ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៣រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវ...

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៣រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣

ចំណាំៈ ឆ្នាំទាំង៥ ខាល មមី វក រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃល្អសម្រាប់ផ្តើមកិច្ចការ ការបណ្តាក់ទុន និងការប្រើប្រាស់ហិរញ្ញវត្ថុ។

ឆ្នាំទាំង៣ ជូត ឆ្លូវ ម្សាញ់ រាសីល្អមធ្យម។

ឆ្នាំទាំង៤ ថោះ រោង មមែ ច រាសីស្រុតចុះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកមិនមានបញ្ហាមករាំងស្ទះឡើយ។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការបង្ហាញគម្រោងការងារថ្មី ពីព្រោះលោកអ្នកទទួលបានអំណោយផលលើផ្នែកការទូត និងការទំនាក់ទំនងយ៉ាងខ្លាំង។ ចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម អាចសំឡឹងមើលទិសដៅថ្មីបានយ៉ាងប្រាកដណាស់ ក្នុងនោះដៃគូជំនួញរបស់អ្នកនឹងផ្តល់ភាពស្មោះត្រង់ ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹង។  ដោយឡែក ប្រសិនបើអ្នកនឹងធ្វើការផ្លាស់ប្តូរ ក៏នឹងទទួលបានផលដ៏ប្រសើរផងដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីការងាររបស់អ្នកធានាបាននូវភាពវិជ្ជមាន និងសុទិដ្ឋនិយមក្រៃលែង។ ប៉ុន្តែសូមកុំរងចាំទទួលផលដោយមិនបានធ្វើសកម្មភាព។ អំណោយផលរបស់អ្នកក្នុងថ្ងៃនេះ គេលទ្ធភាពសម្រេចចិត្ត និងការគិតឆាប់រហ័ស។ អ្នកពោរពេញដោយផែនការ ហើយផែនការទាំងនោះនឹងមានមនុស្សជាច្រើនគាំទ្រយ៉ាងខ្លាំង ហេតុដូច្នេះសូមសម្រេចធ្វើការងារទៅតាមបំណងប្រាថ្នា។ ភាពអវិជ្ជមាន អាចកើតឡើងបន្តិចបន្តួច ប៉ុន្តែលោកអ្នកអាចដោះស្រាយបានយ៉ាងងាយ ដូច្នេះគ្មានអ្វីត្រូវបារម្ភទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំក្នុងជំនួញ និងការងារ ប៉ុន្តែលក្ខខណ្ឌដ៏ចាំបាច់បំផុតក្នុងពេលនេះគឺត្រូវបដិសេធអារម្មណ៍រំជួល ចិត្តរវើរវាង និងសំដីទ្រគោះចំពោះមនុស្សនៅជុំវិញខ្លួន។ អ្នកអាចមានបញ្ហាជាមួយមិត្តនៅក្នុងក្រុម ហើយបន្តិចម្តងពួកគេនឹងបាត់ជំនឿលើអ្នក ប្រសិនបើអ្នកមិនគ្រប់គ្រងខ្លួនឯងទេ។ ក្រៅពីនេះ សូមលោកអ្នកកុំមើលស្រាលស្ថានការណ៍ ពិសេសគួរមានទំនាក់ទំនងប្រកបទៅដោយភាពយោគយល់ជាមួយមនុស្សនៅជុំវិញខ្លួន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារផ្តល់ដល់អ្នកនូវភាពចម្រើនលូតលាស់យ៉ាងខ្លាំងសម្រាប់រាល់កិច្ចការទាំងឡាយដែលអ្នកកំពុងធ្វើ និងគ្រោងទុក។ លោកអ្នកអាចដាក់បង្ហាញការងារទាំងនោះបាន ហើយអ្វីៗនឹងផ្តល់មកវិញនូវភាពវិជ្ជមានទាំងអស់។ លោកអ្នកដែលប្រកបការងាររដ្ឋអាចនឹងទទួលបានដំណឹងដ៏រីករាយទាក់ទងនឹងផែនការសកម្មភាពរបស់អ្នក។ នៅមានបញ្ហាមួយចំនួនដែលអ្នកជួបប្រទះ ប៉ុន្តែសូមកុំមានក្តីបារម្ភឡើយ។ អ្វីៗទាំងអស់អាចគ្រប់គ្រង និងដោះស្រាយបានដោយភាពងាយស្រួល។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ដែត។ រាសីថ្ងៃនេះនឹងផ្តល់ភាពជោគជ័យដល់អ្នកពេញមួយថ្ងៃតែម្តង។​ អ្នកនឹងអាចជំនះរាល់ឧបស័គ្គដោយងាយ ហើយមិនត្រូវការក្បួនច្បាប់អ្វីធំដុំនោះទេ​ ពីព្រោះពាក្យសំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំងណាស់ក្នុងការដោះស្រាយបញ្ហា។ សូមព្យាយាមចាប់ផ្តើមការងារតាំងពីព្រឹក ហើយមានភាពរហ័សរហួនជានិច្ច ធ្វើយ៉ាងណាព្យាយាមឈានជំហ៊ានឲ្យបានមុនដៃគូប្រជែង ហើយក៏ត្រូវព្យាយាមបំផុតផងដែរ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី ប៉ុន្តែលោកអ្នកហាក់គ្មានតុល្យភាពចំពោះសុខភាពនោះទេ។ សូមកុំធ្វើការហួសកំរិត ប៉ុន្តែងាកមកសន្សំកម្លាំងវិញ។ អ្នកមិនគួរបង្កើតការងារណាដែលទាមទារកំលាំងខ្លាំងនោះទេ។ ថ្ងៃនេះអ្នកពោរពេញទៅដោយផែនការ និងគំនិត ហើយលោកអ្នកអាចធ្វើការរួមគ្នាជាមួយមនុស្សក្នុងរង្វង់ការងារបាន ប៉ុន្តែមិនត្រូវដាក់បន្ទុកលើគេឡើយ។ លើសពីនេះ សូមជៀស វាងពីជម្លោះ និងបញ្ហារបស់អ្នកដទៃ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។  កិច្ចការរបស់អ្នកស្ថិតក្នុងសញ្ញាណវិជ្ជមាន ក៏ប៉ុន្តែភាពស្មុគ្រស្មាញក៏មានច្រើនដែរក្នុងពេលនេះ។ សូមជៀសវាងការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ ពីព្រោះភាពជំទាស់ និងកាយយល់ច្រលំបន្តិចបន្តួចអាចនឹងកើតឡើង។ ចូរប្រើប្រាស់ថ្ងៃនេះរៀបចំផែនការជាថ្មី ហើយត្រូវខិតខំប្រឹងប្រែងបញ្ចប់ការងារដែលកំពុងតែអនុវត្តន៍ ដើម្បិជាទុនដល់ភាពជោគជ័យក្នុងអនាគតដ៏ខ្លី។ មានព្រឹត្តការណ៍រីករាយជាច្រើននៅខាងមុខ ដូច្នេះសូមចំណាយពេលធ្វើការងារបន្ថែម។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងមុខរបរតូចធំ មានភាពរីកចម្រើនគួរជាទីត្រេកអរណាស់។ លោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា ឬបញ្ឈប់ភាពប៉ុនប៉ងពីមនុស្សដែលចាំមើលបំណាំអ្នក ដោយត្រឹមតែសង្កត់ចិត្ត និងសណ្តោសប្រណី។ ប្រសិនបើមានបញ្ហាច្រើន កុំដោះស្រាយវាក្នុងពេលតែមួយ។ ចូររៀនពីរបៀបប្រើពេលវេលាធ្វើការប្រកបដោយប្រសិទ្ធភាព។ ថ្ងៃនេះប្រសិនបើអ្នកអាចរកពាក្យសាម័ញ្ញមកពិភាក្សា អ្នកនឹងទទួលបានភាពជោគជ័យ។ 

