ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤
ចំណាំ៖ ឆ្នាំទាំង៥ ឆ្លូវ រោង មមី មមែ ច រាសីឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៦ ជូត ខាល ថោះ វក រកា កុរ រាសីល្អមធ្យម។ ឆ្នាំម្សាញ់ រាសីស្រុតចុះ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបរអាជីវកម្មតូចធំ នឹងទទួលផ្លែផ្លាយ៉ាងត្រចេះត្រចង់ ហើយគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេ។ ថ្ងែនេះ គួរបញ្ចេញសមត្ថភាពឲ្យអស់ ព្រោះជាឳកាសចាប់យកកិច្ចការងារធំ តែត្រូវធ្វើយ៉ាងណាប្រតិបត្តការតាមគំរោង និងទុកចិត្តអ្វីដែលអ្នកបង្ហាញចេញ។ ត្រូវតែមានគម្រោងទប់ស្កាត់ភាពអវិជ្ជមានដែលនឹងអាចកើតឡើងដោយមិនអាចកំណត់បាន។ អ្នកគួរបោះបង់ចោលរឿងតូចតាចគ្មានប្រយោជន៍ និងព្យាយាមធ្វើកិច្ចការមួយៗឲ្យចប់ កុំទុកបណ្តោយទៅជាមន្ទិលទៅថ្ងៃបន្ទាប់។ ក្រៅពីនេះ សូមកុំទាន់បារម្ភចំពោះស្ថានភាពដែលមិនទាន់កើតឡើង ធ្វើយ៉ាងណារក្សាចិត្តនៅក្នុងការគ្រប់គ្រង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីទទួលបានភាពជោគជ័យខ្លាំងណាស់។ ចំណែកសំណាងក្នុងថ្ងៃនេះទាក់ទងនឹងកំរិតហិរញ្ញវត្ថុ។ ក្រៅពីនេះលោកអ្នកមានលទ្ធភាពពេញទំហឹងក្នុងការធ្វើការចរចាការងារធំជាមួយថ្នាក់លើ ឬដើម្បីបង្កើតអាជីវកម្មថ្មីៗ។ ពាក្យសំដីរបស់អ្នកនឹងក្លាយជាចំណុចគន្លឹះសម្រាប់ទទួលបានភាព ជោគជ័យ ដូច្នេះសូមប្រើប្រាស់ពាក្យសំដីអោយបានសមរម្យក្នុងការបង្ហាញអំពីទស្សនៈ យោបល់ និងចិត្តគំនិតរបស់លោកអ្នក។ ចំណែក កំហុសដែលអាចកើតឡើយក្នុងពេលនេះ គឺភាពអសកម្មរបស់អ្នក ដូច្នេះសូមមានភាពរហ័សរហួន ប្រើប្រាស់ពេលវេលាដោយការ សន្សំសំចៃ និងវិជ្ជមាន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកអាចសម្រេចគ្រប់បំណងប្រាថ្នា និងក្តីស្រមៃដែលអ្នកបានគ្រងទុក។ ក្នុងនោះ ការប្រើប្រាស់លុយកាក់ ដើមទុនគឺមានលំនឹងល្អប្រសើរ ដូច្នេះសូមចាប់ផ្តើម ឬបន្តការងារ និងអាជីវកម្មរបស់អ្នកទៅតាមបំណង។ ក្នុងនោះ លោក អ្នកដែលធ្វើការទាក់ទងនឹងការលក់ចេញទិញចូលអចលនទ្រព្យក៏នឹងបានផលល្អប្រសើរ ណាស់ផងដែរ។ ប៉ុន្តែសម្រាប់ស្ថានការណ៍នានានៅក្នុងពេលនេះ សូមយកចិត្តទុកដាក់ ធ្វើ យ៉ាងណាកុំវាយតម្លៃស្ថានភាពនោះដោយងាយ ក្រែងមានការខ្វះចន្លោះ។ លើសពីនេះ សូមព្យាយាមបន្ថែម ក្នុងការគ្រប់គ្រងស្ថានភាពការងាររបស់អ្នកអោយមានលំនឹងជានិច្ច។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ កុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុន។ ក្នុងនោះ ចំពោះកាសរដោះស្រាយក្តីក្តាំតូចធំនានា ពិសេសបញ្ហានៅក្នុងទំនាក់ទនង គឺនឹង អាចដោះស្រាយបានដោយរលូន និងសន្តិវិធី។ សម្រាប់ការងារ រាសីថ្ងៃនេះមានទំនោរខ្លាំងទៅលើកិច្ចការជាក្រុម ដូច្នេះសូមមានគ្នីគ្នាសម្រាប់ការអនុវត្តការងារ ក៏ដូចជាការសម្រេច ចិត្ត។ ចំពោះបញ្ហានៅក្នុងពេលនេះមិនទាន់ជ្រះស្រឡះទាំងអស់នោះទេ ប៉ុន្តែអ្នកអាចដោះ ស្រាយបានដោយគ្មានអ្វីគួរអោយបារម្ភច្រើននោះទេ។ ក្រៅពីនេះ លោកអ្នកអាចទទួលបានអំណោយផលក្នុងការយល់ដឹងពីស្ថានការណ៍ និងការសម្របសម្រួល។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យធំណាស់។ សម្រាប់លោកអ្នកដែលចូលរួមក្នុងកិច្ចពិភាក្សា ឬប្រជុំការងារ សំខាន់នានគឺនឹងទទួលបានការយល់ដឹង និងគាំទ្រច្រើន ហេតុនេះអ្នកអាចសម្រេចកិច្ចការ ដោយភាពងាយស្រួល ហេតុនេះសូមកុំព្រួយបារម្ភអ្នកអាចសម្រេចចិត្តធ្វើអ្វីៗទៅតាម បំណង។ លើសពីនេះ នៅថ្ងៃនេះលោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ៗ ដោយចិត្តសប្បុរស និងការអនុគ្រោះ។ លើសពីនេះ សូមគ្រប់គ្រងហិរញ្ញវត្ថុផងដែរ ពីព្រោះអ្នកអាច នឹងត្រូវការប្រើប្រាស់ច្រើនក្នុងពេលបន្ទាប់នេះ។ ក្នុងនោះ ក៏សូមមានការយកចិត្តទុកដាក់ ជាមួយនឹងទំនាក់ទំនងរវាងមនុស្សឆ្នាំជូតផងដែរ រាសីអ្នកមិនសូវត្រូវគ្នានោះទេ។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកលែងមានបញ្ហាទៀតហើយ អ្វីៗនឹងអាចដោះស្រាយបានយ៉ាងស្រួល។ ក្នុងនោះដែរ ភាពចម្រើនលូតលាស់ក៏កើតឡើងយ៉ាងពេញចិត្តផងដែរ។ លោកអ្នកហាក់មានសញ្ញាណនៃកំហឹង និងភាពឆេវឆាវបន្តិចក្នុងវេលានេះ ដូច្នេះព្យាយាមកុំពាក់ព័ន្ធបញ្ហា ហើយត្រូវមានអំណត់រាល់ហេតុការនានា។ ក្រៅពីនេះ លោកអ្នកអាចនឹងត្រូវចំណាយទុនច្រើន ក៏ប៉ុន្តែកុំបារម្ភខ្លាំងពេក ពីព្រោះចំណូលគឺឆ្លើយតបនឹងទុន។ ប៉ុន្តែ ប្រសិនបើអ្នកអាចមានលទ្ធភាព