ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤២)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤២)

រឿង មហាចោរនៅទល់ដែន

ភាគទី៤២ (ស្នេហាលើទូក)

           បើដូច្នោះ ពឹងយួនទៅ យួនគេពូកែណាស់ណ៎ា! តែផ្លូវឆ្ងាយបន្តិច។ ម៉េចឯងថាម៉េច?

ហ៊ឺ! គំនិតទីពឹងគេមុនទីពឹងលើខ្លួនឯង គឺគំនិតខ្ញុំកញ្ជះគេ។ មិនកើតទេ។

ថាហើយអារុណប្រះខ្នងដល់ដី ដោយហាក់ដូចជារវើយអស់កម្លាំងព្រោះគិតអ្វីមិនឃើញ។ វីរៈលោតក្រោកឡើង សើចក្អាកក្អាយធ្វើឲ្យបរិយាកាសដែលស្ងប់ស្ងាត់អម្បាញ់មិញទៅជារីក រាយវិញ។

          ជយោ! ខ្មែរឯករាជ អញនឹកឃើញហើយ។

          អារុណស្ទុះក្រញាងអង្គុយឡើងប្រញាប់ សួរវីរៈដែលហក់កញ្ជេងថាៈ

          ឯងនឹងឃើញរឿងអ្វី?

          វីរៈដកដាវកាប់អារុណចែសៗរន្ថើនលើគ្នា។ អារុណដួលរនៀលរងប៉ាច់ៗ។ លុះស្ទុះ ក្រោកបាន មាណពក៏ប្រឡូកកាប់វិញប៉ាច់ៗជាប់ដាវគ្មានដកឡើយ។ មនុស្សផ្អើលមក ឆោឡោមុខស្ងួតស្លាំង។ វីរៈស្ទុះទៅខាងឆ្វេង អារុណសើចដេញកាប់។ វីរៈរមៀលខ្លួន។ អារុណដាំដូងដល់ចុងឈើ។ វីរៈឡើងតាម។ អារុណទម្លាក់ខ្លួនចុះដល់ដីយកដាវវាយគូទវីរៈ ប៉ាច់ៗ។ វីរៈតេលតោលៗលើចុងឈើ អារុណចាប់ព្យួរខ្នងលើកទម្លាក់ចុះមកឳបជាប់ពី ក្រោយ ខ្សឹបសួរវីរៈថាៈ

          ឯងនឹកឃើញរឿងអី?

          នាំពួករទេះទាំងអស់ឲ្យបះ!!

          ជយោ! វីរៈ

          អារុណទះគូទវីរៈមួយផូងយ៉ាងខ្លាំង។

          អ្នកស្រុក និងអ្នករទេះទាំងអស់ ដំបូងភ័យ ក្រោកមកបែរជាសើចគ្រប់គ្នាទៅវិញ។ អារុណប្រកាសថាៈ

          បងប្អូនរួមឈាមទាំងឡាយ!

          ថ្ងៃនេះ អ្នកស្នេហាជាតិម្នាក់ ត្រូវខ្មាំងចាប់បាន។ វាប្រកាសបំភ័ន្តគំនិតខ្មែរយើងថា អ្នក ស្នេហាជាតិពិតៗរបស់យើងនេះជាមហាចោរជាអ្នកក្បត់ទៅវិញ ដើម្បីអោយរាស្រ្តខ្មែរយើង រករឿងតែនឹងគ្នាឯង។

          បងប្អូនរួមជាតិទាំងឡាយ!

          អ្នកស្នេហាជាតិដែលគេចោទថា មហាចោរ  ហើយត្រូវគេចាប់បាត់ទៅហើយនេះ ឈ្មោះ “មានន្ទ”។

          សំលេងអ្នកស្រុក និងអ្នករទេះក៏លាន់ឮហ៊ោឡើង។ អារុណបន្តការឃោសនាទៅទៀត ថាៈ បងប្អូនរួមជាតិទាំងឡាយ! មានន្ទនេះ​ជាមេទ័ពរបស់សៀម។ តែដោយយល់ឃើញថា

រាស្រ្តយើងត្រូវគេមើលងាយ ប្រជាជនយើងត្រូវគេធ្វើបាប កំហែងគំរាមចាប់ចងកាប់សម្លាប់ រាល់ថ្ងៃ អ្នកស្រុកយើងក្រលំបាក វេទនាគ្មានទីពឹង

មានន្ទក៏ចេញកទ័ពច្បាំងទម្លាយទុក្ខខ្មែរយើងគឺសាងឯករាជ្យ និងសេចក្តីសុខរបស់រាល់អ្នក រាលើគ្នា។

          អ្នកស្តាប់ទាំងអស់ ងាកក្បាលជជែកគ្នាថា “មែនៗ យើងវេទនាមែន”។

          អារុណបន្តវាចាទៅទៀតថាៈ

ដល់ពេលហើយ យើងត្រូវរួមកម្លាំងគ្នាតស៊ូជាមួយខ្ញុំ។ តែដំបូងបង្អស់ ត្រូវជួយដោះលែងអ្នក ស្នេហាជាតិ ជាទីស្រលាញ់ ជាទីគោរពរបស់យើងសិន គឺមានន្ទនោះឯង។

          សម្រែក “ជយោ” ក៏លាន់ឪឮឡើងរំពងស្រុកភ្នៀត។ មនុស្សទាំងប្រុសទាំងស្រីចាប់ អាវុធគ្រប់ដៃ។

          ក្នុងពេលនោះបុរសអ្នករទេះម្នាក់ក្មេង រូបស្អាតបាតចូលមកធ្វើគារវកិច្ចនៅចំពោះមុខ អារុណរួចនិយាយថាៈ

          ខ្ញុំអ្នកជួយធុរៈបងពេញទី។ ក្នុងចំណោមអ្នករទេះទាំងអស់នេះមានតែខ្ញុំមួយទេ ដែលគេរាល់គ្នាស្តាប់។ ហេតុនេះ តើបងបញ្ជាយ៉ាងណា?

          នាំអ្នកទាំងអស់គ្នាតម្រង់ទៅសេរីសោភ័ណ ចូលខេត្តនេះទាំងអស់គ្នា​វាយប្រយុទ្ធ ដណ្តើមយកមានន្ទវិញឲ្យបាន។ ឥឡូវខ្ញុំទាំងពីរទៅមុនសិន។

          ក្បួនកងទ័ពប្រជារាស្រ្ត ក៏ចេញឈូពីស្រុកភ្នៀតកាត់តម្រង់ទៅខេត្តសិរីសោភ័ណ ក្រោមដឹកនាំរបស់នាយបំរុង បុរសរូបតូចស្អាតដែលចូលខ្លួនទៅដល់នាយអារុណអម្បាញ់ ម៉ិញនេះ។ នាយអារុណទះស្មាវីរៈមួយផូង រួចជនទាំងពីរក៏ចាប់សេះបំផាយយ៉ាងលឿនទៅខាងខេត្តសិរីសោភ័ណដែរ។

          សេះទាំងគូព័ទ្ធកំផែងព្រះកម្ពុតពីខាងក្រោយ ដែលស្ងាត់ឥតមានអ្នកណា។ នាយ អារុណស្រេះដៃឲ្យវីរដែលពូកែខាងលោត ថ្វីត្បិតតែពោះកំប៉ោង។ វីរៈលោតជាន់ដៃអារុណ ផ្លោតទៅងើបឯលើកំផែងឆ្កុប។ វីរៈសំយុងជើងចុះ អារុណឡើងតាមជើងនេះរហ័សដូចស្វា ឡើងដើមឈើ។

          នៅក្នុងផ្ទៃគេហដ្ឋានព្រះកម្ពុត គេធ្វើបុណ្យមួយយ៉ាងអឹកធឹក។ សូរភ្លេងសៀមលាន់ ឮរងំរំពងដល់អាកាស។ (សូមរងចាំតាមដានភាគទី៤៣ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!