ទំព័រដើមនិទានកថាអក្សរសិល្ប៍អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៥០)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៥០)

(ស្នេហាលើទូក)

          ព្រះនាងមណីគ្រវីក្បាល ធ្វើដូចឆ្ងល់ថាៈ

          បើដូច្នោះ ធ្វើម្តេចឲ្យយើងបានជួបគ្នាឆាប់បាន? បង! ឳយើងជួបគ្នាបាននោះទាល់តែ ដល់ពេលប្អូនរួចពីឃុំឃាំងនេះ។ ហ៊ឺ! រួចពីឃុំឃាំងមិនដឹងឆ្នាំណា ពេលណា វេលាណាទេ។ ប្អូនមុខតែស្លាប់ខ្លួន ព្រោះតែសេចក្តីសេ្នហារបស់យើងមិនខាន។

          នាយបម្រុងឮដូច្នោះ ព្រឺខ្លួនខ្ញាកៗ គិតយ៉ាងយូរ អេះក្បាលតឹងទ្រូងពេក ដោយរកផ្លូវ ដោះស្រាយមិនឃើញ។ អ្នកសួរនាងថាៈ

          បើដូច្នោះ យើងត្រូវធ្វើយ៉ាងណា ដើម្បីឪ្យបានជួបគ្នាឆាប់ៗ?

          នាងមណីត្រេកអរពន់ពេក។ នាងមានគ្រោងការណ៍និយាយស្រេច។ នាងនិយាយថាៈ           បើងបងគិតតាមប្អូន ក្នុងរវាងបីថ្ងៃទេ យើងបានជួបគ្នាជាប្តីប្រពន្ធមិនខាន។

          បម្រុងនិយាយលាន់មាត់ថាៈ

          ធ្វើយ៉ាងណា?

          ច៎ាះ! តាមប្អូន គឺបីថ្ងៃទៀត យើងរៀបការគ្នានៅប្រាសាទព្រះកម្ពុត!!

          បម្រុងឆ្លើយកាត់ថាៈ

          ឯប្រាសាទព្រះកម្ពុត?

          យើងរត់ទៅ!

          ត្រេកអរស្ទើរភ្លូកអស់ភពផែនដី បម្រុងកោតសរសើរផែនការនេះក្រែពេក។

          បាទ! មែនៗ យើងរត់ទៅ តែរត់យ៉ាងណា?

          បងចេះហែលទឹកស្រាប់ បងបីប្អូនហែលដល់គោក។ បងស្គាល់ភូមិភាគស្រាប់ បងនាំ ប្អូនទៅប្រាសាទព្រះកម្ពុត នេះជាការស្រេចបាត់ហើយ។

          មែន! មែន! អូន…អូន…យើងមុខជាបានជួបគ្នាមិនខាន។ តែអូន បងអាណិតដល់ លោកគ្រូណាស់ គាត់ស្មោះត្រង់នឹងជាតិ គាត់សុខចិត្តលំបាកវេទនាព្រោះជាតិ គាត់លះបង់ អស់បុណ្យសក្តិដើម្បីធ្វើតាមពាក្យវិសេសក្លាហាន​ គាត់មានចិត្តថ្លៃថ្លូរ មិនគួរបងក្បត់គាត់ សោះ។

          នាងមណីខាំមាត់សង្កត់ពាក្យថាៈ

          យ៉ាងហ្នឹងឬដែលហៅថា ស្រលាញ់ខ្ញុំ។ ឥឡូវយើងស្រលាញ់ ឬមួយយើងបែកគ្នា? អូនមិនខ្លាចនឹងបែកទេ ព្រោះប្អូនក៏ពុំទាន់ធ្លោយប្រាណឯណាលើរូបឯង។ គិតឲ្យមែនទែន ទៅមើល?

          នាយបម្រុងសើច និយាយបង្វែងថាៈ

          ឥឡូវថា បើយើងនាំគ្នាទៅដល់ប្រាសាទព្រះកម្ពុតហើយ តើអូនធ្វើយ៉ាងណាទើបព្រះ កម្ពុតយល់ព្រមអោយយើងបានគ្នាជាប្តីប្រពន្ធ?

          ការនេះស្រេចលើខ្ញុំ បងមានគុណដល់ទៅជួយយោងជីវិតខ្ញុំហើយណាក៏ព្រះកម្ពុត មិនយល់ព្រមទៀតនោះ។ បង!​ បង! ទៅៗ យើងនាំគ្នាលោតទឹកទៅ ឆាប់ឡើងក្រែងដល់ពេល គេមកផ្លាស់បងទៅ?

          ទៅ! ទឹកកួចទូករ៉េវរេចុះឡើង។ បម្រុងចាប់ដៃនាងមណីក្រោកឈរឡើង។ នាយកោបស្ងាប ហ៊មៗនាងមុខទូក។ ជនទាំងពីរឳនចុះ។ នាយកោបក្រោកឈរខ្ពុរមាត់ឮរ៉ូៗ។ ព្រះនាងថយក្រោក។ បម្រុងអង្គុយកន្លែងដូចដើម។ នាយកោបដើរ តេលតោលទៅលុប មុខទៀត។ ព្រះនាងឳនក្បាលរត់ចូលក្នុងបន្ទប់វិញ ទៅប្រះខ្លួនលើពូកដដែលក្នុងទីងងឹត ជុំវិញជញ្ជាំងទាំង បួនដដែល។ គឺនាយកោបដល់វេនកាច់ចង្កូតហើយ។ ក្រោយមកព្រះនាង ឮសូរនាយកោប និង បម្រុងនិយាយគ្នារអ៊ូៗ អំពីសង្គ្រាមពីម្សិល។ ជនទាំងពីរអុជថ្នាំជក់ មួយស្របក់ ទើបឮសូជើង បម្រុងទៅកាន់ដំណេក។ នាយកោបកាច់ចង្កូតយ៉ាងសង្ហា។

(សូមរងចាំតាមដានភាគទី៥១ នៅសប្តាហ៍ក្រោយ)        

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!