ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាការកំណាយនៅសកលវិទ្យាល័យ​ Oxford បានរកឃើញទីតាំងនៃផ្នូរ​កប់​សព​បុរេប្រវត្តិ

ការកំណាយនៅសកលវិទ្យាល័យ​ Oxford បានរកឃើញទីតាំងនៃផ្នូរ​កប់​សព​បុរេប្រវត្តិ

ចក្រភពអង់គ្លេស៖ ៖ អ្នកបុរាណវិទូបានជឿថាពួកគេបានរកឃើញនូវភស្តុតាងនៃផ្នូរសពសម័យបុរេប្រវត្តិដែលមានអាយុកាល៤០០០ឆ្នាំ  ក្នុងអំឡុងពេលដែលសាងសង់កន្លែងស្នាក់នៅថ្មីសម្រាប់និស្សិតក្នុង Brasenose College’s Frewin នៅក្នុងសកលវិទ្យាល័យOxford។ ចំពោះកន្លែងដែលបានរកឃើញនេះគឺនៅទីតាំងដែលធ្លាប់បានបង្ហាញថា មហាវិទ្យាល័យ St Mary ត្រូវបានកសាងនៅសតវត្សទី ១៥នៃគ.ស.។

ភស្តុតាងចុងក្រោយដែលបានរកឃើញអំពីផ្នូរកប់សពនោះ គឺរួមបញ្ចូលទាំងបំណែកលលាក្បាល,ផ្នែកខ្លះនៃឆ្អឹងថ្គាម និងប្រភេទព្រួញក្នុងសម័យយុគសំរិទ្ឋដោយកប់ជាមួយនឹងផ្នូរសព។

ទីតាំងដែលបានរកឃើញផ្នូរអំឡុងពេលកសាងកន្លែងស្នាក់នៅថ្មី របស់និស្សិតនៃសកលវិទ្យាល័យOxford  (ប្រភពរូប៖BBC)

ប្រធានគម្រោងនៃការស្រាវជ្រាវនេះ លោក Ben Ford បាននិយាយថា មហាវិទ្យាល័យ St Maryដែលជា “ការរកឃើញផ្នែកបុរាណវិទ្យាដ៏សំខាន់មួយ ” ហើយលោកបានបន្តថាមហាវិទ្យាល័យនេះត្រូវបានសាងសង់នៅពីលើទីតាំងផ្នូរកប់សពសម័យបុរេប្រវត្តិ​។​​  លោកបានបន្ថែមថា ” ការរកឃើញនេះគឺគួរឱ្យចាប់អារម្មណ៍ ដោយបានបង្ហាញថា ទីតាំងនៃសកលវិទ្យាល័យOxford គឺកសាងនៅពីលើកន្លែងកប់សពសម័យបុរេប្រវត្តិ​ “។

លោក Ford បន្តលើកឡើងថា Frewin Hall គឺជាអគារចំណាស់ជាងគេមួយ ហើយនៅតែបន្តប្រើប្រាស់រហូតដល់បច្ចុប្បន្ន ។ នៅពេលដែលយើងចាប់ផ្តើមគម្រោងនេះ យើងសង្ឃឹមថានឹងបានបង្ហាញអំពីភស្តុតាងនៃឆ្នាំដែលកសាងដំបូងបំផុតរបស់ Oxford ក៏ដូចជាការប្រើប្រាស់ជាកន្លែងរបស់គ្រួសារនៃត្រកូល Norman ដែលមានឥទ្ឋិពលខ្លាំងក្នុងតំបន់នេះ ។ លោកបញ្ជាក់ដែរថា វាជាភស្ថុតាងដែលកម្រ និងក៏ជារបបកំហើញថ្មីមួយដែលបានរកឃើញទីតាំងកប់សពសម័យបុរេប្រវត្តិនៅក្នុងតំបន់។ ​វត្ថុសិល្បៈដែលបានរកឃើញនៅទីតាំងនោះរួមបញ្ចូលទាំង កាក់, កញ្ចក់បង្អួចដែលមានការតុបតែង និងកម្រាលឥដ្ឋជាដើម។​ ជារៀងរាល់ថ្ងៃមានអ្នកទស្សនាប្រមាណ៥០០នាក់បានមកទីតាំងកំណាយនេះផ្ទាល់​៕

ប្រភព៖ Oxford University excavations: Prehistoric burial mound found under college – BBC News​​

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!