ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៥ ខាល ​មមី រកា ចរ កុរ រាសីឡើងខ្ពស់ត្រដែត ចូរត្រៀមខ្លួនទទួលយកតំណែងក...

ឆ្នាំទាំង៥ ខាល ​មមី រកា ចរ កុរ រាសីឡើងខ្ពស់ត្រដែត ចូរត្រៀមខ្លួនទទួលយកតំណែងការងារ និងលាភសក្ការៈចូលក្នុងផ្ទះ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី៨ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកគួរចំណាយពេលក្នុងថ្ងៃនេះ ដោយម៉ត់ចត់ ។ ចំពោះការងារ និងមុខរបររកស៊ីមានសភាពរីកចម្រើនលូតលាស់ជាធម្មតា ប៉ុន្តែសូមកុំបារម្ភថាមពលនៃជោគជាតារាសីនឹងជួយលោកអ្នកឲ្យសម្រេចបានផលជាទីគាប់ចិត្ត។ ចូរចាប់យកឳកាសដោយភាពឆ្លាតវ័យ។ កុំពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ អត់ធ្មត់ និងស្ងប់ស្ងៀម។ សម្រាប់ទំនាក់ទំនងផ្ទាលើខ្លួន ត្រូវខំប្រឹងរក្សាចិត្តថ្លើមគ្នា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានលំនឹងគួរឲ្យកត់     សម្គាល់។  ថ្ងៃនេះអ្នកហាក់ពិបាកចិត្ត តែសូមរក្សាអារម្មណ៍ កុំចុះចាញ់នឹងបញ្ហា និងសូមដោះស្រាយដោយសន្សឹមៗ។ ចូរផ្តោតលើសកម្មភាពបច្ចុប្បន្ន ហើយងាកមកប្រាស្រ័យទាក់ទងនឹងមនុស្សស្និទ្ធស្នាលជាថ្មីឡើងវិញ។ ចូរសម្រាកឲ្យបានច្រើន ដើម្បីរក្សាលំនឹងសុខភាពខួរក្បាល។ ស្នេហាកំលោះក្រមុំ មានភាពល្អូកល្អឺននឹងគ្នាណាស់។​ 

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អ និងមានអនុភាពដើម្បីផ្លាស់ប្តូរ។​ ជាពេលអំណោយផល សម្រាប់ការអនុវត្តន៍ផែនការ ជាពិសេសបើមានទំនាក់ទំនងជាមួយមនុស្សចំណាស់ដែលមានបទពិសោធន៍។  ប្រសិនបើអ្នកមិនមានភាពជឿជាក់ ឈប់ផ្អាកបន្តិច ហើយគិតគូរ និងរៀបគម្រោងឡើងវិញ។ ចំពោះស្នេហាកំលោះក្រមុំនឹងទទួលបានដំណឹងល្អពីដៃគូរ។ ចំពោះសុខភាព មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបអាជីវកម្ម នឹងទទួលបានអតិថិជនល្អៗ និងផលចំណេញយ៉ាងប្រសើរ។ ចំណែកអ្នកប្រកបការងារ នឹងអាចសម្រេចគ្រប់កិច្ចការទាំងអស់។ លោកអ្នកនឹងមានអ្នកស្រលាញ់គាំទ្រក្នុងអាជីព និងការងា ប៉ុន្តែក៏មានមនុស្សច្រណែននិន្ទាច្រើនដែរ។ សម្រាប់ស្នេហា ចូរកុំពន្យាពេល លោកអ្នកគួរតែប្រាប់ដៃគូពីបំណងរបស់អ្នក។ សូមរក្សាទំនាក់ទំនងល្អជាមួយកូនចៅ កុំរឹតត្បិតជ្រុល។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជោគជាតារបស់អ្នកហាក់មានមន្ទិលច្រើន ដូច្នេះសូមកុំទាន់សម្រេចចិត្តធ្វើកិច្ចការធំ ឬបណ្តាក់ទុនឡើយ។ ចូរខិតខំធ្វើកិច្ចការដែលកំពុងមានក្នុងដៃ នឹងស្នើសុំការពិភាក្សាពីមនុស្សនៅក្បែរប្រសិនបើអ្នករកផ្លូវដោះស្រាយមិនបានល្អ។ សូមរក្សាចិត្តគំនិតឲ្យល្អ និងស្ងប់ស្ងាត់ ដើម្បីកុំឲ្យប៉ះពាល់ដល់ចំណងមិត្តភាពជាមួយមនុស្សជុំវិញខ្លួន។ កុំដាក់កំហុសខ្លួនខ្លាំង ប្រសិនបើការងារបរាជ័យ សម្រាក​ និងចាប់ផ្តើមរៀបចំគម្រោងការជាថ្មី។ គូស្នេហ៍មានការយល់ច្រឡំបន្តិចបន្តួច ដូច្នេះចូរព្យាយាមដោះស្រាយ ដើម្បីកុំឲ្យកើតជារឿងធំ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងារហាក់មានភាពច្របូកច្របល់ ប៉ុន្តែនឹងទទួលបានជំនួយពីមនុស្សនៅក្បែរ។ ថ្ងៃនេះគួរចំណាយពេលគិតគូរពីកិច្ចការងារសំខាន់ ហើយបោះបង់ចោលការងារដែលមិនត្រូវនឹងអ្នក។ សូមយកចិត្តទុកដាក់ជាមួយមនុស្សចំណាស់ នៅក្នុងគ្រួសារ​ ដើម្បីទទួលបានការពិភាក្សាយោលប់ និងបទពិសោធន៍ដោះស្រាយបញ្ហា។ សម្រាប់ទំនាក់ទំនងស្នេហា សូមកុំស្ទាក់ស្ទើរបង្ហាញអារម្មណ៍ចំពោះគ្នាទៅវិញទៅមក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមិនចាំបាច់ប្រឹងណាស់ណាទេ ព្រោះលទ្ធផលវិជ្ជមាននៅក្បែរអ្នកជានិច្ច។ ចូរកុំសំឡឹងមើលអនាគតខ្លាំងពេកអី គួរចំណាយពេលទទួល និងរីករាយជាមួយបច្ចុប្បន្ន ដែលកំពុងផ្តល់សំណាងដល់អ្នក។ ចំពោះគូស្នេហ៍នឹងទទួលបានចម្លើយដ៏រីករាយ និងមានស្ថេរភាព។ សម្រាប់សុខភាព លោកអ្នកអាចមានភាពហត់នឿយ និងបាត់បង់ជាតិទឹក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ។ ប្រសិនបើអ្នកមានផលលំបាកផ្នែកហរិញ្ញវត្ថុ ចូរស្វែងរកផ្លូវថ្មីដើម្បីទាញយកចំណូល។   គួរយកចិត្តទុកដាក់ជាមួយមនុស្សចំណាស់ក្នុងគ្រួសារឡើងវិញ ព្រោះគាត់នឹងផ្តល់យោបល់ល្អៗសម្រាប់ការងារ និងផ្លូវជីវិត។ ចូរប្រុងប្រយ័ត្នលើលំនឹងអារម្មណ៍ សម្រាក ឬធ្វើលំហាត់ប្រាណផ្លូវចិត្ត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានភាពចម្រើនលូតលាស់ជាធម្មតា។ ក្នុងពេលមានគ្រោះ ចូរពឹងផ្អែកលើខ្លួន ប្រសើរជាងពឹងលើអ្នកដទៃ។ ថ្ងៃនេះអ្នកនឹងមានសំណាងចំពោះបញ្ហាជីវិតផ្ទាល់ខ្លួន ដូច្នេះចូរទទួលយកអារម្មណ៍ល្អនៃក្តីស្នេហាគ្រប់កាលទេស។ គួរជៀសវាងពិភាក្សាការងារជាមួយមនុស្សផ្ទុយភេទ ឆ្នាំខាល។ លោកអ្នកអាចមានបញ្ហាសរសៃ ចូរដេក ដើរ ឈរអង្គុយឲ្យបានត្រឹមត្រូវ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការនានា ដូច្នេះចូរសម្រេចចិត្តទទួលយកផល និងជោគជ័យ ប៉ុន្តែសូមកុំធ្វេសប្រហែសដោយមើលងាយស្ថានការណ៍។ ចំណែកមុខតំណែងការងារដែលអ្នកបានរំពឹងទុក និងទទួលបានចម្លើយខច្បាស់លាស់ជាទីគាប់ចិត្ត។ សូមបោះបង់ចោលភាពមានៈ ដើម្បី       បញ្ជៀសបញ្ហា។ សម្រាប់សេចក្តីស្នេហា គូស្នេហ៍យល់ចិត្តថ្លើមគ្នាល្អណាស់។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងាររកស៊ីរបស់លោកអ្នកនឹងទទួលាបានការគាំទ្រ ព្រមទាំងប្រាក់ចំណេញមហាសាល។ ក្នុងនោះដែរគម្រោងផែនការការងារដែលបានគ្រោងទុក ក៏បានសម្រេចផលយ៉ាងប្រសើរផងដែរ។ លោកអ្នកអាចរៀបចំពិធីមង្គលនានាបានពេញមួយថ្ងៃ ប៉ុន្តែសូមគោរពទិសខាងកើត។ សម្រាប់ចំណងសេ្នហា គូស្នេហ៍ស្រលាញ់ថែទាំគ្នាល្អណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបររកស៊ីជួញដូររបស់លោកអ្នកស្ថិតក្នុងការគ្រប់គ្រងយ៉ាងល្អប្រសើរជាទីបំផុត។ លោកអ្នកនឹងទទួលបានដំណឹងល្អពីចៅហ្វាយនាយ ឬដំណឹងល្អក្នុងផ្នែកហិរញ្ញវត្ថុដែលបានគ្រោងទុក។ កុំប្រញាប់ប្រញាលធ្វើសកម្មភាព ប្រសិនបើអ្នកមិនមានទំនុកចិត្តពេញលេញចំពោះសមត្ថភាពរបស់ខ្លួន។ សិក្សាវាយងតម្លៃ និងរកការពិភាក្សាជាមួយមនុស្សដែលអ្នកទុកចិត្ត។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន មានភាពសុខដុមរមនាណាស់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!