ទំព័រដើមប្រវត្តិសាស្ត្រវត្ថុបុរាណជាច្រើនដែលស្ថិតក្នុងសម័យរ៉ូមាំង និងសម័យកណ្តាលត្រូវបានរកឃើញនៅក្បែរ...

វត្ថុបុរាណជាច្រើនដែលស្ថិតក្នុងសម័យរ៉ូមាំង និងសម័យកណ្តាលត្រូវបានរកឃើញនៅក្បែរនឹងផ្លូវថ្មីមួយកន្លែងក្នុងទីក្រុង Barry ក្នុងប្រទេសវ៉េល

វត្ថុបុរាណជាច្រើនដែលស្ថិតក្នុងសម័យរ៉ូមាំង និងសម័យកណ្តាលដែលបានអ្នកស្រាវជ្រាវលើកឡើងថា ជាការរកឃើញដ៏គួរភ្ញាក់ផ្អើល និង សំខាន់ ក្នុងវស័យបុរាណវិទ្យា។ វត្ថុសិល្បៈទាំងនោះត្រូវបានរកឃើញនៅក្បែរនឹងផ្លូវថ្មីមួយកន្លែង។

ការងារកែលម្អផ្លូវ Five Mile Lane នៅជិត នឹងក្រុង Barry នៃតំបន់ Vale of Glamorgan ក្នុងប្រទេសវ៉េលបានរកឃើញ វត្ថុសិល្បៈជាច្រើននៅក្នុងផ្នូរបញ្ចុះសពរួមមានដាវ ឧបករណ៍កសិកម្មសម័យដែក  និងសំណល់ផ្ទះ។

ទីតាំងចំនួនបីត្រូវបានធ្វើកំណាយរួចរាល់ និងមានរបាយការណ៍សិក្សាដែលនឹងចេញផ្សាយនៅចុងឆ្នាំនេះ។ Rubicon Heritage Services ដែលជាក្រុមហ៊ុនបុរាណវិទ្យាត្រូវបានជួលដោយក្រុមប្រឹក្សាតំបន់ Vale of Glamorgan បាននិយាយថា វាជា “ជំហានដំបូង” នៃការរកឃើញពត៌មានថ្មីៗក្នុងវិស័យបុរាណវិទ្យា និងប្រវត្តិសាស្រ្តនៃតំបន់នេះ។ ការស្រាវជ្រាវនោះរួមមាន៖ ការរកឃើញវត្ថុបុរាណក្នុងយុគសំរឹទ្ធក្នុងប្រទេសវ៉ែល, ឧបករណ៍យុគថ្មរាប់រយត្រូវបានរកឃើញនៅលើទីតាំងលំនៅដ្ឋាន, វត្ថុបុរាណរបស់ជនជាតិរ៉ូមាំង ត្រូវបានរកឃើញនៅក្នុងការអភិវឌ្ឍន៍លំនៅដ្ឋាន។

សកម្មភាពធ្វើកំណាយ
ប្រភព៖ BBC

ការងារកំណាយត្រូវបានអនុវត្តនៅតាមសងខាងនៃផ្លូវ Five Mile Road ចាប់ពី Weycock Cross ក្នុង Barry ដល់ A48 នៅ Sycamore Cross។ ក្រុមការងារផ្នែកបុរាណវិទ្យាមកពីសាកលវិទ្យាល័យជាច្រើនបានចូលរួមសិក្សាក្នុងគម្រោងនេះ ដែលក្នុងនោះរួមមានសារមន្ទីរជាតិ Wales, សាកលវិទ្យាល័យ Cardiff, Cadw និង Glamorgan-Gwent Archaeological Trust។ ​បន្ទាប់ពីការសិក្សាវិភាគ និងចងក្រងជាឯកសារ វត្ថុបុរាណទាំងនោះនឹងត្រូវប្រគល់ឱ្យសារមន្ទីរជាតិវេលស៍។ លោក Emma Reed ប្រធានផ្នែកដឹកជញ្ជូននៅក្រុមប្រឹក្សាបាននិយាយថា “ក្នុងអំឡុងពេលនៃការធ្វើកំណាយអ្នកស្រាវជ្រាវបុរាណវិទ្យាបានបានរកឃើញសំណល់ជាច្រើនដ៏គួរឱ្យចាប់អារម្មណ៍ និងសំខាន់ ដែលជួយយើងឱ្យយល់អំពីរូបរាងនៃទិដ្ឋភាពកសិកម្ម និងការរស់នៅរបស់មនុស្សសម័យបុរាណ”។

អ្នកបុរាណវិទូបានរកឃើញនូវផ្នូរបញ្ចុះសពសម័យសំរឹទ្ធ
ប្រភព៖ BBC

Rubicon Heritage បានបោះពុម្ភសៀវភៅអេឡិចត្រូនិចបុរាណវិទ្យានៅរវាងឆ្នាំ 2017-2019 ដែលរួមមានផែនទីពត៌មានដែលរៀបរាប់យ៉ាងលម្អិតពីការរកឃើញវត្ថុសិល្បៈ និងរណ្តៅកំណាយ។ លោក Mark Collard មកពីក្រុមហ៊ុន Rubicon Heritage Services បាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលឥឡូវនេះអាចចែករំលែកនូវលទ្ធផលនៅក្នុងទម្រង់ដែលអាចចូលប្រើបានលើអ៊ីធើណែត អំពីទិន្នន័យបុរាណវិទ្យាថ្មីៗទាក់ទងនឹងទីក្រុង Barry៕

ឧទារហណ៌អំពីកុលាលភាជន៌សម័យរ៉ូមាំងដែលបានរកឃើញ
ប្រភព៖ BBC

ប្រភពដើម៖ Barry: Roman and medieval remains near Five Mile Road – BBC News

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!