ទំព័រដើមប្រវត្តិសាស្ត្រប្រវត្តិសិល្បៈស្ថានីយផូស៊ីលសត្វសមុទ្រ ភ្នំត្រាវជូរ

ស្ថានីយផូស៊ីលសត្វសមុទ្រ ភ្នំត្រាវជូរ

ភ្នំត្រាវ​​ជា​ស្ថានីយ៍​ផូស៊ីល​សត្វសមុទ្របុរាណ​​មួយកន្លែង​ មាន​ទីតាំង​​ស្ថិតនៅស្រុក​សំពៅលូន​ ខេត្ត​បាត់ដំបង​។​ ​ ភ្នំ​នេះ​ស្ថិត​នៅ​ខាង​ជើង​ភ្នំ​ប្រាំពីរ​ប្រមាណ​១០​គីឡូ​ម៉ែត្រ តាមផ្លូវ៥៧B ដល់​ផ្សារត្រាវជូរ បត់​ស្តាំ​ចូល​ទៅកាន់​ភ្នំ​ត្រាវជួរ​ ដែល​ស្ថិត​នៅ​ក្បែរ​ឃុំ​ត្រាវជូរ​។​ ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋានតំបន់​បេតិ​ក​ភណ្ឌ អគ្គ​សហកមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន ​​បាន​ចុះ​ទៅ​សិក្សា​បឋម​កាល​ពី​ឆ្នាំ​២០២១(រូបលេខ១)។ ដោយបាន​សិក្សា​នៅ​ជ្រុង​មួយ​នៃ​ភ្នំ និង​សិក្សា​ក្នុង​រូង​ភ្នំមួយ​នៃ​ភ្នំ​នោះ​​ (រូប​លេខ២)។​ ភ្នំ​ត្រាវជូរ​​​ជា​​ភ្នំ​ថ្ម​កំបោរដែលស្ថិត​នៅ​ជួរ​ជាមួយ​ភ្នំ​ប្រាំពីរ តាមរយៈ​ផែនទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ ភ្នំ​នេះ​អាច​មាន​​​អាយុកាល​ក្នុង​ស័ក​ទី១​ Paleozoic សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)។

ភ្នំ​នេះ​​មាន​អតី​តកាល​ជា​សមុទ្រ​ ដែល​កើត​ឡើង​ដោយ​កំណក​នៃ​កំបោរ​។​ ថ្មកំបោរជាប្រភេទថ្ម​ដែល​កើត​ពី​កំណក​នៃ​ជីវៈ​ចម្រុះ​មួយ​ចំនួន​ សំណល់​ផ្សេងៗ​ និងកំទេចកំទីសរីរាង្គផ្សេងទៀត។ វាក៏អាចបង្កើតបានដោយដំណើរការនៃ​កំណក គីមីដូចជាទឹកភ្លៀងនៃកាបូនកាល់ស្យូមពីទឹកបឹងឬទឹកសមុទ្រ។ ភ្នំ​ត្រាវជូរ​​​ ជា​ស្ថានី​យផូស៊ីល​សត្វ​សមុទ្រ​មួ​យ​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹងផូស៊ីល​​សត្វ​​​សមុទ្រ​ ដែល​ប្រ​មូល​បាន​ពី​ភ្នំ​ប្រាំពីរ​។ ភ្នំ​ត្រាច​ជូរ​ស្ថិត​នៅ​សង​ខាង​ផ្លូវ​ និង​តាមខ្សែ​បណ្តោយ​នៃ​ភ្នំ​ប្រាំពីរ​។ យើង​បាន​ពិនិត្យ​នៅ​ភ្នំ​ដែល​ស្ថិត​នៅ​ខាង​ជើង​ភ្នំ​នោះ​ ឃើញ​មាន​សំណាក​ផូស៊ីល​តិច​តូច​នៅ​ផ្នែខាង​​កើត​នៃ​ភ្នំ​ទាំង​នោះ​ ថ្ម​កំបោរភាគ​ច្រើន​លេខ​ចេញ​នៅ​ផ្នែក​ខាងលើ​ និង​ផ្នែកខាង​លិច​ភ្នំ​។ ភ្នំ​ត្រាវជូរ​ដែល​នៅ​ខាង​ជើង​វត្ត​ត្រាវជូរ​ ជ្រុង​ខាង​កើត​មាន​ស្នាក​ស្នាម​ផូស៊ីល​តិច​តូច​ ដែល​ស្ថិត​នៅ​ក្នុង​ថ្មស្រទាប់​ (រូបលេខ៣)​។​​ ចំណែក​ភស្តុតាង​មួយ​ចំនួន​បាន​រក​ឃើញ​នៅ​វត្ត​​ត្រាវជូរ​ ដែល​នៅ​ភ្នំ​ត្រាវ​ជូរ​ខាង​ត្បូង​ មាន​​ភស្តុតាង​មួយ​ចំនួន​ដូច​ជា​៖​

បំណែក​នៃ​ពពួក​សត្វ​គ្រី​ណូ​អ៊ីត​ នៅក្នុង​ស្រទាប់​ថ្ម​ស្រទាប់ (រូបលេខ៤)​ នៅ​ភ្នំ​ត្រាវជូរខាងជើង​ ​ជា​ប្រភេទសត្វ​ស្ថិត​នៅ​ Phylum Echinodermata, Class Crinoidea​ តាមរយៈ​ឯកសារ​​បាន​បញ្ជាក់​ថា​ ពពួក​គ្រី​ណូអ៊ីត​មាន​ជា​​ង​៦០០០ប្រភេទ​ និង​បាន​បន្ត​មក​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ជាង​៦០០​ប្រភេទ​។ ពពួកគ្រីណូអ៊ីត​​នេះ ​បាន​បន្ត​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ។ ពួក​វា​មាន​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ពពួក​ផ្កាយ​​សមុទ្រ។ នៅ​ក្នុង​វត្ត​ភ្នំ​ត្រាវជូរ​ក៏​បាន​ជួប​ប្រទះ​ស្លាកស្នាម​ផូស៊ីល​ជាច្រើន​ជាប់​នឹង​ថ្ម​ ក្នុង​នោះ​ក៏​មាន​គ្រី​ណូអ៊ីត​ផង​ដែរ​ (រូបលេខ៥)​។​ (រូបលេខ៦) ផូស៊ីលនេះមាន​លក្ខណៈ​ស្រដៀង​និង​ពពួក​សត្វ​គ្រី​ណូអ៊ីត តែ​ក៏​មិនលក្ខណៈ​ប្លែក​ តែ​ពេល​នេះ​ក៏​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​នៅ​ឡើយ​ទេ?​ (រូបលេខ៧​)​ ជា​ផូស៊ីល​សត្វ​សមុទ្រ​ ដែល​មិន​ដឹង​ថាវា​ជា​អ្វី​នៅ​ឡើយ​ទេ​ វាមាន​លក្ខណៈ​​ប្រហែល​នឹង​ផ្កា​ថ្ម​ យើង​បាន​ជួប​ប្រទះ​ផូស៊ីល​ប្រភេទ​​នេះ​នៅ​ភ្នំ​ប្រាំពីរ​ និង​ភ្នំ​នូដែល​ស្ថិត​នៅ​ក្នុង​តំបន់​នេះដែរ។​​ (រូបលេខ៨​)​​ផូស៊ីល​នេះ​មាន​ទម្រង់​ប្រហាក់​ប្រហែល​នឹ​ង​រូប​លេខ៧ ដែល​មើល​ពី​ចំហៀង​ រូបនេះ​យើង​ទើប​ជួប​ប្រទះ​នៅ​ភ្នំ​ត្រាវជូរ។​ (រូបលេខ៩)​មាន​រូប​​រាង​ដូច​សំណាញ់​ ដែល​ស្ថិត​នៅ​សាខា Phylum Bryozoan ដែល​ពយក​នេះ​រស់​នៅ​ជា​មួយ​ពពួក​ផ្កា​ថ្ម​ និង​សត្វ​ផ្សេងៗ​ក្នុង​ទឹក​រាក់​។​ តាមរយៈ​ព័ត៌មាន​បឋម​ដែល​ក្រុមការងារ​សិក្សា​ផូស៊ីល​ យើង​អាច​បង្ហាញអំពីភស្តុតាង​នៃវត្តមាន​សត្វ​សម័យ​បុរាណ​ និង​មាន​អីតកាល​ជាសមុទ្រ​ ដែល​អាច​អាយុកា​ល​ក្នុង​ស័ក​​ Paleozoic ​សម័យកាល​ Permian (២៥១-២៩៩លាន​ឆ្នាំ​)​។​ ស្ថានីយនេះមាន​អាយុកាល​ដូចគ្នា និង​ភ្នំ​នូ​ ភ្នំ​ប្រាំពីរ ដែល​យើង​រក​ឃើញ​ភស្តុតាង​នៃ​វត្ត​មាន​សត្វ​ដែល​ប្រហាក់​ប្រហែលគ្នា​។​ តែ​វត្ត​មាន​ នៃផូស៊ីល​សត្វ​សមុទ្រ​ទាំង​នោះ ​មួយ​ចំនួន​មិន​ដឹង​ថា​ជា​ប្រ​ភេទ​អ្វី​នៅឡើយ​? នេះ​ជា​ចំណុច​មួយ​ដែល​គួរ​ឱ្យចាប់​អារម្មណ៍​សម្រាប់​អ្នក​ស្រាវ​ជ្រាវ ដើម្បី​ជម្រុញ​ឱ្យ​មាន​កិច្ច​សហការ​ណ៍​ជា​មួយ​អ្នក​ជំនាញ​អន្តរជាតិ​ ដើម្បី​បក​ស្រាយ​នៅ​ចម្ងល់​ទាំង​ឡាយ​ដែ​ល​មាន​៕

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,500SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!