តំបន់ខស័របុរាណ

ខស័រ (Ksour) គឺជាឈ្មោះ​នៃតំបន់មួយដោយមានទីក្រុង៤រួមគ្នា ដោយរួមមាន Ouadane, Chinguetti, Tichitt និង Oualata ដែលមានទីតាំងស្ថិតនៅតំបន់វាលខ្សាច់សាហារ៉ា (Sahara) ក្នុងប្រទេស​ម៉ូរីតានី (Mauritania)។ ទីក្រុងទាំងបួននោះ គឺជាទីក្រុងសំខាន់ៗនៅក្នុងតំបន់ភាគពាយ័ព្យនៃទ្វីបអាហ្វ្រិក ដែលមានតួនាទីជាបណ្តុំនៃវប្បធម៌ សាសនា និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅក្នុងតំបន់នោះ។

ផែនទីនៃទីក្រុងទាំង៤ក្នុងតំបន់ខស័រ
ប្រភព៖ https://www.africanworldheritagesites.org/

ខស័រ គឺជាតំបន់តែមួយគត់នៅក្នុងប្រទេសម៉ូរីតានីដែលក្នុងតំបន់ភាគពាយ័ព្យនៃទ្វីបអាហ្វ្រិក និងមានការតាំងទីរស់នៅតាំងពីស.វ.ទី៧នៃគ.ស.មកម្លេះ។ លើសពីនេះក៏មានការវិវត្តន៍ជាបន្តបន្ទាប់រហូតដល់មានការបង្កើតជាទីក្រុងចំនួន៤ ដែលកសាងនៅចន្លោះ ស.វ.ទី១១ និងទី១២នៃគ.ស. និងបន្តរហូតដល់ស.វ.ទី១៦ ដែលជាតំបន់ពាណិជ្ជកម្មដ៏សំខាន់រវាងតំបន់វាលខ្សាច់សាហារ៉ា និងតំបន់ផ្សេងៗទៀត។

សំណង់ស្ថាបត្យកម្មនៅក្នុងទីក្រុងទាំងនោះ គឺជាផ្នែកមួយដែលបានបង្ហាញអំពីបច្ចេកទេសសំណង់សាងអំពីថ្ម មានការតុបតែជាក្បាច់លម្អផ្សេងៗ និងស្នាដៃវប្បធម៌ របស់មនុស្សនៃតំបន់ខស័រនេះ។ ជាពិសេសសំណង់ អាគារ ផ្ទះ និងព្រះវិហារអ៊ីស្លាម ដែលកសាងតាមបែបសិល្បៈនៃប្រជាជនក្នុងតំបន់នេះ។​

ទីក្រុង Ouadane ត្រូវបានកសាងនៅពាក់កណ្តាលនៃស.វ.ទី១២​ ប៉ុន្តែទីតាំងនេះមានការតាំងទីរស់នៅតាំងពី​ស.វ.ទី៨នៃគ.ស. និងបានក្លាយជាតំបន់ដ៏សំខាន់ខាងផ្នែកពាណិជ្ជកម្មនៅស.វ.ទី១៥។ នៅពាក់កណ្តាលស.វ.ទី១៥ នៃគ.ស. មានការសាងសំណង់ព្រះវិហារដំបូងគេមួយ ដោយក្រុមមនុស្សរស់នៅទីនោះ និងចាប់ពីស.វ.ទី១៦។ តំបន់នេះក៏មានការទំនាក់ទំនងរវាងការធ្វើពាណិជ្ជកម្មជាមួយនឹងជនជាតិព័រទុយហ្គាល់។ រីឯទីក្រុង Chinguetti កសាងនៅស.វ.ទី១១ ក៏ដូចនៅទីក្រុង Ouadane ដែលមានកសាងពីមុនមកហើយ ដែលតាំងពីស.វ.ទី ៧នៃគ.ស.។ ទីក្រុងនេះ មានការរីកចម្រើនអំពីការជួញដូរអំបិល ចេញ ចូលក្នុងតំបន់វាលខ្សាច់សាហារ៉ា និងជាផ្លូវពាណិជ្ជកម្មរវាងទីក្រុង Ouadane and Oualata និងបន្តក្លាយជាទីក្រុងដ៏ធំ ក្រោមការដឹកនាំដោយស្តេច Almohad នៅស.វ.ទី១៣នៃគ.ស. ប៉ុន្តែនៅស.វ.ទី១៩ ទីក្រុងនេះ ត្រូវបានបំផ្លាញដោយសារសង្គ្រាម និងមានដុតកំទេចផងដែរ។ គួរបញ្ជាក់ដែរថា ទីក្រុងនេះគឺជាទីក្រុងធំជាងគេក្នុងចំណោមទីក្រុងទាំងបួនក្នុងតំបន់ខស័រ​។ ចំណែកឯទីក្រុង Tichitt គឺជាទីក្រុងសំខាន់មួយក្នុងសម័យនៃអាណាចក្រ Berber នាស.វ.ទី១១ នៅក្នុងតំបន់សាហារ៉ា បានតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងទីក្រុង Ouadane និង Chinguetti យ៉ាងជិតស្និត និងចុងក្រោយជាទីក្រុង Oualata ដែលមានការតាំងទីរស់នៅតាំងពីស.វ.ទី៥នៃគ.ស. ដែលមានផ្លូវពាណិជ្ជកម្មចំនួនពីរសម្រាប់ភ្ជាប់ពីទីក្រុង Chinguetti និង Tichitt ទៅនឹងតំបន់ផ្សេងទៀត និងបន្តក្លាយជាទីក្រុងដ៏សំខាន់នៅចុងស.វ.ទី១៩នៃគ.ស.។

