ទំព័រដើមប្រវត្តិសាស្ត្រស្គរដីគឺជាឧបករណ៌មួយដែលសំខាន់ក្នុងសិល្បៈសម័យបុរេប្រវត្តិ

ស្គរដីគឺជាឧបករណ៌មួយដែលសំខាន់ក្នុងសិល្បៈសម័យបុរេប្រវត្តិ

ចក្រភពអង់គ្លេស៖ សារមន្ទីរជាតិនៃចក្រភពអង់គ្លេសបានផ្សាយថា​ «ការរកឃើញនូវស្គរដីដែលជាឧបករណ៌ដ៏សំខាន់មួយនៅសម័យបុរេប្រវត្តិមានអាយុកាលប្រមាណ៥០០០ឆ្នាំ​ នៅក្នុងទឹកដីនៃចក្រភពអង់គ្លេស»។

Burton Agnes drum គឺជាប្រភេទស្គរម្យ៉ាងដែលបានរកឃើញនៅខាងកើតនៃ តំបន់ Yorkshire ហើយវាក៏ស្រដៀងទៅនឹងការរកឃើញនូវស្គរ Folkton drums នៅខាងជើងនៃ តំបន់ Yorkshie ក្នុងឆ្នាំ ១៨៨៩ដែរ ។

អ្នកជំនាញនៃសារមន្ទីរជាតិចក្រភពអង់គ្លេស លោក Neil Wilkin បានបង្ហាញថា «វាជា​ភស្តុតាងថ្មី និងដ៏សំខាន់នៃការរកឃើញវត្ថុសិល្បៈសម័យបុរេប្រវត្តិនៅក្នុងទឹកដីនៃចក្រភពអង់គ្លេស ក្នុងរយៈពេល១០០ឆ្នាំចុងក្រោយនេះ» ហើយលោក Wilkin បានបន្តទៀតថា «ពិតណាស់ការរកឃើញនូវស្គរ Burton Agnes នេះគឺបានបង្ហាញអំពីការទំនាក់ទំនងរវាងប្រជាជននៅក្នុងតំបន់  Yorkshire Stonehenge, Orkney និង Ireland»។ តាមរយៈការវិភាគលើចម្លាក់នៅលើស្គរវាបានជួយឲ្យយើងដឹងអំពីសិល្បៈវប្បធម៌ និងជំនឿនៅក្នុងសម័យកាល នៃការកសាង Stonehenge។

គួរបញ្ជាក់ដែរថា ស្គរ Burton Agnes នេះ ត្រូវបានរកឃើញនៅក្នុងផ្នូរសព ដែលគេដឹងថាជាផ្នូរសពកូនក្មេងចំនួន៣នាក់។ ការរកឃើញនេះគឺមានចម្ងាយប្រមាណ២៤គីឡូពីកន្លែងដែលធ្លាប់បានរកឃើញនូវស្គរ Folkton ។

ទីតាំងកំណាយដែលបានរកឃើញស្គរ Burton Agnes នៅខាងកើតតំបន់ Yorkshire (ប្រភពរូប៖BBC)

អ្នកបុរាណវិទូយល់ថា ស្គរប្រភេទ Burton Agnesនេះគឺប្រើប្រាស់ក្នុងន័យសាសនា ជាជាងប្រើប្រាស់សម្រាប់ជាឧបករណ៌តន្រ្តី ដោយគេជឿថាការដាក់ស្គររួមជាមួយនឹងសពក្នុងផ្នូរគឺសម្រាប់ការពារក្មេងៗទាំងបីនោះ ។ តាមរយៈការធ្វើវិភាគកាបូន១៤ទៅលើឆ្អឹងក្មេងទាំងបីនោះបានបង្ហាញថាផ្នូរនេះមានអាយុកាលចន្លោះ៣០០៥ មុនគ.ស.ទៅ២៨៩០មុនគ.ស.។

អ្នកស្រាវជ្រាវក៏ជឿថា ស្គរ Folkton  និង Burton Agnes អាចមានអាយុកាលប្រហាក់ប្រហែលគ្នា។ លោក Wilkin បាននិយាយថា ស្គរ Burton Agnesដែលបានរកឃើញនេះនឹងត្រូវដាក់តាំងបង្ហាញជាសារធារណៈជាលើកដំបូងនៅថ្ងៃទី ១៧ ​ខែកុម្ភះ នេះ។

ផ្នូរសពដែលបានរកឃើញស្គរ Burton Agnesប្រភព៖ BBC
ក្បាច់លើស្គរ Burton Agnes ដែលអ្នកស្រាវជ្រាវជឿថា ទាក់ទងទៅជំនឿសាសនា  ប្រភព៖ BBC

អត្ថបទដកស្រង់ចេញពី ៖ Ancient chalk sculpture is ‘most important prehistoric art’ – BBC News

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,900SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!