ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាសត្វ​បុរេ​ប្រវត្តិសាស្ត្រនៅ​កម្ពុជា​ «ផូស៊ីល​សត្វពួក​ Nautilidae (ណូទីលីដៀ)...

សត្វ​បុរេ​ប្រវត្តិសាស្ត្រនៅ​កម្ពុជា​ «ផូស៊ីល​សត្វពួក​ Nautilidae (ណូទីលីដៀ)»

អ្វី​ជាផូស៊ីល? ផូស៊ីល​ជា​ស្នាក​ស្នាម​ឬសំណល់​របស់​ភាវរស់​ជំនាន់​ដើម​ ដែលបន្សល់​ទុកនៅ​​​ក្នុង​ថ្ម​។​ ផូស៊ីល​អាច​ជា​ឆ្អឹង​ គម្របសារពាង្គកាយ​ ដូចជា​សម្បកសិប្បីសត្វឬ​  ស្នាក​ស្នាម​ នៃ​ភាវៈ​រស់​។ ការសិក្សាផូស៊ីលហៅ​ថា​បាសាណី​ភូត​វិទ្យា​(Paleontology)។​ ក្នុង​ពេល​បច្ចុប្បន្ន​នេះមាន​សារៈ​មន្ទីរ​ធម្មជាតិ​ធំៗ​លើ​ភិភពលោក​ជាច្រើន​បាន​​ដាក់តាំង​​បង្ហាញ​អំពី​ផូស៊ីល​សត្វ ដើម​ឈើ​ ជា​ពិសេស​ពពួកសត្វ​ដាយ​ណូស័រ​។ ផូស៊ីល​ជា​ច្រើន​ដែល​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​និង​កត់​ត្រា​ហៅ​ថា​ Fossil Record (កំណត់​ត្រា​ផូស៊ីល)​។ តាមរយៈ​​​កំណត់​ត្រា​ផូស៊ីល អ្នក​​វិទ្យា​សាស្ត្រអាច​សិក្សា​អំពី​ការ​វិវត្តន៍​របស់​ភាវរស់​លើ​ផែន​ដី​ គេ​អាច​ស្គាល់​ប្រវត្តិ​នៃ​ការកកើត​ ការ​រីកចម្រើន និងការរលត់ផុតពូជនៃ​ប្រភេទភាវរស់​ខ្លះ។​ ការ​សិក្សា​​​ប្រភេទ​ផូស៊ីល​ដែលរស់​នៅ​ក្នុង​សម័យ​កាល​ណា​មួយនៃ​ធរណីកាល​​ដោយ​សម្អាង​​លើ​លក្ខខណ្ឌ​ជីវិត​​នៃ​ប្រភេទ​ផូស៊ីល​នោះ​។​

សត្វ Nautilidae គឺជាsសណ្តាន​ (Family) ​នៃ​ពពួកសត្វ​ ដែល​ស្ថិត​នៅ​ក្នុង​សាខា Mollusca ដែលក្នុង​នោះ​មាន​ថ្នាក់​ Class Gastopoda ដែលមានពួកខ្យង​ Class Bivalvia ដែលមាន​ពួកលាស គ្រំ ជា​ដើម​ និង​ ថ្នាក់ Class Cephalopoda ដែល​ពួក Nautililida នៅក្នុង​នោះ​ផង​ដែរ​។ ថ្នាក់ Class Cephalopoda ក្នុង​ថ្នាក់​នេះ​មាន​បែង​ចែក​ជា​ថ្នាក់​រង​ Subclass ដែល​មាន​ពពួក​ម៉ឹក អាម៉ូណាយ Ammonite និង​ Nautilodea។ Subclass Nautilodea ត្រូវ​បាន​បៃង​ចែកជា Other (លំដាប់​) ដែល​មាន Order Nautilida, Order Actinocerida, Order Orthocerida ជាដើម​។​​ Order Nautilida ដោយ​បែងចែក​ជា​ផ្នែក​តូច​ទៀត Superfamily Nautilaceae និង​បែង​ចែកបន្ត​ទៅសណ្តាន Family Nautilidae។ សណ្តាន​សត្វ Nautilidae មានសំបក​​ដូច​ខ្យង ​អវៈយវៈ​​ប្រហែល​ម៊ឹក(រូបលេខ២-៤​)​។​

តារាង​វគ្គីសាស្ត្រ (Taxonomy)​

Kingdom រជ្ជៈPhylum សាខាClass ថ្នាក់Subclass ថ្នាក់រង​Order លំដាប់Superfamily  Family សណ្តានGenes ពួកSpecies ប្រភេទ
AnimalMollusca  CephalopodaNautiloideaNautilidaNautilaceaeNautillidae  

