ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤៨)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤៨)

ស្នេហាលើទូក

          ធីតាសួរធ្វើរាយមាយថាៈ​

          យើងមកដល់ណាហើយបង?

          បាទ! មកដល់…ជាងពាក់កណ្តាលផ្លូវហើយ

          ភូមិអ្វី?

          ភូមិក្រោម

          បងស្គាល់កន្លែងទាំងនេះទេ?

          បុរសឡើងជោរ និយាយដោយរួសរាន់ថាៈ

          ឳ! ទីនេះខ្ញុំស្គាល់ដូចស្គាល់ហោរប៉ៅខ្ញុំដូច្នោះឯង។ ខ្ញុំធ្លាប់រកទទួលទានតាំងពីក្មេងៗ មករហូតដល់ថ្ងៃនេះ។ ខ្ញុំធ្លាប់ស្គាល់ផ្លូវរទេះ ផ្លូវជើង ផ្លូវព្រៃ ផ្លូវវាល។

          បើពេលយប់ បងដើរវង្វេងទេ?

          វង្វេងឯណាកើត ចង់ខ្ញុំដើរធ្មេចភ្នែកក៏រកផ្លូវឃើញដែរ។

          ស្រួលណាស់បង យើងកើតមកជាខ្មែរ ត្រូវតែស្គាល់យ៉ាងហោចក៏ស្គាល់ស្រុកទេស យើង​ឳ្យជាក់លាក់ដែរ។ ស្គាល់យ៉ាងនេះនាំឲ្យស្រួល តែធម្មតាបងមើលផ្កាយ ឬអីបាន ជាមិនវង្វេង។

         ទេ! ទេ! ខ្មែរគ្មានអ្នកណាមើលផ្កាយទេ យើងចំណាំដើមឈើតែម្តង។ យើង ដែលធ្លាប់ដើររាល់ថ្ងៃទៅយើងស្គាល់រហូតដល់ទៅស្មៅគ្រប់គុម្ពថែមទៀតផង។ នាង មណីនឹកថា ប្រុសដែលក្រសួ្រលបញ្ជោតមែន គ្រាន់តែឃើញយើងរូបល្អមកនិយាយ ផងគ្នាឆោតប្រាប់កិច្ចការអស់។ ឥឡូវនាងដឹងថា បុរសនេះអាចមានប្រយោជន៍ដល់ គម្រោងការណ៍របស់នាងដែលចង់រត់។ នាងបានដឹងថា “បុរសនេះស្គាល់អស់ផ្លូវ”។ នាងរិះរកមធ្យោបាយសួរណែនាំឲ្យអាមនុស្សឆោតនិយាយប្រាប់នាងឲ្យអស់។ តែ នាងព្យាយាមធ្វើហយ៉ាងណាកុំឲ្យវាសង្ស័យបានឡើយ។ នាងសួរទៀតថាៈ

         បង! បងឯងចេះហែលទឹកទេ?

         អូ! ខ្ញុំពីរឿងទឹកនេះ ចេះដូចត្រី។ ខ្ញុំធ្លាប់រកស៊ីជើងទឹករាប់ឆ្នាំមកហើយ ខ្ញុំរស់នៅ តែនឹងទូក។

         បង! ខ្ញុំស្គាល់ណាស់ជាតិនេះ ខ្ញុំមិនចេះហែលទឹកនឹងគេសោះ។ កាលណាខ្ញុំ ឃើញគេហែលខ្ញុំចង់ហែលនឹងគេក្រៃណាចង់។

         មានពិបាកអីអ្នកនាង។ បើភ័ព្វសំណាងខ្ញុំមាន ថ្ងៃណាមួយខ្ញុំនឹងបង្ហាត់អ្នកនាង ឲ្យហែលទឹកបង្ហាត់តែមួយភ្នែតទេអ្នកនាងមុខជាចេះហែលទឹកមិនខាន។

