ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការល្អណាស់។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការសម្រេចចិត្តលើកិច្ចការនានា ចូរជ្រើសរើសពេលព្រឹក ចំណែកពេលរសៀលសូមជៀសវាងធ្វើកិច្ចការធំ។ ថ្ងៃនេះរាសីលោកអ្នកមិនត្រូវគ្នានឹងមនុស្សឆ្នាំចរ។ នៅក្នុងជីវិតគ្រួសារ ទំនាក់ទំនងមានភាពស្មុគ្រស្មាញ ចូរទប់កំហឹង។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារសម្រេចផលផ្លែផ្កាជាទីគាប់ចិត្ត។ ថ្ងៃនេះសំណាងរបស់លោកអ្នក នាំមកឲ្យដោយមិត្តចាស់ ប៉ុន្តែសូមកុំប្រញាប់ប្រញាលអបអរសាទរពេក។ កុំធ្វើដំណើរផ្សងព្រេង ប្រសិនបើអ្នកមិនចង់មានហានិភ័យ។ មានមនុស្សជាច្រើនមិនចូលចិត្តអាកប្បកិរិយារបស់អ្នកទេ ដូច្នេះចូរសំដែងឥរិយាបថសុភាពរាបសារ។ សម្រាប់សេចក្តីស្នេហា សូមកុំផ្លាស់ប្តូរ ព្រោះអ្នកអាចបាត់បង់មនុស្សល្អពីក្នុងជីវិត។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈហូរចូលពេញមួយថ្ងៃ។ សម្រាប់ការងារ និងអាជីវកម្ម ចូរប្រយ័ត្នមនុស្សច្រណែន។ លោកអ្នកមានមនុស្សគាំទ្រច្រើន ប៉ុន្តែក៏ទទួលបានពាក្យចចាមអារ៉ាមច្រើនដែរ ។ ចូរតឹងរឹងចំពោះខ្លួនឯង ប៉ុន្តែសុភាពរាបសារចំពោះអ្នកដទៃ ធ្វើបែបអ្នកលោកអ្នកអាចយកឈ្នះចិត្តមនុស្សទាំងនោះបាន។ ថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរឹតចំណងសេ្នហាប្រាកដប្រជា ឬសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍បាន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន នឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់។ ចំណែកអាជីវករ ទទួលបានផលចំណេញជាច្រើន តែប្រយ័ត្នការបាត់បង់ដោយសារធ្វេសប្រហែស។ ថ្ងៃនេះលោកអ្នកមិនត្រូវនឹងមនុស្សឆ្នាំមមែ។ ប្រសិនបើអ្នកសម្រេចចិត្តរៀបការ ចូរប្រយ័ត្នក្នុងការវិនិច្ឆ័យ ប្រយ័ត្នមានវិបត្តិក្នុងទំនាក់ទំនង។ លះបង់ភាពអាត្មានិយម ហ៊ានសារភាពកំហុស។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់ប្រកាន់ចរិករឹងរូស ដែលបណ្តាលឲ្យមានមនុស្សខឹងស្អប់។ ការងារ និងរបររកស៊ី ហាក់មិនទទួលបានផលសម្រេចក្នុងថ្ងៃនេះទេ ប៉ុន្តែលោកអ្នកអាចកែប្រែស្ថានការណ៍បាន ប្រសិនជាមានភាពអត់ធ្មត់ ហើយរកវិធិសាស្រ្តថ្មីមកជំនួស។ ទ្រព្យសម្បត្តិរបស់លោកអ្នក គឺស្ថិតក្នុងទម្រង់ខ្យល់បក់ ដូច្នេះបើមិនប្រយ័ត្ននឹងបាត់បង់យ៉ាងងាយ។ លោកអ្នកគួរយកមនុស្សឆ្នាំកុរជាគ្នា។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សំណាងក្នុងរបរការងារ ស្ថិតក្នុងចំណុចខ្ពស់ ប៉ុន្តែជោគជ័យអាស្រ័យដោយការគ្រប់គ្រងគម្រោងផែនការ។ លោកអ្នកមានមនុស្សផ្ទុយភេទចាំថែរក្សាការពារ និងជួយជ្រោមជ្រែង ប៉ុន្តែប្រយ័ត្នមនុស្សឆ្នាំខាល