ទំព័រដើមប្រវត្តិសាស្ត្រអរិយធម៌ផាធៀន (Parthian Civilization)

អរិយធម៌ផាធៀន (Parthian Civilization)

ប្រវត្តិសាស្រ្តនៃអរិយធម៌ផាធៀន(Parthian) គឺចាប់ផ្តើមបន្ទាប់ពីអរិយធម៌ពែក្សត្រូវបានដួលរលំនៅចុងស.វ.ទី៤មុនគ.ស.។​ នៅដើមស.វ.ទី៣មុនគ.ស. អរិយធម៌ផាធៀនចាប់ផ្តើមមានឥទ្ធិពលខ្លាំងនៅលើទឹកដីនៃអរិយធម៌ពែក្ស ដែលបច្ចុប្បន្នជាប្រទេស​អ៊ីរ៉ាក់ (Iraq)។ រីឯវិសាលភាពទឹកដីនៃអរិយធម៌នេះមានឥទ្ឋិពលចាប់តំបន់ទន្លេ អឺប្រាត រហូតទន្លេឥណ្ឌុស និងរួមបញ្ចូលទាំងអ៊ីរ៉ាក់ អ៊ីរ៉ង់ និងតំបន់ខ្លះនៃប្រទេសអាហ្វហ្គានីស្ថាន។ នៅក្រោយពេល Alexander the Great បានស្លាប់ មានមេទ័ពរបស់គាត់ម្នាក់ឈ្មោះថា សេលូស ទី១ (Seleucus I​) ចាប់ផ្តើមមានឥទិ្ធពល អំណាច និងវាយគ្រប់គ្រងផ្នែកខ្លះនៃតំបន់មេសូប៉ូតាមី និងពែក្ស ដោយបង្កើតបានជារាជ្សវង្ស សេលូស (Seleucus)។ ក្រោយមក រាជវង្ស សេលូស  បានបង្កើតជាអាណាចក្រមួយដែលហៅថា ផាធៀន។

ទីក្រុងនៅក្នុងអរិយធម៌ផាធៀននេះ គឺមាន២សំខាន់ៗរួមមានទីក្រុងសេស៊ីផុន (Ctesiphon) និងទីក្រុង ហាត្រា(Hatra​)។

Ctesiphon គឺជាអតីតរាជធានីនៃអរិយធម៌ពីរផ្សេងគ្នាគឺ ផាធៀន និងសាសានៀន (Sasanians) ក្នុងអំឡុងពេល៨០០ឆ្នាំ។ ទីក្រុងមានទីតាំងស្ថិតនៅខាងជើងនៃទន្លេ (Tigris​) និងចម្ងាយប្រមាណ៣២គីឡូពីរាជធានី បាកដាដ (Baghdad)។ នៅទីនេះឃើញមានសំណង់ដ៏ធំមួយដែលហៅថា Ṭāq Kisrā ដោយអ្នកស្រាវជ្រាវបានដឹងថា​ ជាព្រះរាជវាំងនៃផាធៀន និងស្តេច Khosrow I នៃអរិយធម៌សាសានៀនជាដើម។ ទីក្រុងនេះគឺជាតំបន់ស្នូលដ៏សំខាន់នៃអរិយធម៌ផាធៀន និងសាសានៀន ព្រោះជាតំបន់ពាណិជ្ជកម្មដែលតភ្ជាប់ទីផ្សារទំនាក់ទំនងជាមួយតំបន់អឺរ៉ុប។

សំណង់ស្ថាបត្យកម្មក្នុងទីក្រុង Hatra

រីឯហាត្រា (Hatra​) គឺជាទីក្រុងធំទី២បន្ទាប់ពី​ Ctesiphon នៃអរិយធម៌ផាធៀន និងជារាជធានីនៃអាណាចក្រអារ៉ាប់។ ទីក្រុងនេះមានទីតាំងស្ថិតនៅក្នុងតំបន់ Al-Jazīrah និងមាន​ចម្ងាយប្រមាណ២៩០ខាងកើតពីរាជធានី បាកដាដ (Baghdad) ។ ទីក្រុងនេះប្រហែលកសាងដំបូងនៅក្នុងរាជវង្ស Seleucid នៅស.វ.ទី៣មុនគ.ស. ក្រោយមកបានក្លាយជារាជធានីដ៏សំខាន់នៃអរិយធម៌ផាធៀន។ ទីក្រុងនេះមានការឈ្លានពានពីសំណាកពួករ៉ូមាំងនៅឆ្នាំ១១៦​ និង១៩៨នៃគ.ស.។ សំណង់ស្ថាបត្យកម្មសំខាន់នៅក្នុងទីក្រុងឃើញទទួលឥទិ្ធពលពីអរិយធម៌ក្រិច​ និងរ៉ូមាំង។ ដូចដែលយើងបានដឹងហើយថា សិល្បៈវប្បធម៌នៃអរិយធម៌រ៉ូមាំង និងក្រិច គឺភាគច្រើនជាសំណង់សសរ។

