ទំព័រដើមប្រវត្តិសាស្ត្រប្រវត្តិសិល្បៈគំនូរ​ក្នុង​រូង​ភ្នំ​ «ពើង​ដៃរា» ភ្នំ​គូលែន​​​

គំនូរ​ក្នុង​រូង​ភ្នំ​ «ពើង​ដៃរា» ភ្នំ​គូលែន​​​

ព្រះ​រាជាណា​ចក្រ​កម្ពុជា​ មាន​តំបន់​ការ​ពារ​ធម្មជាតិ​ជា​ច្រើន​កន្លែង​ដែល​ត្រូវ​បាន​កំណត់​ដោយ​ព្រះ​រាជ​ក្រឹត្យ​ ចុះ​ថ្ងៃទី០១​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៣។​ ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​​-​នរោត្ត​ម​  «ភ្នំ​គូលែន​» ជា​ផ្នែក​មួយ​​នៃ​តំបន់​ការ​ពារ​ធម្មជាតិ​ ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន​ ៣៧៥០០​ហិច​តា​ និង​មាន​តួ​នាទីសំ​ខាន់​ក្នុង​ការ​រក្សា​លំនឹង​បរិ​ស្ថាន​នៅ​តំបន់​អង្គរ​ ដោយ​សារ​ប្រភព​ធន​ធាន​ធម្មជាតិ​ ព្រៃ​ឈើ​ ប្រភព​ទឹក​ និង​ជីវចម្រុះ ដែលមាន​នៅ​ទីនោះ​។​  ភ្នំ​គូលែន​ជា​ទីតាំង​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​មួយ​ ដែល​បាន​រក្សាទុក​នៅ​មរតក​វប្បធម៌​ជា​ច្រើន​ប្រភេទ​ និង​ជា​អតី​ត​រាជធានី​ នៃ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២​ ដែល​ព្រះ​អង្គ​បាន​​ធ្វើ​ពិ​ធី​ទេវរាជនៅ​​លើ​ភ្នំ​គូលែ​ននោះ។​ ប្រាសាទ​បុរាណ​ជា​ច្រើន​ ចម្លាក់​ក្នុង​ស្ទឹង​ ចម្លាក់តាមពើងនានា និង​គំនូរ​តាម​ពើង​ថ្ម​ ជាច្រើន​ទីតាំង​ផងដែរ​ ។​

គំនូរ​ត្រូវបាន​មនុស្ស​ប្រើ​ប្រាស់​ជា​យូរ​ណាស់​​មក​ហើ​យ​ដូច​ជា​នៅ​រូង​ភ្នំ​  Lascaux ប្រទេស​បារាំង​ដែល​មាន​អាយុ​កាល​ចន្លោះ​ ៣៥០០០​ឆ្នាំ​-១០០០០​ឆ្នាំ​ ដែល​ជា​សិល្បៈ​គំនូរ​ក្នុង​រូង​ភ្នំដ៏​ចំណាស់​​។​ ក្នុង​នោះ​ផង​ដែរ​ក៏​មាន​ការ​សិក្សា​ពី​តំបន់​​អាស៊ី​ផង​ដែរ​ ដូច​ជា​នៅ​ប្រទេ​ស​ថៃ​ ដែល​បង្ហាញ​អំពី​គំនូរ​ពណ៌​ក្រហម​ក្នុង​រូង​ភ្នំ​ បង្ហាញ​អំពី​មនុស្ស​ បាញ់​ព្រួញ​ សត្វ​ឆ្កែ ដែល​គេ​កំណត់​អាយុ​ចន្លោះ​៤០០០ មក​២៥០០ ឆ្នាំ​មុ​នបច្ចុប្បន្ន​។ ក្នុង​នោះផង​ដែរ​ក៏​បាន​និយា​យ​អំពី​គំនូរ​នៅ​រូង​ភ្នំ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​រក​ឃើញ​នៅ​ភ្នំ​ក្រ​វ៉ាញ​ពើង​គំនូរ​​ និង​ភ្នំ​គូលែន​ ពើង​គំនូរ​ និង​ពើង​តា​ខាប។​  ក្នុង​អត្ថបទ​​មួយ​ដែល​សរសេរ​ដោយ​លោក​ហេង​ថាន​ ក៏​បាន​លើក​មក​បង្ហាញ​អំពី​ពើង​ដែល​មាន​គំនូរ​មួយ​ចំនួន​នៅ​តាម​ចង្កេះ​ភ្នំ​គូលែន​។ ក្នុង​អត្ថបទ​បណ្តាញពត៌មាន​ AMS ក៏ធ្លាប់​បាន​ផ្សាយ​ ដូចជា​ពើងតាខាប ពើងគំនូរ​ ល្អាង​គំនូរ​នៅ​ភ្នំ​ក្រវាញ ពើង​ជ្រូក​។

