ទំព័រដើមប្រវត្តិសាស្ត្រទីក្រុងតាក់ស៊ីឡាសម័យបុរាណ ( Ancient city of Taxila)

ទីក្រុងតាក់ស៊ីឡាសម័យបុរាណ ( Ancient city of Taxila)

តាក់ស៊ីឡា ឬ តាកសីលាក្នុងភាសាបាលី (Taxila orTakshashila) គឺមានទីតាំងស្ថិតនៅសង្កាត់​រ៉ាវ៉ាល់ភីនឌី (Rawalpindi) ក្នុងខេត្ត ពុនចាប (Punjab) នៃប្រទេសប៉ាគីស្ថាន(Pakistan)។ ទីតាំងនៃតំបន់នេះ គឺផ្នែកមួយដ៏សំខាន់នៃការសិក្សាស្រាវជ្រាវពីប្រវត្តិនៃព្រះពុទ្ឋសាសនា និងជាតំបន់ដែលមានការតាំងទីរស់នៅដ៏យូរចាប់តាំងពីសម័យ មេសូលីតិច​(Mesolithic) រហូតដល់បច្ចុប្បន្ន។ ក្រៅពីនេះ តាក់ស៊ីឡាក៏ជាបណ្តាញផ្លូវដ៏សំខាន់ដែលតភ្ជាប់ពីចិនមកពីភាគខាងលិចនៅចន្លោះ ស.វ.ទី១ រហូតដល់ស.វ.ទី៥នៃគ.ស. ដែលជាទីក្រុងវប្បធម៌ដ៏សំខា​ន់មួយនៅក្នុងតំបន់អាស៊ីទាំងមូល។

ផែនទីនៃទីក្រុងតាក់ស៊ីឡា
ប្រភព៖ World history

នៅក្នុងតំបន់តាក់ស៊ីឡានេះ គឺមានស្ថានីយបុរាណចំនួន៤ ដែលសំខាន់ជាងគេដែ​លបង្ហាញអំពីការវិវត្តិនៃបច្ចេកទេស សំណង់ស្ថាបត្យកម្ម និងសាសនាក្នុងតំបន់។ ក្នុងនោះមានដូចជា ស្ថានីយ  Saraikala, Bhir, Sirkap, និង Sirsukh។ ស្ថានីយ Saraikala គឺជាសំណង់ដែលស្ថិតនៅក្នុងសម័យបុរេប្រវត្តិ ដែលបង្ហាញអំពីការតាំងទីរស់នៅរបស់មនុស្សនៅក្នុងតំបន់នេះ ដោយមានភស្ថុតាងចាប់ពីសម័យយុគថ្មលំលីង ( Néolitic) រហូតដល់យុគដែក (Iron age)។ រីឯស្ថានីយ Bhir មានអាយុកាលស្ថិតនៅដើមសម័យប្រវត្តិរបស់ទីក្រុងតាក់សីឡា និងមានផ្នែកខ្លះ ប្រហែលកសាងឡើងនៅស.វ.ទី៦នៃគ.ស. ដោយ Achaemenians។ នៅស្ថានីយនោះ គឺមានកំពែង ថ្ម សសរផ្ទះ និងផ្លូវ ដែលបានបង្ហាញអំពីការវិវត្ត នៃហេដ្ឋារចនាសម័្ពន្ឋនាដើមសម័យប្រវត្តិសាស្រ្ត និងជាពិសេសសំណង់នេះ គឺទាក់ទងនឹងប្រវត្តិសាស្រ្ត នៃការចូលមក ក្នុងតំបន់តាក់ស៊ីឡា ដោយអេឡិចសាន់ (Alexa​nder the Great)  ក្នុងឆ្នាំ ៣២៦គ.ស.។ ចំណែកឯស្ថានីយ Sirkap កសាងឡើងនៅអំឡុងពាក់  កណ្តាលស.វ.ទី ២មុនគ.ស. ដែលមានឃើញនូវសំណង់ផ្ទះ ចេតិយ ប្រាសាទ ដែលរៀបចំតាមប្រព័ន្ឋក្នុងសម័យ Hellenistic នៃសិល្បៈរ៉ូមាំង។

