ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាធ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវន...

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាធ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤

ចំណាំ៖ ឆ្នាំទាំង៤ ម្សាញ់ មមី វក ច រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៣ ឆ្លូវ ថោះ កុរ រាសីល្អមធ្យម។

ឆ្នាំទាំង៥ ជូត ខាល រោង មមែ រកា រាសីស្រុតចុះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភាពអវិជ្ជមានក្នុងស្ថានភាពអាជីព ហាក់គ្មានលទ្ធភាពមកបង្អាក់ការអនុវត្តការងារ និងទិន្នផលដែលអ្នកគួរតែទទួលបាននៅ ពេលនេះនោះទេ។ ហើយជាពិសេស សម្រាប់លោកអ្នកជាបុគ្គលិករដ្ឋ និងឯកជនរំពឹងថា ទទួលបានការជួយជ្រោមជ្រែងពីថ្នាក់លើ ការផ្តល់ឳកាសការងារថ្មី ឬអំណោយចំពោះការ ខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមកទៀតផង។ ចំណែកលោកអ្នកជាអាជីវករ លែងព្រួយបារម្ភចំពោះការចំណាយដើមទុនលុយកាក់ទៀតហើយ លោកអ្នកមានលទ្ធភាព ពេញលេញក្នុងការប្រើប្រាស់លុយកាក់សម្រាប់កិច្ចការងារ និងជំនួយដែលអ្នកប៉ងប្រាថ្នា។ ទន្ទឹមនឹងនោះ លោកអ្នកអ្នកធ្វើការផ្លាស់ប្តូរស្ថានភាពការងារបានដោយសេរី។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម​ និងការងារឲ្យសោះ​ក្នុងពេលនេះ សូមមានភាពរហ័សរហួស ចាប់យកឳកាសទាំងឡាយដែលកើតឡើងចំពោះអ្នក។ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺហើយនៅថ្ងៃនេះ។ សំណាងរបស់លោកអ្នក គឺមាននៅពេលព្រឹក ប៉ុន្តែសូមរក្សាអាកប្បកិរិយាឲ្យបានល្អ។ ចូររក្សាចិត្តឲ្យរឹងមាំ អត់ធ្មត់ ហើយដើរចេញពីជម្លោះ ពីព្រោះវានឹងធ្វើឲ្យអាជីវកម្មរបស់អ្នកខាតបង់។ ក្រៅនេះលោកអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញដើម្បីក្តោបក្តាប់ហេតុការណ៍នៅជុំវិញខ្លួន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នករីកចម្រើនខ្លាំងណាស់ ចំណែកលុយកាក់វិញហូរចូលច្រើន ដូច្នេះសុមកុំមានការព្រួយបារម្ភក្នុងការបន្ត សកម្មភាព ចាប់យក ឬបង្កើតអាជីពថ្មី។ ចំពោះលោកអ្នកដែលមានបំណងសហការការងារ ក៏អាចធ្វើទៅបាន ពីព្រោះស្ថេរភាពក្នុងការធ្វើទំនាក់ទំនងតូចធំមានលំនឹងល្អនៅថ្ងៃនេះ។ អ្វី ដែលអ្នកត្រូវធ្វើនៅពេលនេរះ គឺស្ងប់ស្ងាត់ និងអត់ធ្មត់អោយបានច្រើន។ ជាទូទៅ វាមិនចាំ បាច់ដែលអ្នកត្រូវប្រកាសបង្ហាញអំពីដំណើរការដែលអ្នកត្រូវធ្វើនោះទេ។ ហើយចំពោះ ការ ខ្ចីបុលនៅពេលនេះមិនល្អទេ ហេតុនេះសូមកុំពាក់ព័ន្ធនឹងបំណុល។