ការ​សិក្សា​ស្រាវជ្រាវ​នៅ​កម្ពុជា

សណ្តាន​សត្វ Nautilidae ក្នុង​ពេល​បច្ចុប្បន្ន យើង​មិន​មានពត៌មាន​ស្តី​ពី​ប្រភេទសត្វ​នេះ​នៅ​មាន​វត្ត​មាន​នៅ​ក្នុង​ក្នុង​ប្រទេសកម្ពុជា​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ​។​ ចាប់​ពី​ឆ្នាំ​២០១៩​មក​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ អគ្គសហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ផូស៊ីល​នៅ​កម្ពុជា​។​ យើង​បាន​រក​ឃើញ​ពពួក​នៃ​សណ្តាន​សត្វ​ Nautilidae ​នៅ​ស្ថានីយ​ផូស៊ីល​ភ្នំ​ប្រាំ​ពីរ ខេត្ត​បាត់​ដំបង​ ភ្នំ​ខ្លាកូន​ ភ្នំ​កន្ទួត​ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​។​ ភស្តុតាង​ដែល​រក​ឃើញ​នេះ​គ្រាន់​អាច​យល់​ពី​ សណ្តាន Family Nautilidae តែយើង​មិន​ទាន់​ដឹង​ពពួក (Genes) និងប្រភេទ​ (Species) នៅ​ឡើយទេ​។​ នៅ​ភ្នំ​ប្រាំពីរ ខេត្ត​បាត់​ដំបង​ យើង​បាន​រក​ឃើញ​សំណាក​ផូស៊ីល​នៃ​សណ្តាន Family Nautilidae (រូបលេខ៥-៧) ដែល​ស្ថិត​នៅ​ចង្កេះ​ភ្នំ​ ជា​ទីតាំង​ដែល​ធ្លាប់​បាន​យក​ថ្ម​ ដើម្បី​កសាង​ផ្លូវ​ (រូបលេខ៨)។ ផូស៊ីល​ Nautilidae ដែលបាន​រក​ឃើញ​មាន​ទំហំ ចន្លោះ១៥ស.ម ទៅ​២០​ស.ម​ ដែល​រក​ឃើញ​ក្នុង​បំណែក​ថ្ម​កំបោរ​ ដោយ​កាល​ដើម​ឡើង​ជា​ល្បាប់​ភក់​​ដែល​មាន​សារធាតុ​កំបោរ​ច្រើន​ទើប​ក្រោយ​មក​ក៏​បាន​កកជា​ថ្ម​ ហើ​យ​វាបាន​រក្សា​រូប​រាង​នៃ​ផូស៊ីល​មក​ដល់បច្ចុប្បន្ននេះ​។​ ស្ថានី​យ​ផូស៊ីល​ភ្នំ​ខ្លាកូន​ ស្ថិត​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ក៏​បាន​ជួប​ប្រទះ ផូស៊ីល ​ Nautilidae ដែរ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​កំពូល​ភ្នំ​ (រូបលេខ៩) ដែល​លេច​ចេញ​បាក់​កណ្តាល​ព្រមទាំង​មាន​ផូស៊ីល​ខ្យង​ និង​ផ្កា​ថ្ម​មួយ​ចំនួន​ដែល​មាន​នៅ​ក្បែរ​នោះ​ផង​ដែរ​។​

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

————————————–

Pre-historical wildlife: Fossil Nautilidae

What is a fossil? A fossil is any preserved remains of any once-living thing from a past geological age. It could be the bones, exoskeletons, and shells. The subject to study is Paleontology. In the present, many big natural museums are exhibiting animal and wood fossils, especially dinosaurs. Based on fossils, we know the history of geology, increasing and extinction rate of biodiversity. 

Nautilidae is a family of Mollusca. Among them, there is a class of Gastropoda (Snails), class Bivalvia (Shells), and Cephalopoda (Nautilidae). Among those classes, there is a subclass that includes Ammonite and Nautilodea. Subclass Nautilodae divides into other orders such as Nautilidae, Actinocerida and Orthocerida. Etc. The order Nautilida divides into a smaller branch which is Nautilaceae. Furthermore, Nautilaceae divides into the family of Nautilidae. The family Nautilidae has snails and some species as octopuses. 

The research in Cambodia 

Present-day, there is no information about Nautilidae in Cambodia. Since 2019, the department of the cultural region of the general community, the Ministry of Environment started to research fossils in Cambodia. They found Nautilidae at Phnom Pram Pi at Battambang, Konkla mountain, and Kantout mountain at Banteay Meanchey. The findings could tell about the family of Nautilidae, the genes and species are not known. At the foot of Phnom Pram Pi in Battambang, they found the family of Nautilidae. The size of fossils is in a range from 15cm to 20cm. They appear from the fragment of limestone. On the peak of Konkla mountain at Banteay Meanchey has Nautilidae together with the shells and corals. 

According to the geology of Cambodia, Pram Pi and Konkla mountain are in the Paleozoic of Permian period (252-259 million years). The finding could tell the existence of Nautilidae, but the genes and species are unknown. It requires further study. 

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!