ទំព័រដើមនិទានកថារឿង មហាចោរនៅទល់ដែន (ភាគ៣៩)

រឿង មហាចោរនៅទល់ដែន (ភាគ៣៩)

(ទារុណកម្ម)

ឳ! ទារុណកម្មដែលមានន្ទទទួល ស្រ្តីឃើញហួសសេចក្តីស្មានរបស់នាងទៅហើយ។ ឥឡូវមានហេតុមួយទៀត ដែលបន្ថែមទម្ងន់ទៅលើអ្នករងគ្រោះ។ ក្នុងមនោចិត្តរបស់យុវតី ដែលអាក្រក់ ចំពោះមានន្ទឥតឧបមានេះមានបន្ទះល្អមួយដែរ។ ស្រីដើរយ៉ាងលឿនទៅចាប់ រំពាត់ពីដៃកាមា បេះគ្រវាត់ចោលចេញដូចដែលនាងបានធ្វើនៅក្នុងគុក។ កល្យាណទៅដង ទឹកហុចឲ្យមានន្ទដែលមានទឹកមុខមាំ យកទឹកនោះទៅឲ្យអ្នកស្រេកឃ្លាន។

ធីតាខ្សឹបដាក់ត្រចៀកកាមាថាៈ

ទៅ! បងទៅចុះ! មេទ័ពមិនត្រូវវាយអ្នកទោសនឹងដៃឯងនោះទេនាំឲ្យបងថោកទាបវិញទេ។ នាងដឹកដៃកាមាចេញដូចក្មេងម្នាក់ ដែលដឹកខ្លាកំណាចចេញពីកន្លែងមួយ។ លុះមកដល់ ក្នុងបន្ទប់នាងវិញ កល្យាណណែនណាន់តាន់តាប់ពេញដើមទ្រូង។

ធីតាយំ…ឳ! នាងយំអាណិតប្រុសដែលឥតដឹងខ្លួនថា ទទួលលំពែងទុក្ខរបស់នាង។ នាងយំៗ ឲ្យអស់ចិត្ត។ កញ្ញាហាក់ឮសំឡេងមួយស្រែកថាៈ

យំទៅមណី យំកុំឈប់។ ហែលក្នុងទឹកភ្នែកឯងចុះ។ នេះគឺកម្មដែលឯងធ្វើតែខ្លួនឯង។ លាងវេរាដែលឯងផ្តុំមកនោះទេ។ ទឹកភ្នែកឯងមានរសជាតិល្វីងណាស់ មិនសមហូរចេញពី ភ្នែកឯងដែលស្អាតនោះទេ។ ឯងជាស្រីឆន្ទាខ្លាំងណាស់។ គេល្អគ្រប់បែបយ៉ាង ឯងឈ្នានីស គេ។ ឯងយកល្បែងចិត្តមកសងសឹកគេ ដោយបន្លំថា ជាល្បែងស្រុកទេសទៅវិញ។ មណី! បើអញវិញខ្មាសខ្លួនឯងស្លាប់ហើយ។

នោះហើយសំលេងសម្បជញ្ញៈ។ នេះហើយភ្នែករបស់សតិដែលជាអាទិទេពរបស់ មនុស្សម្នាក់។ សំលេងនេះឮសូរខ្ទរៗខ្លាំងៗ ដែលអ្នកផងមិនឮរួចដែលមានតែមនុស្សដែល បានប្រព្រឹត្តខុស មានបទឧក្រិដ្ឋជាដើមនោះទើបឮ។

សំឡេងនេះគ្របដណ្តប់រាងកាយយើង និងសួនបេះដូងយើងធ្វើឲ្យយើងដកដង្ហើម មិនបានស្រួល មើលមុខគេឯទៀតមិនបាន ចង់គេចខ្លួនទៅឯណាឆ្ងាយៗឲ្យបាត់ពីមុខយើង ទៅ។ តើឆន្ទាមណីទៅឯណាឲ្យផុតពីភ្នែកសម្បជញ្ញៈនេះ? ទេ! ទោះទៅដល់ទីណាក៏ភ្នែក នេះតាមមើលក្រឡោត សំឡេងនេះតាមនិយាយប្រដៅកិនបន្ទោសដរាប។

ឳ! នាងមណីនឹងឃើញដំណាក់ឪពុកនាង ដែលនៅនាខេត្តសុរិន្ទ្រសីមា។ នាងត្រូវតែ ទៅៗ ឲ្យបានឆា្ងយបន្តិចពីមុខប្រុសជាគូរកម្ម ទៅឲ្យភ្លេចរឿងចាស់ចេញទៅរកទីមួយដើម្បី សង្រេងសង្រៃតែម្នាក់ឯង។

ព្រឹកឡើង កែវមណីឡើងទៅសំពះព្រះកម្ពុតជាឪពុកមា ធ្វើដំណើរត្រឡប់ទៅផ្ទះ វិញ។ ព្រះកម្ពុត និងកាមាឃាត់ស្រីយ៉ាងណា ក៏នាងចេះតែរកពាក្យដោះសារ និងធ្វើដំណើរ នេះ។ នៅចុងបង្អស់ នាងបានអនុញ្ញាតទៅតាមសេចក្តីស្នើមែន ក្នុងរយៈវេលាបីថ្ងៃទៀត៕

(សូមរងចាំតាមដានភាគទី៤០ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!