ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ...

ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤

ចំណាំ៖ ឆ្នាំទាំង៥ ជូត​ ម្សាញ់ មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៤ ខាល រោង មមី វក រាសីល្អមធ្យម។

ឆ្នាំទាំង៣ ឆ្លូវ ថោះ ច រាសីស្រុតចុះ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នក កុំអោយបោះបង់ចោលការប្រកួតប្រជែងគ្រប់កាលទេសទាំងអស់។ នៅក្នុងពេលនេះអ្នក អាចនឹងទទួលបានភាពចម្រើនលូតលាស់ច្រើន ប៉ុន្តែស្ថានភាពនេះនឹងប្រែប្រួលកាន់តែ ប្រសើរនៅក្នុងអនាគតដីខ្លីខាងមុខនេះ។ ក្នុងពេលទន្ទឹមគ្នានេះ សូមព្យាយាមសិក្សារៀន សូត្រ ដកស្រង់បទពិសោធន៍បន្ថែម មានភាពសមរម្យ រក្សាទំនាក់ទំនង។ ថ្ងៃនេះ នឹងមាន អំណោយផលល្អប្រសើរដល់ការ​ចរចា និងសម្តែងមតិជាសាធារណៈ យោបល់របស់អ្នកនឹង ទទួលបានការកោតសរសើរ និងអនុវត្តតាម។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  ក្នុងថ្ងៃនេះអ្នកនឹងមានអំណោយផលកាន់តែ ប្រសើរក្នុងការដោះស្រាយបញ្ហា ការចរចា​ និងការគ្រប់គ្រង។ អ្នកអាចធ្វើអោយ មនុស្សនៅ ជុំវិញខ្លួនពេញចិត្ត និងជួយជ្រោមជ្រែងការងាររបស់អ្នកយ៉ាងពេញដៃពេញជើង។ អ្នកក៏មិន ចាំបាច់ត្រូវព្រួយបារម្ភអំពីករណីដែលបានកើតឡើងនៅអតីតកាលនោះទេ ពីព្រោះមាន អំណាចរឹងមាំណាស់នឹងធ្វើអោយអ្នកបាត់បង់លំនឹង និងការជឿជាក់ចំពោះបទពិសោធន៍ និងចំណេះជំនាញរបស់ខ្លួនឯង។ ដោយសារអំណោយផលល្អនៃទំនាក់ទំនងថ្ងៃនេះ សូម ប្រើប្រាស់ជំនួយពីទំនាក់ទំនង ប្រសិនបើអ្នកត្រូវការ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកមានដំណើរការ ល្អប្រសើរ។ អ្នករំពឹងថាទទួលបានភោគផលយ៉ាងពេញចិត្តសម្រាប់រាល់ការងារដែលបាន ដាក់ចេញកន្លងមក និងការងារសម្រាប់ថ្ងៃនេះ។ បន្ថែមពីនេះទៅទៀត ថ្ងៃនេះលោកអ្នក អាចធ្វើទំនាក់ទំនងកាន់តែល្អជាមួយមនុស្សនៅជុំវិញខ្លួន ដូច្នេះសូមគិតគូរពីការរៀនសូត្រ និងការចែករំលែកចំណេះដឹងពីមនុស្សដែលនៅក្បែរ ពីព្រោះនោះនឹងក្លាយជាប្រភពជោគ ជ័យបន្ថែម។ ក្នុងនោះក៏គួរចងចាំថា ភាពអវិជ្ជមាន ជាស្ថានភាពបណ្តោះអាសន្ន ហើយក៏ អាចនឹងធ្វើការកែលម្អបាន ដូច្នេះកុំធ្វើអោយអារម្មណ៍អន្ទោលនឹងស្ថានភាពនោះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងរដ្ឋ និងឯកជន ព្រមទាំងផ្នែកជំនួញ នៅក្នុងពេលនេះមានដំណើរការល្អប្រសើរ។ ផលចំណេញមានខ្ពស់ ចំណែកបញ្ហាហាក់មិន អាចមករាំងស្ទះនូវទិន្នផលដែលអ្នកនឹងទទួលបាននោះទេ។ ក្នុងនោះទំនាក់ទំនងជាមួយ ថ្នាក់លើមានសន្ទុះល្អប្រសើរ ដែលអ្នកជួយឲ្យអ្នកអាចបង្ហាញគម្រោងផែនការ និងគំនិតថ្មីៗ បានដោយងាយស្រួល ដូច្នេះធ្វើយ៉ាងណាឲ្យមានភាពរហ័សរហួន និងកុំឲ្យឳកាសល្អនេះ កន្លងផុតទៅ។ ផ្ទុយទៅវិញ សូមលោកអ្នកព្យាយាមផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅ លើការតុបតែងខ្លួនអោយកាន់តែល្អប្រសើរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកនឹងផ្តល់ទិន្នផលល្អ ប្រសើរយ៉ាងជាក់លាក់ណាស់។ អាស្រ័យហេតុនេះ សូមកុំមានការព្រួយបារម្ភ ឬស្ទាក់ស្ទើរ ក្នុងចិត្ត។ អ្វីដែលអ្នកប៉ងប្រាថា្ន ចូរចាប់ផ្តើមអនុវត្តន៍នៅក្នុងពេលនេះចុះ។ មិនត្រឹមតែទទួល បានអំណោយផលចំពោះពេលវេលាដែលល្អនោះទេ លោកអ្នកមានមនុស្សនៅជុំវិញខ្លួន ដែលគួរឲ្យទុកចិត្តណាស់។ ពួកគេនឹងជួយជ្រោមអ្នកលោកអ្នក ដោយភាពស្មោះត្រង់។ ក្នុង នោះដែរ ប្រសិនបើអ្នកនឹងសម្រេចចិត្តផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបានដោយល្អ ប្រសើរ ហើយស្ថានភាពថ្មីនេះក៏នឹងផ្តល់ស្ថេរភាពខ្ពស់ក្នុងការអនុវត្តការងារផងដែរ។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចចាប់ផ្តើមការងារ ឬគម្រោងដែល អ្នកបានគូសវាសកន្លងមក។ ស្ថានភាពខាងក្រៅមានលំនឹងល្អប្រសើរ ហើយអ្នកក៏អាចនឹង ទទួលបានផលយ៉ាងប្រសើរពីការងារដែលអ្នកដាក់ចេញផងដែរ។ លើសពីនេះ ដោយសារ ពេលវេលាថ្ងៃនេះផ្តល់ជូននូវភាពភ្លឺស្វាង លោកអ្នកគួរយកពេលខ្លះមកគិតរៀបចំគម្រោង ផែនការ ធ្វើផ្តួចផ្តើមការងារដែលអ្នកប៉ងប្រាថ្នា។ លើសពីនេះ​ សូមកុំខ្លាចពីការសុបិន្ត និងកុំ​ខ្លាចការទទួលខុសត្រូវលើការងាររួមដោយខ្លួនឯង ពីព្រោះអ្នកនឹងអាចឈ្នះស្ថានភាពដោយ ប្រសើរបំផុត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមព្យាយាមបញ្ចប់ករណីដែលបានចាប់ផ្តើមពី មុនដោយគ្មានជំនួយ។ ក្នុ្ងងពេលនេះក៏គួរចងចាំថា លោកអ្នកនឹងមានជម្លោះជាមួយនឹងមិត្ត រួមការងារ និងថ្នាក់លើផងដែរ ហេតុនេះ​ វាជាការល្អប្រសើរបំផុតប្រសិនបើអ្នករក្សាទំនាក់ ទំនងជាមួយពួកគេអោយបានតិចបំផុត។ នៅក្នុងថ្ងៃនេះ លោកអ្នកអាចនឹងជួបបញ្ហាខ្លះៗ តែមិនជាធ្ងន់ធ្ងរអ្វីដែលធ្វើអោយរំខានទៅដល់កិច្ចការ និងលទ្ធផលដែលរំពឹងទុកនោះទេ។ ទន្ទឹមនឹងនេះ អ្នកអាចមានឳកាសក្នុងការបញ្ចប់ការងារតាមពេលកំណត់ និងធ្វើអោយខ្លួន ឯងទទួលបានការកើតសរសើរយ៉ាងល្អសម្រាប់ការគ្រប់គ្រង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារទាំងរដ្ឋឯកជន ព្រមទាំងការរកស៊ីជួញដូរ នានាមានដំណើរការល្អប្រសើរណាស់។ ថ្ងៃនេះផលចំនេញ និងភាពរលូនក្នុងការអនុវត្ត ការងារមានពេញបរិបូណ៍។ ប៉ុន្តែអ្នកនៅមានជួបបញ្ហាខ្លះដែរ ដែលតម្រូវអោយយកចិត្តទុក ដាក់ និងរកវិធីដោះស្រាយអោយបានឆាប់។ ក្នុងនោះ គួរយកចិត្តទុកដាក់ចំពោះពត៌មាន ដែលផ្លូវការទាំងឡាយ។ ភាពអវិជ្ជមានធំនៅក្នុងថ្ងៃនេះគឺការបាត់បង់ពត៌មានលម្អិតសំខាន់ មួយចំនួនដែលនាំអោយមានបញ្ហានៅកន្លែងធ្វើការបាន។ ក្រៅពីនេះ លោកអ្នកមាន អំណោយផលសម្រាប់ការសម្របសម្រួល និងការដោះស្រាយ។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អ ប៉ុន្តែក៏សូម មានការប្រុងប្រយ័ត្ន ដោយធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ កុំចាប់ផ្តើមអាជីវ កម្មណាដែលសំខាន់នៅពេលនេះ ពីព្រោះការខិតខំរបស់អ្នកនឹងឥតប្រយោជន៍។ ហោរា សាស្រ្តអាជីពសន្យាថាលោកអ្នកនឹងទទួលបានជោគជ័យគ្រប់ករណីទាំងអស់ ប្រសិនបើ អ្នកអាច យកឈ្នះភាពអសកម្ម និងភាពខ្ជិលរបស់អ្នក។ ប្រហែលជានៅពេលចាប់ផ្តើមអ្នក អាចនឹងគ្មានទំនុកចិត្តទាំងស្រុងលើសមត្ថភាពរបស់អ្នកទេ ប៉ុន្តែនៅចុងបញ្ចប់នៃការងារថ្ងៃ នេះស្ថានភាព នឹងល្អប្រសើរវិញជាក់ជាមិនខាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ អស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកធ្វើការសម្រេចចិត្តដោយមានការ យល់ដឹងអំពីភាពអវិជ្ជដែលអាចនឹងកើតឡើង។ ក្នុងពេលនេះមជ្ឈដា្ឋនខាងក្នុង និងខាង ក្រៅរបស់អ្នកពិបាកជឿទុកចិត្ត។ អ្នកអាចចាញ់បោកបញ្ឆោតគេ ឬមានភាពអាក់អន់ចិត្ត ខ្លាំង។ កុំជឿសំដីមនុស្សដោយងាយពេក អ្វីៗសូមពឹងទៅលើហេតុផល ហើយកាន់តែប្រសើរ ទៀតនោះកុំប្រើប្រាស់អារម្មណ៍មកសម្រេចចិត្ត។ ក្នុងនោះក៏គួរទប់អារម្មណ៍ ពីព្រោះអ្នកអាច ជួបស្ថានភាពថប់អារម្មណ៍បានដោយងាយ។ ក្នុងន័យវិជ្ជាជីវៈ អ្នកមិនត្រូវបានគំរាមកំហែង ដោយការប៉ះទង្គិចខ្លាំងនោះទេ ដូច្នេះសូមបន្តធ្វើការដូចពីមុន។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះអាជីពរបស់អ្នកហាក់មានការយា យី ច្រើនពីមជ្ឈដ្ឋានជុំវិញផង និងពីសកម្មភាពអនុវត្តរបស់អ្នកផង។ សកម្មភាពនានាហាក់ ប្រែ ទៅជាអវិជ្ជមានដោយងាយ ហើយក៏មិនទទួលបានការកោតសរសើរពីមិត្តរួមការងារ អ្នក សហការ និងជាពិសេសពីថ្នាក់លើនោះដែរ។ ហេតុនេះវាប្រសើរណាស់ប្រសិនបើអ្នករក ពេលអង្គុយចុះគិតជាថ្មីម្តងទៀត និងរកវិធីបង្កើតយុទ្ធសាស្រ្តសមស្រប។ ក្នុងនោះទឹកចិត្ត និងអាកប្បកិរិយារបស់អ្នកក៏ដើរតួយ៉ាងសំខាន់ផងដែរ។ ចូរធ្វើយ៉ាងណាកុំបង្ហាញភាពទន់ ខ្សោយ កុំបង្ហាញការប្រថុយប្រថានជាដាច់ខាត់។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ អាជីវកម្មរបស់លោកអ្នកក្នុងពេលនេះហាក់មានភាពរឹងស្ទះច្រើន ការខាតបង់អាចនឹងកើតឡើង ហើយទំហំនៃការខាតបង់នេះក៏អាចធ្វើអោយអ្នកមានការ លំបាកច្រើនផងដែរ។ យកល្អសូមលោកអ្នកបដិសេធចំពោះការផ្តលជូនទាំងឡាយណា ដែលមានទំហំធំដុំសិន ដើម្បីអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងទាំងពេល និងការចំណាយ។ ក្នុងនោះដែរក៏សូមព្យាយាម អនុវត្តន៍ការងារដែលមាននៅក្នុងដៃសិន​ ហើយរកចាំឳកាសល្អនៅថ្ងៃខាងមុខ។ ក្រៅពីនេះ  សូមលោកអ្នកមានភាពអត់ធ្មត់ចំពោះ ស្ថានភាព បើទោះបីជាស្ថានភាពនោះមិនសមប្រកបក្តី ការអត់ធ្មត់នៅពេលនេះរក្សាបាន នូវតុល្យភាពការងារខ្ពស់៕

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!