ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំថោះ​ បញ្ចស័កព.ស​២៥៦៧ត្រូវនឹងថ្...

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំថោះ​ បញ្ចស័កព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២ខែធ្នូឆ្នាំ២០២៣

*ចំណាំ៖ ឆ្នាំទាំង៤ ខាល មមី រកា ច រាសីឡើងខ្ពស់ត្រដែត។ 

ឆ្នាំទាំង៦ ជូត ឆ្លូវ ថោះ ម្សាញ់ មមែ កុរ រាសីល្អមធ្យម។

ឆ្នាំទាំង២ រោង វក រាសីស្រុតចុះ។


ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកមានដំណើរល្អប្រសើរណាស់ ពិសេសខាងផ្នែក អាជីវកម្ម ពីព្រោះលោកអ្នកនឹងទទួលបានប្រាក់ចំណេញច្រើនជាងដើមទុនដែលដាក់ ចេញ។ ក្នុងថ្ងៃនេះសូមកុំខ្លាចធ្វើការដែលខ្លួនប្រាថា្ន ពីព្រោះអ្នកមានលទ្ធភាពពេញលេញ បំពេញការងារទាំងនោះអោយបានដល់ជោគជ័យ។ ទន្ទឹមនឹងនេះ សម្រាប់លោកអ្នកដែល បំពេញការងាររដ្ឋឯកជននឹងអាចបំពេញការងារដោយរលូន រាល់បញ្ហារឹងស្ទះនាពេល កន្លងមកត្រូវបានដោះស្រាយចប់សព្វគ្រប់។ ក្នុងនោះ សូមកុំភ្លេចធ្វើសកម្មភាពដោយក្លាហាន ម៉ឺងម៉ាត់ និងតាមផែនការ។ ចំណែកការផ្លាស់ប្តូរទីកន្លែងការងារគឺអាស្រ័យទៅតាម បំណងរបស់អ្នក អ្វីៗមានស្ថេរភាពល្អ។  

ឆ្នាំមម

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានសំណាងទ្វេរដងក្នុងថ្ងៃនេះ។ ទ្រព្យសម្បត្តិ មុខតំណែងនឹងមករកអ្នកក្នុងពេលនេះ ដូច្នេះលោកអ្នកគ្មានអ្វីដែលត្រូវបារម្ភនោះទេ។ ប៉ុន្តែសូមរក្សាឲ្យបានរវាងកេរ្តិ៍ឈ្មោះ និងភាពជោគជ័យនៃអាជីពការងារ។ ការបណ្តាក់ទុនលើកិច្ចការងារថ្មី ប្រព្រឹត្តិទៅដោយសញ្ញាណជោគជ័យ និងមានលក្ខណៈរឹងមាំ។ ថ្ងៃនេះមានអំណោយផលខ្លាំងចំពោះការសម្រេចចិត្តលើការងារតូចធំទាំងអស់ ដូច្នេះសូម ប្រើប្រាស់ពេលវេលានេះអោយបានល្អិតល្អន់ កុំអោយបាត់បង់ឳកាសរីកចម្រើននេះ។ ចំណែក រឿងរ៉ាវរបស់អ្នកដទៃគឺគួរជៀសវាងអោយបានខ្ពស់បំផុត។ 

ឆ្នាំកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកនៅក្នុងថ្ងៃនេះនឹងមាន ស្ថេរភាពល្អប្រសើរ។ រាល់ការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានផលតបស្នងយ៉ាង ប្រសើរ។ ក្នុងនោះលោកអ្នកនឹងទទួលបានការផ្លាស់ប្តូរស្ថានភាពការងារអោយទៅជាល្អប្រសើរ ហើយលទ្ធភាពនេះ នឹងធ្វើអោយហិរញ្ញវត្ថុនេះកាន់តែប្រសើរនៅថ្ងៃខាងមុខផង។ ក្រៅពីនេះ ប្រហែលជាអ្នកនឹងមានការធ្វើដំណើរទាក់ទងនឹងអាជីវកម្មដែលបានរំពឹងទុក ឬ មានការផ្លាស់ប្តូរទៅកាន់ទីតាំងថ្មីផង។ ក្រៅពីនេះ សូមយកចិត្តទុកដាក់នឹងទំនាក់ទំនងល្អ ជាមួយមនុស្សនៅជុំវិញខ្លួន ដូច្នេះសូមប្រើប្រាស់ទំនាក់ទំនងរបស់អ្នកសម្រាប់អាជីព។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំអោយមានការព្រួយបារម្ភ ពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ ការចំណាយដើមទុន ការបង្កើតកិច្ចការងារអាជី វកម្មថ្មីៗ នឹងធ្វើអោយអ្នកអាចរកបានប្រាក់ចំណេញច្រើន ហើយសូម្បីតែបញ្ហាក៏មិនអាចមានលទ្ធ ភាពគ្រប់គ្រាន់មករំខានអ្នកនោះទេ។ ចំណែកលោកអ្នកដែលបំពេញការងារខាងរដ្ឋ និងឯក ជនគឺនឹងដំណើរការទៅដោយរលូន ហើយអ្នក៏អាចបញ្ចប់កិច្ចការងារទាំងនោះទាន់ពេល វេលា និងត្រឹមត្រូវ។ 

