ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នករងចាំការប្រមូលទ្រព្យ ប៉ុន្តែអ្នកអាចមានជម្លោះជាមួយមនុស្សជាទីស្រលាញ់។ ការដែលអ្នកផ្តោតលើការរកលុយខ្លាំងពេក វាអាចបំផ្លាញទំនាក់ទំនងគ្រួសារយ៉ាងធ្ងន់ធ្ងរ ។ ថ្ងៃនេះព្រមានអ្នកមិនឲ្យផ្លាស់ប្តូរទំនាក់ទំនងផ្ទាល់ខ្លួនឡើយ។ គ្រប់គ្រងអារម្មណ៍ក្នុងពេលសន្ទនានឹងដៃគូ កុំឲ្យទៅជារឿងរំខាន។ សម្រាប់សុខភាព ចូរបោះបង់ចោលជាតិអាល់កុល ងាកមកលេបថ្នាំវីតាមីនបំប៉នសុខភាព។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងទទួលបានសំណាងផ្នែកសម្ភារ និងទំនិញ។ ប្រសិនបើអ្នកចង់បង្កើនភាពទាក់ទាញក្នុងមុខរបរការងារ ចូរកែប្រែការតុបតែងខ្លួនជាថ្មី។ បើមានបញ្ហាកើតឡើង ចូររៀនអត់ធ្មត់ កុំឆ្លើយតបនឹងការរិះគន់នានាឡើយ។ សម្រាប់ស្នេហាហាក់មានភាពតានតឹងបន្តិចប៉ុន្តែមិនជាអ្វីទេ ព្រោះធាតុរបស់អ្នកអាចជួយបាន។ ម្យ៉ាង ជាការប្រសើរណាស់ប្រសិនបើអ្នកសារភាពដោយស្មោះត្រង់ចំពោះដៃគូ។ នៅថ្ងៃទី២៤ តាមប្រតិទិនចន្ទគតិលោកអ្នកអាចមានបញ្ហាសុខភាព ដែលមិនរំពឹងទុក ដូច្នេះចូរធ្វើ លំហាត់ប្រាណជាប្រចាំ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ជោគជ័យកំពុងរងចាំលោកអ្នក អ្នកត្រូវការគំនិត និងដំណោះស្រាយថ្មីសម្រាប់ការងារ និងមុខរបររកស៊ី។ បំណងប្រាថ្នា គឺអាចសម្រេចទៅបាន ប្រសិនបើអ្នកកំណត់គោលដៅ និងវិធីសាស្រ្តច្នៃប្រឌិតដើម្បីដោះស្រាយ បញ្ហា។ សម្រាប់ទំនាក់ទំនងសេ្នហា វិបត្តិតិចតួចអាចកើតឡើង ដូច្នេះព្យាយាមស្វែងរកចំណុចល្អរបស់ដៃគូ ដើម្បីឃុំគ្រងអារម្មណ៍ដែលមិនច្បាស់លាស់។ ថ្ងៃនេះចូរកុំធ្វើសកម្មភាព ឬហាត់កីឡាហួសកំលាំងឡើយ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សំណាងដ៏ល្អ មកទីទិសនិរតី។ ថ្ងៃនេះភាពជោគជ័យកំពុងរងចាំអ្នក ប្រសិនបើអ្នកធ្វើតាមការគំនិតដែលបានព្រៀងទុក ដូច្នេះចូររីករាយទទួលស្វាគមន៍វាចុះ។ ស្តាប់គំនិតយោបល់របស់មនុស្សចាស់ ប្រសិនបើអ្នកមិនដឹងថាត្រូវចាប់ផ្តើមយ៉ាងណា។ អ្នកអាចមានបញ្ហាទាក់ទងនឹងពោះវៀនតូច ចូរបរិភោគអាហារ សំបូរវីតាមីនបេ៦។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះបើកទ្វារសម្រាប់ឳកាសលាភសក្ការៈគ្រប់បែបយ៉ាង។ សូមអ្នកកុំខ្លាចនឹងបញ្ចេញកំលាំងកាយចិត្ត សម្រាប់ទទួលបានផល ព្យាយាមឲ្យអស់ពីសមត្ថភាព។ ដោយឡែក អ្នកអាចមានការឈ្លោះប្រកែកគ្នាខ្លះនៅក្នុងគ្រួសារ ដូច្នេះចូរដោះស្រាយដោយស្ងប់ស្ងាត់។ សូមជៀសវាងទទួលទានជាតិកាហ្វេ ព្រោះនឹងធ្វើឲ្យអ្នកមានបញ្ហាសុខភាពបេះដូង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររកស៊ីជួញដូរចម្រើនលូតលាស់ណាស់។ ចូរសំដែងអាកប្បកិរិយារស់រាយ រម្យទម្យចំពោះមនុស្សជុំវិញខ្លួន ដើម្បីឲ្យសំណាងហូរចូលកាន់តែច្រើន។ សម្រាប់ឧបសគ្គ គឺគ្មានបន្តិចសោះឡើយ ដូច្នេះអ្នកអាចឈានជើងទៅរកឳកាសផ្សេងដោយគ្មានភ័យខ្លាច។ ថ្ងៃនេះលោកអ្នកអាចចាប់ផ្តើមសាងទំនាក់ទំនងសេ្នហាបានដោយគ្មានជំទាស់ឡើយ។ ដោយឡែកសុខភាព ចូរសម្រាក់ឲ្យបានច្រើន ជៀងវាងជួបបញ្ហាបេះដូង។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងាររបស់លោកអ្នកចម្រើនលូតលាស់ល្អណាស់ គ្មានអ្វីអាចផ្តួលលោកអ្នកបានឡើយ។ ជៀសវាងការប្រឈមមុខដោយផ្ទាល់ កុំចូលរួមក្នុងជម្លោះជាមួយមិត្តរួមការងារ។ ដោយឡែកដៃគូការងារ និងអាជីវកម្ម នឹងខ្លាចរអាចំពោះភាពច្បាស់លាស់របស់លោកអ្នក។ ថ្ងៃនេះវេលាព្រឹក ជាវេលាលាភសំណាង។ សម្រាប់ទំនាក់ទំនងស្នេហា ត្រូវការចងរឹតឡើងវិញ ព្រោះវាហាក់កំពុងមានភាពសោះអង្គើយ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចូររក្សាតុល្យភាពឲ្យបានល្អ ដើម្បីកុំឲ្យរំខានដល់លាភសំណាងដែលនឹងចូលមកតាមរយៈមនុស្សវ័យក្មេង។ សម្រាប់លោកអ្នកដែលធ្វើការងាររាជការ និងឯកជននានានឹងទទួលបានការសរសើរលើកទឹកចិត្តពីថ្នាក់ដឹកនាំ។ ចូរកុំចាប់ផ្តើមការសន្ទនា ប្រសិនបើអ្នកមានអារម្មណ៍មិននឹងហ្ន៎។ សម្រាប់ទំនាក់ទំនងស្នេហា ចូររៀនស្វែងយល់ និងស្តាប់ដៃគូរបស់អ្នក។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានា នឹងដំណើរការជាប្រក្រតី ព្រមទាំងមានអ្នកជួយជ្រោមជ្រែងយ៉ាងច្រើន។ ប្រកាន់ខ្ជាប់នៅទម្លាប់ប្រចាំថ្ងៃ ដែលល្អសម្រាប់ការងាររបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកមិនមានភាពងាយស្រួលក្នុងទំនាក់ទំនងគ្រួសារ សូមកុំប្រញាប់ប្រញាលចាកចេញ។ ចូររក្សាភាពអត់ធ្មត់ និងធ្វើការងារសន្សឹមៗ។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកជោគជ័យក្នុងអាជីពរបស់អ្នក ចូររៀនពីរបៀបធ្វើការជាក្រុម។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចូរកុំរៀបចំគម្រោងការងារធំដុំអី បន្តការងារ និងមុខរបររកស៊ីប្រចាំថ្ងៃដូចសព្វដងទើបប្រសើរជាង។ ថ្ងៃនេះលោកអ្នកនឹងទទួលបានការផ្គត់ផ្គង់ផ្នែកសម្ភារពីមនុស្សក្នុងគ្រួសារ។ លោកអ្នកមានឳកាសល្អសម្រាប់រកប្រាក់ចំណូលបានច្រើន ប៉ុន្តែលោកអ្នកអាចមានជម្លោះជាមួយមនុស្សជាទីស្រលាញ់ បើមានចិត្តឆេវឆាវ។ ចំពោះសុខភាព លោកអ្នកអាចមានភាពហត់នឿយ និងស្ពឹកស្រពន់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីហាក់មិនទាន់ទទួលបានផលល្អនោះទេ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកអាចមានមនុស្សទិន្នា ហើយយល់ច្រលំ។ ដោយឡែកអ្នកប្រកបការងារ ចូរត្រៀមខ្លួនឆ្លើយតបចំពោះភាពអសម្មនៃដំណើរការងារ។ ប៉ុន្តៃទោះយ៉ាងណាសូមកុំបាក់ទឹកចិត្ត។ ទំនាក់ទំនងផ្ទាល់ខ្លួន ហាក់មានភាពរកាំរកូសនឹងគ្នា។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នក ពឹងផ្អែកទាំងស្រុងទៅលើអាកប្បកិរិយា និងពាក្យសំដី។ ថ្ងៃនេះលោកអ្នកគួរប្រាស័្រយទាក់ទងនឹងមនុស្សឆ្នាំឆ្លូវ ព្រោះគេអាចជួយលើកស្ទួយ និងការពារអ្នកបាន។ ពេលល្អសម្រាប់អ្នកគឺពេលរសៀល។ សម្រាប់សេ្នហាកំឡោះក្រមុំ ចូរកុំប្រញាប់ប្រញាលពេក សំឡឹងមើលដោយយកចិត្តទុកដាក់។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព