ទំព័រដើមប្រវត្តិសាស្ត្រការរកឃើញវត្ថុបុរាណថ្មីៗនៅស្ថានីយបុរាណវិទ្យា Sanxingdui ក្នុងប្រទេសចិន

ការរកឃើញវត្ថុបុរាណថ្មីៗនៅស្ថានីយបុរាណវិទ្យា Sanxingdui ក្នុងប្រទេសចិន

ស្ថានីយបុរាណវិទ្យា Sanxingdui មានទីតាំងស្ថិតនៅក្នុងទីក្រុង Guanghan ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីទីរួមខេត្ត ស៊ីឈួន ដោយស្ថានីយនេះ ដណ្តប់លើផ្ទៃដី ១២ គីឡូម៉ែត្រការ៉េហើយត្រូវបានគេជឿថាជាសំណង់ក្នុងសម័យអាណាចក្រ Shu ដែលមានអាយុកាលប្រហែល ៤៥០០ ទៅ ៣០០០​ ឆ្នាំ។

វត្ថុបុរាណប្រមាណជាង៥០០ត្រូវបានរកឃើញនៅអំឡុង ខែកញ្ញា ឆ្នាំ​មុន(២០២១) នៅស្ថានីយបុរាណវិទ្យា Sanxingdui នៅទីក្រុង Guanghan ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន។ អ្នកបុរាណវត្ថុវិទូបានបង្ហាញថា នេះជាការរកឃើញដ៏អស្ចារ្យ ជាមួយនឹងតម្លៃប្រវត្តិសាស្រ្តនៃវត្ថុបុរាណទាំងនោះ ក៏ដូចជាការបង្ហាញនៃភាពច្នៃប្រឌិត និងភាពប៉ិនប្រសប់របស់​មនុស្សបុរាណ។

អ្នកស្រាវជ្រាវបុរាណវិទ្យកំពុងសិក្សានៅរណ្តៅលេខ៨ ដែលជារណ្តៅនៃបណ្តុំវត្ថុសំណែន

រដ្ឋបាលបេតិកភណ្ឌវប្បធម៌ខេត្តស៊ីឈួនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វត្ថុបុរាណជាច្រើនត្រូវបានរកឃើញនៅក្នុងរណ្តៅបុរាណមួយកន្លែងក្នុងស្ថានីយ Sanxingdui  ក្នុងនោះរួមមាន គ្រោងឆ្អឹងចំនួនប្រាំមួយ របាំងអំពីមាស ត្បូងថ្ម វត្ថុបុរាណអំពីភ្លុក និងគ្រឿងសំរឹទ្ធដែលត្រូវបានធ្វើយ៉ាងល្អប្រណិត និងមានរូបរាងប្លែកពីគេ។ ការរកឃើញវត្ថុបុរាណថ្មីនេះបាននាំឱ្យចំនួនសរុបនៃវត្ថុដែលបានរកឃើញនៅ Sanxingdui ដល់ជិត ២០០០វត្ថុ។​បន្ទាប់ពីការធ្វើកំណាយនៅរណ្តៅ  លេខ ៣ ដល់ លេខ ៨ ដែលបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំមុន។ លោក Tang Fei ប្រធានវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ និងបុរាណវិទ្យាខេត្តស៊ីឈួន បាននិយាយថា “របកគំហើញថ្មីនេះបានបង្ហាញអំពី វត្ថុប្រើប្រាស់ នៅក្នុងជំនឿ សាសនា  និងការច្នៃប្រឌិតរបស់ជនជាតិចិននាសម័យបុរាណ”។

របាំងអំពីមាសដែលត្រូវបានរកឃើញនៅរណ្តៅលេខ 3 នៃស្ថានីយ៌ Sanxingdui ក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន

លោក Tang បានបន្ថែមថា ការធ្វើកំណាយនៅរណ្តៅថ្មីនេះបានឈានចូលដល់ដំណាក់កាលដ៏សំខាន់មួយ ដោយយើងសង្ឃឹមថា នឹងអាចរកឃើញវត្ថុបុរាណជាច្រើនទៀត សម្រាប់ជាទិន្ន័យថ្មីៗអំពីស្ថានីយ Sanxingdui និងជួយដល់ក្នុងវិស័យបុរាណវិទ្យាដែរ។​

គួរបញ្ជាក់ដែរថា ស្ថានីយ Sanxingdui ត្រូវបានរកឃើញដំបូងនៅចុងទសវត្សរ៍ឆ្នាំ​ ១៩២០ ហើយនៅក្នុងសម័យនោះ ស្ថានីយបុរាណវិទ្យាមួយនេះត្រូវបានគេដាក់ឈ្មោះថាជាស្ថានីយបុរាណវិទ្យាដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោកនៃសតវត្សទី២០៕

ប្រភព៖ New finds at Sanxingdui Ruins show creative power in ancient China – Xinhua (xinhuanet.com)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!