រឿង មហាចោរនៅទល់ដែន
ភាគទី៤៥ (ស្នេហាលើទូក)
អ្នកត្រូវការអ្វីទេ?
ច៎ាះ! ខ្ញុំត្រូវការទឹក…
នាយកោបដយខ្លួនមកដងទឹក តែនាងជាអ្នកទោសនិយាយថាៈ
ទេ! អត់ទោស ខ្ញុំនិយាយលេងទេ ព្រោះខ្ញុំចង់និយាយត្បិតជាយូរមកហើយ នៅទីនេះ គ្មានអ្នកឯណានិយយជាមួយសោះ ទើបតែនឹងបានឮសំដីលោកមុនគេ។
នាយកោបព្រឺខ្លួនខ្ញាកៗ ជីពចររត់ភឹបៗ រឹតតែខ្លាំងឡើងៗ រួចនាយកោបនិយាយតបទាំងត្រ ដរថាៈ បាទ!… បាទ!… អ្នកត្រូវការទឹកតែទេ?
ច៎ាះ! ត្រូវការ តែសូមអញ្ជើញលោកអង្គុយសិន កុំប្រញាប់អីៗ!
ថាដូច្នោះហើយ ព្រះនាងមណីក្រោកឡើងរុញកៅអីមួយឲ្យនាយកោប។ ក្នុងពេលក្រោកដើរ មុននេះ នាយកោបសង្កេតឃើញរូបរាងនាងល្អអ្វីម្ល៉េះទេ។ តែនាយកោបនិយាយតបថាៈ
សូមទោសអ្នក! ខ្ញុំមាននាទីមកនេះ គឺមកសួរអ្នកត្រូវការអ្វី? រួចបើឥតត្រូវការទេ ខ្ញុំសូម ថយខ្លួនមួយរំពេច។
នាយកោបនិយាយដោយសំឡេងមួយយ៉ាងហ្មត់ចត់។ ធីតាសម្លឹងមើលមុខនាយកោប នាងក្រៀមមុខបន្តិចតែនាងប្រឹងធ្វើឲ្យរីករាយតទៅទៀត។
ច៎ាះ! ខ្ញុំដឹងថា នៅទីនេះ គេយកច្បាប់ជាធំហើយ តែច្បាប់មិនអាចហាមមិនឲ្យមនុស្ស រាក់ទាក់គ្នាទេ។ អត់ទោស! ខ្ញុំជាអ្នកទោសដូចអ្នកជ្រាបស្រាប់ ខ្ញុំនៅតែក្នុងបន្ទប់នេះជាយូរ មកហើយ ខ្ញុំចង់ដឹងថាយើងមកដល់ត្រង់ណាហើយ រួចយើងបម្រុងទៅដល់កន្លែងណា?
កោបនិយាយសើចតបថាៈ
លោកគ្រូមិនបានបញ្ជាឲ្យខ្ញុំមកធ្វើសេចក្តីរាយការណ៍នេះ ជូនអ្នកស្តាប់ទេ។ ខ្ញុំស្តាយ ណាស់ ព្រោះពាក្យអ្នកក៏ពិរោះ រូបអ្នកក៏ល្អ ប្រាជ្ញាអ្នកក៏វៃ ចេះស្ទង់ ចេះលៃ ចេះរាក់ទាក់។ ខ្ញុំ សូមជម្រាបថា “នៅជាមួយពួកខ្ញុំគេមិនប្រើស្នៀតទេ គេប្រើតែការត្រង់ៗ ប៉ុណ្ណោះឯង” ។
បើដូច្នោះសូមជម្រាបលោកមានន្ទថា ខ្ញុំចង់ជួប។
បាទ
ថាហើយ នាយកោបបិទទ្វារគ្រិប ចាក់សោរក្រឹកៗ។ នាងមណីចាប់ប្លែកអស្ចារ្យក្នុងចិត្ត ជាមួយពួក ”មហាចោរ” នេះ។ នាងឃើញថា មនុស្សម្នាក់ៗមានសតិរឹងមែន រួចវិនិច្ច័យក្នុង កិច្ចការឃើញថាមាំមួនជាក់ស្តែងៗ តែកិច្ចសន្ទនារវាងអារុណ និងមានន្ទ នាងលបស្តាប់ឮ ឈ្មោះមួយគឺឈ្មោះ “បម្រុង” ដែលពុំមែនជាបក្សពួករបស់មានន្ទជាដាច់ខាត។
លុះដល់នាយកោបឡើងទៅលើ មានន្ទហៅសួរ។
នាយកោបប្រាប់ថាៈ
អ្នកស្រីចង់ជួបនឹងលោកគ្រូ។
អញក៏ចង់ជួបនឹងនាងដែរ។ បងកាល បងអារុណ មើលដាក់យាមចង្កូតអោយស្រួល បួលណ៎ា!
បាទ!
បាទ!
មានន្ទចាប់ភ័យក្តុកៗ។ បុរសឈរដកដង្ហើមឲ្យស្រួល តាំងចិត្តឲ្យបាននឹង រួចលោតចុះ ចាក់សោទ្វារឥតបង្អង់ឡើយ។
នាងមណីឮសូរសោទ្វាររបើក នាងប្រុងស្មារតីដូចគ្នា។ លុះឃើញមានន្ទឳនខ្លួនចូល មក នាងធ្វើមុខស្មើ។ ជនទាំងពីរឥតនិយាយរកគ្នាមួយម៉ាត់ឡើយ ត្បិតជនទាំងពីររកពាក្យ ផ្តើមនិយាយគ្នាមិនឃើញ។ នារីដាក់ភ្នែកចុះជាដរាប។ បុរសសម្លឹងមើលមុខនាងជាយូរ ហូតបារីមួយមកអុជជក់រួចអង្គុយបឺតបារី ផ្សែងហុយថ្កោលនិយាយថាៈ
ក្នុងពេលដែលបងជាប់អន្ទាក់អូនៗ មានគ្រោងការណ៍មួយដ៏អស្ចារ្យចំពោះរឿងអូន និងបង។ ឥឡូវនេះ វាសនាដើរចុះឡើងធ្លាក់មកត្រូវអូនក្នុងអន្ទាក់របស់បងវិញ តើអូនមាន គ្រោងការណ៍ដ៍ចម្លែកអ្វីមួយទៀតទេ?
នារីញញឹមនឹកថា បងមានន្ទដឹងខ្លួនប្រាកដថា ទុក្ខទោសដែលខ្លួនទទួលទាំងប៉ុន្មានគឺ មាននាងជាមេ។ នាងញញឹមជានិច្ចរួចឆ្លើយថាៈ
ខ្ញុំអាចឆ្លើយជម្រាបបងបាន អំពីគ្រោងការណ៍ទីពីររបស់អូនក្នងុពេលដែលអូននៅ ក្នុងក្រញ៉ាំរបស់បងនេះ។ តែមុនបង្អស់ ប្អូនសុំសួរបងតើបងគិតធ្វើអ្វីខ្លះដល់រូបអូននេះ?
មានន្ទនៅស្ងៀម គិតស្ទង់រកមើលគំនិតនារី រួចឆ្លើយៈ
យកប្អូនទៅជម្រះខួរក្បាលឲ្យជ្រុះផុតគំនិតសុញ ពីគំនិតខ្ញុំគេរំលោភលើគេ រួចធ្វើរូប ប្អុនទៅជាស្រីតស៊ូមួយ ដើម្បីជាប្រយោជន៍ជាតិយើង។
នាងមណីសើចៈ
ខ្ញុំស្មានតែបងយកខ្ញុំទៅសម្លាប់។
នៅទីនេះ គេមិនសម្លាប់មនុស្សដោយងាយៗទេ តែគេមិនខ្លាចនឹងសម្លាប់មនុស្សទេ។ ដំបូងគេព្យាយាមកែមនុស្សសិន។ បើកែមិនកើត ទើបគេសម្លាប់ចោលជាក្រោយ។
(សូមរងចាំតាមដានភាគទី៤៦ នៅសប្តាហ៍ក្រោយ)