ទំព័រដើមប្រវត្តិសាស្ត្រប្រទេសអេហ្ស៊ីបបានបង្ហាញនូវទិន្ន័យបុរាណវិទ្យាថ្មីពីការឃើញផ្នូរបុរាណនៅ តំបន់ប...

ប្រទេសអេហ្ស៊ីបបានបង្ហាញនូវទិន្ន័យបុរាណវិទ្យាថ្មីពីការឃើញផ្នូរបុរាណនៅ តំបន់បញ្ចុះសព Saqqara

ប្រទេសអេហ្ស៊ីប៖ កាលពីពេលថ្មីៗនេះ បានបង្ហាញនូវផ្នូរបុរាណដែលទើបនឹងរកឃើញ ដែលមានការតុបតែងយ៉ាងល្អ។ ការរកឃើញនោះ គឺស្ថិតនៅផ្នូរ Pharaonic នៅខាងក្រៅរដ្ឋធានី Cairo។

តាមរយៈក្រសួងទេសចរណ៍ និងវត្ថុបុរាណអេហ្ស៊ីប បានលើកឡើងថា ផ្នូរទាំងប្រាំនេះត្រូវបានគេរកឃើញនៅដើមខែនេះ ហើយមានកាលបរិច្ឆេទ ប្រហែលចាប់ពីឆ្នាំ 2700 មុនគ្រិស្តសករាជ ដល់ឆ្នាំ 2200 មុនគ.ស.។ លោក Mostafa Waziri អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាជាតិ បាននិយាយថា អ្នកបុរាណវិទ្យាអេហ្ស៊ីបបានចាប់ផ្តើមធ្វើកំណាយនៅខែកញ្ញាដោយ លោកបានបន្តនិយាយថា ផ្នូរដែលបានរកឃើញនេះគឺជាផ្នូរសម្រាប់មន្ត្រីជាន់ខ្ពស់ និងអ្នកធ្វើការនៅវាំងនាអេហ្ស៊ីបសម័យបុរាណ។ ការរកឃើញនេះ គឺជាពន្លឺថ្មីមួយដែលបង្ហាញអំពីបរិបទ និងបច្ចេកទេសនៃការកសាងផ្នូរ ដោយផ្នូរទាំងប្រាំនោះត្រូវបានលាបពណ៌ និងតុបតែងយ៉ាងល្អប្រណិត។  យើងគ្រោងនឹងបន្តការធ្វើកំណាយនៅប៉ុន្មានខែខាងមុខនេះហើយ យើងជឿថា នឹងអាចរកឃើញផ្នូរបន្ថែមទៀតនៅក្នុងតំបន់នេះ។  ផ្នូរទាំងនោះត្រូវបានគេរកឃើញនៅជិត Step Pyramid of Djoser ក្នុង Saqqara Necropolis មាន ចម្ងាយ 24 គីឡូម៉ែត្រ (15 ម៉ាយ) ភាគនិរតីនៃទីក្រុង Cairo។

ជញ្ជាំងដែលមានការតុបតែងដោយសិលាចារឹក hieroglyphic និងរូបភាពនៃសត្វពិសិដ្ឋត្រូវបានគេឃើញផ្នូរបុរាណ (រូបភាព៖ Sayed Hassan)

វីដេអូដែលបានចែករំលែកនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រសួងបានបង្ហាញពីបរិបទនៃការបញ្ចុះសពនាសម័យបុរាណ។ ជញ្ជាំងផ្នូរទាំងនោះត្រូវបានគេតុបតែងដោយសិលាចារឹក អក្សររូប និងរូបភាពនៃសត្វពិសិដ្ឋជាច្រើន និងវត្ថុសំណែនផ្សេងៗទៀត។ ទីតាំង Saqqara គឺជាផ្នែកមួយនៃទីតាំងបញ្ចុះសពដ៏ធំ នៅរដ្ឋធានី Memphis បុរាណរបស់ប្រទេសអេហ្ស៊ីប ដែលរួមមានពីរ៉ាមីត Giza ដ៏ល្បីល្បាញ ក៏ដូចជាពីរ៉ាមីតតូចៗនៅ Abu Sir, Dahshur និង Abu Ruwaysh។ ប្រាសាទ Memphis ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ក្នុង​ឆ្នាំ ១៩៧០។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អេហ្ស៊ីបបានផ្សព្វផ្សាយយ៉ាងខ្លាំងនូវការរកឃើញផ្នែកវត្ថុបុរាណថ្មីៗទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងអ្នកការទូតក្នុងក្តីសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសនេះ៕

លោក  Waziri  បង្ហាញពីរូបសំណាកតូចមួយនៅផ្នូរដែលតុបតែងដោយសិលាចារឹក hieroglyphic នៅផ្នូរដែលទើបនឹងរកឃើញនៅជិត Step Pyramid ក្នុង Saqqara ភាគខាងត្បូងនៃ Cairo ប្រទេសអេហ្ស៊ីប (រូបភាព៖ Sayed Hassan)
អ្នកយកព័ត៌មានរៀបចំចូលទៅក្នុងផ្នូរដែលទើបនឹងរកឃើញនៅជិតសាជីជ្រុង Step Pyramid ក្នុង Saqqara ដើម្បីថតយករូបភាព និងពត៌មានថ្មី (រូបភាព៖ Sayed Hassan)

ប្រភព៖​Egypt displays recently discovered ancient tombs in Saqqara | Fox News

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!