ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស​.២៥៦៧ត្រូវនឹងថ្...

ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស​.២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣

ចំណាំៈ ឆ្នាំទាំង៦ ឆ្លូវ ថោះ រោង​ ម្សាញ់ វក ច រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៤ ជូត មមី រកា កុរ រាសីល្អមធ្យម។

ឆ្នាំទាំង២ ខាល មមែ រាសីស្រុតចុះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលវលាសមរម្យនោះទេ ពីព្រោះលោកអ្នកមានពេលវេលាច្រើនក្នុងការអនុវត្ត ហើយរាល់ពេលទាំងនោះ គឺសុទ្ធតែមានភាពវិជ្ជមាន។ លោកអ្នកអាចធ្វើការងារនានា តាមការគ្រោងទុក ប៉ុន្តែមិនត្រូវឈានចេញនោះទេ បើខណៈណាដែលអ្នកមិន ច្បាស់ប្រាកដ។ ការជឿទុកចិត្តលើពាក្យសំដីរបស់អ្នកដទៃត្រូវមានកំរិត ហើយបើអាចសូមកុំពាក់ព័ន្ធចំពោះការងារទាំងឡាយណាដែលមិនស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារអាចសម្រេចបានលទ្ធផលគួរជាទីមោទនភាពក្រៃលែង។ លោកអ្នកអាចនឹងទទួលបានភាពរីករាយយ៉ាងខ្លាំងទាំងក្នុងអាជីព និងសម្រាប់ស្ថានភាពជីវិតផ្ទាល់ខ្លួន។ ក្នុងពេលនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ និងមានមនុស្សល្អជាច្រើននៅជុំវិញខ្លួន ដូច្នេះសូមឆក់យកឳកាសថ្ងៃនេះបំពេញក្តីប្រាថ្នារបស់ខ្លួន។ ដោយឡែក ការយកចិត្តទុកដាក់ និងការចែករំលែកវិជ្ជាជីវមានសារសំខាន់ខ្លាំងណាស់ ពីព្រោះលោកអ្នកអាចនឹងទទួលបានការកត់សម្គាល់ និងទំនុកចិត្តក្នុងរយៈពេលយូរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ការងារ និងអាជីវកម្មទាំងឡាយអាចដំណើរការទៅបានដោយភាពជោគជ័យ។ លោកអ្នកអាចយកឈ្នះភាពរឹងស្ទះព្រោះតែការខិតខំប្រែង ក៏ដូចជាភាពស្មោះត្រង់។ ថ្ងៃនេះការនិយាយស្តីពិភាក្សាធម្មតាអាចធ្វើទៅបាន ប៉ុន្តែការចូលរួមប្រជុំពិភាក្សាដែលទាមទារការសម្រេចចិត្ត គឺមានគ្រោះថ្នាក់ច្រើនទៅដល់ស្ថេរភាពការងារ។ យកល្អកុំប្រថុយប្រថានលើករណីនេះ។ ក្រៅពីនេះ សូមបោះបង់ភាពខ្វះជំនឿចិត្តលើខ្លួនឯង និងការសង្ស័យច្រើនដែលគ្មានមូលដ្ឋាន។ ដោយឡែក លោកអ្នកនឹងអាចធ្វើការ សម្របសម្រួលនៅក្នុងមជ្ឈដ្ឋានាការងារយ៉ាងមានប្រសិទ្ធភាព។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរការទៅដោយភាពទទួលខុសត្រូវ លោកអ្នកអាចមានលទ្ធភាពដឹកនាំក្រុមការងារដោយជោគជ័យ។ ពាក្យសំដី និងគំនិតយោបល់របស់អ្នកទទួលបានការគាំទ្រយ៉ាងខ្លាំង ដូច្នេះសូមប្រើពេលវេលានេះបង្ហាញគម្រោងការងារដែលអ្នកមានគិតគូរ។ លោកអ្នកក៏អាចធានាថានឹងទទួលបានដំណឹងល្អទាក់ទងនឹងកិច្ចការ ឬការតម្លើងប្រាក់បៀវត្សរ៍ផងដែរ។ ដោយឡែក សូមព្យាយាមធ្វើការងារតែមួយ ភាពយល់ច្រលំ និងការភ្លេចភ្លាំងអាចកើតឡើង។ ផ្ទុយទៅវិញ លោកអ្នកនឹងទទួលបានលទ្ធភាពក្នុងការយល់ដឹង និងបំពេញការងារដោយភាពងាយស្រួល។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ក្នុងនេះអ្នកអាចសម្រេចចិត្តធ្វើអ្វីទាំងឡាយបាន។ លោកអ្នកគ្រាន់តែចាប់អារម្មណ៍ទៅលើការងារបន្តិច នោះអ្នកនឹងអាចស្វែងយល់ពីភាពរឹងស្ទះ ក៍ដូចជាគោលដៅដែលអ្នកគួរតែអនុវត្ត។ សម្រាប់លោកអ្នកជាបុគ្គលោករដ្ឋ និងឯកជនរំពឹងថាទទួលបានលាភធំពីការិយាល័យ រួមទាំងលាភផ្នែកលុយកាក់ និងសម្ភារៈផង។ ក្រៅពីនេះ លោកអ្នកមិនអាចធ្វើដំណើរដោយភាពមិនច្បាស់លាស់បានទេ ការយល់ដឹង និងប្រមូលទិន្នន័យទាក់ទងការងារជាផលល្អប្រសើរ។ ចំពោះការផ្តល់ ឬការចែករំលែកពត៌មានគួរតែស្ថិតក្នុងរង្វង់តូចចង្អៀត។ ក្រៅពីនេះ សូមរកពេលសម្រាក ឬពិនិត្យ សុខភាពរាងកាយ ដោយសារអ្នកកំពុងរងឥទ្ធិពលអវិជ្ជមានផ្នែកសុខភាព។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការធ្វើដំណើរដែលមិនបានគ្រោងទុក និងការប្រជុំថ្មីៗអាចធ្វើទៅបាន។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់កាករប្រាស្រ័យទាក់ទងគ្នា ប៉ុន្តែជៀសវាងការនិយាយអាក្រក់ និងការរិះគន់។ ហោរាណែនាំឲ្យផ្តោតលើភារកិច្ចរបស់ពួកគេ។ ការនិយាយដើម​ ការនិយាយច្រើន ការសម្រាកពិសារអាហារថ្ងៃត្រង់ក្នុងរយៈពេលយូរ ទាំងអស់នេះអាចប៉ះពាល់លទ្ធផលនៃការងាររបស់អ្នក។ ក្នុងពេលនេះសូមផ្តោតការយកចិត្តទុកដាក់លើពត៌មានក្នុងក្រៅនានា។ លើសពីនេះ លោកអ្នកនឹងអាចស្វែងយល់ពីស្ថានភាព សម្របសម្រួល ព្រមទាំងដោះស្រាយហេតុការណ៍តូចធំបានយ៉ាងប្រសើរណាស់។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមធ្វើការងារឲ្យបានឆាប់រហ័ស។ ហើយវាកាន់តែប្រសើរថែមទៀតប្រសិនបើអ្នកបំពេញការងារឲ្យបានគ្រប់ផែនការដែលបានគ្រោងទុក។ ជោគជាតាអាជីព ណែនាំកុំឲ្យធ្វើការសម្រេចចិត្តលឿន។ ឪកាសគឺនឹងល្អ ប្រសិនបើអ្នកអាចជ្រៀតចូលទៅក្នុងចំណោមដៃគូ ឬគូប្រជែងរបស់អ្នក។ ប៉ុន្តែក៏សូមមានអារម្មណ៍រស់រាយ និងទន់ភ្លន់ចំពោះមនុស្សនៅក្បែរខ្លួន។ ដោយឡែក លោកអ្នកហាក់មានឥទ្ធិពលលើ    ទស្សនៈរបស់គូប្រជែង ដូច្នេះសូមបន្តការងាររបស់ខ្លួនអោយបានសស្រាក់សស្រាំ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារថ្ងៃនេះមានដំណើរការទៅដោយប្រក្រតី ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងខ្លាំងទៅលើគម្រោងការ និងការធ្វើទំនាក់ទំនង។ លោកអ្នកអាចនឹងពិបាកក្នុងការអនុវត្តការងារដោយឯកឯង ដូច្នេះសូមសហការ ឬធ្វើការជាក្រុមទើបជាការល្អប្រសើរ។ ភាពអត់ធ្មត់ក្នុងពេលនេះត្រូវតែមានកំរិតខ្ពស់ ពីព្រោះជម្លោះអាចកើតឡើង និងអាចជះឥទ្ធិពលដល់អារម្មណ៍អ្នកជាសំខាន់។ ក្រៅពីនេះសូមក សូមកុំអន្ទោលជាមួយភាព អវិជ្ជមាននៅក្នុងអតីតកាល ធ្វើការងារដោយការខិតខំប្រឹងប្រែង