ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាផូស៊ីល​សត្វខ្យង ពពួក Bellerophon

ផូស៊ីល​សត្វខ្យង ពពួក Bellerophon

ខ្យង​ជា​ប្រភេទសត្វ​មួយ​ដែលមាន​រស់នៅស្ទើរគ្រប់លេខកន្លែង​។​ ពួក​នេះ​មាន​ទាំង​ប្រភេទដែល​រស់​នៅ​ក្នុង​ទឹក​សមុទ្រ​ ទឹក​សាប​ និង​លើ​ដី​ផងដែរ​។​ ពពួកខ្យង​មាន​ប្រវត្តិ​យូរជា​ណាស់​មក​ហើយ​ តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ភស្តុតាង​មួយ​ចំនួន​ពីផូស៊ីល​កប់​នៅ​ក្នុង​ដី ឬថ្ម​។​ ពពួកខ្យង​មាន​អាយុចាស់​ជាង​ ៥០០លាន​ឆ្នាំ​ទៅ​ទៀត​ ​បើ​យើង​ពិនិត្យ​ទៅ​លើ​តារាង​នៃ​ការ​ វិវត្តន៍​របស់​ពពួក​វា (រូបលេខ១)​។ ការ​វិវត្ត​នៃ​ពពួក​ខ្យង​មាន​ការ​រីក​ចំរើន​ជា​លំដាប់​ ពូជ​ខ្លះ​ក៏​បាន​​បាត់​បង់​ទៅ​វិញ​ ​ពូជខ្លះ​ក៏បាន​ក៏​កើត និង​ខ្លះទៀត​ដែល​មាន​តាំង​ពី​យូរ​មក​ក៏​បន្ត​​មកដល់​​បច្ចុប្បន្ន​។​ ខ្យង​ជា​ប្រភេទ​សត្វ ដែល​ស្ថិត​នៅ​ក្នង​ សាខា (Phylum) Mollusca ដែល​ចែក​ចេញ​ជា​ថ្នាក់ (Class) Bivalvia ដែលមាន​ដូច​ជា​ លាស ងាវ​ គ្រំ​… ថ្នាក់​ Cephalopoda មាន​ដូច​ជា​ ម៉ឹក Ammonite និង​ថ្នាក់​ Gasstropoda ដែល​ជាថ្នាក់​នៃ​ពពួក​ខ្យង​នេះ​។​ ថ្នាក់ Gasstropoda ត្រូវ​បាន​បែង​ចែក​ជា​លំដាប់​បន្ត​ទៅ​ទៀត​ទៅ​តាម​រូប​រៀង​ និង​លក្ខណៈ​ជីវសាស្ត្រ​ របស់​ពួក​វា​ (រូបលេខ​២-៣​)​។​ ក្នុង​នេះ​ផង​ដែរ​ខ្ញុំ​សូម​លើក​យក​ពី​ប្រភេទ​ខ្យង​ម្យ៉ាងហៅ​ថា​ Bellerophon ដែល​យើង​បាន​រក​ឃើញ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ខ្យង Bellerophon ត្រូវ​បាន​រស់​នៅ​ក្នុង​សម័យ​កាល​ Cambrian ( ៥៤២​លាន​ឆ្នាំ​) បន្ត​មក​កាន់​សម័យ​កាល​ Triassic  (២០១លានឆ្នាំ) ហើយ​ក៏បាន​ដាច់​ពូជន៍​។​

តារាង​វគ្គីសាស្ត្រ (Taxonomy)​

Kingdom រជ្ជៈPhylum សាខាClass ថ្នាក់Order លំដាប់Family សណ្តានGenes ពួកSpecies ប្រភេទ
AnimalMollusca  GastropodaBellerophontidaBellerophontidaBellerophon 

ខ្យង​ភាគ​ច្រើន​មាន​សំបកមិន​ស៊ី​ម៉េទ្រី​នោះ​ទេ ដែល​មាន​សំបក​វៀចទៅម្ខាង​ជាដើម​។ តែ​ចំពោះ​ខ្យង​ពពួក​ Bellerophon មាន​សំបក​ស៊ី​មេទ្រី​ ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល និង​ពពួក Nautilus (រូបលេខ៤)។​ គេបា​នរក​ឃើញពពួក​ Bellerophon មួយ​ចំនួន​ដែល​មាន​រូប​រាង​ប្រហាក់​ប្រហែល​គ្នា​ តែ​​ខ្លះ​មាន​ភាព​ខុសគ្នា​ ​តែវា​ស្ថិត​នៅ​ក្នុង​ទម្រង់​តែ​មួយ​ (រូប​លេខ៥-៧​​)។​​ ប្រភេទខ្យង​នេះក៏ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ នៅ​ឆ្នាំ​២០២០​ ដោយ​ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ អគ្គសហគមន៍​មូលដ្ឋាន​ នៃ​ក្រសួងបរិស្ថាន​។ ខ្យង​មួយ​​បាន​រក​ឃើញ​នៅ​ភ្នំ​ស្វាយ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ (រូប​លេខ៨) នៅតាមផ្លូវដើរឡើងទៅកាន់​កំពូល​ភ្នំ ប្រហែល​បែកចេញ​ពី​បំណែកថ្មកំបោរ​ ដែលគេវាយ​យក​មក​ដាក់​ជាកម្រាល​ផ្លូវ​។ ខ្យងនេះវាមាន​ទំហំ​៦​ស.ម​ រូប​រាង​ស្ទើ​មូល​ មាន​ស្នាម​ជារលក​​ពាក់​កណ្តាល​ ដែល​ខាន់​ចែកខ្យង​ជា​ពីរ​ជាលក្ខណៈ​ស៊ី​មេទ្រី​។​ ខ្យង​(លេខលេខ៩​) មាន​ប្រភព​មក​ពី​ភ្នំ​បាក់​ ដែល​បាន​រក​ឃើញកាល​ពី​ឆ្នាំ​២០២០​ផង​ដែរ វាមាន​ទំហំ​តូច​ជាង​ ខ្យង​លេខ​៨​។ ខ្យង(​រូបលេខ១០) ​ក៏​បាន​រក​ឃើញ​មក​ពី​ភ្នំបាក់​ តែ​វា​បែក​ជាពីរចំ​ពាក់​កណ្តាល​ ដែល​យើង​អាច​មើល​ពី​ពំនុះកាត់​នៃ​ខ្យង​ទាំង​មូល​បាន​។​ ភ្នំ​បាក់​ និង​ភ្នំ​ស្វាយ​ ជា​ប្រភេទ​ភ្នំ​ថ្ម​កំបោរ​ ដែល​ស្ថិត​នៅ​ក្នុង​សម័យ​កាល Permian មាន​អាយុកាល​ចន្លោះ (២៥២-២៩៩លានឆ្នាំ)។ ប្រសិនបើយើងប្រៀបធៀបខ្យង​ដែលយើង​បាន​រកឃើញ​ទាំង​បី គឺមាន​លក្ខណៈ​ប្រហាក់​ប្រហែលគ្នា ខុសត្រង់តូច​និង​ធំតែ​ប៉ុណ្ណោះ​។ ខ្ញុំ​សូម​ប្រៀប​ធៀប​ រូបលេខ៧​ ប្រភព​បរទេស និង​រូបលេខ៨​ប្រភព​ភ្នំស្វាយ​៖ លក្ខណៈ​ដូចគ្នា មាន​ភ្នីកណ្តាលពុះ​កាត់​ពាក់​កណ្តាល​ខ្យង​បង្កើត​បាន​ជា​អ័ក្សស៊ីមេទ្រី, ស្នាម​ឆ្នូតៗ​សងសាង​ដែល​បង្ហាញ​ពី​ការ​លូតលាស់​របស់​ខ្យង, ផ្នែកមាត់ខ្យង​មាន​ចុង​ស្រួច​ដែល​កើត​ឡើង​ដោយ​ទ្រនង់​អ័ក្ស​។​ ភាព​ខុសគ្នា​ ខ្យង​លេខ៧ មាត់មាន​លក្ខណៈ​ធំជាង​, ផ្នែក​សង​ខាង​នៃ​ខ្យង​លេខ​៧ មាន​រន្ធ​មួយ​ដែល​អាចឱ្យ​យើង​មើល​ឃើញ​គូទរបស់​ខ្យង​ ចំណែក​ខ្យង​លេខ​៨​ មិន​មាន​រន្ធ​នោះ​ទេ​ ជា​ហេតុ​ធ្វើ​អោយ​យើង​មិន​អាច​ឃើញ​គូទ​ខ្យង​នោះ​ទេ​, ខ្យង​លេខ​៨​មាន​លក្ខណៈ​មូល​នៅ​ពេល​ដែល​វា​កាន់​តែធំ​។​ យើង​មិនទាន់​បាន​ដឹង​ច្បាស់​ថាវា​ដូច​គ្នា​នឹង​ប្រភេទ​ដែល​គេរក​ឃើញ​ពី​មុន​ ឬ​យ៉ាង​ណា​នោះ​ទេ​? ចំពោះប្រភេទ (Species) យើង​មិនទាន់​អាច​កំណត់​បាន​នៅ​ឡើយ​ទេ​ ក៏ត្រូវ​ការ​អ្នក​ជំនាញ​ផ្នែក​ផូស៊ីល​ខ្យង​ជួយ​ក្នុង​ការ​វិ​ភាគ​ផង​ដែរ​។​ តែ​យ៉ាង​ណា​នេះជា​របក​គំហើញ​មួយ​ និង​ជា​ទិន្ន័យ​ក្នុង​ការ​ប្រៀប​ធៀប​ជា​មួយ​​ផូស៊ីលនៅ​បណ្តា​ប្រទេស​ផ្សេងៗ​ផង​ដែរ​៕

