ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូ...

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់អាជីវកម្ម។ ព្យាយាមមិនឲ្យខកខានក្នុងការចាប់យកឳកាសដើម្បីទទួលបានប្រាក់ចំណេញ។ ក្នុងនោះប្រសិនបើអ្នកអនុវត្តការងារដោយភាពមោះមុត និងក្លាហាន អ្នកនឹងទទួលបានភាពជោគជ័យក្នុងរយៈពេលខ្លី។ ជោគជាតារាសីការងារ រំលឹកថាការរវល់ខ្លាំង អាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាពរបស់អ្នក។ ព្យាយាមរកពេលសម្រាកអាហារថ្ងៃត្រង់ឲ្យបានសមរម្យ ដើម្បីឲ្យអ្នកអាចមានអារម្មណ៍កាន់តែប្រសើរ។ ក្រៅពីនេះ លោកអ្នកទទួលបានភាពរស់រវើកក្នុងការងារ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអាជីពរបស់អ្នកនឹងជួបស្ថានភាពប្រែប្រួលមួយដែលប្រកបដោយភាពសប្បាយរីករាយ។ លោកអ្នកអាចប្រតិបត្តិការការងារដោយភាពងាយស្រួល។ ការទំនុកបម្រុង និងការជឿជាក់ពីខាងក្រៅមានពេញបរិបូណ៍ ដែលសម្រួលទៅដល់ភាពជឿនលឿនរបស់ការងារ។​ លើសពីនេះ សម្រាប់លោកអ្នកជាអាជីវករ ទំនងជាមានដំណើរអាជីវកម្មដែលមិនបានព្រៀងទុក។ សម្រាប់លោកអ្នកជាបុគ្គលិករដ្ឋឯកជននឹងមានការផ្លាស់ប្តូរទៅកាន់មុខតំណែងតួនាទីល្អប្រសើរផង។​

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកគ្រប់យ៉ាងនឹងប្រទះភាពជោគជ័យ។ អ្វីៗគ្រប់យ៉ាងទាក់ទងនឹងអាជីព គឺបានព្យាករណ៍ជាមួយភាពសុទិដ្ឋិនិយម។ ផ្ទុយទៅវិញ បើទោះបីជាហេតុនេះទាំងនេះមិនមានអ្វីធ្វើឲ្យអ្នកពិបាកក៏ដោយ សូមកុំធ្វើការសម្រេចណាមួយដោយភាពប្រញាប់ប្រញាលឲ្យសោះ។ ម្យ៉ាងទៀត ភាពអត់ធ្មត់ គឺជាជម្រើសតែមួយសម្រាប់អនាគតរបស់អាជីពដែលយូរអង្វែង។ ព្យាយាមរក្សាសន្តិភាពនៅក្នុងចិត្ត ហើយទុកដាក់ដំនើរការជីវិតនឹងភាពវិជ្ជមាន។​ ក្រោពីនេះ លោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហាប្រកបដោយសន្តិវិធី។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីវកម្ម និងកិច្ចការងារទាំងឡាយកំពុងមានដំណើរការល្អប្រសើរណាស់។ លោកអ្នកអាចបំពេញក្តីស្រមៃទាំងតូចធំបានដោយងាយស្រួល ពីព្រោះថ្ងៃនេះអ្នកទទួលបានអំណោយផលបំផុតក្នុងការពិភាក្សា ចរចា និងដោះស្រាយបញ្ហារឹងស្ទះ។ ចំពោះបញ្ហាដែលនៅក្នុងថ្ងៃនេះមានសញ្ញាណពេញលេញ ប៉ុន្តែអ្នកក៏អាចធ្វើឲ្យមានគ្មានសកម្មភាពបានផងដែរ ដូច្នេះវាអាស្រ័យទៅលើជម្រើស និងការអត់ធ្មត់ ប្រឹងប្រែងរបស់អ្នក។ ក្នុងនោះដែរ ប្រសិនបើអ្នកនឹងរៀបចំពីធីដូចជាឡើងគេហដ្ឋាន ការបើកហាងថ្មី​ជាដើមនឹងកើតមង្គលល្អប្រសើរណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកក្នុងពេលនេះនឹងនាំយកពីខាងក្រៅជាងពីការងារដែលកំពុងអនុវត្តសព្វថ្ងៃ។ ទាំងនោះគឺទាក់ទងនឹងទំនាក់ទំនងល្អពីអតីត។ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារ ពេលនេះគឺជាពេលវេលាក៏ល្អបំផុត។ អ្នកនឹងអាចទទួលបានឳកាសថ្មីច្រើន ហើយមានស្ថានភាហ្នឹងហ្ន៎ផងដែរ។ ក្រៅពីនេះ លោកអ្នកកួរប្រុងប្រយ័ត្នមនុស្សថ្មីៗដែលកំពុងចូលមកកាន់ជីវិតអ្នក។ ធ្វើការពិនិត្យពិចារណាមុនជឿជាក់ ពីព្រោះការខកបំណងមិនទាន់ជម្រះបានទាំងស្រុងនៅឡើយ។ 