ឆ្នាំច  

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ ​រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ នឹងទទួលបានផលល្អលើសពីការរំពឹងទុក។ កុំខ្លាចធ្វើទំនាក់ទំនង​ ឬបណ្តាក់ទុនការងារធំ ​ពីព្រោះឳកាសជោគជ័យកើតឡើងក្នុងកំរិតខ្ពស់។ ពេលវេលាសំណាងរបស់លោកអ្នក គឺពេលព្រឹកនេះតែម្តង ប៉ុន្តែចូរប្រយ័ត្នសំដី និងអាកប្បកិរិយា។ សម្រាប់ការងារ និងហិរញ្ញវត្ថុ លោកអ្នកអាចទទួលចំណូលថ្មី ប៉ុន្តែកុំរំពឹងថានឹងទទួលបានប្រាក់ចំណេញរហ័សពេក សូមចំណាយពេលវេលាបន្ថែម។ សម្រាប់ឳកាសថ្មីៗនៅខាងក្រៅមានច្រើន ដូច្នេះសូមលោកអ្នកចាប់យកឳកាសណាដែល សមស្របនឹងចំណេះជំនាញវិជ្ជាជីវៈ។ ផ្ទុយទៅវិញ សូមផ្ទុកផ្តាក់ការងាររបស់អ្នកអោយស្ថិត ក្នុងដៃអ្នកដទៃ វាចាំបាច់ណាស់ដែលលោកអ្នកជាអ្នកអនុវត្តការងារដោយផ្ទាល់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ការទំនាក់ទំនង អោយបានតិច។ ការនិយាយលេងច្រើនមិននាំផលល្អប្រសើរ ប៉ុន្តែអាចផ្តល់ការលំបាក ឬការ យល់ច្រលំទៅវិញ។ ហើយលើសពីនេះ បើអាចទៅរួចសូមកុំចូលរួមក្នុងការប្រជុំពិភាក្សាការ ងារទើបល្អប្រសើរជាង។ ប៉ុន្តែផ្ទុយទៅវិញ ស្ថានភាពអវិជ្ជមាននេះគឺងាយនឹងគ្រប់គ្រង ប្រសិនបើអ្នកមិនប្រញាប់ប្រញាល មិនបង្ខំខ្លួនឯង និងពិសេសកុំមានការសង្ស័យដោយគ្មាន មូលដ្ឋាន។ ក្រៅពីនេះ លោកអ្នកនឹងអាចដោះស្រាយបញ្ហាបានងាយស្រួល ប្រសិនបើអ្នក យកចិត្តទុកដាក់បន្ថែម ហេតុនេះវាចាំបាច់ដែលអ្នកប្រើប្រាស់ពេលវេលានៅថ្ងៃនេះអោយ បានល្អ សម្រាប់គ្រប់គ្រងស្ថានភាពអាជីព។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារដែលស្ថិតក្រោមការទទួលខុសត្រូវនៅពេលនេះ គឺអាចបន្តសកម្មភាពបានជាធម្មតា ប៉ុន្តែសម្រាប់ការរំពឹងលទ្ធផលធំដុំ ហាក់មិនទាន់ដល់ ពេលនៅឡើយ។ ចំពោះលោកអ្នកដែលមានបំណងបោះទុន ឬធ្វើការសំខាន់ គឺផ្អាកសិន ហើយរងចាំរហូតទៅដល់ថ្ងៃក្រោយដែលមានពេលល្អជាងនេះ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះ ក្តី សូមលោកអ្នកព្យាយាមគិតគូរប្រកបទៅដោយភាពវិជ្ជមានបំផុត។ កុំធ្លាក់ក្នុងអន្ទាក់បញ្ហា ពីព្រោះការខិតខំប្រឹងប្រែង និងបទពិសោធន៍របស់អ្នក នឹងអាចកែទម្រង់ស្ថានភាពបានល្អ ប្រសើរណាស់។ ចំពោះបំណងនៃការផ្លាស់ប្តូរស្ថានភាព និងទីកន្លែងការងារនៅពេលនេះ អាចសម្រេចទៅបាន គ្រាន់តែអ្នកត្រូវខិតខំប្រឹងប្រែងអោយបានខ្លាំង។