————————————–

Shell fossil in Bellerophon genes

Shells are a species that lives almost everywhere. These species live in sea, freshwater, and land. Shells also have a long history, based on the finding of some evidence of fossils buried in the ground and rock stone. These shells’ ages are more than 500 million years old according to their evolutionary list of the shells.

The evolution of shells has progressed steadily, some species have disappeared, some species have been born and some have existed for a long time and continue to the present. Shells are a species in the Mollusca phylum, which is divided into a Bivalvia class including clams, cockles, mussels, and so on. Cephalopoda class as Ammonite squid and Gasstropoda class, which is a class of shall. Gasstropoda classes are further divided according to their shape and biological characteristics. In this article would like to mention a shell species called Bellerophon that we found in Cambodia. Bellerophon shell lived in the Cambrian era (542 million years) and continued to the Triassic era (201 million years) and became extinct.

Most shells have asymmetrical shells cover curved to one side and so on. Bellerophons genes, on the other hand, have symmetrical shells cover similar to those of the Nautilus genes. A number of Bellerophons genes have been found that are similar in appearance but in the same form. This type of shell was also discovered in Cambodia in 2020 by the Fossil Study Team of the Department of Heritage zone, the Ministry of Environment. Shells were found in Phnom Svay, Banteay Meanchey province, on the way up to the top of the mountain. Shells were found in the fragments of limestone that broke it to pave the road. This shell is 6 cm in size, almost round in shape which divided the shell into two symmetrically. This shell originated from Phnom Bak, which was discovered in 2020. In addition, other shells have been also found from Phnom Bak. Phnom Bak and Phnom Svay are limestone mountains of the Permian era with dates between (252-299 million years). If we compare the finding shells at three sites, they are similar, only small and large.

In comparation shells from foreign sources with shells found in Phnom Svay, it is the same characteristics, forming an axis of symmetry, stripes on both sides showing the growth of the shell. The difference between shells from Phnom Svay is larger and different shapes than in other sites. Thus, we do not yet know for sure if it is the same as the previously discovered species. As for the species, we have not yet been able to identify it and need the assistance of a shell fossil expert to analyze it. However, this is a discovery and data in comparison with fossils in other countries as well.

អត្ថបទដោយ៖ លោក​ លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!