ព្រះវិហារក្នុងទីក្រុង ​Chinguetti
ប្រភព៖ https://www.skyscrapercity.com/

សរុបជារួមមកសំណង់ស្ថាបត្យកម្មជាច្រើននៅក្នុងតំបន់ខស័រ ជាភស្ថុតាងដ៏សំខាន់ក្នុងការបង្ហាញអំពីការវិវត្តិន៍នៃបច្ចេកទេស និងគំនិតច្នៃប្រឌិតរបស់មនុស្សនៃតំបន់វាលខ្សាច់សាហារ៉ាដែលរួមមានសំណង់អាគារ ផ្ទះ ព្រះវិហារអ៊ីស្លាម ជាដើម។ ក្រៅពីនេះ តំបន់ខស័រ គឺមានមនុស្សរស់​នៅតាំងពីស.វ.ទី៥ បន្ទាប់មកក៏មានការបង្កើតជាទីក្រុងសំខាន់ចំនួន៤ផ្សេងៗនៅចន្លោះស.វ.ទី ១១ និងទី ១២​នៃគ.ស.។ តំបន់នេះក៏ស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌពិភភលោកក្នុងឆ្នាំ ១៩៩៦៕

ព្រះវិហារក្នុងទីក្រុង ​Chinguetti
ប្រភព៖ https://www.skyscrapercity.com/

————————————

Ancient Ksour sites

Ksour is the name of an area with four cities together, including Ouadane, Chinguetti, Tichitt, and Oualata, located in the Sahara Desert in Mauritania. These four cities are the major cities in northwestern Africa, serving as cultural and religious centers and major trading centers in the region.

ksour is the only region in Mauritania in the northwestern part of Africa and has been inhabited since the 7th century. In addition, there was a continuous evolution until the formation of four cities, built between the 11th and 12th centuries and continued until the 16th century, which is an important trading area between the Sahara Desert and other regions.

The architectural structures in those cities are part of the showcase of the stone construction techniques, the various decorations, and the cultural works of the people of the Ksour region. In particular, the construction of buildings, houses, and mosques was built according to the art of the people in this area.

The Ouadane city was built in the middle of the 12th century, but the site has been inhabited since the 8th century and became an important commercial area in the 15th century. In the middle of the 15th century, there was one of the first temples was built by a group of people living there, and since the 16th century. The area also has trade relations with the Portuguese. As for Chinguetti city was built in the 11th century, as well as in Ouadane, which dates back to the 7th century. The city flourished with salt trade into the Sahara Desert and was a trade route between Ouadane and Oualata and continued to be a major city under King Almohad in the 13th century, but in the 19th century, the city was destroyed by war. It should be noted that this city is the largest of the four cities in the Ksour area. The Tichitt city was an important city during the Berber Empire in the 11th century in the Sahara, with good relationship trade between Ouadane and Chinguetti. The last is Oualata city which has been inhabited since the 5th century with two trade routes connecting Chinguetti and Tichitt to other regions, it continued to become a major city by the end of the 19th century. In conclusion, the many architectural structures in the Ksour region are important evidence of the technological and human evolution of the Sahara Desert, including the construction of buildings, mosques, houses, etc. In addition, the Ksuor area has been inhabited since the 5th century, later there are also the formation of four major cities between the 11th and 12th centuries. The area was also on the World Heritage List in 1996.

អត្ថបទដោយ៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!