         បុរសនឹកថា ល្បងលូកសំដីរកនាងបន្តិច តើនាងយល់យ៉ាងណា។ នារីឮឃ្លានេះ ហើយឈប់មិនទាន់ឆ្លើយភ្លាមទេ តែនាងញញឹមថា បុរសចូលក្នុងអន្ទាក់នាងជា ប្រាកដ។ បុរសរងចាំសំដីនាងយ៉ាងថប់ដង្ហើមទើបឮសំដីក្រោយនេះថាៈ

         ច៎ាះ! បើបានអ្នកចេះបង្ហាត់ ខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំក៏សង្ឃឹមថា ក្នុងពេល ឆាប់ៗនេះខ្ញុំមុខជាបានបងបង្ហាត់ខ្ញុំមិនខាន។

         បម្រុងទោរទន់ក្នុងចិត្តយ៉ាងក្រៃពេក នឹងពាក្យចម្លើយនេះ។ សេចក្តីស្នេហាក៏ ពេញពោរជោរឡើងដូចទឹក។ នាងមណីលូកដៃរបស់នាងកាន់ស្មាបុរស ដែលរឹតតែឲ្យ ប្រុសកម្លោះញ័ររន្ធត់ជាងមុនទៅទៀត។ អ្នកចាប់ម្រាមដៃនេះក្តាប់ច្របាច់ឥតបង្អង់ ឡើយ។ អ្នកនិយាយផ្លាស់សំឡេងញ័រថាៈ

         អូ…អូន…សូមទោស…កុំប្រកាន់…។ ធីតាតបយ៉ាងផ្អែមត្រជាក់ចិត្តថាៈ

         ច៎ាះ! ច៎ាះ! ប្អូនចង់ចេះហែលទឹកណាស់។

   បម្រុងបញ្ជាក់នាងដោយរឹតតែច្របាច់ដៃនេះខ្លាំងឡើងទៀត រួចថាៈ

         បាទ! អូនកុំព្រួយឲ្យសោះ អូនមុខជាចេះហែលទឹកមិនខាន។ តែកុំនិយាយពី រឿងនេះអីព្រោះជារឿងងាយស្រួលណាស់។

         និយាយពីរឿងអ្វីវិញ?​

         បម្រុងនៅធ្មឹងដូចរូបអ្នកតា អ្នកពុំឆ្លើយយ៉ាងណាទេ។ នឹងនិយាយស្រលាញ់ នាងភ្លាមវារឹងបបូរមាត់ពេក រួចម្យ៉ាងទៀតខ្លាចនាងផង នឹងនិយាយពីរឿងអី្វទៅទៀត វាខាតពេលណាស់។ អ្នកអង្អែលម្រាមដៃស្រីឳនថើបម្រាមទាំងប្រាំនេះសញ្ញាចម្លើយ របស់អ្នក។ នារីញញឹមកាន់តែស្និទ្ធនឹងបុរសជាងមុនបន្តិចទៅទៀត។

         ច៎ាះបង! លាក់បាំងអី…ហ៊ឺ ខ្ញុំអៀនមាត់ណាស់។

         បាទ! …បាទ! ខ្ញុំក៏អៀនដែរ…បាទខ្ញុំអៀនជាងអូន ព្រោះខ្ញុំជារាស្រ្តអ្នកក្រ ត្រកូលទាប អ្នកជាក្សត្រីយ៍ អ្នកខ្ពង់ខ្ពស់។

         ទេ! ទេ! កុំបងមានប្រសាសន៍ដូច្នោះ ខ្ញុំអាណិតបងណាស់។

         អូន! អូនគ្រាន់តែអាណិតទេ?

         ច៎ាះ! អាណិត រួច…រួច…ស្រ…ឡាញ់ផង។

         បម្រុងទាញដៃនាងទាំងស្រុងមកឳបថើបរូបរឹតថ្ពាល់អ្នក ជាសញ្ញាស្នេហាមួយ យ៉ាងជ្រាលជ្រៅ។ ស្រីស្រស់បណ្តោយដោយឥតធ្វេសថាត្រូវធ្វើជាអៀនអន់បន្តិចកុំ ខាន ដើម្បីឲ្យប្រុសនេះជឿជាក់ចិត្តនាង។  

(សូមរងចាំតាមដានភាគទី៤៩ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!