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាទំនាក់ទំនងជាមួយថ្នាក់លើ នោះអ្នកនឹងអាចឈានទៅដល់ការយល់ដឹងពីរឿងរ៉ាវក្នុងក្រៅ និងបញ្ហាតូចធំក្នុងកន្លែងការងារ និងចំពោះផែនការអនុវត្តការងារផងដែរ។ ប៉ុន្តែក្នុងពេលស្របគ្នា លោកអ្នកត្រូវមានសុជីវធម៌ល្អបំផុត។ គ្មានការរិះគន់មតិយោបល់ និងការប្រើប្រាស់អារម្មណ៍ដែលមិនចាំបាច់។ ក្នុងនោះសូមយកចិត្តទុកដាក់នឹងការងារ ហើយពេញចិត្តសូម្បីតែចំពោះការងារតូចតាចបំផុត។ ការជឿជាក់ខ្លួនឯងក៏ជាកត្តាសំខាន់បំផុតផងដែរ។ ក្រៅពីនេះ សូមកុំមានការព្រួយបារម្ភ ពីព្រោះលទ្ធផលការងារពេលនេះនឹងពេញចិត្តអ្នក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មនានាអាចជួបនឹងការលំបាកតិចតួច។ ប្រហែលជាអ្នកអាចប្រឈមមុខនឹងឧបាយកលរបស់ដៃគូប្រកួតប្រជែងរបស់អ្នក។អាស្រ័យហេតុនេះ សូមមានភាពច្បាស់លាស់អំពីការងារដែលកំពុងអនុវត្ត។ ព្យាយាមបង្ហើយការងារដែលនៅសេសល់លើតុ ហើយធ្វើការងារនោះដោយមានការយកចិត្តទុកដាក់ ខ្ពស់។ ប្រសិនជាអ្នកអាចធ្វើបាន នោះអ្នកនឹងមានការអភិវឌ្ឍន៍ខ្ពស់។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមប្រឈមនឹងបរិស្ថានខាងក្រៅ ជាជាងសំងំទទួលយកការងារដដែលៗ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ការងារនានារបស់អ្នកមានដំណើរការល្អប្រសើរណាស់។ លោកអ្នកអាចធ្វើឲ្យបានចម្រើនទៅលើផែនការដែលអ្នកបានគ្រោងទុក។ ក៏ប៉ុន្តែលោកអ្នកក៏ប្រហែលត្រូវការកំលាំង និងភាពរឹងមាំផ្លូវចិត្តដើម្បីជ្រោមជ្រែងលើកតម្លៃ ឬកែប្រែស្ថានភាពអវិជ្ជមានខ្លះដែលទំនងជាកើតឡើងនៅរវាងពេលព្រឹកតែម្តង។ ក្នុងនោះមិនត្រូវប្រើប្រាស់ពេលវេលាដោយឥតប្រយោជន៍នោះទេ បើមិនដូច្នេះលទ្ធផលដែលរំពឹងនឹងអាចក្លាយជាអសារឥតការបាន។ ក្នុងនោះដែរ សូមរក្សាមាត់ជាពិសេស ដោយមិននិយាយអ្វីសោះទាក់ទងនឹងសុខទុក្ខរបស់អ្នកដទៃ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកព្យាយាមកំណត់ទំហំអាជីវកម្មឲ្យនៅតូចបំផុត។ ថ្ងៃនេះមិនមានការប្រាស្រ័យទាក់ទងល្អជាមួយសហសេវិក និងថ្នាក់លើទេ។ ជម្លោះអាចនឹងកើតមានឡើងបានដោយផុយស្រួលណាស់។ អាស្រ័យហេតុនេះ សូមលោកអ្នកមានការប្រុងប្រយ័ត្ន ហើយកុំរស់នៅជាមួយភាពអវិជ្ជមាន។ សូមបន្តធ្វើការងារដែលស្ថិត ក្រោមការទទួលខុសត្រូវរបស់អ្នកតែម្យ៉ាង។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមបើកចិត្តទទួលយកការណែនាំ និងផ្តោះប្តូរយោបល់ពីមនុស្សនៅក្នុងរង្វង់ការងារ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការធ្វើកិច្ចការនោះទេ។ ហានិភ័យនៃការប្រឈមមុខនឹងឧបសគ្គដែលមិនអាចឆ្លងកាត់បាន គឺមានទំហំធំធេងពេកណាស់។ អាស្រ័យហេតុនេះ សូមលោកអ្នកព្យាយាមដោះស្រាយបញ្ហាឲ្យបានជ្រះស្រឡះ ពិសេសបញ្ហាដែលកើតឡើងក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងនោះដែរ មិនគួរ ផ្តេកផ្តួលជោគវាសនាការងារទៅលើជំនួយពីអ្នកដទៃ កុំប្រញាប់ប្រញាល និងព្យាយាមមិន ឲ្យមានការភ្លេចភ្លាំង។ ក្នុងរវាងពេលព្រឹក សូមប្រុងប្រយ័ត្នឲ្យបានច្រើនបំផុតទាក់ទងនឹងរបួសស្នាមរាងកាយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តព្រមានអំពីកំហុសដែលនឹងអាចកើតឡើង។ កុំធ្វើឲ្យមិត្តរួមការងារ ឬដៃគូរបស់អ្នកមានការភ្ញាក់ផ្អើលជាមួយនឹងការសម្តែងរបស់អ្នក។ ចូរអ្នកធ្វើការតាមគម្រោងផែនការ និងកាលវិភាគរបស់អ្នកគឺជាការស្រេច។ ផ្ទុយទៅវិញ លោកអ្នកក៏ត្រូវការពេលបន្ថែមខ្លះដើម្បីធ្វើការពិនិត្យវាយតម្លៃការងារបច្ចុប្បន្ន ហើយប្រើប្រាស់វិចារណញាណដើម្បីវាយតម្លៃការងារទាំងនោះដែរ។ ក្រៅពីនេះ សូមលោកអ្នកកុំសាកល្បងរាល់ដំណើរផ្សងព្រេងសម្រាប់អាជីពក្នុងពេលនេះ ពីព្រោះមិនត្រឹមតែខាតពេលទេ ក៏នឹងខាត់បង់ហិរញ្ញវត្ថុផង។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពថ្ងៃនេះអាចមានការចម្រើនទៅបានលុះត្រាតែអ្នកបោះបង់ចោលការសម្រេចចិត្តដោយប្រើតែអារម្មណ៍មួយមុខ។ ភាពប្រែប្រួលរបស់អារម្មណ៍លោកអ្នកនៅក្នុងថ្ងៃនេះមានឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅដល់អនាគតការងារ។ កំហឹងក៏អាចកើតឡើងដោយងាយ ដូច្នេះសូមមានភាពអត់ធ្មត់ បោះបង់ចោលការប្រកាន់ច្រើន ឬការសង្ស័យដោយគ្មានមូលដ្ឋាន។ លើសពីនេះ ប្រហែលជាសហសេវិករបស់អ្នកមិនសូវគាំទ្រមតិយោបល់របស់អ្នកប៉ុន្មាននោះទេ។ ក្នុងពេលនេះអ្វីដែលត្រូវធ្វើគឺផ្តោតយកចិត្តទុកដាក់នឹងការងារដែលមានក្នុងដៃ។

ចំណាំ៖

ឆ្នាំទាំង៥ ឆ្លូវ រោង ម្សាញ់ វក កុរ រាសីឡើងខ្ពស់។ ថ្ងៃនេះជាពេលល្អក្នុងការចាកចេញពីស្ថានភាពចាស់នានា។ លោកអ្នកនឹងទទួលបានប្រាក់ចំណេញច្រើន ព្រមទាំងឳកាសល្អក្នុងអាជីពជាទូទៅ។​

ឆ្នាំទាំង៣ ជូត មមី មមែ រាសីល្អមធ្យម។

ឆ្នាំទាំង៤ ខាល ថោះ រកា ច រាសីស្រុតចុះ។​

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,900SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!