ពើង​ដៃ​រា​​ ​ស្ថិត​នៅ​​ភូមិ​ទឹក​លិច​ ឃុំ​បេង​មាលា​ ស្រុកស្វាយ​លើ ខេត្ត​សៀម​រាបដែល​​មាន​ចំនុច​និយាមកា X= 413059 Y= 1493420។ ជា​ពើង​ថ្ម​ធម្មជាតិ​មាន​ទំហំ​ប្រមាណ២០​ម៉ែត្រ​​ (រូបលេខ​១) ស្ថិត​នៅ​ប្រហែល​​១​គីឡូ​ម៉ែត្រ​ពី​តំបន់​យក​ថ្ម​សម្រាប់​សាង​សង់​ប្រាសាទ។​ គំនូរ​នៅ​ពើង​ដៃរា ត្រូវ​បាន​ដឹងតាំង​ពី​សម័យ​បារាំង​ ដោយ​មាន​ស្នាមគំនូរ​ជា​ច្រើននៅ​ខាង​ក្រោម​ពើង ដែល​មាន​គូរ​នៅ​ផ្នែក​ខាង​មុខ និង​ចំហៀងដែលមាន​រូប​ដៃ​រា​ រូប​មនុស្ស​ រូប​ទឹក​ រូប​សត្វ​ និង​រូប​មួយ​ចំនួន​ទៀត​ពិ​បាក​យល់​។ ការហៅឈ្មោះ​​ពើង​ដៃ​រានេះ ដោយឃើញមានរូប​ដៃ​មួយ​រា​ចេញ​ម្រាម​ទាំង​៥​ និង​មាន​រង្វង់​មូល​មួយ​នៅ​ចំកណ្តាល​នៃពើង ដែល​មាន​ទំហំ​ប៉ុន​បាត​ដៃ​យើង​ដែរ​ (រូបលេខ២)។ រូប​នេះ​គូរពីទឹក​​ពណ៌​ក្រហម​ នៅ​ចំកណ្តាល​រូប​បាត​ដៃ​មាន​រូប​រង្វង់​មួយ​​ យើងពុំដឹងថាអ្នកគូររូបនេះចង់បង្ហាញពីអ្វីទេ? ក្នុងនោះក៏មានបង្ហាញរូប​គោ ឬសត្វ​ចតុបាទ​ណាមួយ​ ដែល​គូរ​ជាទឹក​ពណ៌​ក្រហម​ និង​ស្លាក​ស្នា​ម​គំនូរ​អំពី​ទឹក​ដោយ​ពណ៌​លឿង​ជា​ខ្សែឆ្នូត​ៗ​។ រូប​នេះ​ហាក់​ដូច​ជា​បង្ហាញ​អំពី​សត្វ​គោ​​ក្នុង​ទឹក (រូបលេខ៣)​​។​ ផ្នែក​មួយ​ទៀត​ក្នុង (​រូប​លេខ៤) មាន​រូប​ក្បាល​គោ​ ឬ​ទន្សោង​២​ក្បាល​ និង​មាន​រូប​ធំមួយ​នៅ​ចំកណ្តាលហាក់​ដូច​ជា​រូប​ត្រី ឬ​ជា​ដង​ខ្លួនសត្វ​អ្វី​មួយ?​ រូបលេខ៥ មិន​ដឹង​ច្បាស់​ថា​ជា​រូប​អ្វី? រូប​មួយ​គេគូរ​ជា​គំនូរ​ឆូតៗ​ ហាក់​ដូច​ជា​សក់​ ក៏ពុំដឹងថា​ជាអ្វី​ដែរ?​ រូបលេខ៦ ជា​រូប​មនុស្ស​ ពណ៌​ក្រហម​ លើក​ដៃ​ទាំង​ពីរ​ឡើង​ទៅ​លើ​។​ រូប​លេខ៧​ ហាក់​ដូច​ជា​រូប​ដើម​ឈើ​មួយ​ ឬ​ជា​សំណង់​អ្វី​មួយ​ ដែល​ធំ​នៅ​ផ្នែក​ខាង​លើ និង​តូច​នៅ​ផ្នែក​ខាង​លើ​ និង​ចុង​ស្រួច​។​ នៅ​មាន​ស្លាក​ស្នាម​គំនូរ​ខ្លះ​ៗ​ ទៀត​ដែល​ពិបាក​ក្នុង​ការ​កំណត់​ ម៉្យាង​ទៀ​ត​ដោយ​សារ​ការ​រលប់​ និង​អាយុ​កាល​នៃគំនូរទាំង​នេះ​។​ តើអាចទេថាទីតាំងពើងនេះ ជាទីជម្រករបស់មនុស្សបណ្តោះអាសន្ននៅពេលដែលពួកគេបរបាញ់សត្វ ឬធ្វើចម្ការ ឬចូលព្រៃរកអុសជាដើម ហើយជាការកំសាន្ត ឬក៏ជាកំណត់សម្គាល់អ្វីមួយរបស់ពួកគេក៏គូររូបទាំងនេះឡើង។

