ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៥)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៥)

(ព្រះនាងខត្តិយាណី)

មានន្ទញញឹមរួចឆ្លើយថាៈ

បងស្តាយណាស់! អូនចេះគិតត្រូវ តែខ្វះការពិចារណាបន្តិច!

នារីឆ្ងល់យ៉ាងអនេកនឹងពាក្យនេះ នាងយល់ថាគង់ទាញបុរសឲ្យចូលក្នុងមាគ៌ាគំនិតនាង បានទេ រួចនាងសួរថាៈ

ខ្វះត្រង់ណា?

ប្អូនថាបងមានទ្រព្យល្មមធ្វើដើមទុន បង្កើតផលបានយ៉ាងបរិបូណ៍ ចុះអ្នកដែលគ្មានទុន គ្នាមិនពិបាកវេទនាហើយ? កាលបើមានអ្នកវេទនានៅជុំវិញខ្លួនយើងតើគ្រួសារមនុស្សបាន សុខម្តេចកើត? កាលបើយើងមិនបានសុខ វាមិនខុសនឹងគោលបំណងដើមរបស់យើង ហើយ?

ស្ត្រីតែលតោល ឡេឡា តែនាងពុំទាន់ទាក់ប្រាជ្ញាទេៈ

ហ៊ឺបង! តើបងរកសុខម្តេចឃើញ បើសព្វថ្ងៃបងចង់ទ្រផែនដីម្នាក់ឯង ក្នុងពេលដែលអ្នកឯ ទៀតនៅដេកស្ពឹកលើគ្រែគ្រប់ៗគ្នា?

អូ! មណីអូន! ជីវិតមិនមែនជាការទំនេរទេ! ជីវិតជាការតស៊ូ។ រាល់ពេលមនុស្សត្រូវកម្រើក ពុះពារសំអាតខ្លួនបណ្តុះទឹកចិត្តឲ្យបានជ្រះថ្លាឡើង សេចក្តីសុខមិនមែនកើតមកឯកឯងឬ បានដោយស្រួលៗទេ។ សេចក្តីសុខបានមកដោយញើសឈាមលំបាកណាស់។ អាស្រ័យ ហេតុនេះលះបង់ការពុះពារចង់បានសុខដោយឥតកើតទុក្ខគឺផ្លូវខុស។ ម្យ៉ាងទៀតក្នុងរឿង ជាតិ ដំបូងមានតែមនុស្សទេដែលគិតដល់។ មនុស្សនេះយល់រឿង ដឹងរឿង ហ៊ានធ្វើការ ហ៊ាន ពន្យល់គេឲ្យយល់ដូចខ្លួន យូរបន្តិចទៅរឿងជាតិទុំគឺពេលនោះហើយដែលបំណងដើមយើង បានសម្រេច។

ហ៊ឺបង! បងស្រុកយើងនៅក្រោមអំណាចគេយូរមកហើយ។ រាជការគេតែងតាំងគ្រប់ កន្លែង។ អំណាចនៅក្នុងកណ្តាប់ដៃគេ។ បងជាពងមាន់សុទ្ធៗទៅចង់អ្វីទង្គិចនឹងថ្ម?

អូនភ្លេចទៀតហើយ វត្ថុនាលើលោកនេះ តែប្រែប្រួលជានិច្ច។ ស្រុកទេសក៏ត្រូវតែមានការ ប្រែប្រួលដែរ។ អូនប្រញាប់អ្វីទៅស្លាប់ចិត្តជឿថា របៀបសព្វថ្ងៃជារបៀបតែមួយនោះ?

កុំនិយាយច្រើន!

ព្រះនាងខត្តិយាណីច្រានមានន្ទយ៉ាងអស់ទំហឹង។ មុខនាងឡើងក្រហម។ មានន្ទសើច យ៉ាងស្រស់ឆ្លើយថាៈ

បងស្រលាញ់អូនហើយ បានជាបងហ៊ាននិយាយពាក្យទាំងអស់នេះ ដោយឥតព្រួយ បារម្ភអ្វី។ ប្អូនស្តាប់បងឲ្យបាន កុំច្រឡំឲ្យសោះ បងបញ្ជាក់ទៀតថា បងបំភ្លឺអូន។ បើអូនតាម បងអូននឹងបានសេចក្តីសុខមួយយ៉ាងឧត្តមប្រពៃបំផុត ដែលអាចស្ថិតស្ថេរយឺនយូរទៅ។

ស្រីកល្យាណខ្ទប់មុខយំដោយឃើញជាក់ថា បុរសគ្មានគិតតាមបំណងនាងសោះ។ នាងខាំធ្មេញខឹងនឹងសង្សាររកអ្វីមកប្រៀបពុំបានឡើយ។ មុខនាងដែលធ្លាប់មានសម្ផស្សក៏ ប្រែជាកំណាចទៅវិញ។

ប្អូនស្រលាញ់បងពេញពោះ ថ្ងៃនេះប្អូនត្រូវសម្លាប់សេចក្តីស្នេហាមួយយ៉ាងធំ ដើម្បីលុប លាងកេរ្តិ៍អាម៉ាស់របស់ខ្ញុំ។ បង! បងមានន្ទមើលមុខមណីឲ្យច្បាស់ មណីជាសត្រូវលេខមួយ នឹងបងហើយក្នុងជាតិនេះ។ កាមាចង់ប្រហារជីវិតបង! មិនជាការអស្ចារ្យទេ ទុកឲ្យមណីធ្វើ វិញទើបពិស្តារមែនៗ។

ធីតាចាប់លើកសំពត់ហយ៉ាងគ្រញែងខ្លួន នាងស្ទុះរត់ឡើងទៅលើជណ្តើរវិញ គ្មានបង្អង់។ សួស្តី! អយុត្តិធម៌មិនដែលឈ្នះយុត្តិធម៌ទេ។

(សូមរងចាំតាមដានភាគទី៣៦ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!