(ស្នេហាលើទូក)
នាងកែវមណីឡើងស្លាំងបបូរមាត់។ មានន្ទអីក៏ដឹងចិត្តនាងម្ល៉េះ?
ឳ! អស់ហើយ គ្រោងការណ៍សម្ងាត់របស់នាង។ ធីតាឃើញជាក់ជារត់មិនរួចជាដាច់ខាត។ ច៎ា! ដល់កន្លែងនោះ អូនហៅតម្រួតឪ្យជួយជាធម្មតាទេ ព្រោះបងចាប់អូន។ តើបងធ្វើម៉េច ទៅ?
មុនដល់កន្លែងនោះ បងឪ្យអោយអូនលេបថ្នាំងងុយដេក ឲ្យអូនគេងលក់ រួចបងកំហែង តម្រួតថាកុំឲ្យឮមាត់អម្ចាស់ពួកឯងដេកលក់។ ព្រះនាងត្រូវការទៅទល់ដែនទៅរកមហា ចោរ។ អូនឃើញទេធ្វើយ៉ាងនេះអូនទៅណារួច?
ច៎ាះ! ច៎ាះ! អូនគិតរត់បែបនោះមែន!
ថាហើយ នាងប្រះខ្លួនទន្ទឹមនឹងមានន្ទ រួចឳបបុរសហយ៉ាងតឹងនិយាយតទៅទៀតថាៈ
បងប្រាជ្ញាមែន តែចាំមើលអូនរត់ឲ្យរួចពីកណ្តាប់ដៃមហាចោរកំណាច។
មានន្ទសើចរួចក្រោកអង្គុយអុជបារីមួយទៀត បង្ហុយផ្សែងធ្លោម ធីតាក្រោកតាម អង្គុយប្រកៀកជាប់ជិតនឹងមានន្ទ។ និយាយថាៈ
ក្នុងជាតិនេះ ប្អូននៅតែស្រលាញ់ “មហាចោរ” តែមួយនេះដែលប្លន់នគរ ដែលជួយ ជាតិដែលដោះទុក្ខប្រជាជន? តែប្អូនមិនចង់បានយកធ្វើជាប្តីទេ ព្រោះចិត្តគេខ្ពស់ណាស់ ប្អូន ឈោងមិនដល់ធ្វើមិនដូចតាមមិនទាន់…
មានន្ទឳបនាងលើកស្រីបីត្រកង រួចដាក់បណ្តោយទៅលើគ្រែ
គេងទៅអូន បងលាហើយ
អញ្ជើញ អូ! ឈប់សិន…
នាងស្ទុះក្រោកឡើង ស្ទុះលោតពីលើគ្រែទៅឳបក្រញីមានន្ទដែលញញឹមជានិច្ចរួចនាងផ្តួល ខ្លួនលើដៃជាសញ្ញាលាគ្នារួចបិទភ្នែក។
មានន្ទថយខ្លួនមួយៗ ចេញពីធីតា រួចនិយាយជាចុងបង្ហើយថាៈ
បងទុកទ្វារចំហឲ្យអូនរត់ទៅតាមខ្យល់ចុះ។
នាងមណីលើកដៃ មានន្ទលើកដៃ រួចជនទាំងពីរក៏បែកគ្នាទៅ។ ចោរដេកសម្លឹងមើល ផ្កាយលើដំបូលទូក។ ធីតាលបស្តាប់នាយអាយ គ្មានឮសូរក្រៅពីដង្ហើមជនអ្នកដេកលក់នោះ ប៉ុណ្ណោះ។ កញ្ញាខ្មួលខ្មាញ់រួចរីករាយក្នុងចិត្តយ៉ាងក្រៃអនេក។ នាងដើរលបៗ លើកជើង ឡើងក្តារទូកខាងក្រោយ។ នាងបម្រុងដែលកំពុងអង្គុយកាច់ចង្កូត ងោកផ្ងក់ភ្ញាក់ដូចគេ កន្រ្តាក់ហៀបស្រែក តែម្រាមដៃដ៏ទន់ភ្លន់របស់ព្រះនាងខត្តិយ៉ាណី ខ្ចប់បបូរមាត់ដែលហៀប នឹងស្រែកឡើងនេះជាប់។ បុរសភ័យក្តុកៗ ដកដង្ហើមធុំក្លិនក្រអូបសាយពីម្រាមដៃដ៏តូច ច្រឡឹងនេះ។ ទ្រូងអ្នកញ័ររន្ធត់ស្ទើរធ្លាយជាពីរបី។ ញើសស្អិតៗ បែកញើសពីខ្នងអ្នកទាំងក្នុង រាត្រីដ៏ត្រជាក់នេះ។
ព្រះនាងឈរច្រត់កែងដៃ ផ្ទេរខ្លួនយ៉ាងទន់ភ្លន់នៅជិតត្រចៀកបម្រុងខ្សឹបថាៈ
កុំអោយបងនិយាយខ្លាំងអី!
