នៅដើមសតវត្សន៌ទីមួយនៃគ្រិស្តរាជមានការកកើតជាភូមិដ្ឋាន និងទីក្រុងដែលមានកំពែងឥដ្ឋជុំវិញ បានចាប់ផ្តើមលេចឡើងនៅតំបន់ភាគខាងលើនៃប្រទេសមីយ៉ាន់ម៉ា (Upper Myammar) ដោយជនជាតិព្យូរ។ ចំពោះពាក្យ ព្យូរគឺមានការសរសេរ និងហៅផ្សេង ដោយអ្នកស្រាវជ្រាវផ្សេងៗ ដែលមានដូចជា P‘iao, Pru, Chu-po, T‘u-lo-chu and Tircel ដែលសំដៅលើក្រុមមនុស្សរស់នៅតំបន់ភាគខាងលើនៃប្រទេសមីយ៉ាន់ម៉ា។
វប្បធម៌នៃជនជាតិព្យូរបានលេចឡើងនៅតំបន់ភាគខាងលើ នៃប្រទេសមីយ៉ាន់ម៉ា និងបន្តក្លាយជារដ្ឋពុទ្ឋសាសនាដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៌ដីគោក នៅដើមស.វ.ទី១ នៃគ.ស. រហូតដល់ ស.វ.ទី៩នៃគ.ស. ប៉ុន្តែសិលាចារឹកភាសាព្យូរបុរាណលេចឡើងចាប់ពីស.វ.ទី ៣រហូតដល់ស.វទី ១២នៃគ.ស.។ គួរបញ្ជាក់ដែរថា ព្យូរស្ថិតនៅក្នុងអំបូរភាសាទីបេតូ ភូមា (Tibeto-Burman) ដែលសរសេរជាអក្សរ Indic script។
ទីក្រុងសំខាន់ៗនៃវប្បធម៌ព្យូរមានបីរួមមាន ទីក្រុង បេកថាណូ (Beikthano), ស្រីក្សេត្រា (Sri Ksetra), និងហាលីន (Halin) ដែលកសាងស្ថិតនៅតាមទន្លេអាយរ៉ាវាឌី(Ayeyarwady)។(រូបលេខ១) ឧទារហណ៍ដូចទីក្រុងស្រីក្សេត្រា ដែលមានចម្ងាយប្រមាណជាង៦គីឡូពី ទន្លេអាយរ៉ាវាឌី ដែលការកសាងទីក្រុងក្បែរនឹងប្រភពទឹកនេះ គឺដើម្បីវិស័យកសិកម្មជាសំខាន់ ប៉ុន្តែក៏ជួបនូវគ្រោះទឹកជំនាន់ដែរ។
បេកថាណូ គឺជាទីក្រុងដំបូងគេនៃរដ្ឋព្យូរនៅដើមស.វ.ទី១-២នៃគ.ស. និងបន្ទាប់មកទៀតទីក្រុងទីហាលីននៅស.វ.ទី២ រហូតដល់ស.វ.ទី៦។ ក្រោយមក ទីក្រុងស្រីក្សេត្រា នៅស.វ.ទី៦-៧គ.ស. ដែលជាបណ្តុំនៃសំណង់ប្រាសាទពុទ្ធសាសនា នៃវប្បធម៌ព្យូរជាច្រើន។ រហូតមកដល់នៅស.វ.ទី៩នៃគ.ស. រដ្ឋព្យូរត្រូវបានគ្រប់គ្រងដឹកនាំដោយស្តេចអនារាដ្នា(Anawrahta) ដែលជាស្តេចដ៏ល្បីម្នាក់ក្នុងប្រវត្តិសាស្រ្តនៃប្រទេសមីយ៉ាន់ម៉ា និងបន្តពីគ្រប់គ្រងរដ្ឋព្យូរទាំងមូល ដោយទ្រង់បានប្តូរការកសាងទីក្រុងចុះមកតំបន់ថាតុង (Thaton) ដែលស្ថិតនៅផ្នែកខាងក្រោមនៃប្រទេសមីយ៉ាន់ម៉ា។
ទីក្រុងហាលីនបច្ចុប្បន្នស្ថិតនៅតំបន់ Sagaing ដែលមានកំពែងជាង ៥៤១,៤ ហិតា។ ទីក្រុងនេះមានរាងជាចតុកោណកែងដែលមានទំហំផ្ទៃដី ៣,២គីឡូពីខាងជើង ទៅខាងត្បូង និងមាន១,៦ គីឡូពីខាងលិច ទៅខាងកើត។ នៅទីក្រុងនោះមានសំណង់ពុទ្ធសាសនាជាច្រើន និងមានសិលាចារឹកដែលចារដោយអក្សរព្យូរ។
ប្រាសាទ និងចេតិយ គឺជាសំណង់ស្ថាបត្យកម្មដ៏សំខាន់នៅក្នុងវប្បធម៌ព្យូរ។ តាមរយៈទិន្នន័យនៃការស្រាវជ្រាវផ្នែកបុរាណវិទ្យា ក៏បានបង្ហាញឱ្យដឹងពីវប្បធម៌នៃរដ្ឋព្យូរ កាន់តែច្បាស់ ដូចការធ្វើកំណាយនៅឆ្នាំ ២០០៣ នៅទីតាំងចេតិយដ៏សំខាន់មួយក្នុងទីក្រុងបេកថាណូដែលបានរកឃើញនូវពុទ្ធរូប អំពីសំរិទ្ធជាច្រើនដែលកប់នៅក្នុងចេតិយនោះ។ បន្ទាប់មក នៅឆ្នាំ ២០០៩-២០១០ មានការធ្វើកំណាយនៅទីតាំងស្ថានីយបុរាណមួយផ្សេងទៀត ដោយមានរកឃើញនូវរចនាសម្ព័ន្ឋសំណង់ឧបោសថាគារ និងចេតិយដែលត្រូវបានកប់ជាច្រើនស.វ.មក (រូបលេខ២-៤ )។
ប្រភព៖ UNESCO និង Metmuseum
ជារួមមកតាមរយៈសំណង់ស្ថាបត្យកម្ម សិល្បៈ អ្នកស្រាវជ្រាវបានបង្ហាញ ការកកើតនៃវប្បធម៌ព្យូរដែលជារដ្ឋនៃព្រះពុទ្ឋសាសនាដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៌ដីគោក ដែលមានអាយុកាលចាប់ដើមពីស.វ.ទី១ រហូតដល់ស.វ.ទី៩ ដែលបន្តក្លាយជាអាណាចក្របាកានមួយផ្សេងទៀត៕
————————————–
At the beginning of the first century, villages and towns were established with surrounded by brick ramparts that began to appear in upper Myanmar by Pyu people. The word Pyu is written and differentiated calling by various researchers, such as P’iao, Pru, Chu-po, T’u-lo-chu, and Tircel, that referred to a group of people living in the upper part of Myanmar.
