ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាការរកឃើញកាក់មាសនៅស្ថានីយបុរាណវិទ្យាមួយកន្លែងក្នុងសតវត្សទី៧

ការរកឃើញកាក់មាសនៅស្ថានីយបុរាណវិទ្យាមួយកន្លែងក្នុងសតវត្សទី៧

ប្រទេសអ៊ីស្រាអែល៖ អ្នកបុរាណវិទូក្នុងប្រទេសអ៊ីស្រាអែលបាននិយាយថា កាក់មាសចំនួន ៤៤ កាក់ដែលមានអាយុកាលតាំងពីសតវត្សទី៧ ត្រូវបានរកឃើញនៅក្រោមជញ្ជាំងមួយនៅក្នុងតំបន់អភិរក្សធម្មជាតិក្នុងប្រទេសអ៊ីស្រាអែល។ អ្នកជំនាញបានប៉ាន់ថាកាកនោះទម្ងន់ប្រហែល ១៧០ក្រាម ដែលបានរកឃើញនៅស្ថានីយបុរាណវិទ្យា Hermon Stream (Banias) ប្រហែលនៅក្នុងសម័យសង្គ្រាមក្នុងឆ្នាំ ៦៣៥ នៃគ.ស.។ ក្រុមអ្នកបុរាណវិទូបានបន្តនិយាយថាកាក់មាសទាំងនោះ គឺស្ថិតនៅក្នុងសម័យកាលនៃការគ្រប់គ្រងរបស់អាណាចក្រ ប៊ីហ្សង់ទិន នៅក្នុងតំបន់​ Hermon Stream។ អាណាចក្រ ប៊ីហ្សង់ទិន គឺជាអាណាចក្រដែលស្ថិតនៅភាគខាងកើតនៃចក្រភពរ៉ូម ដែលមានរយៈពេលជាង ១,000 ឆ្នាំ។

លោក Yoav Lerer នាយកប្រធានគ្រប់គ្រងការធ្វើកំណាយបាននិយាយថា យើងជឿថាកាក់ដែលកប់នេះ គឺប្រហែលអាចជាកាក់របស់អ្នកដែលមានឋានៈខ្ពស់ និងមានអំណាច ហើយការដែលយកកាក់ទៅកប់នេះ គឺប្រហែលមកពីសង្រ្គាម។

អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា ក្រៅពីកាក់មាស អ្នកស្រាវជ្រាវក៏បានរកឃើញនៅសំណល់អគារ បណ្តាញទឹក កាក់សំរឹទ្ធ និងវត្ថុសិល្បៈជាច្រើនទៀតផងដែរ។ លោកស្រីបណ្ឌិត Gabriela Bijovsky អ្នកជំនាញខាងរូបិយវត្ថុនៅអាជ្ញាធរវត្ថុបុរាណរបស់អ៊ីស្រាអែល បាននិយាយថា កាក់មួយចំនួន គឹក្នុងរជ្ជកាលស្តេច Phocas (ឆ្នាំ៦០២-៦១០ នៃគ.ស.) និងខ្លះទៀតស្ថិតនៅក្នុងរជ្ជកាលរបស់សេ្តចHeraclius៕

ដកស្រង់ពី៖ Gold coins hidden in 7th Century found in wall – BBC News

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!