ឆ្នាំកុរ ​

សម្រាប់លោកអ្នកដេលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន ប៉ុន្តែមានអ្នកច្រណែនក៏ច្រើនដែរ។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែចូររក្សាទំនាក់ទំនងជាមួយចៅហ្វាយនាយឲ្យបានល្អ។ សូមកុំខ្វល់ខ្វាយជាមួយបញ្ហាតូចតាច ពីព្រោះអ្វីៗនៅក្នុងថ្ងៃនេះស្ថិតក្នុងការគ្រប់គ្រង។ ថ្ងៃនេះលោកអ្នកមានអំណោយផលខ្លាំងចំពោះភាពទាក់ទាញខាងក្រៅ ដូច្នេះសូមព្យាយាមកែប្រែ ឬបង្កើនទំនុកចិត្តក្នុងការតុបតែង ខ្លួន ពីព្រោះករណីនេះនឹងអាចអោយអ្នកទទួកបានទំនុកចិត្តច្រើនពីមនុស្សដែលនៅក្បែរ ខ្លួន ពិសេសលោកអ្នកជាអាជីវករជាដើម។ ផ្ទុយទៅវិញ សម្រាប់ដំណើរវែងឆ្ងាយមិនសូវជា ល្អនោះទេ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកអាចជួបបញ្ហាហិរញ្ញវត្ថុតិចតួច ហេតុដូច្នេះសូមប្រុងប្រយ័ត្នអោយបានច្រើនបំផុតក្នុងការចំណាយលុយកាក់ រួមទាំងការ ប្រើប្រាស់លុយកាក់ក្នុងការបណ្តាក់ទុន ឬធ្វើកិច្ចការងារនានា។ ក្រៅពីករណីលុយកាក់ វានឹង ល្អប្រសើរជាងប្រសិនបើអ្នកខិតខំប្រឹងប្រែងធ្វើការងារដែលកំពុងអនុវត្តនៅពេលនេះ ហើយ ព្យាយាមបង្កើតភាពរស់រវើក និងគំនិតច្នៃប្រឌិតផ្សេងៗ។ សម្រាប់ទិន្នផលដែលអ្នករំពឹងទុក នៅថ្ងៃនេះប្រហែលជាមិនទាន់បានក្តី ប៉ុន្តែវាក៏មិនលំបាកពេកដែរ ប្រសិនបើអ្នកយកចិត្តទុក ដាក់បន្ថែម ហើយព្យាយាមយល់ដឹងអោយបានលំអិតបំផុត។ 