ឆ្នាំថោះ                

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារនានារបស់អ្នកក្នុងថ្ងៃនេះអាចនឹងជួបប្រទះនឹងកំហុសឆ្គងឬភាពរអាក់រអួលច្រើន ដែលមានទំនោរពីមជ្ឈដ្ឋានខាងក្រៅជាជាងក្នុងរង្វង់ការងារ។ ព្យាយាមធ្វើកិច្ចការដោយម៉ត់ចត់ និងកុំធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មិត្តរួមការងារ ក៏ដូចជាថ្នាក់លើក្តី។ ការចូលរួកក្នុងកិច្ចពិភាក្សាគួរតែយកចិត្តទុកដាក់មុននឹងបញ្ចេញយោបល់។ អ្វីៗគួរអនុវត្តន៍ទៅតាមគម្រោងផែនការ និងកាលវិភាគ។ ថ្ងៃនេះមិនមែនជាពេលវេលាសមស្របសម្រាប់ការចេញដំណើរបេសកកម្មផ្លូវឆ្ងាយនោះទេ ដូច្នេះបើអាចគួរផ្អាកសិន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះប្រសិនបើអ្នកចង់សម្រេចការងារ ឬទទួលផលចំណេញក្នុងមុខរបរគួរធ្វើការជាក្រុម ឬសហការការយ៉ាងជិតស្និទ្ធជាមួយដៃគូ។ សកម្មភាពដោយឯកឯងទាំងឡាយ មិនអាចផ្តល់ភាពជោគជ័យធំដុំ ឬអាចនឹងជួបប្រទះផលលំបាកដែលពិបាកកែខៃផងដែរ។ សូមធ្វើការសម្រេចចិត្តផ្អែកលើពត៌មាន និងភាពពិត ហើយហាមដាច់ខាតយកអារម្មណ៍មកលាយឡំ។ ក្រៅពីនេះ សម្រាប់ការពិភាក្សាការងារមិនសមស្របទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារនានារបស់អ្នកមិនទាន់អាចទទួលបានផលតាមក្តីប្រាថ្នាទេក្នុងពេលនេះ។ អ្វីៗទាំងអស់ទាមទារឲ្យមានហេតុផល និងទិន្នន័យច្បាស់លាស់ បើមិនដូច្នេះ ដំណើរការការងារ និងអាជីវកម្មអាចរងផលប៉ះពាល់ និងពិបាកកែលម្អជាថ្មីណាស់។ សូមកុំធ្វើឲ្យមិត្តរួមការងារ និងដៃគូអាជីវកម្មភ្ញាក់ផ្អើលនឹងសកម្មភាពប្រថុយប្រថានរបស់អ្នក ពីព្រោះសកម្មភាពរបៀបនេះមិនមែនជាវិធីល្អដើម្បីទទួលជោគជ័យទេ។ បើទោះយ៉ាងណា។ 

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះលោកអ្នកនឹងជួបប្រទះនូវការងាររវល់ខ្លាំង ស្មុគ្រស្មាញ និងពិបាកដោះស្រាយបន្តិច។ ពិសេស សូមប្រយ័ត្នការខាតបង់ផ្នែកហិរញ្ញវត្ថុ។ សូមកាត់បន្ថយសកម្មភាពអាជីវកម្ម ប្រសិនបើអាចធ្វើទៅបាន ពីព្រោះវិធីនេះធានាបាននៅហានិភ័យទាំងអស់។ សូមរៀបចំវិធីសាស្រ្តប្រកបដោយការទទួលខុសត្រូវ ហើយយកចិត្តទុកដាក់ចំពោះរាល់លក្ខខណ្ឌសំខាន់ៗ។ លើសពីនេះ សូមគិតគូរជាថ្មីជាមួយនឹងការសិក្សារៀនសូត្រ និងទទួល ការចែករំលែកពីមនុស្សនៅក្បែរខ្លួន។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!