ចេតិយ Dharmarajika និង Bhir
ប្រភព៖ taxilamuseum

គួរឱ្យស្តាយទីក្រុងមួយនេះ ត្រូវបានបំផ្លាញដោយ អាណាចក្រ Kushans ដែលមកពីតំបន់អាស៊ីកណ្តាលនៅស.វ.ទី១គ.ស.។ គួរបញ្ជាក់ដែរថា នៅទីក្រុងតាក់ស៊ីឡានេះ ក៏ធ្លាប់មានការធ្វើកំណាយពីមុនៗមកដែរ គឺនៅដើមស.វ.ទី២០ ដោយលោក Alexander Cunningham និង John Marshall ដែលជាប្រធាននៃការស្រាវជ្រាវបុរាណវិទ្យាឥណ្ឌាក្នុងសម័យនោះ។ នៅខាងជើងនៃស្ថានីយ Sirsukh អ្នកបុរាណវិទូបានរកឃើញនូវកម្រាល និងជញ្ជាំងដែលមានឥទ្ឋិពលពីសិល្បៈមកពីតំបន់អាស៊ីកណ្តាល។ លើសពីនេះ នៅតំបន់នេះ ក៏មានសំណង់ព្រះពុទ្ឋសាសនាជាច្រើនដែរ ដូចជា សំណង់ចេតិយ ព្រះវិហារ និងជាមជ្ឃមណ្ឌលព្រះពុទ្ឋសាសនាដ៏ធំផងដែរ។ ការធ្វើកំណាយបុរាណវិទ្យាក៏បានរកឃើញនូវសំណង់ព្រះពុទ្ឋសាសនាផ្សេងទៀត ដូចនៅ Dharmarajika Khader Mohra Kalawan និង នៅ Bahalar ជាដើម ដែលជាបណ្តុំដ៏សំខាន់នៃសំណង់ព្រះពុទ្ឋសាសនាក្នុងទីក្រុងតាក់ស៊ីឡានេះ។ ក្រៅពីនេះ ក៏ឃើញមានសំណង់សាសនាអ៊ីស្លាមផងដែរ ដូចនៅ Giri ដែលមានព្រះវិហារអ៊ីស្លាមដ៏ធំ។ សំណង់នៅតំបន់ Giri គឺសាងសង់ឡើងនៅសម័យកណ្តាល។

ចេតិយ Dharmarajika
ប្រភព៖ taxilamuseum

តាមរយៈទិន្នន័យ ដែលបានបង្ហាញខាងលើ ទីតាំងភូមិសាស្រ្ត និងប្រវត្តិសាស្រ្តនៃទីក្រុងតាក់ស៊ីឡា ត្រូវបានដឹងដោយតាមរយៈការសិក្សាស្រាវជ្រាវបុរាណវិទ្យា សិលាចារឹក និងប្រវត្តិវិទ្យាជាដើម។ តាមរយៈការសិក្សាលើវិស័យទាំងនោះ អ្នកស្រាវជ្រាវបានបង្ហាញថា តាក់ស៊ីឡា គឺជាទីក្រុង និងជារាជធានីបុរាណដ៏សំខាន់ដែលមានទំនាក់ទំនងជាមួយនឹង ក្រិច រ៉ូមាំង ចិន ជាដើម។ ជាពិសេសទីក្រុងនេះ គឺជាមជ្ឃមណ្ឌលព្រះពុទ្ឋសាសនាដ៏សំខាន់ដែរ៕

ប្រភព៖ taxilamuseum

————————————-

Ancient city of Taxila

Taxila or Takshashila is located in the Rawalpindi district of Punjab, Pakistan. The location of this area is an important part of the study of the history of Buddhism and is an area with a long history from the Mesolithic period until the present day. In addition, Taxilia is a main road network linked from China to the West of Taxila between the 1st century to the 5th century where is an important cultural city in the whole of Asia.

There are four major ancient sites in the Taksila area that illustrates the evolution of technique construction, architecture, and religion in the region including Saraikala, Bhir, Sirkap, and Sirsukh sites. Saraikala site is a prehistoric structure that shows the settlement of people in the area, with evidence from the Néolitic to the Iron Age.

Unfortunately, this city was destroyed by the Kushans Empire from Central Asia in the 1st century. It should be noted that the city of Taxila also had previous excavations, in the early 20th century by Alexander Cunningham and John Marshall, who were the head of Indian archaeological research at that time. North of Sirsukh site, archaeologists have found floors and walls influenced the art from Central Asia. In addition, there are many Buddhist structures in the area, such as stupas, temples, and a large Buddhist center. Archaeological excavations have also uncovered other Buddhist structures similar to the Dharmarajika Khader Mohra Kalawan and the Bahalar, etc, which are an important collection of Buddhist structures in Tashkent. It also found Islamic structures likely in Giri, which has a large mosque, and the constructions in Giri were built in the Middle period.

Overall, the geographical and historical site of Taksila is known through the study of archeology, inscriptions, and history. Based on researchers have shown that Taxsila was an important ancient city and capital associated with Greek Rome and China. In particular, the city is also an important Buddhist center.

អត្ថបទដោយ៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!