ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃ...

ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៦ខែឧសភាឆ្នាំ២០២៤

ចំណាំ៖ ឆ្នាំទាំង៤ ជូត មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៥ ខាល រោង ម្សាញ់ វក ច រាសីល្អមធ្យម។

ឆ្នាំទាំង៣ ឆ្លូវ ថោះ មមី រាសីស្រុតចុះ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះទាំងកិច្ចការរដ្ឋការ ការងារឯកជន និងការរក ស៊ីមានភាពចម្រើនលូតលាស់ណាស់។ លោកអ្នកទទួលបានការគាំទ្រច្រើនពីម​នុស្សក្បែរ ខ្លួន រួមទាំងថ្នាក់លើផងដែរ ដូច្នេះមិនមានអ្វីគួរឲ្យព្រួយបារម្ភ ឬភ័យព្រួយនឹងជំហានដែល នឹងត្រូវបោះចេញនោះទេ។ ការចំណាយដើមទុនក្នុងពេលនេះមានលំនឹងណាស់ ដូច្នេះធ្វើ យ៉ាងណាកុំឲ្យខកខានឳកាស។ ផ្ទុយទៅវិញ លោកអ្នកមិនគួរចាប់យកការងារច្រើនក្នុង ពេលតែមួយ ឬដោះស្រាយករណីក្នុងពេលតែមួយដាច់ខាត។ សូមរៀនពីរបៀបប្រើប្រាស់ ពេលវេលាប្រកបដោយប្រសិទ្ធភាព។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចឈ្នះផលរំខានទាំងឡាយ ដូច្នេះសូមកុំបារម្ភ ចូរធ្វើអ្វីដែលអ្នកប៉ងប្រាថ្នាចុះ។ ចំពោះលាភសំណាង និងប្រាក់កាក់ហូរចូលមិនដាច់នោះទេ ប៉ុន្តែការតមមាត់កគឺជារឿងចាំបាច់ដែលអ្នកត្រូវធ្វើដាច់ខាត។ ចំពោះការងារបណ្តាក់ទុន និងគម្រោងថ្មី គួរបន្ថែមល្បឿនពីព្រោះការងារនោះនឹងទទួលបានជោគជ័យ និងផលដ៏ប្រសើរណាស់ ប៉ុន្តែពេលវេលាសម្រាប់អ្នកគឺនៅមានកំរិត។ ថ្ងៃនេះមានអំណោយផលខ្លាំងចំពោះលោកអ្នកដែលាមានអាជីពទាក់ទងនឹងការលក់ចេញ ទិញចូលចលន និងអចលនទ្រព្យ។