គួរបញ្ជាក់ដែរថា សិល្បៈវប្បធម៌នៃអរិយធម៌ផាធៀន គឺកើតពីអរិយធម៌ពែក្ស និងសិល្បៈពីអរិយធម៌ក្រិច-រ៉ូមាំង ដែលជាអរិយធម៌ដ៏សំខាន់នៅក្នុងប្រវត្តិសាស្រ្ត​។ តាមរយៈសំណង់ស្ថាបត្យកម្ម សិល្បៈដែលបានបន្សល់ពីអរយិធម៌ផាធៀន អ្នកស្រាវជ្រាវបានបង្ហាញ អរិយធម៌នៃអាណាចក្រផាធៀននេះមានឥទិ្ធពលខ្លាំងក្លា និងរុងរឿងនៅតំបន់សមុទ្រមីឌីទ័ររ៉ាណានៅអំឡុងស.វទី៣មុនគ.ស.រហូតដល់ស.វទី៣នៃគ.ស.។

ជនជាតិផាធៀនបុរាណ បានបង្កើតសិល្បៈរបស់ខ្លួនក្នុងតាមទម្រង់ផ្សេងៗដែលបានរកឃើញពីកន្លែងជាច្រើននៃអរិយធម៌នេះរួមមាន សិល្បៈនៃការស្មូនដីធ្វើជា គ្រឿងអលង្ការ រូបចម្លាក់អំពីថ្ម លោហៈធាតុ កាក់ និងអំពីដីឥដ្ឋជាដើម។​ ជាពិសេសសំណង់ស្ថាបត្យកម្មសំខាន់ៗនៃអរិយធម៌មួយនេះ ដែលមានដូចជា (Ctesiphon) និងទីក្រុង ហាត្រា( Hatra​)។

ផ្តែរដែលក្នុងឥទ្ឋិពលអរិយធម៌ពែក្ស

សរុបមកអរិយធម៌ផាធៀនកកើតឡើងនៅពាក់កណ្តាលនៃស.វ.ទី៣មុនគ.ស រហូតដល់ស.វ.ទី៣នៃគ.ស.។ អរិយធម៌នេះត្រូវបានដួលរលំដោយអរិយធម៌សាសានៀននៅពាក់កណ្តាលនៃស.វ.ទី៣៕

—————————————–

The history of the Parthian civilization began after the collapse of the Persian civilization in the late 4th century. At the beginning of the 3rd century, the Pathein civilization began to influence the territory of the Persian civilization, which is now Iraq. The territory of this civilization extends from the Euphrates to the Indus including Iraq, Iran, and parts of Afghanistan. After the death of Alexander the Great, one of his generals, Seleucus I, began to influence, power, and conquer parts of Mesopotamia and Persia, forming the Seleucus dynasty. Later, the Seleucus dynasty established a kingdom called Patheian.

Ctesiphon was the former royal capital of two different civilizations, the Parthian and the Sasanian for 800 years. It is located north of the Tigris River, about 32 km from Baghdad. It has a large structure called Kisq Kisrā, which researchers have identified as the palace of Parthian and King Khosrow I of Sasanians civilization. In addition, it was an important center of the Parthian and Sasanian civilizations because it was a commercial area that connected markets with Europe.

Hatra is the second-largest ancient city after the Ctesiphon of the Persian civilization and the city of the Arab Empire. It is located in the Al-Jazīrah region, about 290 km east of Baghdad. It was probably first built during the Seleucid dynasty in the 3rd century BC and later became the capital of the Parthian civilization. The city was invaded by the Romans in 116 and 198 AD. The major architectural structures in the city were influenced by Greek and Roman civilization. As we all know, the cultural arts of Roman and Greek civilizations were mostly pillars.

It should be noted that the cultural art of the Parthian civilization originated from the Persian civilization and the art from the Greek-Roman civilization, which is an important civilization in history. Based on the architectural and artistic remains from the Parthian civilization, researchers have shown that the civilization of the Parthian Empire was very influential and glorious in the Mediterranean region during the 3rd century BC until the 3rd century AD.

The ancient people of Parthians created their art in various forms, found in many places of this civilization, including the art of clay-molding techniques made as jewelry and stone, metal, coin, and clay sculptures. In particular, the main architectural structures of this civilization, such as structures of Ctesiphon and Hatra cities.

In short, the Parthian civilization originated in the middle of the 3rd century BC until the 3rd century. This civilization was overthrown by the Sasanians civilization in the middle of the 3rd century.

អត្ថបទដើម៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!