និងពេលវេលាគ្រប់គ្រាន់ ចូរ ព្យាយាមចាកចេញពីស្ថានភាពដដែលៗ ការប្រឈមនឹងស្ថានភាពថ្មីនឹងជួយអោយអ្នក សំឡឹងឃើញលទ្ធភាព និងឳកាសក្នុងការផ្លាស់ប្តូរ ឬសាកល្បងច្រើន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកនឹងទទួលបានអំណោយផលក្នុងពាណិជ្ជកម្ម ក៏ប៉ុន្តែក៏មិនទាន់ជាថ្ងៃដែលគួរឲ្យរីករាយបំផុតនោះទេ ពីព្រោះបញ្ហាតូចតាចនៅប្រាកដក្បែរអ្នកនៅឡើយ។ លោកអ្នកគួរយកចិត្តទុកដាក់ចំពោះរាល់ស្ថានការណ៍ដែលបានកើត ឡើង ស្វែងរកដំណោះស្រាយ រួមទាំងបង្កើតលទ្ធភាព និងសមត្ថភាពបន្ថែម ដើម្បីអ្នកមាន លទ្ធភាពដោះស្រាយ និងសម្របសម្រួលបានទាន់ពេលវេលា។ ក្នុងនោះ អ្នកអាចមានបញ្ហាតិចតួចផ្នែកហិរញ្ញវត្ថុ ដូច្នេះសូមកុំខ្ជះខ្ជាយ ឬកុំចំណាយខុសខ្ទង់។ ក្រៅពីនេះ ការប្រកួត ប្រជែងហាក់មានច្រើនក្នុងការងារ ប៉ុន្តែអ្នកអាចសម្របសម្រួលទៅស្ថានភាពនេះដោយល្អ ប្រសើរ ដូច្នេះសូមកុំបារម្ភលើករណីនេះ។ ចំណែកទំនាក់ទំនងទូទៅគឺទទួលបានផលវិជ្ជ មាន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត លោកអ្នកមានមនុស្សគាំទ្រ និងជួយទំនុកចម្រុងជាច្រើន។ សូមរក្សាចិត្តគំនិតល្អសមរម្យជានិច្ច កុំវាយតម្លៃស្ថានការណ៍ ស្តាប់មតិយោបល់មនុស្សនៅជុំវិញខ្លួនដោយភាពវៃឆ្លាត។ ត្រូវថ្លឹងថ្លែងពាក្យសំដី ពីព្រោះលោកអ្នកមានអ្នកច្រណែនឈ្នានីស ។ ថ្ងៃនេះលោកអ្នកអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួលប្រសិនបើអ្នកមិនយាយីខ្លួនឯង ឬ សង្ស័យដែលមិនចាំបាច់។ ផ្ទុយពីករណីទាំងឡាយខាងលើនេះ សូមលោកអ្នកយកចិត្តទុក ដាក់ចំពោះភាពជិតស្និទ្ធរវាងអ្នកនឹងមនុស្សឆ្នាំម្សាញ់ រាសីរបស់អ្នកមិនចុះសម្រុងនឹងគ្នាទេ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានដំណើរការល្អ ប្រសើរ។ ចំណែកករណីហិរញ្ញវត្ថុក៏មានលំនឹងល្អប្រសើរគួរអោយកត់សម្គាល់ផងដែរ ដូច្នេះ លោកអ្នកអាចប្រើប្រាស់ដើមទុននេះដើម្បីផ្លាស់ប្តូរស្ថានភាពអាជីពរបស់អ្នកបាន។ ប៉ុន្តែ សម្រាប់លោកអ្នកដែលធ្វើការងាររដ្ឋ និងឯកជននានា គួរព្យាយាមប្រើប្រាស់គម្រោងដែល បានរៀបចំជាមុន ចំណែកការងារទាំងឡាយណាដែលមិនច្បាស់ សូមកុំពាក់ព័ន្ធពីព្រោះអ្នក មិនអាចប្រថុយប្រថានសោះឡើយនៅក្នុងពេលនេះ។ ផ្ទុយទៅវិញ អ្នកមានពេលវេលា ច្រើនសម្រាប់ធ្វើការ ដូច្នេះមិនចាំបាច់ព្រួយបារម្ភទៅលើពេលវេលាក្នុងការបំពេញការងារ និងប្រារព្វពិធីនានានោះទេ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរ មានដំណើរការល្អណាស់។ អ្នកអាចមានលទ្ធភាព និងពេលវេលាពេញលេញក្នុងការបំពេញការងារចាស់ថ្មី ហេតុនេះសូមកុំធ្វើអោយខកខានពេលវេលាល្អ។ ក្នុងនោះ ទំនាក់ទំនងរវាងមនុស្សនៅជុំ វិញខ្លួនគឺល្អប្រសើរ ប៉ុន្តែគួរជៀសវាងមនុស្សចំណូលថ្មីទើបល្អប្រសើរជាង។ ផ្ទុយទៅវិញ សូមលោកអ្នកកុំប្រថុយប្រថាន ប្រសិនបើអ្នកមិនច្បាស់លាស់ទៅលើករណីទាំងនោះ ពីព្រោះស្ថានភាពអវិជ្ជមានខ្លះក៏កំពុងកើតឡើង ដូច្នេះសូមរក្សាសកម្មភាបជាមួយនឹង គម្រោងដែលបានរៀបចំ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ ការលក់ចេញទិញចូលអចលនទ្រព្យគឺអាចធ្វើទៅបាន លោកអ្នករំពឹងថាទទួលបានផលចំណេញច្រើន ក្នុងនោះ ប្រសិនបើទាក់ទង នឹងរបស់ប្រើប្រាស់គឺទទួលបានមង្គលល្អផងដែរ។ លើសពីនេះលោកអ្នកអាចមានលទ្ធភាពគ្រប់គ្រងស្ថានការណ៍ និងអាចរកផ្លូវដោះស្រាយបានយ៉ាងងាយស្រួល។ ចំពោះមនុស្សតែងមានបញ្ហា ឬទំនាក់ទំនងអវិជ្ជមាននឹងអ្នក ក៏គួរយកចិត្តទុកដាក់បន្ថែម ពីព្រោះស្ថានភាពថ្មីក៏ អាចនឹងកើតឡើងជាថ្មីផងដែរ។ ដោយឡែក សូមលោកអ្នកមានភាពអត់ធ្មត់ ហើយរក្សា ភាពស្ងៀមស្ងាត់អោយបានច្រើនទើបកាន់តែល្អ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការ និងអាជីវកម្ម ហាក់មានផលរំខាន ច្រើន លោកអ្នកពិបាកធ្វើសកម្មភាពទៅតាមគម្រោង ដូច្នេះចូរមានភាពភាពអត់ធ្មត់ ព្យាយាមស្វែងរកដំណោះស្រាយ ពិសេសប្រមូលយកពត៌មាននានា។ ក្នុងនោះ វានឹងកាន់តែ ល្អប្រសើរ ប្រសិនបើអ្នកស្វែងរកមនុស្សជិតស្និទ្ធដើម្បីពិភាក្សាផ្តោះប្តូរយោបល់។ អាស្រ័យ ទៅដោយភាពអវិជ្ជមានខ្លះនៅក្នុងថ្ងៃនេះ សូមលោកអ្នករក្សាការងារអោយនៅដដែល ហើយការផ្លាស់ប្តូរទីកន្លែងការងារគឺចំារហូតទៅដល់ថ្ងៃក្រោយនឹងប្រសើរជាង។ ចំណែក លោកអ្នកដែលធ្វើការទាក់ទងនឹងឯកសារ ប្រុងប្រយ័ត្នក្រែងបាត់ពត៌មាន ឬមានការក្លែង បន្លំជាដើម។ លើសពីនេះ សូមកុំបាត់បង់ជំនឿចិត្ត ការព្យាយាមរបស់អ្នកនឹងស្តារស្ថានភាព អវិជ្ជមានបណ្តោះអាសន្ននេះ៕