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នកគិត គូរអំពីគម្រោងអនាគត ពីព្រោះថ្ងៃនេះលោកអ្នកនឹងមិនជួបបញ្ហាលំបាកណាមួយនោះទេ។ ក្នុងនោះ ថ្ងៃនេះក៏ជាពេលដែលមានអំណោយផលសម្រាប់ការសហការ ឬធ្វើការងារជា ក្រុម ដូច្នេះសូមកុំអោយខកខានឳកាសនេះ។ សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ គឺ អាចផ្លាស់ប្តូរទីកន្លែងបាន ហេតុនេះមិនចាំបាច់ត្រូវរងចាំពេលវេលានោះទេ។ ចំពោះលោក អ្នកដែលធ្វើអាជីវកម្មមានដំណើរការល្អ ប៉ុន្តែក៏គួរពង្រឹងការផ្សព្វផ្សាយពាណិជ្ជកម្មបន្ថែម។ ក្រៅពីនេះ សូមកុំភ្ជាប់ទំនាក់ទំនងរវាងការងារបច្ចុប្បន្ន និងភាពបរាជ័យ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលដែលមានអំណោយផលល្អ ប្រសើរសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុនានា។ លោកអ្នកអាចប្រើប្រាស់លុយកាក់ សម្រាប់ការបណ្តាក់ទុន និងបង្កើតអាជីវកម្មថ្មីបាន។ ហើយមនុស្សដែលនៅជុំវិញខ្លួនអ្នក ផ្តល់ការគាំទ្រលោកអ្នកច្រើន ដូច្នេះគ្មានការលំបាកក្នុងការបំពេញការងារជាក្រុមនោះទេ។ លើសពីនេះ លោកអ្នកទទួលបានឳកាសថ្មីៗច្រើនហេតុនេះចូរគ្រប់គ្រងឳកាសអោយបាន ល្អបំផុត។ យកចិត្តទុកដាក់នឹងការងារ ហើយទទួលខុសត្រូវអោយបានខ្ពស់បំផុត ពិសេស ការប្រើប្រាស់ពេលវេលា។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្នក្រែងមានការបែងចែក ការងារខ្លះដែលមិនសមហេតុផល។ 

