ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នក ពឹងផ្អែកទាំងស្រុងទៅលើអាកប្បកិរិយា និងពាក្យសំដី។ ថ្ងៃនេះលោកអ្នកគួរប្រាស័្រយទាក់ទងនឹងមនុស្សឆ្នាំកុរ ព្រោះគេអាចជួយលើកស្ទួយ និងការពារអ្នកបាន។ ពេលល្អសម្រាប់អ្នកគឺពេលព្រឹក។ សម្រាប់កំឡោះក្រមុំ ចូរកុំប្រញាប់ប្រញាលពេក សំឡឹងមើលគ្នាដោយយកចិត្តទុកដាក់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងាររបស់លោកអ្នកចម្រើនលូតលាស់ល្អណាស់ គ្មានអ្វីអាចផ្តួលលោកអ្នកបានឡើយ។ ជៀសវាងការប្រឈមមុខដោយផ្ទាល់ កុំចូលរួមក្នុងជម្លោះជាមួយមិត្តរួមការងារ។ ដោយឡែកដៃគូការងារ និងអាជីវកម្ម នឹងខ្លាចរអាចំពោះភាពច្បាស់លាស់ និងស្មោះត្រង់របស់លោកអ្នក។ ថ្ងៃនេះវេលាព្រឹក គឺជាវេលានាំលាភសំណាងចូលផ្ទះ។ សម្រាប់ទំនាក់ទំនងស្នេហា មានភាពមិនស៊ីសង្វាក់គ្នាតិចតួច។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររកស៊ីជួញដូរចម្រើនលូតលាស់យ៉ាងខ្លាំង។ អ្នកត្រូវសំដែងអាកប្បកិរិយារួសរាយ រាក់ទាក់ចំពោះមនុស្សជុំវិញខ្លួន ដើម្បីឲ្យទទួលបានការយកចិត្តទុកដាក់ និងគាំទ្រពីពួកគេ ។ ចំពោះឧបសគ្គ គឺគ្មានបន្តិចសោះឡើយ ដូច្នេះអ្នកអាចចាប់យកឳកាសផ្សេងដោយគ្មានភ័យខ្លាច។ ថ្ងៃនេះលោកអ្នកអាចចាប់ផ្តើមសាងទំនាក់ទំនងសេ្នហាបានដោយគ្មានជំទាស់ឡើយ។ ដោយឡែកសុខភាព ចូរសម្រាកឲ្យបានច្រើន ជៀងវាងឡើងសម្ពាធឈាម។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ជោគជ័យកំពុងរងចាំលោកអ្នក ប៉ុន្តែអ្នកត្រូវការគំនិត និងដំណោះស្រាយថ្មីសម្រាប់ការងារនានា។ បំណងប្រាថ្នា គឺអាចសម្រេចទៅបាន ប្រសិនបើអ្នកកំណត់គោលដៅ និងវិធីសាស្រ្តច្នៃប្រឌិត ហើយដោះស្រាយបញ្ហាបានល្អ។ សម្រាប់ទំនាក់ទំនងសេ្នហា វិបត្តិតិចតួចអាចកើតឡើង ដូច្នេះចូរអនុគ្រោះឲ្យបានច្រើន ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងប្រមូលទ្រព្យ ប៉ុន្តែអ្នកអាចមានជម្លោះតិចតួច។ ថ្ងៃនេះព្រមានអ្នកមិនឲ្យផ្លាស់ប្តូរទំនាក់ទំនងផ្ទាល់ខ្លួនឡើយ។ គ្រប់គ្រងអារម្មណ៍ក្នុងពេលសន្ទនានឹងដៃគូ កុំឲ្យទៅជាជម្លោះ។ ចំពោះសុខភាព ចូរបោះបង់ចោលជាតិអាល់កុល ងាកមកលេបថ្នាំវីតាមីនបំប៉នសុខភាព។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងទទួលបានសំណាងផ្នែកសម្ភារ និងទំនិញ។ ប្រសិនបើអ្នកចង់បង្កើនភាពទាក់ទាញក្នុងមុខរបរការងារ ចូរកែប្រែការតុបតែងខ្លួនជាថ្មី។ បើមានបញ្ហាកើតឡើង ចូររៀនអត់ធ្មត់ កុំឆ្លើយតបនឹងការរិះគន់។ សម្រាប់ស្នេហាហាក់មានភាពតានតឹងបន្តិច ដូច្នេះការអនុគ្រោះ យោគយល់ជាកត្តាសំខាន់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះបើកទ្វារសម្រាប់ឳកាសលាភសក្ការៈ។ សូមអ្នកកុំខ្លាចនឹងបញ្ចេញកំលាំងកាយចិត្ត សម្រាប់ទទួលផល និងត្រូវព្យាយាមឲ្យអស់ពីសមត្ថភាព។ ដោយឡែក អ្នកអាចមានជម្លោះតិចតួចក្នុងគ្រួសារ ដូច្នេះចូរដោះស្រាយដោយស្ងប់ស្ងាត់។ សម្រាប់សុខភាព គឺលោកអ្នកមិនមានជំងឺអ្វីបៀតបៀនឡើយ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ី ជួញដូរ ហាក់មិនទាន់ទទួលបានផលល្អនោះទេ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកអាចមានមនុស្សច្រណែន ហើយបង្ខូចឈ្មោះ។ ដោយឡែកអ្នកប្រកបការងារ ចូរត្រៀមខ្លួនឆ្លើយតបចំពោះភាពអសម្មនៃដំណើរការងារ។ ប៉ុន្តៃទោះយ៉ាងណាសូមកុំបាក់ទឹកចិត្ត ហើយប្រឹងប្រែងជាថ្មី។ ទំនាក់ទំនងផ្ទាល់ខ្លួន ហាក់មានភាពរកាំរកូស។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចូររក្សាតុល្យភាពឲ្យបានល្អ ដើម្បីកុំឲ្យរំខានដល់លាភសំណាង និងលុយកាក់ដែលចូលមកដើម្បីបំរុងសេដ្ឋកិច្ចរបស់អ្នក។ សម្រាប់លោកអ្នកដែលធ្វើការងាររាជការ និងឯកជន នឹងទទួលបានការសរសើរលើកទឹកចិត្តពីថ្នាក់ដឹកនាំ និងមិត្តរួមការងារ។ ចូរកុំចាប់ផ្តើមការសន្ទនា ប្រសិនបើអ្នកមានអារម្មណ៍មិននឹងហ្ន៎។ សម្រាប់ទំនាក់ទំនងស្នេហា គូរស្នេហ៍មានភាពសង្ស័យគ្នាបន្តិចបន្តួច។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានា នឹងដំណើរការជាប្រក្រតី ព្រមទាំងមានអ្នកជួយជ្រោមជ្រែងយ៉ាងច្រើន។ ប្រកាន់ខ្ជាប់នៅទម្លាប់ប្រចាំថ្ងៃ ដែលល្អសម្រាប់ការងាររបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកលំបាកក្នុងទំនាក់ទំនងគ្រួសារ សូមកុំប្រញាប់ប្រញាលចាកចេញ។ រក្សាភាពអត់ធ្មត់ និងគិតសន្សឹមៗ។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកជោគជ័យក្នុងអាជីព ចូររៀនពីរបៀបធ្វើការជាក្រុម។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សំណាងដ៏ល្អ និងលុយកាក់ហូរចូលក្នុងហោប៉ៅអ្នកពេញនៅថ្ងៃនេះ។ ភាពជោគជ័យធំកំពុងរងចាំអ្នក ប្រសិនបើអ្នកធ្វើតាមការគំនិតដែលបានព្រៀងទុក។ ស្តាប់គំនិតយោបល់របស់មនុស្សជុំវិញខ្លួន ប្រសិនបើអ្នកមិនដឹងថាត្រូវចាប់ផ្តើមយ៉ាងណា។ លោកអ្នកអាចទទួលរងសំពាធត្រង់ក្បាល ដូច្នេះគួរសម្រាកឲ្យបានច្រើន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចូរកុំរៀបចំគម្រោងការងារធំដុំ បន្តការងារ និងមុខរបររកស៊ីប្រចាំថ្ងៃដូចប្រក្រតីទើបប្រសើរ។ លោកអ្នកនឹងទទួលបានការផ្គត់ផ្គង់ផ្នែកសម្ភារពីមនុស្សជាទីស្រលាញ់។ លោកអ្នកមានឳកាសល្អសម្រាប់រកប្រាក់ចំណូលបានច្រើន ប៉ុន្តែអាចមានជម្លោះជាមួយមនុស្សផ្ទុយភេទ បើមិនចេះទប់ចិត្ត។ ចំពោះសុខភាព លោកអ្នកអាចមានភាពហត់នឿយ និងស្ពឹកស្រពន់។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព