ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១១រោច ខែកត្ត...

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការជាប្រក្រតី ប៉ុន្តែមិនគួរចាប់យកការងារធំហួសនោះទេ។ លោកអ្នកអាចជួបប្រឈមនឹងដៃគូរអាជីវកម្ម ឬមិត្តរួមការងារ ដូច្នេះចូររៀបគម្រោងយ៉ាងណាដើម្បបញ្ជៀសជម្លោះ ។ អ្នកអាចគ្របសង្កត់ដោយកំហឹងបន្តិចបន្តួច ប៉ុន្តែត្រូវចេះអត់ធ្មត់ និងអនុគ្រោះ ដើម្បីកុំឲ្យខាតលាភ។ សម្រាប់ទំនាក់ទំនងស្នេហា គូស្នេហ៍មានភាពល្អូកល្អឺននឹងគ្នាល្អណាស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកកំពុងចម្រើនទៅមុខ និងមានជំនួយពីមនុស្សចំណាស់ ផ្ទុយភេទ ដូច្នេះសូមកុំទម្លាក់ចោលការងារណាមួយឲ្យសោះ ប៉ុន្តែគួរបន្ថែមការប្រឹងប្រែងដើម្បីបានផលកាន់តែប្រសើរ។ ក្រៅពីនេះ សូមកុំពាក់ព័ន្ធនឹងបញ្ហាពីខាងក្រៅបន្ថែមទៀតឲ្យសោះ។  សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ហាក់មានភាពរកាំរកូសបន្តិច។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកស្រុតចុះ។ លោកអ្នកគួរពន្យាពេលក្នុងការផ្តួចផ្តើមកិច្ចការងារថ្មី ឬការសម្រេចចិត្តធំៗ ពីព្រោះលោកអ្នកអាចបាត់បង់ទំនុកចិត្ត។ ម្យ៉ាងលោកអ្នកត្រូវព្យាយាមគាំទ្រគំនិតយោបល់របស់ខ្លួន បើមិនដូច្នេះនឹងទទួលការខកចិត្ត ហើយលោកអ្នកក៏មិនគួរពឹងពាក់គេឲ្យជួយការងាររបស់ខ្លួនឡើយ។  ចំណុចហានិភ័យមិនអាចកំណត់ច្បាស់លាស់បានទេ ដូច្នេះចូរប្រុងប្រយ័ត្នជានិច្ច។ សម្រាប់សុខភាព លោកអ្នកហាក់មានភាពអស់កំលាំង ចូររកពេល សម្រាក។

ថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ឳកាសមុខរបរ និងការងារថ្មីរបស់លោកអ្នកមិនទាន់មកដល់នោះទេ ដូច្នេះសូមកុំសម្តែង ឬធ្វើអ្វីដែលមិនមែនជាខ្លួនអ្នក។ ចំពោះការងារដែលមាននៅក្នុងដៃនៅពេលនេះ តម្រូវឲ្យរៀបចំគម្រោងច្បាស់លាស់ ពីព្រោះឳកាសអភិវឌ្ឍន៍ការងារអាស្រ័យលើការងាររៀបចំទាំងនេះ។ សម្រាប់សុខភាព និងការងារ អ្នកគួរធ្វើអ្វីៗសម្រាប់ខ្លួនឲ្យបានច្រើន កាត់បន្ថយការងារខ្លះចោលទើបប្រសើរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ គ្មានអ្វីដែលលោកអ្នកមិនអាចធ្វើបាននោះទេ ​ដូច្នេះសូមអ្នកជំរុញខ្លួនបន្ថែមទៅរកភាពជោគជ័យ ដែលស្ថិតក្នុងដៃបស់លោកអ្នក ប៉ុន្តែសូមអ្នកធ្វើយ៉ាងណាឲ្យច្បាស់លាស់ចំពោះការងារតែមួយមុខទើបប្រសើរ។ អាកប្បកិរិយាជាចំណុចសំខាន់របស់ជោគជ័យ ដូច្នេះអ្នកគួររក្សាភាពទន់ភ្លន់ និងព្រមទទួលនូវការណែនាំពីមនុស្សរួមការងារ។ ចំពោះសេ្នហារវាងកំឡោះក្រមុំ ដៃគូមានអធ្យាស្រ័យគ្នាល្អណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញនឹងទទួលបានលទ្ធផលល្អ។ ក្នុងថ្ងៃនេះអ្នកមិនចាំបាច់រំពឹងរងចាំឳកាសនោះទេ ព្រោះវានឹងចូលមករកអ្នកតែម្តង។ ចូរអ្នកយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួនពិសេសជាមួយមិត្តរួមការងារ និងគ្រួសារ។ សូមព្យាយាមរក្សាភាពទន់ភ្លន់ និងអត់ទ្រាំ ពីព្រោះអ្នកអាចមានជម្លោះជាមួយមនុស្សផ្ទុយភេទ ដូច្នេះសូមបញ្ចេញគំនិតយោបល់ក្នុងឥរិយាបថត្រឹមត្រូវ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ ឬមុខរបរ  ប៉ុន្តែការយល់ច្រលំនេះនឹងមិនបណ្តាយឲ្យទៅជារឿងធំនោះទេ។ លោកអ្នកគួរហ៊ានសម្រេចចិត្តផ្លាស់ប្តូរការងារ​ ឬមុខរបរ ពីព្រោះសញ្ញាណនៃឳកាសជោគជ័យមាននៅខាងមុខ។ ចំណងស្នេហា មានភាពមិនចុះសម្រុងបន្តិច ហើយថែមទាំងអាចជួបបញ្ហាខ្លះៗនៅក្នុងគ្រួសារ ដូច្នេះចូរមានភាពអត់ធ្មត់។ សម្រាប់បញ្ហាសុខភាព លោកអ្នកអាចរំខានដោយជំងឺបន្តិចបន្តួច។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរអ្នកសម្រេចចិត្តក្នុងការងារ ឬការប្រកបអាជីវកម្មដោយសន្សឹមៗ ហើយគួរនិយាយតែពាក្យត្រឹមត្រូវ និងសំខាន់បានហើយ។ អ្នកអាចបញ្ចៀសជំលោះបានប្រសិនបើអ្នកមិនអាត្មានិយមហួសហេតុ ពីព្រោះការធ្វេសប្រហែសនឹងធ្វើឲ្យអ្នកខាតបង់ធំ ។ ទំនាក់ទំនងនានា ក៏ដូចជាស្នេហាអាចមានភាពរង្គោះរង្គើរបន្តិច។ ចូរកុំរំលឹកគាស់កកាយរឿងរ៉ាវនានាចំពោះដៃគូរបស់អ្នក គឺត្រូវដើរមួយជំហ៊ានគិតមួយជំហាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត មិនតែប៉ុណ្ណោះ លោកអ្នកមានលទ្ធភាពដោះស្រាយរាល់បញ្ហាចំពោះមុខ។ អ្នកគួរស្តាប់មតិយោបល់នានា ដើម្បីជៀសវាងការសម្រេចចិត្តដែលខកបំណង។ លោកអ្នកគួរប្រុងប្រយ័ត្នចំពោះហានិភ័យផ្នែកសេដ្ឋកិច្ច ដូច្នេះបើអ្នកមានលទ្ធភាពរៀបចំគ្រប់គ្រងលុយកាក់ នោះ អ្នកនឹងទទួលបានផលតាមការរំពឹងទុក ។ សម្រាប់គូស្នេហ៍ គួរបង្ហាញអារម្មណ៍ពិត និងបង្កើនទំនាក់ទំនងជាងមុន ដើម្បីជៀងវាការរសាយចិត្តពីគ្នា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។  អ្នកគួររៀបចំគម្រោងដើម្បីបញ្ចប់ការងារដែលនៅសេសសល់ ហើយកុំសម្រេចចិត្តផ្តោតលើការងារតែមួយមុខ។ អ្នកអាចនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ប្រសិនបើអ្នកមិនកំណត់គោលដៅ។ គួរប្រកាន់ភាពអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហា ហើយត្រូវលះបង់កំលាំងក្នុងការស្រោចស្រង់ស្ថានភាពការងារ។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន គឺមានភាពចម្រួងចម្រាស់ និងមិនទុកចិត្តគ្នា។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី ដូច្នេះចូរកុំព្យាយាមកែប្រែគម្រោងការងារ ដែលបានត្រៀម និងគិតគូររួច។ លោកអ្នកអាចមានអ្នកឈ្នានីស ប៉ុន្តែចូររក្សាភាពសប្បុរសជានិច្ច។ មន្ទិលសង្ស័យដោយគ្មានហេតុផល គឺជាកង្វល់នៃទំនាក់ទំនងរបស់អ្នក ដូច្នេះចូរកាត់បន្ថយការប្រច័ណ្ឌ និងសង្ស័យប្រសិនជាអ្នកចង់ទទួលបានទំនុកចិត្តពីមនុស្សជាទីស្រលាញ់ ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកអាចមានសំពាធក្នុងមុខរបរ ឬសម្រាប់អ្នកប្រកបការងារក៏ទទួលសំពាធពីមិត្តរួមការងារ និងថ្នាក់ដឹកនាំ។ ប៉ុន្តែសូមកុំបាត់បង់ទំនុកចិត្ត ពីព្រោះបញ្ហានេះនឹងសាបរលាបទៅវិញ។ ចូរគ្រប់គ្រងពាក្យសំដី និងកុំជជែកវែកញែកច្រើន ហើយជ្រើសរើសភាពស្ងៀមស្ងាត់ទើបប្រសើរ។ លោកអ្នកហាក់មានគំនិតជាម្ចាស់ ហួងហែង និងមានមន្ទិលសង្ស័យចំពោះដៃគូ ដូច្នេះចូរពិនិត្យមើលអាកប្បកិរិយារបស់ខ្លួនឡើងវិញ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!