ឆ្នាំកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ អាចសម្រេចផលបានជោគជ័យយ៉ាងត្រចេះត្រចង់ ចូរកុំភ្លេចចាប់យកឳកាសថ្មីដែលកំពុងតែឈានមកដល់។ ប៉ុន្តែសូមគិតគូរពីហិរញ្ញវត្ថុផង កុំទាន់ចំណាយប្រាក់លើអចលនវត្ថុ។ សម្រាប់អ្នកធ្វើការដ្ឋការ និងឯកជន ដំណឹងល្អអំពីការងារ និងតួនាទីនឹងកើតឡើងចំពោះអ្នក។ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ ចូរកុំត្រាំត្រែង អ្នកអាចផ្លាស់ប្តូរការងារបាន ហើយភាពជោគជ័យនឹងកើតឡើងផងដែរ។ ក្រៅពីនេះ សូមយកចិត្តទុកដាក់ជាមួយសេចក្តីសុខផ្ទាល់ខ្លួន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដេលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹកពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរការទៅដោយភាពទទួលខុសត្រូវ លោកអ្នកអាចមានលទ្ធភាពដឹកនាំក្រុមការងារដោយជោគជ័យ។ ពាក្យសំដី និងគំនិតយោបល់របស់អ្នកទទួលបានការគាំទ្រយ៉ាងខ្លាំង ដូច្នេះសូមប្រើពេលវេលានេះបង្ហាញគម្រោងការងារដែលអ្នកមានគិតគូរ។ លោកអ្នកក៏អាចធានាថានឹងទទួលបានដំណឹងល្អទាក់ទងនឹងកិច្ចការ ឬការតម្លើងប្រាក់បៀវត្សរ៍ផងដែរ។ ដោយឡែក សូមព្យាយាមធ្វើការងារតែមួយ ភាពយល់ច្រលំ និងការភ្លេចភ្លាំងអាចកើតឡើង។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យរៀបចំការងារ ឲ្យបានល្អ ធ្វើយ៉ាងណាបញ្ចប់ការងារឲ្យទាន់ពេលវេលា។ ភាពយឺតយ៉ាវជាចំណុចអវិជ្ជមាន ដូច្នេះសូមមានភាពរួសរាន់។ លោកអ្នកក៏គួរពិនិត្យមើលគម្រោង និងផែនការអនុវត្តការងារ ជាថ្មី ពីព្រោះភាពផ្លាស់ប្តូរនៅខាងក្រៅ មានលទ្ធភាពរំខានផ្លូវរបស់អ្នក។ ជាការពិត លោក អ្នកកំពុងដើរនៅលើផ្លូវដែលត្រឹមត្រូវ ប៉ុន្តែក៏តម្រូវឲ្យលោកអ្នកពិចារណា និងពឹងផ្អែកជា ពិសេសទៅលើបទពិសោធន៍កន្លងមកដែរ។ ក្រៅពីនេះ មិនគួរច្រានចោលបទពិសោធន៍ការ ងាររបស់មិត្តរួមក្រុមរបស់អ្នកឡើយ។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នកក្នុងពេលនេះមានដំណើរ ការល្អជាប្រក្រតី លោកអ្នកក៏រំពឹងថាទទួលបានទំនុកចិត្តយ៉ាងច្រើនពីមនុស្សរួកក្រុមក៏ដូច ជាអតិថិជនផងដែរ។ ថ្ងៃនេះមានបញ្ហាមួយចំនួនអាចនឹងកើតឡើង ប៉ុន្តែភាពលំបាកនេះ មិនអាចនឹងជ្រៀតជ្រែកដល់ផលប្រយោជន៍ ឬរំខានគោលដៅរបស់អ្នកបានទេ។ អ្នកគួរ ចំណាយពេលវេលាខ្លះដោះស្រាយហេតុការណ៍នោះឲ្យបានរួចរាល់។ ភាពកក់កុញនៃការ ងារ ក៏ដូចជាបញ្ហានឹងបង្ករភាពរអាក់រអួលក្នុងពេលអនុវត្តការងារនឹងបង្អាក់លទ្ធផលដល់ លទ្ធផលដែលអ្នកទទួលបាន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានអ្នកចាំជួយគាំទ្រជានិច្ច។ ការបណ្តាក់ទុនរកស៊ីនៅថ្ងៃនេះគឺអាចធ្វើបាន ប៉ុន្តែកុំចោលគម្រោងការ និងពិនិត្យតាមដានស្ថានភាព ហើយការជឿទុកចិត្តមនុស្សដោយងាយ គឺមិនគួរធ្វើឡើយ។ សូមរក្សាភាពស្មោះត្រង់ និងត្រូវចេះអោនលំទោន កុំបង្កើតកំហុសដោយការប្រមាទស្ថានការណ៍។ សូមឈរលើគំនិតយោបល់របស់ខ្លួន និងការពារវាដោយវៀងវៃ។ កុំចាញ់ល្បិចមនុស្សសំដីផ្អែមសម្បុរស។ វិធីសាស្រ្តល្អបំផុត គឺត្រូវពិចារណាឲ្យបានវែងឆ្ងាយ ហើយមិនត្រូវធ្វើអ្វីដោយគ្មានពត៌មាននោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រជាច្រើន ប៉ុន្តែតម្រូវឲ្យអ្នកធ្វើការចែករំលែក។ ភោគទ្រព្យថ្ងៃនេះឈរលើឥរិយា បថ និងភាពស្មោះត្រង់របស់អ្នក។ សូមជៀសឲ្យបានបញ្ហារបស់អ្នកដទៃ ហើយជម្លោះគឺត្រូវហាមដាច់ខាត។ ចំពោះអ្នកធ្វើការរដ្ឋ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែសូមបន្តធ្វើកិច្ចការបន្ថែម ហើយអត់ធ្មត់។ ត្រូវប្រយ័ត្ននឹងមនុស្សដែលមិនសូវស្គាល់ច្បាស់លាស់ គំនិតយោបល់គេ កំពុងមានសញ្ញាណមិនល្អ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ សូមមានចិត្តរឹងមាំ ស្វាហាប់ ដើម្បីដោះស្រាយបញ្ហាដែលនឹងអាចកើតមានឡើងពីមនុស្សដែលកំពុងមើលបំណាំអ្នក។ គួរបើកចិត្តស្រលាញ់រាប់អានមនុស្សនៅជុំវិញខ្លួន។​ អ្នកអាចសុំជំនួយពីមនុស្សដែលនៅជុំវិញខ្លួនបាន ប៉ុន្តែសូមមានភាពឆ្លាតវៃ។ ថ្ងៃនេះ លោកអ្នកអាចស្នើសុំយោបល់ ឬជំនួយបាន ប៉ុន្តែភាពជោគជ័យពឹងផ្អែកលើបទពិសោធន៍ក្នុងការគ្រប់គ្រងស្ថានការណ៍ និងការប្រញាប់ប្រញាលដោះស្រាយបញ្ហាឲ្យបានទាន់ពេល។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងជួបភាពរឹងស្ទះ ដែលភាពរឹង ស្ទះនេះច្រើនតែកើតឡើងពីទំនាក់ទំនងខាងក្នុង។ សូមលោកអ្នកចំណាយពេលវេលាបន្ថែម ពិនិត្យវាយតម្លៃការងារ ហើយត្រូវប្រាកដថាលោកអ្នកបានយល់ច្បាស់នូវស្ថានភាពដែលកំពុងកើតឡើងនៅជុំវិញខ្លួនរបស់អ្នក។ ចំពោះការទទួលខុសត្រូវលើការងារគឺមានភាពចាំ បាច់ណាស់ ពីព្រោះវាជាចំណុចសំខាន់សម្រាប់ភាពជាអ្នកដឹកនាំ និងជាចលករទៅរកភាព ជោគជ័យ។ ក្នុងពេលនេះដែរ សូមលោកអ្នកប្រុងប្រយ័ត្នបន្តិចក្នុងពេលធ្វើដំណើរ ក្រែងមាន ផលរំខាននាំផលលំបាកទៅដល់បញ្ហាសុខសុវត្ថិភាព។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះរាសីស្រុតចុះ។ ថ្ងៃនេះអ្នកទំនងជានឹងត្រូវប្រឈមមុខនឹង ការបោកបញ្ឆោតពីដៃគូ និងមិត្តរួមការងារ ដូច្នេះសូមរៀបចំការងាររបស់អ្នកតាមវិធីមួយ ដើម្បី ជៀសវាងពីស្ថានភាពទ្វេរមុខ។ ក្រៅពីនេះ សូមកុំរស់នៅជាមួយភាពអវិជ្ជមាន។ លោកអ្នកគ្រាន់តែបន្តធ្វើការងាររបស់អ្នក នោះលាភសំណាង និងភាពសមប្រកបនានានឹង កើតឡើងចំពោះអាជីពបាន។ ទន្ទឹមនឹងនេះ សូមកុំច្រានចោលទាំងស្រុងនូវស្ថានភាពចែដន្យ ពីព្រោះមានហេតុការណ៍ខ្លះនឹងផ្តល់ជូនលោកអ្នកនូវផលប្រយោជន៍ល្អ។ 

ឆ្នាំមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកមិនទាន់ទទួលបានផលដូចការរំពឹងទុកទេ ហើយក៏មិនគួរចំណាយពេលគិតគូរការងារ និងជំនួញថ្មីឡើយ ព្រោះលទ្ធផលមិនស្មើនឹងទុនឡើយ។ សូមរស់នៅជាធម្មតា ស្ងប់ស្ងៀម និងអធ្យាស្រ័យ។ កុំខ្វល់នឹងរឿងតូចតាចពីព្រោះអាចនឹងបានភាពស្មុគ្រស្មាញបន្ថែមប៉ុណ្ណោះ។ ពន្យាពេលប៉ុនប៉ងធ្វើពិធីនានា ហើយរងចាំពេលល្អមកដល់ទើបចាប់ផ្តើមជាថ្មី។ ផលលំបាកមួយចំនួនអាចនឹងពិបាកក្នុងការដោះស្រាយ ដូច្នេះសូមស្នើរកជំនួយប្រសិនបើអ្នកមិនអាចរកឃើញមធ្យោបាយល្អ។


- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,900SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!