The culture of Pyu people appeared in the upper part of Myanmar and continued to be an important Buddhist state in mainland Southeast Asia in the early 1st to the 9th centuries. However, the ancient Pyu inscriptions appeared from the 3rd to the 12th century. It should be noted that Pyu is in the Tibeto-Burman, which is written in the Indic script.
There are three major cities of Pyu culture: Beikthano, Sri Ksetra, and Halin, built along the Ayeyarwady River. For instance, the city of Sri Ksetra is more than six kilometers from the Irrawaddy River, where the construction of the city near the water source is mainly for agriculture, but also experiencing floods.
Beikthano was the first city in the Pyu state in the early 1st-2nd centuries. And then Halin city in the 2nd to the 6th centuries. Later, the city of Sri Ksetra in the 6th-7th centuries is a Buddhist temple structure complex of various Pyu cultures.
Until the 9th century, Pyu culture was ruled by King Anawrahta, one of the most famous kings in the history of Myanmar, and continued to rule the whole of Pyu state by moving the city to the Thaton area where is the lower part of Myanmar.
Halin is currently located in Sagaing, with a rampart of more than 541.4 hectares. The city is rectangular in shape with 3.2 km from north to south and 1.6 km from west to east. In addition, it has many Buddhist buildings and inscriptions written in Pyu letters.
Until the 9th century, Pyu culture was ruled by King Anawrahta, one of the most famous kings in the history of Myanmar, and continued to rule the whole of Pyu state by moving the city to the Thaton area where is the lower part of Myanmar.
Halin is currently located in Sagaing, with a rampart of more than 541.4 hectares. The city is rectangular in shape with 3.2 km from north to south and 1.6 km from west to east. In addition, it has many Buddhist buildings and inscriptions written in Pyu letters.
Temples and stupas are important architectural structures in Pyu culture. Archaeological data also reveal the culture of the Pyu state more precisely, as excavations in 2003 at a major stupa in Beikthano found bronze Buddha statues buried in the stupas. In 2009-2010, excavations were carried out at another ancient site, with the remains of shrines and stupas structures buried for centuries.
Overall, through architecture and art, researchers have indicated the origins of the Pyu culture, an important state of Buddhism in mainland Southeast Asia, dating from the 1st century to the 9th century, which continued to be another Pagan kingdom.
អត្ថបទដើម៖ លោក អេង តុលា