ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ​ បញ្ចស័កព.ស​២៥៦៧ត្រូវនឹ...

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ​ បញ្ចស័កព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១០ខែមីនាឆ្នាំ២០២៤

ចំណាំ៖ ឆ្នាំទាំង៤ ខាល រោង រកា ច រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៦ ជូត ឆ្លូវ​ មមី មមែ វក កុរ រាសីល្អមធ្យម។

ឆ្នាំទាំង២ ថោះ ម្សាញ់ រាសីស្រុតចុះ។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់។ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកគ្មានអ្វីដែលគួរអោយ ព្រួយបារម្ភនោះទេ។ លោកអ្នកអាចធ្វើកិច្ចការងារតូចធំទៅតាមប្រាថ្នា ក្នុងនោះរួមទាំងការ ចរាចរលុយកាក់ផងដែរ។ ផ្ទុយទៅវិញ បើទោះបីលោកអ្នកអាចជួបនូវដំណើរការល្អប្រសើរ សម្រាប់កិច្ចការ និងជំនួញរបស់អ្នកក្តី បញ្ហារិះគន់​បណ្តុះបង្អាប់តិចតូចនឹងនៅតែអាចកើត ឡើងបាន ហេតុនេះសូមកុំយកចិត្តទុកដាក់ទៅលើករណីទាំងនោះ ពីព្រោះវាគ្មានប្រយោជន៍ ចំពោះលោកអ្នកនោះទេ ហើយមិនយូរប៉ុន្មានស្ថានភាពអវិជ្ជមាននោះនឹងរសាយបានទៅ។ ក្រៅពីនេះ ក្នុងរយៈពេលដែលអ្នកជួបជុំ ធ្វើយ៉ាងណាបន្តសកម្មភាព ឬអាកប្បកិរិយាធម្មតា ជានិច្ចទើបធ្វើអោយអ្នកយល់ស្ថានការណ៍បានកាន់តែច្រើន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្ម និងមុខជំនួញតូចធំទទួលបាន ផលចំណេញច្រើន ហើយសម្រាប់ការសហការ ឬការបណ្តាក់ទុនវិញក៏មានស្ថេរភាពណាស់ ដែរ ដូច្នេះលោកអ្នកអាចបន្តការងារ ឬចាប់ផ្តើមការងារថ្មីបានតាមបំណងប្រាថ្នា។ ប៉ុន្តែរឿង សំខាន់នៅថ្ងៃនេះសូមកុំងាយជឿជាក់ពាក្យសំដីរបស់មនុស្សថ្មីពេក អ្នកងាយនឹងចាញ់បោក បញ្ឆោតគេព្រោះទឹកចិត្តទន់ជ្រាយរបស់អ្នក។ ក្រៅពីនេះ លោកអ្នកដែលមានបំណងចង់ ផ្លាស់ប្តូរទីកនែ្លងការងារគឺអាចធ្វើអោបានដោយល្អប្រសើរ អ្នកមិនចាំបាច់ត្រូវស៊ូទ្រាំនឹងបញ្ហា ឬស្ថានភាពចាស់ទៀតនោះទេ។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកមានភាពសុខដុម រមនាណាស់។

ឆ្នាំកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកមានទស្សនៈវិជ្ជ មានណាស់។​​ អ្នកអាចផ្តួចផ្តើមគំនិតនានា និងគូសវាសគម្រោងធំតូចបានល្អ ហេតុនេះសូម កុំមានការព្រួយបារម្ភ ភ័យខ្លាចចំពោះបញ្ហា។ បើទោះបីជាកាលទេសខ្លះអ្នកអាចជួបបញ្ហា ក៏បញ្ហានោះងាយដោះស្រាយបានដែរ ហេតុនេះសូមកុំបោះបង់គោលដៅរបស់អ្នក។ សូមកុំ បារម្ភចំពោះការទទួលខុសត្រូវ ទំហំការងារធំតូចនៅពេលនេះនឹងផ្តល់អំណោយផលខ្ពស់ ហើយថែមទាំងនាំសំណាងដល់អ្នកផងដែរ។ លើសពីនេះ ភាគច្រើនអ្នកនឹងអាចវាយតម្លៃ ស្ថានភាពបានត្រឹមត្រូវ និងទាញការសន្និដ្ឋានបានយ៉ាងសមស្របបំផុត។