និងទទួលខុសត្រូវ ពិសេស ធ្វើការស្វែងយល់ជានិច្ច។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមអនុវត្តការងារជាក់ស្តែងជាជាងប្រើប្រាស់ពេលវេលាច្រើនក្នុងការគូសវាសគម្រោងច្រើនពេក។ ក្នុងនោះអ្នកមិនគួរប្រញាប់ប្រញាលទទួលយកការផ្តល់ជូនពីដែគូ ឬគូប្រកួតប្រជែងនោះទេ ពីព្រោះអ្នកអាចអនុវត្តផែនការដោយខ្លួនឯងបាន។ ដោយឡែក ការជឿទុកចិត្តត្រូវតែមានកំរិត សូមវិភាគពាក្យសំដី និងគោលគំនិតចំបងរបស់អ្នកមនុស្សដែលមកទាក់ទងនឹងអ្នក។ បញ្ហាអាចកើតដោយងាយក៏ព្រោះតែការធ្វេសប្រហែសក្នុងពេលនេះ ហេតុនេះសូមយកចិត្តទុកដាក់ជាពិសេសជាមួយ នឹងហេតុការដែលកំពុងកើតឡើង ហើយរកវិធីសាស្រ្តទប់ទល់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារទាំងឡាយដែលអ្នកកំពុងអនុវត្តក្នុងពេលនេះនឹងហុចផលយ៉ាងល្អប្រសើរ។ លោកអ្នកមានមនុស្សជួយទំនុកបម្រុង និងជួយយកអាសារណាស់ ដូច្នេះបញ្ហាតូចតាចខ្លះដែលអាចនឹងកើតថ្ងៃនេះគឺអាចដោះស្រាយទៅបានដោយរលូន។ ប៉ុន្តែភាពចាំបាច់ដែលអ្នកត្រូវធ្វើ គឺការបំពេញតួនាទីឲ្យបានល្អ ព្យាយាមបញ្ចប់ការងារទាំងឡាយដែលមាននៅលើតុ។ ចំពោះល្ងាចនេះ អ្នកនឹងអាចទទួលបានការ ផ្តល់ជូនផ្នែកសម្ភារៈ និងការឧបត្ថម្ភជាលុយកាក់ ឬឳកាសជាដើម ដូច្នេះសូមយកចិត្តទុក ដាក់ ហើយឆ្លើយតបអោយបានទាន់ពេលវេលា។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់កំពុងមានភាពរាំងស្ទះ បញ្ហាស្មុគ្រស្មាញតូចតាចជាច្រើនអាចនឹងជះឥទ្ធិពលអាក្រក់សម្រាប់លទ្ធផលជាទូទៅ។ សូមលោកអ្នកប្រកាន់ខ្ជាប់គោលការណ៍ ប៉ុន្តែក៏ត្រូវព្យាយាមស្វែងយល់ពីបញ្ហា និងរកផ្លូវដោះស្រាយឲ្យបានល្អប្រសើរផងដែរ។ ក្នុងនោះការបាក់ទឹកចិត្ត ការភ្ជាប់ខ្លួនទៅនឹងបញ្ហា ភាពខ្លាចរអាកំហុស នឹងធ្វើឲ្យអ្នកកាន់តែពិបាកដោះស្រាយបញ្ហាការងារ។ សូមលោកអ្នកសុំយោបល់ពីមនុស្សដែលគួរទុកចិត្ត ហើយធ្វើការពិចារណារាល់ពត៌មាននានាដែលអ្នកទទួលបានមុនពេលសម្រេច ចិត្ត ធ្វើយ៉ាងណាកុំអោយគោលគំនិតរបស់អ្នកដទៃមានឥទ្ធិពលដោយងាយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់មិនទាន់អាចឈានទៅដល់ភាពជោគជ័យជាទីមោទនបានទេក្នុងថ្ងៃនេះ។ បញ្ហាពីខាងក្រៅជាចំណុចរឹងស្ទះធំ ដូច្នេះសូមលោកព្យាយាមធ្វើទំនាក់ទំនងខាងក្នុងឲ្យបានល្អជាទីបំផុត។​ ធ្វើយ៉ាងណាកុំឲ្យមានភាពអាក់អន់ចិត្តនឹងគ្នា។ ស្របពេលជាមួយគ្នា ភាពស្មោះត្រង់មានភាពចាំបាច់ក្នុងការដឹកនាំការងាររបស់អ្នកក្នុងពេលនេះ ដូច្នេះកុំធ្វើឲ្យមានភាពថ្លោះធ្លាយឲ្យសោះ។ ក្រៅពីនេះ លោកអ្នកគួរ មានការប្រុងប្រយ័ត្នក្នុងករណីប្រាក់កម្ចី ឬបំណុលនានា ពីព្រោះ​ឳកាសដែលអ្នកនឹងកើត បញ្ហាដោយសាររឿងលុយកាក់នេះមានភាពវិជ្ជមានណាស់នាពេលនេះ៕

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!