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ទំនាក់ទំនងនៅពេលនេះមិនល្អប្រសើរទេ ដូច្នេះមិន ចាំបាច់បង្កើតទំនាក់ទំនងថ្មីនោះទេ។ លើសពីនេះ ថ្ងៃនេះក៏មិនមែនជាពេលល្អត្រឹមត្រូវ សម្រាប់ការទាមទារ ឬការតវ៉ានោះដែរ បើទោះបីជាស្ថានភាពហាក់គ្មានតុល្យភាពក្តី សូមរង ចាំពេលបន្តិចទៀតសិន។ ធ្វើយ៉ាងនេះលោកអ្នកនឹងបញ្ចៀសផលរំខានច្រើនជាងការចូល រួម។ សម្រាប់ការងារ ឬអាជីវកម្មក៏ហាក់មិនទាន់សម្រេចដល់គោលដៅនោះដែរ ដូច្នេះវាក៏ គ្មានហេតុផលដែលអ្នកត្រូវបង្ខស្ថានភាពនោះដែរ។ ទន្ទឹមនឹងនេះ សម្រាប់លោកអ្នកដែល មានការងារច្រើន ចូរប្រុងប្រយ័ត្នការបាត់បង់លទ្ធភាពក្នុងការធ្វើការសំខាន់ ហេតុនេះសូម ព្យាយាមបែងចែកអោយបានត្រឹមត្រូវ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ បញ្ហាហរិញ្ញវត្ថុតូចតាចអាចនឹងកើតឡើង។ ហេតុនេះ សូមមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់លុយកាក់ច្រើននៅពេលនេះ។ លើស ពីនេះ សូមលោកអ្នកកុំអន្ទោលទៅក្នុងភាពអវិជ្ជមានដែលបានកើតឡើងកាលពីអតីត។ ប្រសិនបើអ្នកជួបប្រទះភាពមិនសមប្រកបក្នុងការអនុវត្តការងារ ឬទិន្នផលដែលរំពឹងទុកនៅ ពេលនេះសូមព្យាយាមពិនិត្យវាយតម្លៃគម្រោងផែនការ ហើយធ្វើការសម្របសម្រួលអោយ បានទាន់ពេលវេលា។ អ្នកកក៏អាចស្នើសុំជំនួយបានល្អត្រឹមត្រូវ ពីព្រោះទំនាក់ទំនងតូចធំនៅ ពេលនេះអាចដំណើរការទៅបានល្អប្រសើរ។ ដោយឡែក យោងទៅលើស្ថានភាពអវិជ្ជមាន ច្រើនដែលអាចនឹងកើតឡើង វាល្អប្រសើរជាងប្រសិនបើអ្នកមិនទាន់ផ្លាស់ប្តូរទីកន្លែង និង ស្ថានភាពការងារនៅពេលនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្ន ព្រោះលោកអ្នកអាចចាញ់ឧបាយកល គេ ដោយឡែកការជឿទុកចិត្តត្រូវប្រុងប្រយ័ត្នបំផុតក្នុងថ្ងៃនេះ។ ភាពស្ងប់ផ្តល់នូវការគិតវែងឆ្ងាយ និងមិនអាចឲ្យគេចាប់ថ្នាក់អ្នកបាន ពីព្រោះក្នុងពេលនេះអ្នកកំពុងមានមនុស្សចាំមើលបំណាំ។ ក្នុងនោះ សូមកុំសង្ស័យច្រើន អ្វីនឹងអាចសម្រសបម្រួលបាន អ្វីដែលអ្នកត្រូវ យកចិត្តយទុកដាក់គឺបំពេញការងារជាមួយគម្រោង និងភាពមានរហ័សរហួល ឈ្លាសវៃ។ សម្រាប់ការងារខ្លះ គឺត្រូវសម្រេចចិត្តឲ្យបានរហ័ស ដូច្នេះការយល់ដឹងការងារបានគ្រប់ជ្រុង ជ្រោយមានប្រយោជន៍បំផុត។ ចំណែកករណីនានាដែលទាក់ទងទៅនឹងអ្នកដទៃ សូមលោក អ្នកដកខ្លួនអោយបានឆ្ងាយ លោកអ្នកមិនទាន់អាចយកអាសារគេបានទេ ប៉ុន្តែសកម្មភាព របស់អ្នកអាចនាំទុក្ខមកដល់ខ្លួនទៅវិញ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ពិបាកក្នុងការបំពេញការងារ អោយបានចប់សព្វគ្រប់ទៅតាមការរំពឹង។ ស្ថានភាពអវិជ្ជមានតិចតួចហាក់មិនជាបញ្ហា ប៉ុន្តែ វាបង្ករដល់អស្ថេរភាពដោយងាយស្រួល ហើយធ្វើអោយអ្នកពិបាកក្នុងការអនុវត្តការងារ។ ក្នុងនោះ សូមលោកអ្នកខិតខំប្រឹងប្រែង និងព្យាយាមចំណាយពេលដែលមានទៅលើការ ងារទាំងស្រុង។ ការប្រជុំពិភាក្សា ការចំណាយពេលសម្រាកយូរ ក៏ដូចជាការធ្វេសប្រហែស ទៅស្ថានការណ៍ដែលបានកើតឡើង នឹងអាចនាំដល់ភាពអវិជ្ជមានធំ។ ប៉ុន្តែប្រសិនបើអ្នក ជួបការលំបាកសូមរកអ្នកពិភាក្សា​ ធ្វើយ៉ាងណាកុំសម្រេចចិត្តតែឯង ព្រោះនាំខកបំណង។ ក្រៅពីនេះ ត្រូវគ្រប់គ្រងអារម្មណ៍ ពិសេសកុំខឹងដោយងាយ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!