ឆ្នាំច​ 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នកឈប់រង ចាំពេលវេលា ពីព្រោះថ្ងៃនេះជាពេលដែលល្អប្រសើរសម្រាប់លោកអ្នកនឹងធ្វើការងារដែល ពេញចិត្ត។ ផលលំបាកនឹងមិនកើតឡើងចំពោះអ្នកទេ ម្យ៉ាងដៃគូសហការ និងមិត្តរួមការងារ នឹងជួយជ្រោមជ្រែងលោកអ្នកបានល្អប្រសើរណាស់។ លោកអ្នកក៏មានឳកាសនឹងកែលម្អ ភាពអវិជ្ជមាននាពេលកន្លងមកផងដែរដូច្នេះកុំបោះបង់ចោលពេលវេលាដោះស្រាយបញ្ហា នៅពេលនេះ។ លើសពីនេះ ប្រសិនបើអ្នកមានឳកាសនឹងចាកចេញទៅក្នុងមជ្ឈដ្ឋានខាងក្រៅ នោះអ្នកនឹងអាចរកឃើញបំណងរបស់អ្នកកាន់តែច្បាស់លាស់ ពីអ្នកនឹងទទួលបាន ឳកាសដែលទាក់ទឹងនឹងវិជ្ជាជីវៈរបស់អ្នក។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ តាមការទស្សន៍ទាយនៅថ្ងៃនេះអ្នកនឹងជួបព្រឹត្តិការណ៍ ច្រើនដែលមិនអាចទាយទុកបាន។ អ្នកនឹងមើលឃើញខ្លួនឯងក្នុងស្ថានភាពដែលមិននឹក ស្មានដល់។ ប៉ុន្តែក្នុងពេលនេះ ជៀសវាងអោយបាននៅកំហឹង បើអ្នកអាចទប់មិនខឹងបាន នោះការផ្លាស់ប្តូរទាំងអស់គឺកាន់តែប្រសើរឡើង។ លើសពីនេះ កុំផ្តេកផ្តួលជាមួយនឹងការគិត ដែលមិនចាំបាច់។ នៅក្នុងថ្ងៃនេះលោកអ្នកនឹងមានទឹកចិត្តល្អ ស្មោះត្រង់បំផុតសម្រាប់ការ ងារ ដូច្នេះអ្នកនឹងទទួលបានការជួយជ្រោមជ្រែង និងស្រលាញ់ពេញចិត្តពីមនុស្សគ្រប់ជាន់ ថ្នាក់។ ចំពោះថវិការបស់អ្នក ចូរប្រយ័ត្ននឹងការចំណាយដែលផ្តេសផ្តាស់។ 

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ លោកអ្នកអាចដំណើរការសកម្មភាពការងារតូចធំ ក៏ដូចជាមុខជំនួញនានាបានល្អប្រសើរ។ ប៉ុន្តែវានឹងកាន់តែប្រសើរ ប្រសិនបើអ្នកផ្លាស់ប្តូរវិធី សាស្រ្តក្នុងការធ្វើទំនាក់ទំនង ពិសេសជាមួយនឹងមនុស្សដែលមានវ័យក្មេងជាង។ ក្នុងនោះដែរ សូមព្យយាមប្រើប្រាស់ពេលអោយមានប្រយោជន៍ជាងមុន អ្នកអាចសម្រាក ឬរកពេល សម្រាប់ខ្លួនឯងបាន ប៉ុន្តែការចូលរួមក្នុងសកម្មភាពផ្សេងៗ រួមទាំងការធ្វើកិច្ចសន្យាជាមួយ កុមារក៏នឹងអាចជួយលើករាសីលោកអ្នកបាន។ ចំពោះលោកអ្នកដែលធ្វើកិច្ចការងារដែល ទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ ឬគណនេយ្យ សូមលោកអ្នកធ្វើកិច្ចការដោយពឹងផ្អែកទៅលើ ឯកសារ រួមទាំងមានគ្នីគ្នាយល់ដឹងអំពីរឿងនេះផងដែរទើបល្អប្រសើរ។ 

