ខាតាច (Carthage) គឺជាអរិយធម៌មួយដែលកើតចេញពីអរិយធម៌ ផូនីស្យា ហើយក៏ជាអតីតទីក្រុងនៃអរិយធម៌ផូនីស្យាដែរ។ សព្វថ្ងៃជាប្រទេសទុយនេស៊ី (Tunisia) ដែលស្ថិតនៅទ្វីបអាហ្វ្រិចខាងជើង។ ចំពោះឈ្មោះ ខាតាច (Carthage) នេះវិញ មានន័យថា Kart-hadasht ឬ ទីក្រុងថ្មីមួយ (New Town) និងនៅភាសាក្រិចបុរាណហៅទីក្រុងនេះថា Karchedon និងភាសារ៉ូមាំងបុរាណវិញហៅថា Carthago។
អរិយធម៌នេះកកើតឡើងនៅស.វ.ទី៩មុនគ.ស. ដែលនៅមុនពេលនៃអរិយធម៌រ៉ូមបុរាណរីកចម្រើនខ្លាំង ខាតាច គឺធ្លាប់ជាទីក្រុងដែលមានឥទ្ឋិពលខ្លាំងក្លានៅក្នុងតំបន់ និងបរិវេណនៃមហាសមុទ្រមីឌីទែរ៉ាណេ។ នៅក្នុងសម័យកាលនៃផូនីស្យា ខាតាច គឺជាទីក្រុងដែលមានទ្រពសម្បតិ្ត និងសំខាន់ជាងគេ ដោយសារតែជាចំណុចបណ្តុំនៃការធ្វើជំនួញពាណិជ្ជកម្មនៅក្នុងតំបន់សម័យមីឌីទែរ៉ាណេ។
នៅក្នុងប្រវត្តិសាស្រ្តនៃខាតាចត្រូវបានបែងចែកចេញជា៥សម័យកាល៖ ១).សម័យខាតាចបុរាណ (Ancient Carthage -Punic Republic) (ឆ្នាំ៨១៤-១៤៦ មុនគ.ស.), ២).សម័យរ៉ូមាំងខាតាច (Roman Carthage) (ឆ្នាំ ១៤៦មុនគ.ស រហូតដល់៤៣៩នៃគ.ស.), ៣).សម័យវាន់ដាលខាតាច(Vandal Carthage) (ឆ្នាំ៤៣៩គ.ស. រហូតដល់៥៣៤គ.ស.), ៤).សម័យប៊ីហ្សង់ទិនខាតាច( Byzantine Carthage)(ឆ្នាំ៥៣៤គ.ស. រហូតដល់៦៩៨) និង ៥).សម័យម៉ូស្លីមខាតាច (Muslim Arab Carthage)(ឆ្នាំ៦៩៨គ.ស. រហូត ១២៧០នៃគ.ស.)។
អរិយធម៌នេះ មានការទទួលឥទិ្ឋពលច្រើនពីសំណាក់អរិយធម៌ក្បែរខាង ទើបការបែង-ចែកសម័យកាលនៅក្នុងអរិយធម៌នេះ គឺបែងចែកទៅតាមការគ្រប់គ្រងពីវប្បធម៌ផ្សេងៗ។ រីឯប្រព័ន្ធរដ្ឋបាលនៃអរិយធម៌នេះ គឺជាការគ្រប់គ្រងដោយមនុស្សតែម្នាក់ (ស្តេច, មេដឹកនាំ) ដែលហៅថា Monarchy។ ការគ្រប់គ្រងនេះគឺខុសពីនៅអរិយម៌ផូនីស្យា ដែលជាការគ្រប់គ្រងដោយផែ្នកផ្សេងៗគ្នា។ ចំពោះសំណង់ស្ថាបត្យកម្ម វប្បធម៌ និងសាសនា នៃអរិយធម៌ខាតាចនេះ គឺទទួលឥទិ្ធពលទាំងស្រុងពីអរិយធម៌ក្រិច រ៉ូមាំង និងប៊ីហ្សង់ទិន ដូចនៅអរិយធម៌ផូនីស្យាដែរ ដោយនៅទីនេះវិញក៏មានសាងសង់សំណង់ Colosseum ដូចនៅរ៉ូមដែរ និងជាពិសេសនោះគឺ សសរទាំង៣នៃរចនាបទនៅក្រិច ឬរ៉ូមាំងសម័យបុរាណ។
ផ្នែកសិល្បៈ ជាពិសេស រូបបដិមា/រូបចម្លាក់ និងវត្ថុសិល្បៈផ្សេងៗទៀត គឺទទួលឥទ្ធិពលពីអរិយធម៌ចំរុះដូចជា អេហ្សីប , ក្រិច ,ផូនីស្យា , រ៉ូមាំង ជាដើម។
ដូចបានបង្ហាញនៅខាងលើពីសម័យកាលនៃខាតាចហើយថា អរិយធម៌ខាតាចបុរាណត្រូវបានដួលរលំនៅអំឡុងឆ្នាំ១៤៦មុនគ.ស. និងបន្តគ្រប់គ្រងដោយអរិយធម៌ផ្សេងដូចជា រ៉ូមាំង វ៉ានដាល និងចុងក្រោយដោយម៉ូស្លីម ឬ អាចហៅម្យ៉ាងទៀតថា អាណាចក្រអូតូម៉ង់ ដែលបានគ្រប់គ្រង់លើអរិយធម៌ប៊ីហ្សង់ទីន និងទឹកដីអរិយធម៌ខាតាចបុរាណនេះ។
អាណាចក្រខាតាចបុរាណ គឺប្រៀបបានដូចការសំណង់បុរាណចាស់នៅក្នុងប្រវត្តិសាស្រ្ត និងជាគ្រឹះនៃការសិក្សាពីប្រទេសទុយនេស៊ីដែរ។ ស្ថានីយ៍ខាតាច (Carthage site) នេះ ត្រូវបានចូលជាសម្បិត្តបេតិកភណ្ឌ័ពិភពលោកនៅក្នុងឆ្នាំ១៨៨៥៕