ទីតាំង​គំនូរ​នេះ​មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ បែប​វិទ្យា​សាស្ត្រ​នៅ​ឡើយ​ទេ​។​ តាម​រយៈ​បច្ចេក​ទេស​គូរ​និង​របៀប​គូរ​ យើង​អាច​ដឹង​ថា​គំនូរ​នេះ​ពិត​ជា​មាន​វ័យ​ចំណាស់។​ តើ​គំនូរ​ទាំង​នេះ​មាន​តាំង​ពី​ពេល​ណា​មក​?​

——————————————–

Cave painting from Peoung Aira, Kulen mountain

The Kingdom of Cambodia has many National parks and protected areas. It was established on November 1, 1993. Among them is Preah Jayavarman-Norodom “Phnom Kulen” natural park covers 37500 hectares. The whole area serves as the source of forest products, trees, water and biodiversity. Kulen was the city in the reign of King Jayavarman II where he was celebrating Devaraja. Also, it was an important historical place for the temples, reliefs on the bottom of the river and rock paintings. 

The oldest cave painting is in Lascaux, France, and the date is about 35000-10000 BC. Cave paintings are also discovered in Asia. For instance, Thailand has a red painting of a hunter with a bow and his dog. This painting is about 4000-2500 BC. In Cambodia, cave paintings are discovered from Perng Kamnou in Phnom Kravanh, Perng Kamnou in Phnom Kulen and Perng Ta Kab. However, this short article will be focusing on cave paintings Peoung Aira, Kulen mountain. 

Peoung Aira is located in Terk Lich village, Beng Mealea commune, Svay Leu District, Siem Reap province. The coordinate of the area is X413059 and Y1493420. Peoung Aira is a natural cave with a dimension of 20 meters. It is about one kilometre away from a quarry site. Paintings in Peoung Aira have discovered during French colonization. Those paintings are in the front, the back and the sides of the cave. There is a figure of Aira (half human and half bird has been using decorate or support the ceiling or roof in Khmer architecture), human, animal, water, and some unrecognizable figures. Those paintings are:

The name of the cave is given based on a red painting of a hand with five fingers and a circle in the middle of the palm. What is the meaning of this painting? 

-The painting shows a cow or quadruped in red and some yellow lines of water figure. 

-There are two cow or banteng heads and a big fish or unknown creature in the centre. 

-The painting shows many lines similar which similar to the hairs.

-A red human figure raises both hands. 

-A tree or a building shows the top is larger than the base. 

-Multiple unrecognizable paintings. The deterioration might cause by nature. 

-Remarkably, the location does not have proper scientific study. 

អត្ថបទដើម៖ លោក លឹម​ វណ្ណចន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!