធម៌អសាំចាប់ផ្តើមចុះខ្សោយនៅអំឡុងស.វ.ទី៨ នៅពេលដែលជនអន្តោប្រវេសន៌ ជនជាតិពីចា ចូលក្នុងអាណាចក្រនេះកាន់តែច្រើនឡើងៗ និងមានការលុកលុយពីសំណាក់អាណាចក្រពែក្ស និងការចុះខ្សោយពីផ្នែកពាណិជ្ជកម្មនៅតំបន់សមុទ្រក្រហម ដោយសារតែឧបទ្វីបអារ៉ាប់មានឥទ្ឋិពលខ្លាំងសមុទ្រក្រហម។

តាមរយៈទិន្ន័យដែលបានធ្វើការបង្ហាញខាងលើ​ បានឱ្យដឹងថា អរិយធម៌នេះជាអរិយធម៌ដែលមានឥទ្ឋិពលខ្លាំងក្លា ក្នុងចំណោមបណ្តាអរិយធម៌ក្នុងតំបន់អាហ្រ្វិច និងតំបន់ក្បែរខាង ជាពិសេសជាមួយនឹងពែក្ស និងប៊ីហ្សង់ទិន។ ម្យ៉ាងទៀតទម្រង់សិល្បៈ ​និងអក្សរនៃអរិយធម៌អសាំនេះ អាចនិយាយបានថា ត្រូវបានទទួលឥទ្ធិពលភាគច្រើនពីប៊ីហ្សង់ទិន ដែលយើងដឹងថា ជាអាណាចក្ររ៉ូមាំងទី២៕

————————————————————–

Aksum Civilization

Aksum or Axum is an ancient city and an important civilization in East Africa, now north of Ethiopia and Eritrea. The location of Aksum is an important center of ancient Ethiopian history, what the important was that this civilization became a powerful empire comparable to the Eastern Roman Empire and the Persian Empire. This civilization has begun in the first century until the 8th century, called the Kingdom of Aksumite with a strong influence, is located between three continents: Africa, Arabia, and Greece Roman. The empire relied strongly on trade, minerals, other foodstuffs, especially ivory, so on, for which countries in the African continent often do this business.

Other architectural structures include the city of Aksum, Bieta Giyorgis, and Ta’akha Maryam, which have been identified by researchers as important sites of the Aksum civilization. The ancient structures in Aksum were built near the Tigray Plateau, which was built of large natural stone with the high pillars on the site of the royal tombs and palaces called Ta’akamariam but presently these structures is damaged as parts. These structures were built in the 6th and 7th centuries. It is located more than 50 km north of the Takezze River and 150 km from the Red Sea. Bieta Giyorgis is one of the great churches among other structures in this civilization. This masterpiece is due to this church being built by curving the mountain and having beautiful paintings inside the church. It should be noted that the people in this Aksum civilization were obedient to Orthodox Christianity, which is also the same as the Eastern Roman civilization or Byzantine civilization.

The art of this civilization is derived from the evolution of Byzantine art, which is illustrated through sculptures in the same form as the Byzantine, especially the paintings of this civilization, which are displayed on the roofs and walls of many churches related to the observance of Orthodox Christianity and the use of paste gold painting, as well as the churches in Byzantine civilization.

The script of this civilization is known as Ge’ez, which derives from the ancient Arabic and Greek scripts that researchers have found on inscriptions and on the walls of the Orthodox church.

Aksum civilization began to decline during the 8th century when the increasing of ethnic Pija immigration approached the empire and was invaded by the Persians, as well as weakened by trade in the Red Sea because the Arabian Peninsula is very influential in the Red Sea.

Overall this civilization is one of the most influential among the civilizations in Africa and the surrounding area, especially with Persia and Byzantine. On the other hand, the art form and script of this Aksum civilization can be assumed that have been mostly influenced by Byzantine, which we know as the Second Roman Empire.

អត្ថបទដើម៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!