ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាអ្នកបុរាណវិទូបានរកឃើញគ្រោងឆ្អឹងចំនួន១០ នៅឧទ្យាន Gloucestershire

អ្នកបុរាណវិទូបានរកឃើញគ្រោងឆ្អឹងចំនួន១០ នៅឧទ្យាន Gloucestershire

ចក្រភពអង់គ្លេស៖ គ្រោងឆ្អឹងចំនួន១០ និងវត្ថុសិល្បៈផ្សេងៗដែលស្ថិតក្នុងសម័យកាលរ៉ូមាំងត្រូវបានរកឃើញនៅក្នុងឧទ្យាន និងនៅកីឡាដ្ឋានបាល់ទាត់មួយកន្លែង។

អ្នកបុរាណវិទូ​បានរកឃើញគ្រោងឆ្អឹង និងវត្ថុសិល្បៈទាំងនោះក្នុងអំឡុងពេលស្រាវជ្រាវនៅលើដីមួយកន្លែងក្បែរ នឹង​តំបន់​ M15 ក្នុងឧទ្យាន Gloucestershire។​ កាក់រ៉ូមាំង កុលាលភាជន៌ និងគ្រឿងអលង្ការមួយចំនួនក៏ត្រូវបានរកឃើញផងដែរ។ ការរកឃើញវត្ថុទាំងនោះ  គឺស្ថិតនៅក្នុងគម្រោងកំណាយមុន នៃការកសាងជាមជ្ឃមណ្ឌលកីឡាដ្ឋាន Forest Green Rovers។

គ្រោងឆ្អឹងដែលបានរកឃើញក្នុងស្ថានីយ៌ក្បែរ M15 ក្នុង ឧទ្យាន Gloucestershire ប្រភព៖ www.bbc.com

លោកស្រី Sharon Clough អ្នកស្រាវជ្រាវនៅ ក្រុមហ៊ុន Cotswold Archaeology បា​ននិយាយថា “វាជាកន្លែងដ៏អស្ចារ្យមួយ”។ បន្ទាប់ពីការធ្វើកំណាយរបស់ពួកយើងបានរកឃើញផ្នូរសពចំនួន១០ ដែលពួកយើងគិតថា ស្ថិតនៅក្នុងសម័យកាលរ៉ូមាំង ឬ ក្រោយរ៉ូមាំង។ លោកស្រីបានបន្តថា៖  ការរកឃើញកាក់ទាំងនោះ ជាភស្ថុតាងសំខាន់មួយ សម្រាប់បង្ហាញពីកាលបរិច្ចេទ ដោយសារកាក់ទាំងនោះត្រូវបានប្រើប្រាស់នៅតាមសម័យកាលអធិរាជរ៉ូមាំងផ្សេងៗគ្នា។

អ្នកស្រាវជ្រាវដែលមកក្រុមហ៊ុន Cotswold Archaeology បានធ្វើការសិក្សានៅទីតាំង Gloucestershire ប្រមាណជាង៤សប្តាហ៌មក ដោយទីតាំងនៃ គ្រោងឆ្អឹងទាំងនោះ  ស្ថិតនៅក្នុងផ្នូរក្បែរៗគ្នា ។ អ្នកស្រាវជ្រាវបានបន្តថា ‘’ ផ្នូរសពទាំងនោះប្រហែលជាក្រុមគ្រួសារដែលរស់នៅក្បែរភូមិរ៉ូមាំង ‘’ ។ ពួកយើងអាចបង្ហាញអំពីសង្គមក្នុងសម័យរ៉ូមាំងបាន គឺតាមរយៈការសិក្សាលើ គ្រោងឆ្អឹង និងវត្ថុសិល្បៈទាំងនោះ។

គ្រោងឆ្អឹងទាំងនោះ និងវត្ថុសិល្បៈផ្សេងទៀត មានអាយុកាល១៥០០ឆ្នាំ ប្រភព៖ www.bbc.com

លោកស្រី Cloughបា​នបន្តទៀតថា  ក្រោយបញ្ចប់គម្រោងនៅទីនេះ , យើងសង្ឃឹមថានឹងទទួលបានពត៌មានបន្ថែមទៀតអំពីការរស់នៅរបស់មនុស្សនៅក្នុងតំបន់  Gloucestershire នេះ​។

វត្ថុកំណាយទាំងអស់នៅទីនេះ យើងនឹងបញ្ជូនទៅកាន់សារមន្ទីរក្នុងតំបន់ ដើម្បីដាក់តាំងបង្ហាញជូនសារធារណៈជន៕

ប្រភព៖ Archaeologists find 10 skeletons at Gloucestershire eco park site – BBC News

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!