ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្ងៃទ...

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤

ចំណាំ៖ ឆ្នាំទាំង៥ ជូត ម្សាញ់ មមែ រកា ច ឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៣ ខាល ថោះ រោង​ រាសីល្អមធ្យម។

ឆ្នាំទាំង៤ ឆ្លូវ មមី វក កុរ រាសីស្រុតចុះ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់លោកអ្នកនឹងទទួលបានការជួយជ្រោមជ្រែង ខ្ពស់ពីមនុស្សនៅក្នុងការិយាល័យរួមគ្នាក៏ដូចជាថ្នាក់លើ។ ផលប្រយោជន៍ដែលអ្នកនឹង ទទួលបានមានលំនឹងណាស់ ដូច្នេះសូមកុំមានការព្រួយបារម្ភ ឬសង្ស័យចំពោះការងារ ដែលអ្នកកំពុងតែអនុវត្តន៍។ ផ្ទុយទៅវិញ ប្រសិនបើអ្នករំពឹងថាចង់ផ្លាស់ប្តូរការងារ គឺអាចធ្វើ ទៅបានតាមបំណង ពីព្រោះទិន្នផលដែលអ្នកនឹងទទួលបានគឺមានភាពជាក់លាក់។ ប៉ុន្តែ ក្នុងពេលស្របគ្នា​សូមយកចិត្តទុកដាក់បន្ថែមទៅលើការងារ។ ក្រៅពីនេះ លោកអ្នកក៏គួរ គ្រប់គ្រងចិត្តអោយបានច្រើបំផុតផងដែរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  ​រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកនឹងជួយការផ្លាស់ប្តូរ យ៉ាងច្រើនចំពោះការងារ រួមទាំងការអនុវតន៍ផងដែរ។ ទំហំនៃការទទួលខុសត្រូវអាចមាន កាន់តែច្រើន ប៉ុន្តែលោកអ្នកក៏មិនអាចដាក់ចោលការងារទាំងអស់នោះបានដែរ ដោយសារ ការងារទាំងនោះជាប្រភពនៃភាពជោគជ័យនៅក្នុងពេលនេះ។ ជាទូទៅលោកអ្នកអាចស្នើ សុំជំនួយពីមនុស្សនៅក្បែរខ្លួនបានយ៉ាងងាយស្រួល។ ក្នុងនោះ ប្រហែលជាអ្នកត្រូវធ្វើការ សម្រេចចិត្តលើការងារសំខាន់ ហេតុនេះសូមពិនិត្យវាយតម្លៃ ហើយជៀសវាងសកម្មភាព ប្រញាប់។ លើសពីនេះ សូមអត់ធ្មត់ ហើយព្យាយាមពិចារណាអោយបានច្រើន ដោយសារ អ្នកអាចជួយការក្លែងបន្លំខ្លះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីការងាររបស់អ្នកធានាបាននូវភាពវិជ្ជមាន និងសុទិដ្ឋនិយមក្រៃលែង។ ប៉ុន្តែសូមកុំរងចាំទទួលផលដោយមិនបានធ្វើសកម្មភាព។ អំណោយផលរបស់អ្នកក្នុងថ្ងៃនេះ គេលទ្ធភាពសម្រេចចិត្ត និងការគិតឆាប់រហ័ស។ អ្នកពោរពេញដោយផែនការ ហើយផែនការទាំងនោះនឹងមានមនុស្សជាច្រើនគាំទ្រយ៉ាងខ្លាំង ហេតុដូច្នេះសូមសម្រេចធ្វើការងារទៅតាមបំណងប្រាថ្នា។ ភាពអវិជ្ជមាន អាចកើតឡើងបន្តិចបន្តួច ប៉ុន្តែលោកអ្នកអាចដោះស្រាយបានយ៉ាងងាយ ដូច្នេះគ្មានអ្វីត្រូវបារម្ភទេ។លើសពីនេះ លោកអ្នកក៏ទទួលបានអំណោយផលផ្នែកទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ សេចក្តី សុខ និងការចុះសម្រុងកើតឡើងស្របគ្នា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ដែត។ រាសីថ្ងៃនេះនឹងផ្តល់ភាពជោគជ័យដល់អាជីពទាំង ឡាយរបស់អ្នក។ លើសពីនេះ ចំពោះលោកអ្នកដែលបំពេញការងារដ្ឋ ឬឯកជនរំពឹងថា ទទួលបានការផ្តល់ឳកាសរីកចម្រើនខ្លាំង ដូចនេះសូមកុំអោយខកខានការផ្តល់ជូននេះ។ ​ ផ្ទុយទៅវិញ កំហុស ឬបញ្ហាខ្លះអាចនឹងកើតឡើង ពិសេសលើរឿងគ្រប់គ្រងពេលវេលាតែ ម្តង ហេតុនេះសូមកុំអោយមានភាពយឺតយ៉ាវ។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងចាកចេញពី កន្លែងការងារចាស់ សូមផ្តោតជាពិសេសលើទៅឯកសារផ្លូវការ បើទោះបីជាក្នុងបរិស្ថាន ដែលអ្នកទុកចិត្តយ៉ាងណាក្តី។ ដោយឡែក លោកអ្នកនឹងអាចមានលទ្ធភាពសម្របសម្រួល ការងារគ្រប់កាលៈទេសៈ។

ឆ្នាំច  

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារផ្តល់ដល់អ្នកនូវភាពចម្រើនលូតលាស់យ៉ាងខ្លាំងសម្រាប់រាល់កិច្ចការទាំងឡាយដែលអ្នកកំពុងធ្វើ។ លើសពីនេះ អ្នកក៏មានលទ្ធ ភាពពេញទីដើម្បីចាប់ផ្តើមអាជីពថ្មីផងដែរ ពីព្រោះលោកអ្នកមានមនុស្សដែលចំាជួយ ទំនុកបម្រុង ហើយបញ្ហាក៏ហាក់រយាលធូរស្រាលទៅអស់។ លោកអ្នកដែលប្រកបការងាររដ្ឋអាចនឹងទទួលបានដំណឹងដ៏រីករាយ ឬការតម្លើងឋានៈតួនាទី និងលុយកាក់ជាដើម។ លើស សូមលោកអ្នកប្រាកដថា រាល់កិច្ចការងារតូចធំទាំងឡាយគួរស្ថិតនៅក្រោមការទទួលខុស ត្រូវរបស់ខ្លួន ហើយព្យាយាមយ៉ាងណាបំពេញករណីកិច្ចទាំងនោះអោយឆាប់ចប់។  

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការល្អប្រសើរ។ ក្នុងពេលនេះ ប្រហែលជាលោកអ្នកពិបាកក្នុងការទាក់ទងខ្លះពីរយៈមនុស្ស ដែលនៅក្បែរលោកអ្នកខ្លាំងណាស់ ដូច្នេះយកល្អព្យាយាមបំពេញការងារដោយខ្លួនឯង។ បើទោះបីជាអ្នកអាចនឹងជួបបញ្ហាខ្លះក្នុងអាជីព សូមចងចាំថាលោកអ្នកអាចធ្វើឲ្យការងារ នោះទទួលបានផលសម្រេចដោយបទពិសោធន៍ និងការខិតខំប្រឹងប្រែងរបស់អ្នក។ ក្រៅពីនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបានដោយគ្មានផលរំខាន។ លើសពីនេះ ចូររក្សាភាពរស់រាយរាក់ទាក់ជានិច្ចក្នុងពេល​បំពេញការងារ។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំព្យាយាមធ្វើសកម្មភាព ឬផ្តួចផ្តើមការងារ ថ្មីក្នុងពេលនេះ ពីព្រោះសកម្មភាពទាំងអស់របស់លោកអ្នកនឹងមិនទទួលបានគោរពកោត ក្រែងពីមិត្តរួមការងារ និងថា្នក់លើនោះទេ។ វានឹងប្រសើរជាងប្រសិនបើអ្នកយកផែនការ ដែលបានរៀបចំកន្លងមកធ្វើការត្រួតពិនិត្យ កែលម្អបន្ថែម។ សូមលោកអ្នកផ្តោតអារម្មណ៍ ជាមួយការងារ ហើយទទួលខុសត្រូវជានិច្ចបើទោះបីជាការងារតូចតាចយ៉ាងណាក្តី។ យកល្អ កុំប្រើប្រាស់ពេលវេលាលើការសន្ទនាដែលគ្មានប្រយោជន៍។ ក្រៅពី សូមលោកអ្នករក្សា តុល្យភាពអោយបានល្អរវាងការងារ ទំនាក់ទំនង និងការជឿទុកចិត្ត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនាន ពិសេសផ្នែកអាជីវកម្មនឹងមានភាពរីក ចម្រើនគួរអោយកត់សម្គាល់។ ស្ថានភាពនៅជុំវិញខ្លួនហាក់មានស្ថានភាពហ្នឹងហ្ន៎ល្អ។ អ្នក អាចធ្វើកិច្ចការបានល្អ ហើយក្នុងនោះការបណ្តាក់ទុន ឬការសហការក៏អាចទៅរួច។ ទន្ទឹម នឹងនេះគួរចងចាំថា អាកប្បកិរិយាវិជ្ជមាននឹងរួមចំណែកដល់ភាពរីកចម្រើន និងឳកាស ថ្មីៗនៅពេលនេះ។ លើសពីនេះលោកអ្នកមានពេលវេលាច្រើនក្នុងការ អនុវត្តការងារ ដូច្នេះជៀសវាងដាច់ខាតកុំធ្វើការសម្រេចចិត្តដោយប្រថុយប្រថាន។ ​ប្រការដែលចំាបាច់នៅ ពេលនេះគឺកុំជឿទុកចិត្តលឿនពេក ក្រែងទទួលបានទុកត្រឡប់មកវិញ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំលោកអ្នកកុំឲ្យចុះចាញ់នឹងការល្បួង ឬបោកបញ្ឆោតពីមនុស្សដែលនៅក្បែរខ្លួន។ ទាំងនេះក៏មិនមានន័យថា