ព្រោះថ្ងៃនេះគេអាចជាឧបស័ក្គធំ។ បើធ្វើដំណើរ ចូរប្រយ័ត្នប្រយែង យឺតៗទើបប្រសើរ។ សម្រាប់ជីវិតគ្រួសារមានភាពចុះសម្រុងគ្នាល្អណាស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ប៉ុន្តែលោកអ្នកនៅតែមានឳកាសថ្មីសម្រាប់រកប្រាក់ចំណូល។ ស្វែងរកចំណុចខ្សោយរបស់ខ្លួន កែប្រែទន្លាប់ចាស់ ហើយរៀបចំការតុបតែងខ្លួនជាថ្មី។ ប្រើប្រាស់ភាពកំប្លុកកំប្លែង និងគំនិតសុទដ្ឋិនិយម។ ប្រយ័ត្នប្រយែងនឹងមនុស្សច្រណែននិន្ទា។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន មានរឿងរកាំរកូសយ៉ាងខ្លាំង។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងជោគជ័យក្នុងការងារមធ្យម។ ចូររៀនស្តាប់អ្នកជុំវិញខ្លួនខ្លះ ដើម្បីកុំឲ្យខាតបង់ផលលាភ ប៉ុន្តែកុំជឿទុកចិត្តអ្វីដោយងាយពេក ស្តាប់ ហើយគិតឲ្យបានច្រើន ព្យាយាមវាយតម្លៃស្ថានភាពឲ្យបានត្រឹមត្រូវ និងកុំនិយាយបំផ្លើសការពិត។ ចូររក្សាចិត្តគំនិតរបស់ខ្លួន កុំចង់ឈ្នះមនុស្សជាទីស្រលាញ់ បើមិនដូច្នេះ អ្នកគឺជាអ្នកបង្កើតបញ្ហានៅក្នុងទំនាក់ទំនង។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សម្រាប់មុខរបរការងារ កុំទាន់សម្រេចដាក់ចុះការព្យាយាម បើគ្រាន់តែទទួលបានផលបន្តិចបន្តួចឲ្យសោះ ពីព្រោះឳកាសជោគជ័យធំគឺនៅចំពោះមុខ។ អ្នកត្រូវតាមដានពាក្យពេជ ហើយប្រញាប់កែប្រែឡើងវិញបើរកឃើញថាខ្លួននិយាយខុស។ ទំនាក់ទំនងស្នេហា មានភាពមិនចុះសម្រុង បញ្ហាស្មុគ្រស្មាញដូចជាព្យុះ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ីរបស់លោកអ្នកមានការខាតបង់បន្តិចបន្តួច ប៉ុន្តែកុំបារម្ភព្រោះអាចបំពេញបន្ថែមឡើងវិញលើសដើម។ បន្តធ្វើការងារប្រកបដោយគុណភាព ព្រោះលោកអ្នកនឹងមានលាភសំណាងធំពីចៅហ្វាយនាយ។ លោកអ្នកមានមនុស្សច្រណែននិន្ទាច្រើន តែមិនបាច់ខ្វល់នោះទេ ព្យាយាមធ្វើល្អ។ សម្រាប់ស្នេហាកំឡោះក្រមុំមានតែភាពរីករាយ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ។ ជៀសវាងពិភាក្សានឹងមនុស្សឆ្នាំម្សាញ់ និងឆ្នាំខាល។ ពេលវេលាសំណាងរបស់អ្នក គឹនៅពេលរសៀល ដូច្នេះលោកអ្នកអាចធ្វើអ្វីៗបានដោយគ្មានជំទាស់ទេ។ កុំខូចចិត្តប្រសិនបើអ្នកមិនសមប្រកបនឹងស្នេហា លើកទឹកចិត្ត ហើយសំលឹងមើលជុំវិញខ្លួន និងរៀនចាប់យកឳកាសថ្មី។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកស្ថិតនៅចន្លោះកណ្តាលរវាងជោគជ័យ និងបរាជ័យ ចូររៀបចំគម្រោងការងារឲ្យបានល្អ។ កុំបាក់ទឹកចិត្តប្រសិនបើលោកអ្នកបរាជ័យ។ ស្ថានភាពជីវិតផ្ទាល់ខ្លួនមានភាពតានតឹង តែមិនជាអ្វីទេ លោកអ្នកមានលទ្ធភាពកែប្រែបាន។ ប៉ុន្តែទោះយ៉ាងណាលោកអ្នកមិនអាចរំពឹងការលើកស្ទួយពីដៃគូបានទេ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព