ទំព័រដើមសិល្បៈតន្ត្រីឧបករណ៍តន្ត្រីគែន និងរបាំគែន

ឧបករណ៍តន្ត្រីគែន និងរបាំគែន

គែន ជាឧបករណ៍តន្ត្រី គ្រឿងផ្លុំធ្វើពីបំពង់ឫស្សីតូចៗប្រមាណប៉ុនម្រាមដៃចំនួន៨ ១២​ ១៤ ឬ១៦ ដោយមានបង្កប់អណ្តាតធ្វើពីស្ពាន់ឬប្រាក់នៅខាងក្នុងប្រអប់សូរផង។ បំពង់ឫស្សីនីមួយៗ មានរន្ធដែលអ្នកលេងផ្លុំខ្យល់ចូលទៅក្នុងឧបករណ៍ហើយយកម្រាមដៃខ្ទប់រន្ធទើបឮសូរ។ អ្នកលេងគែន ផ្លុំចូលទៅក្នុងឧបករណ៍និងបឺតខ្យល់ចេញពីឧបករណ៍ឱ្យឮសូរដែលអាចធ្វើឱ្យសំឡេងនៅជាប់អន្លាយមិនដាច់។ គេលេងឧបករណ៍គែននៅក្នុងបរិបទផ្សេងៗ មានការសម្តែងទោល កំដរអ្នកច្រៀង ប្រើនៅក្នុងវង់តន្ត្រីល្ខោនគែន និងក្នុងរបាំប្រពៃណីខ្មែរ គឺរបាំគែន។

គេឃើញមានឧបករណ៍តន្ត្រីគែននៅប្រទេសកម្ពុជា ឡាវ និងថៃឡង់ដ៍។ នៅកម្ពុជា ឧបករណ៍គែនមានប្រើនៅក្នុងខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង បាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ កណ្តាល និងទីក្រុងភ្នំពេញជាដើម។ គែនជាឧបករណ៍តន្ត្រីមួយដែលមានអាយុកាលចាស់តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ដូចដែលគេឃើញមានឆ្លាក់ជាប់នៅលើផ្ទៃមុខស្គរស្ពាន់មហោធឹកបុរេប្រវត្តិក្នុងតំបន់ឥណ្ឌូចិននិងអាស៊ីជាអាទិ។

នារីអ្នករាំរបាំគែន រាំដោយបកស្រាយមនោសញ្ចេតនាស្នេហា នៅក្នុងភ្លេងស្រទន់ទន់ភ្លន់ស្រស់ស្រាយសប្បាយរីករាយមួយបទ។ ឯចំណែកបុរសវិញ សម្តែងនិងបង្ហាញពីភាពរមទម្យដែលជារួមផ្តល់ជានិយមន័យដល់របាំគែននេះ។ ដើម្បីឱ្យរូបភាពឆ្លុះបញ្ចាំងខ្លឹមសាររបាំ អ្នករាំទាំងស្រីទាំងប្រុសត្រូវបញ្ចេញទេពកោសល្យដ៏ប្រណិតរបស់ខ្លួនរួមទាំងក្បាច់រាំ ចលនាក្បាល ដងខ្លួន ដៃជើង ព្រមទាំងមនោសញ្ចេតនាទឹកមុខសមស្របនិងឆ្លើយឆ្លងគ្នាទៅវិញទៅមក។ ទាំងអស់នេះជាកត្តាសំខាន់ ព្រោះវាទាក់ទាញនិងភ្ជាប់គ្នាពីតំណាក់មួយទៅដំណាក់មួយទៀត ជាពិសេសដើម្បីរុញរបាំដល់ស្ថានភាពស្នេហារវាងបុរសនិងនារីអ្នករាំ។

អ្នករាំប្រុសៗ ផ្លុំឧបករណ៍គែនជានិម្មិតរូប ដែលមានសូរពិតប្រាកដលេងដោយតន្ត្រីករពីក្នុងឆាក និងមានចងផ្កានៅខាងចុងឧបករណ៍គែនផង ដើម្បីនឹងទាក់ទាញចែចង់នារីដែលខ្លួនស្រឡាញ់។ នៅទីបំផុត ដោយមិនអាចទប់បាន នារីអ្នករាំក៏ព្រមស្រឡាញ់បុរស ស្របជាមួយនឹងកាយវិការ ទឹកមុខ និងតន្ត្រីក្នុងរមនីយភាពនិងសុខដុមភាពបញ្ចប់របាំ៕

————————————-

Ken: Mouth Organ and Dance

Ken is a mouth organ type of instrument found in Cambodia, Laos, and Thailand. It is a multiple-reed aerophone constructed with two rows or sets of bamboo tubes (eight, twelve, fourteen, sixteen, or other numbers), each with its own embedded metal, copper, or silver reed inside affixed centrally by an air chamber made of carved wood. A kind of bees-wax or gum-lacquer is used to seal holes in its construction. Each bamboo pipe has a fingerhole, which is covered to cause the pipe to sound while playing.

The Ken player holds the instrument slightly tilted with hands cupped over the air chamber. It can be sounded by inhaling or exhaling allowing for a continuous musical flow even without circular breathing. Ken is traditionally played either solo, to accompany a vocalist, or in an ensemble. In Cambodia, it is particularly used in the Vung Dantrey Lkhaon Ken or Ken theater ensemble and Khmer folk dance, the Robaim Ken or Mouth Organ Dance.  

Originating in prehistoric times, ken or mouth organ has been found carved on or affixed to the surface of bronze drums in various parts of Asia and Indochina (Keo 2011: 77). In Cambodia, ken has been found in the provinces of Stung Traeng, Battambang, Siem Reap, Uddar Mean Chey, Banteay Mean Chey, Kandal, in Phnom Penh, and beyond. In the province of Stung Traeng, which borders upon Laos, the ken is frequently played. It is from this instrument that the Robaim Ken or Mouth Organ Dance takes its names, for the ken is used as the main theme for the development of the dance.

Ladies symbolically dance to convey the feeling of love in a soft, gentle, graceful, and pleasant manner, whereas men project the gentle characteristics of modesty, which sets the theme for the dance. In order to follow the above theme, dancers must perfectly execute head movements, carefully bend their bodies, and regulate their facial expressions in synchronization with each other. Such perfection is necessary since each expression invites the next action to unfold in a courting atmosphere.

Men symbolically play mouth organs whose sound permeates throughout the entire dance. With flowers hanging from the tips of their instruments, the men serenade their counterparts. Not being able to resist, the ladies touch the flowers and fall in love with the men, which then brings the dance to its perfectly harmonious close.  

អត្ថបទដើម៖ បណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!