លោកអ្នកត្រូវសង្ស័យមនុស្សដោយងាយនោះដែរ។ សូមប្រើប្រាស់ហេតុផល និងពត៌មានជាក់លាក់ជានិច្ច មុនពេលអនុវត្តការងារ ឬចុះហត្ថលេខា និងធ្វើការសម្រេចចិត្តលើការងារ។ ក្នុងនោះទំនាក់ ទំនង ក្នុងរង្វង់ការងារហាក់មានភាពរកាំរកូស ហេតុនេះជៀសវាងការនិយាយស្តីច្រើនពេក។ ភាពស្ងៀមស្ងាត់នឹងបញ្ចៀសបញ្ហា ហើយធ្វើឲ្យអ្នកអាចយល់ដឹងពីការងារ ឬភាពប្រែប្រួល បានល្អ។ លើសពីនេះ លោកអ្នកគួររហ័សរហួន ហើយព្យាយាមបង្កើតទំនាក់ទំនងល្អ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារនានារបស់អ្នកក្នុងថ្ងៃនេះអាចនឹងជួបប្រទះនឹងកំហុសឆ្គងឬភាពរអាក់រអួលច្រើន ដែលមានទំនោរពីមជ្ឈដ្ឋានខាងក្រៅជាជាងក្នុងរង្វង់ការងារ។ ព្យាយាមធ្វើកិច្ចការដោយម៉ត់ចត់ និងកុំធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មិត្តរួមការងារ ក៏ដូចជាថ្នាក់លើក្តី។ ការចូលរួកក្នុងកិច្ចពិភាក្សាគួរតែយកចិត្តទុកដាក់មុននឹងបញ្ចេញយោបល់។ អ្វីៗគួរអនុវត្តន៍ទៅតាមគម្រោងផែនការ និងកាលវិភាគ។ ថ្ងៃនេះមិនមែនជាពេលវេលាសមស្របសម្រាប់ការចេញដំណើរជិតឆ្ងាយនោះទេ ដូច្នេះសូមកុំទាន់ចាកចេញប្រសិនបើ អ្នកគ្មានភាពចាំបាច់នោះហើយ ប្រសិនប្រសិនបើមិនអាចជៀសវាងបានគួរបញ្ចៀសពេល ព្រឹក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះលោកអ្នកនឹងជួបប្រទះនូវការងាររវល់ខ្លាំង ស្មុគ្រស្មាញ និងពិបាកដោះស្រាយបន្តិច។ ពិសេស សូមប្រយ័ត្នការខាតបង់ផ្នែកហិរញ្ញវត្ថុ។ សូមកាត់បន្ថយសកម្មភាពអាជីវកម្ម ប្រសិនបើអាចធ្វើទៅបាន ពីព្រោះដើម្បីកុំអោយជួបផលអវិជ្ជមាន។ សូមរៀបចំវិធីសាស្រ្តប្រកបដោយការទទួលខុសត្រូវ ហើយយកចិត្តទុកដាក់ចំពោះរាល់លក្ខ ខណ្ឌសំខាន់ៗ។ លើសពីនេះ សូមគិតគូរជាថ្មីជាមួយនឹងការសិក្សារៀនសូត្រ និងទទួល ការចែករំលែកពីមនុស្សនៅក្បែរខ្លួន។ ហើយបើអាច លោកអ្នកក៏គួរចំណាយពេលអោយបាន ច្រើនស្វែងរកពត៌មានសំខាន់ដែលទាក់ទងនឹងការងារ ឬយ៉ាងហោចណាស់ព្យាយាមយល់ ដឹងពីការងារដែលខ្លួនកំពុងធ្វើ។

ឆ្នាំកុរ ​ សម្រាប់លោកអ្នកដេលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារនានារបស់អ្នកមិនទាន់អាចទទួលបានផលតាមក្តីប្រាថ្នាទេក្នុងពេលនេះ។ អ្វីៗទាំងអស់ទាមទារឲ្យមានហេតុផល និងទិន្នន័យច្បាស់លាស់ បើមិនដូច្នេះ ដំណើរការការងារ និងអាជីវកម្មអាចរងផលប៉ះពាល់ និងពិបាកកែលម្អជាថ្មីណាស់។ សូមកុំធ្វើឲ្យមិត្តរួមការងារ និងដៃគូអាជីវកម្មភ្ញាក់ផ្អើលនឹងសកម្មភាពប្រថុយប្រថានរបស់អ្នក ពីព្រោះសកម្មភាពរបៀបនេះមិនមែនជាវិធីល្អដើម្បីទទួលជោគជ័យទេ។ លើសពីនេះ ក្នុងរវាងពេលព្រឹកនេះ ធ្វើយ៉ាងណាកុំមានភាពស្និទ្ធស្នាលដែលមិនចាំបាច់ ទំនាកទំនងថ្មីពិបាកស្វែងរកគោលដៅខ្លាំង​ ដូច្នេះសូមអោយការប្រាស្រ័យទាក់ទងរបស់អ្នក ក្នុងសភាពធម្មតា។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!