————————————————–
Carthage civilization
Carthage is a civilization that originated from the Phoenicia civilization and was also the former city of the Phoenicia civilization. Today it is Tunisia, located in North Africa. The name Carthage means Kart-Hadasht or New Town, and in ancient Greek, it was called Karchedon and in ancient Roman language, it was called Carthago.
This civilization originated in the 9th century before the very glory of ancient Roman civilization, Carthage was once a very influential city in the region and surrounding the Mediterranean sea. In the period of the Phoenicia, Carthage was the wealthiest and most important city due to its central business hub in the Mediterranean.
The history of Carthage is divided into 5 periods: 1) Ancient Carthage (Ancient Carthage -Punic Republic) (814-146 BC), 2) Roman Carthage ) (146 BC to 439 AD), 3) Vandal Carthage period (439 AD to 534 AD), 4) Byzantine period Byzantine Carthage (534 AD to 698) and 5) Muslim Arab Carthage (698 AD to 1270 AD).
This civilization has received a lot of influence from the neighboring civilizations, so the division of periods in this civilization is divided according to the management of different cultures. The administrative system of this civilization is ruled by a single person (king, leader) called the Monarchy.
This rule is different from the Phoenicia civilization, which was ruled by different parts. The architectural, cultural, and religious structures of the Phoenicia civilization were completely influenced by the Greek, Roman, and Byzantine civilizations, as in the Phoenicia civilization, there is also the construction of the Colosseum as in Rome and, in particular, the three pillars of the ancient Greek or Roman style.
The arts, especially statues/sculptures and other artifacts, are influenced by various civilizations such as Egypt, Greece, the Phoenicia, the Romans, etc.
As shown above of the period of Khatach, This ancient civilization collapsed during the year 146 BC and continued to be ruled by other civilizations, such as the Roman Vandals and finally by the Muslims, or in other words, the Ottoman Empire, which ruled over Byzantine civilization and the territory of this ancient Carthage civilization.
អត្ថបទដើម៖ លោក អេង តុលា