អូយ! ពាក្យបង…បង…បងមួយម៉ាត់នេះថ្មីអ្វីក៏ថ្មីម្ល៉េះ?
ពាក្យនេះមានទម្ងន់ប៉ុនភ្នំព្រះសុមេរុមកលើចិត្តកម្លោះ។ បើកាត់ជាតម្លៃពាក្យនេះថ្លៃរាប់កោដិ រៀល។ អស្ចារ្យមែន! លោតែនាងហៅមាណពយើងបង បង…។ ពាក្យមួយម៉ាត់នេះឮសូរពីរយដងក្នុងមនោសញ្ចេតនាអ្នកកាច់ចង្កូតយើង។ បុរសហាក់ឃើញថា រូបអ្នកថ្លៃផុតអស់ប្រុស ឯទៀត។ ត្បិតធីតាមួយក៏ល្អផុតអស់នារី មកសុំខ្លួននៅពីក្រោមអ្នក។ ឳ! សំណាងអីក៏ធំម្ល៉េះ! កំពុងភ្លឹកក្នុងការងងុយ ព្រះអាទិត្យមួយរះឡើងបំភ្លឺព្រលឹងមាណពឲ្យភ្លឺរីករាយឡើងនឹង តណ្ហាដែលហូរកំហុកយ៉ាងខ្លាំង ស្ទើរភ្លេចអស់ករណីកិច្ចដែលកំពុងធ្វើ។ ខ្វះការអប់រំដូចអ្នក តស៊ូឯទៀត មាននាយកោប មហាកាល រីវៈ អារុណ ជាដើម មនោគតិរបស់នាយបម្រុងជ្រុល យ៉ាងលឿនគ្មានអ្វីទប់ឡើយ។ បុរសក្រឡេកមើលនាយអាយ សំលឹងមើលទៅអ្នកទូកអស់ ឃើញលក់ស្កប់ស្កល់។ ជយោ! ពេលវេលាក៏ចេះជួយសេចក្តីស្នេហា រវាងជនកំសត់ម្នាក់ជា មួយព្រះនាងខត្តិយ៉ាណីមួយអង្គដែរ។ នាយបម្រុងត្រិះរិះថា ”ឥឡូវគេហៅអញបង តើអញ ហ៊ានហៅគេអូនឬទេ? ទេ! ទេ! មិនសមទេឯងជារាស្រ្តសាមញ្ញនេះ គេជាស្តេច! ឳ! ឃើញខុស គ្នាឆ្ងាយណាស់” អភ័ព្វជញ្ជាំងវណ្ណៈ។
បុរសប្រឹងទប់ចិត្តអ្នកដែលបុកជ្រួលឡើងខ្លាំង ដោយជាប់ចិត្តខ្សឹបតបវិញថាៈ
អឺ ព្រះនាងមិនទាន់ផ្ទុំទេ?
នារីញញឹមឆ្លើយយ៉ាងត្រជាក់ដល់បណ្តូលចិត្តថាៈ
ច៎ាះ! ខ្ញុំមិនទាន់ទទួលដំណេកទេ ខ្ញុំអផ្សុកណាស់
ខាងក្នុងក្តៅណាស់ទៅឬអី?
បាទ! បាន មានអីទាន តែប្រយ័ត្នក្រែងលោកគ្រូឃើញ។
សំឡេងធីតាយ៉ាងគ្រលួចរឹតតែពិរោះឆ្លើយទៀតថាៈ
មិនអីទេ! បើបងខ្ញុំភ្ញាក់ ខ្ញុំរត់ទៅវិញភ្លាម ខ្ញុំមិនឲ្យបងព្រួយទេ។
ជនទាំងពីរក៏នៅស្ងៀម ហាក់អស់សំដី និយាយរកគ្នា។ នាងមណីរិះរករឿងនិយាយទៀតថាៈ
យី! ខ្យល់ខាងក្រៅរហើយត្រជាក់ស្រួលណាស់ហ្ន៎។
ខ្ញុំរងាណាស់ អ្នកនាងមិនរងាទេឬ?
ច៎ាះ! ឥឡូវរងាដែរ។
ពាក្យនេះ ធ្វើឲ្យទឹកចិត្តបុរសកម្លោះឡើងប៉ឺតប៉ោងរឹតតែខ្លាំងជាងមុនទៅទៀត។ បុរស ជឿជាក់ថា ល្ងាចកំសត់នេះជាល្ងាចពិសេសដែលអ្នកជាមនុស្សទន់ខ្សោយបានស្នេហាស្ត្រី ម្នាក់ដ៏ខ្ពង់ខ្ពស់បំផុត។ បុរសលួចញញឹមសង្ឃឹមទុកថា ចំណងស្នេហារបស់អ្នកមុខជាបាន សម្រេចក្នុងមួយពេលដ៏ចន្លោះនេះមិនខាន។
(សូមរងចាំតាមដានភាគទី៤៨ នៅសប្តាហ៍ក្រោយ)