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នកធ្វើ សកម្មភាព ឬសម្រេចចិត្តជាមួយនឹងពត៌មាន ដើម្បីកុំអោយមានការភ្លាំងភ្លាត់។ លើសពីនេះ ចូរកុំប្រមូលផ្តុំការងារច្រើន ដោយសារអ្នកអាចនឹងគ្មានពេលវេលាគ្រប់គ្រាន់ ដោយសារនៅ ពេលល្ងាចនេះអ្នកអាចបាត់បង់ពេលច្រើន។ ដោយឡែកប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរវិជ្ជា ជីវៈសូមស្វែងរកដំបូន្មានពីមនុស្សស្និទ្ធស្នាល ហើយបើយកល្អកុំទាន់បោះបង់ការងារចាស់ បើអ្នកនៅមិនទាន់ច្បាស់លាស់នឹងស្ថានភាពការងារថ្មីនោះទេ។ ក្រៅពីនេះ អ្នកអាចជួបនឹង មតិរិះគន់ ការមើលបំណាំ ឬការក្លែងបន្លំខ្លះ ហេតុនេះសូមស្វែងយល់អោយបានលំអិត និង កុំងាយទុកចិត្តជាមួយមនុស្សដែលមិនសូវស្គាល់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ ​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកត្រូវចំណាយកំលាំងកាយ ចិត្តយ៉ាងណារក្សាការរស់នៅប្រចាំថ្ងៃឲ្យបានល្អ។ កុំពាក់ព័ន្ធនឹងជម្លោះ ហើយប្រុងប្រយ័ត្នក្នុងមុខរបរអាជីវកម្ម និងការងារ។ អ្នកអាចសង្គ្រោះខ្លួនឲ្យចេញពីបញ្ហាប្រសិនបើអ្នករក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ប៉ុន្តែលោកអ្នកនឹងមានមនុស្សជុំវិញខ្លួនគាំទ្រ។  ពេលវេលាក្នុងថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងសម្រាប់លោកអ្នកដែលប្រកបអាជីវកម្ម ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរបង្ហាញគោលគំនិត ឬការបោះជំហានទៅលើអាជីវកម្មថ្មីៗ។ ក្រៅពីនេះ លោកអ្នកនឹងអាច សម្របទៅក្នុងបរិស្ថានការងារបានល្អ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមផ្តោតទៅលើកិច្ចការធម្មតា ហើយសូមកុំភ្លេចគម្រោង របស់អ្នក។ ក្នុងនោះក៏សូមដាក់គំនិតរបស់អ្នកអោយបានសណ្តាប់ធ្នាប់ ហើយនាំយក គម្រោងដែលបានចាប់ផ្តើមពីមុនមកគិត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនឲ្យ រស់នៅក្នុងភាពអវិជ្ជមាន។ ធ្វើយ៉ាងណាបំពេញការងាររបស់អ្នកអោយបានល្អ និងត្រឹមត្រូវ ពីព្រោះកិច្ចការដែលអ្នកកំពុងធ្វើនេះនឹងផ្តល់ផលសំណាងយ៉ាងប្រសើរ។ ទន្ទឹមនឹងនេះ អ្នក អាចធ្វើការទំនាក់ទំនងបានល្អ។ ក្រៅពីនេះ សូមផ្តោតទៅលើការងារ ហើយកុំធ្វើអោយមិត្ត រួមការងាររបស់អ្នកមានការភ្ញាក់ផ្អើល។

ឆ្នាំកុរ​ 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមយកចិត្តទុកដាក់នៅក្នុងការធ្វើទំនាក់ទំនង ពីព្រោះជម្លោះ និងការយល់ខុសតិចតួចអាចនឹងកើតឡើង។ សូមប្រើវេលានៅក្នុងថ្ងៃនេះ ដើម្បីធ្វើផែនការឲ្យបានល្អប្រសើរ។ ការខិតចំប្រឹងប្រែងរបស់អ្នកនឹងផ្តល់ផលក៏រីកចម្រើននៅថ្ងៃខាងមុខនេះ។ ហោរាសាស្រ្តអាជីព ណែនាំកុំអោយលោកអ្នកធ្វើសកម្មភាពប្រញាប់ ប្រញាល។ ការសម្រេចដោយការប្រញាប់ប្រញាលនឹងអាចធ្វើអោយអ្នកប៉ះពាល់ទៅដល់ កំរិតហិរញ្ញវត្ថុរបស់អ្នក។ ហើយយកល្អសូមលោកអ្នកកុំបញ្ចេញមតិច្រើនពេកនៅក្នុងជំនួប ឬការប្រជុំនានា ការស្តាប់អោយបានច្រើននឹងនាំដល់ប្រយោជន៍ធំ។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិចច្ចការងារ និងមនុស្សនៅជុំវិញខ្លួននឹងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ ចំណែកការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងការខាតបង់។ បើទោះជាលោកអ្នកស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ សូមរក្សាលំនឹង ហើយព្យាយាមបន្ត ការងារ ពីព្រោះស្ថានភាពល្អប្រសើរនឹងផ្លាស់ប្តូរមកវិញក្នុងពេលឆាប់ៗ។ 

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមព្យាយាមកាត់បន្ថយកិច្ចការងារអោយស្ថិតនៅក្នុង របៀបត្រឹមត្រូវដែលអាចគ្រប់គ្រងបាន។ ចាកចេញពីស្ថានភាពមុខពីរ ឬសកម្មភាពដែល មិនច្បាស់លាស់ ការងារដែលមិនសមប្រកបនឹងវិជ្ជាជីវៈរបស់អ្នក។ ហោរាសាស្រ្តអាជីពផ្តល់ អនុសាសន៍ឲ្យរៀបចំរបៀបនៃការបំពេញការងារប្រចាំថ្ងៃ។ ក្នុងនោះ មិនត្រូវដោះស្រាយ ករណីជាច្រើនក្នុងពេលតែមួយនោះទេ។ រៀនពីរបៀបប្រើប្រាស់ពេលវេលារបស់អ្នកប្រកប ដោយប្រសិទ្ធភាព និងការធ្វើទំនាក់ទំនងជាមួយនឹងមនុស្សនៅជុំវិញខ្លួន។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!