ឆ្នាំមម

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ នៅក្នុងថ្ងៃនេះលោកអ្នកអាចចូលរួមប្រជុំពិភាក្សា ដោះស្រាយការងារតូចធំបានដោយស្រួល។ ហើយប្រសិនបើលោកអ្នកដែលរកស៊ីជួញដូរ ទាក់ទងនឹងផ្នែកអចលនទ្រព្យនឹងទទួលផលកាន់តែប្រសើរ។ ប៉ុន្តែធ្វើយ៉ាងណាសូមកុំធ្វើការ ដើម្បីបំពេញចិត្តអ្នកដទៃ ត្រឹមតែការទទួលខុសត្រូវពេញេលេញនៃការងារនៅថ្ងៃនេះគឺជា ការគ្រប់គ្រាន់។ ទន្ទឹមនេះសម្រាប់ការផ្លាស់ប្តូរការងារ និងទីកន្លែងការងារាដំណើរការល្អ ដូច្នេះមិនចាំបាច់ត្រូវរងចាំពេលវេលាបន្តទៀតនោះទេ។ ក្នុងនោះ សូមយកចិត្តទុកដាក់នឹង ការប្រើប្រាស់ពេលវេលាអោយបានត្រឹមត្រូវ បើមិនដូច្នោះអ្នកពិបាករកពេលពេលសមស្រប បញ្ចប់កិច្ចការងារណាស់។ ពិសេសជាងនេះ សូមប្រយ័ត្នជម្លោះ ឬយល់ច្រលំនឹងមនុស្សនៅ ជិតខ្លួន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពមើលមិនឃើញថាអ្នកនឹង មានបញ្ហាអ្វីធំដុំចំពោះការងារប្រញាប់ប្រញាលរបស់អ្នកនោះទេ។ ប៉ុន្តែបើទោះបីជាយ៉ាង នេះក្តី ការគិតគូរអោយបានវែងឆ្ងាយនឹងជួយលោកអ្នកអោយធ្វើការងារកាន់តែប្រសើរហើយបញ្ចៀសភាពអវិជ្ជមាន។ នៅថ្ងៃនេះលោកអ្នកអាចមានទំនោរថាចង់ដោះស្រាយរឿង រ៉ាវតូចធំ ប៉ុន្តែជាទូទៅវាមិនទាន់ដល់ពេលនោះទេ សូមរងចាំពេលល្អប្រសើរជាងនេះ។ សម្រាប់លោកអ្នកជាអាជីវករ សូមរំលឹកជាថ្មីចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម និងការកែ លម្អការតុបតែងខ្លួន។ ចំណែកការចាត់ចែងវិធានការការងាររបស់អ្នកគួរមានការប្រជុំពិភា ក្សាផ្តោះផ្តងយោបល់អោយបានច្រើន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមចំណាយពេលពេញមួយថ្ងៃនេះធ្វើការជា មួយនឹងឯកសារ ឬផ្តោតទៅលើការសរសេររបាយការណ៍សម្រាប់លោកអ្នកដែលបំពេញ ការទាក់ទងនឹងលិខិតស្នាម ឬផ្នែកការិយាល័យ។ ព្យាយាមទាក់ទងមិត្តរួមការងារ និងអតិថិ ជនឲ្យបានតិចបំផុតដែលអាចធ្វើការ ការនិយាយស្តីច្រើននឹងបង្កើតកំហុសដោយងាយ ដូច្នេះភាពស្ងៀមស្ងាត់ល្អប្រសើរ ម្យ៉ាងធ្វើអោយអ្នកមានពេលច្រើនធ្វើអោយបានចប់សព្វ គ្រប់បានលឿន។ សម្រាប់ការផ្លាស់ប្តូរទីកន្លែងការងារគ្មានអ្វីជាបញ្ហានោះទេ អ្នកអាចផ្លាស់ ប្តូរបានទៅតាមបំណង។ ដោយឡែក សម្រាប់ករណីប្រាក់កម្ចីនៅថ្ងៃនេះនាំបញ្ហាធ្ងនធ្ងរ ហេតុនេះសូមកុំច្រានចោលករណីនេះ។ 

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងកាលទេសនេះធ្វើយ៉ាងណាកុំបោះបង់ទំនុកចិត្ត របស់អ្នក។ បញ្ហាតូចតាចមិនគួរយកចិត្តទុកដាក់ពេកទេ។ ចូររៀនបំភ្លេច ដើម្បីអ្នកទទួលបានអំណោយផលច្រើន និងមិនមានបញ្ហាពិបាកដោះស្រាយ។ នៅរវាងពេលព្រឹកនេះ ពាក្យ ចចាមអារាម ក៏ដូចជាមតិរិះគន់នឹងមានភាពលេចឮច្រើន ដូច្នេះសូមគ្រប់គ្រងខ្លួនឯងកុំឲ្យ លង់ក្នុងស្ថានភាពនេះ។ ចំពោះកិច្ចការងារតូចធំក្នុងក្រៅនៅថ្ងៃនេះនឹងមានដំណើរការល្អ លោកអ្នកទទួលបានផលតបស្នងការខិតខំប្រឹងប្រែងជានិច្ច ដូច្នេះមិនគួរបន្ថយល្បឿននោះទេ។ ក្រៅពីនេះ ភាគច្រើនអ្នកអាចទទួលបានការយល់ដឹង និងវាយតម្លៃខ្ពស់។ 

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់ហិរញ្ញ វត្ថុរបស់អ្នក ពីព្រោះគ្មានស្ថេរភាពនោះទេ។ ចំណែកការវិនិយោគនៅពេលនេះមិនល្អប្រ សើរនោះទេអ្នកនឹងអាចជួបនូវការខាតបង់ច្រើន។ ចំណែកការទំនាក់ទំនងតូចធំនៅថ្ងៃនេះ មិនល្អនោះទេ អ្នកងាយនឹងជួបមនុស្សដែលមិនល្អ និងបង្ករផលរំខានដល់អ្នកច្រើនជាងនាំ ផលល្អ។ សម្រាប់ការផ្លាស់ប្តូរទីកន្លែងការងារហាក់មិនប្រសើរនោះទេ ដោយសារករណី ហិរញ្ញវត្ថុតែម្តង។ លសើពីនេះកំលាំងពលំរបស់អ្នកកំពុងជួបនូវភាពទន់ខ្សោយ ហើយអាច មានហានិភ័យខ្ពស់ក្នុងការរងរបួល ដូច្នេះហើយសូមរកពេលសម្រាកអោយបានគ្រប់គ្រាន់ និងធ្វើដំណើរ ឬការងារដោយការប្រុងប្រយ័ត្ន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមបដិសេធរាល់សកម្មភាពដែលចង់កែលម្អ ស្ថានភាពអាជីពរបស់អ្នក។ នៅក្នុងថ្ងៃនេះអ្នកពិបាកអ្វីកិច្ចការដែលអ្នកចង់បានណាស់ ផល រំខានមានច្រើន។ លើសពីនេះ ចំពោះការសម្រេចចិត្តទៅលើកិច្ចការក៏គួរតែប្រយ័ត្នបំផុត កុំ ទាន់ធ្វើនៅពេលនេះ សូមរងចាំឳកាសល្អប្រសើរជាងនេះនៅថ្ងៃខាងមុខ។ ជោគជាតារីថ្ងៃ នេះផ្តល់ដំបូន្មានអោយទាក់ទាញការបំផុសគំនិតពីបទពិសោធន៍របស់មិត្តរួមការងារដែល ទទួលបានភាពជោគជ័យនានា។ ហើយបើទោះជាក្នុងពេលបច្ចុប្បន្ននេះអ្នកជួបការលំបាកខ្លះក៏ដោយ នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះស្ថានភាពនឹងផ្លាស់ប្តូរកាន់តែប្រសើរឡើង។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!